ត្បិត​សង្គ្រាម​បាន​បញ្ចប់​​ ជនរងគ្រោះ​នៅតែ​​បន្ត​វេទនា​

បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ …

សន ប៊ុនស៊ីម​
http://bit.ly/2aavbGS