ព័ត៌មាន​

លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ ៥៥​ អាសនៈ បក្ស​ឆន្ទៈ​ខ្មែរ​ ៣​ អាសនៈ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ​៥ ​កាលពី​ថ្ងៃទី ២៥​ ខែកុម្ភៈ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​យ៉ាង​​ច្រើន​លើសលប់ គឺ​សរុប​ចំនួន ១០០៥២​ សំឡេង​នៅក្នុង​មណ្ឌល​ភូមិភាគ​ទាំង​ ៨  ដោយ​ទទួលបាន​អាសនៈ​ចំនួន ៥៥​។​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/prelims-suggest-55-of-58-senate-seats-for-ruling-cpp

មេដឹកនាំ​កម្ពុជា​-វៀតណាម បន្ត​បង្កើន​ទំនាក់ទំនង​ទ្វេភាគី ផ្លាស់ប្ដូរ​យោបល់​ពី​ស្ថានភាព​តំបន់ និង​ពិភពលោក​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ្វៀ​ន ហ្វូ​ជុង ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​កុម្មុយនីស្ត​វៀតណាម ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស បាន​ជួបប្រជុំ​ការងារ នៅ​រដ្ឋធានី​ហាណូយ កាលពី​ចុង​សប្ដាហ៍ ដើម្បី​ធ្វើ​របាយការណ៍​ជូន​គ្នា​ទៅវិញទៅមក អំពី​ស្ថានការណ៍​របស់​គណបក្ស និង​ប្រទេស​នីមួយៗ​។​ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-20-1008-247161.html

CPP ដាក់ចេញ​គោលដៅ​យុទ្ធសាស្ដ្រ​ចំនួន​ ៥ ​សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​ទៀត ​និង​គាំទ្រ​បេក្ខភាព​លោក​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណ​តិ្ដ​ទី៧

គណបក្ស​ប្រជាជន​កម្ពុជា​ ​(CPP)​ បានដាក់​ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន ​៥ ​និង​បណ្តា​គោលនយោបាយ​ធំៗ​ជា​អាទិភាព​សម្រាប់​រយៈ​ពេល​ ៥ ​ឆ្នាំ​បន្តទៀត​និង​គាំទ្រ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​នេះ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​ ៧ ​នៃ​រដ្ឋសភា ព្រមទាំង​គាំទ្រ​លោក លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល ...

រី សុចាន់
https://www.postkhmer.com/national/2023-01-30-0850-246431.html

មន្ត្រី​អះអា​ងថា មាន​សកម្មជន​អតីត​បក្ស​ប្រឆាំង ​និង​បក្ស​ភ្លើង​ទៀន ​២ ០០០ នាក់​ ចុះចូលជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​គណ​បក្ស​ប្រជាជ​នក​ម្ពុជាបា​នអះ​អាង​ថា សកម្ម​ជ​ន និ​ងស​មាជិក​នៃ​​អតីត​​គណ​បក្សប្រឆាំ​ង និងគ​ណប​ក្សភ្លើង​ទៀន​ ចំនួន ​២ ០០០​ នាក់ ​បានចុះ​ចូល​ជាមួ​យ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-31-1919-242974.html

ថ្នាក់ដឹកនាំ​ CPP ​ថា បក្ស​ត្រៀម​រួចហើយ​នូវ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ និង​ទប់ស្កាត់​ឧបាយកល​អាក្រក់​ផ្សេងៗ

លោក​ ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ​ថ្លែងថា គណបក្ស​ប្រជាជន​បាន​ត្រៀម​រួចស្រេច​ហើយ​នូវ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​នានា​សម្រាប់​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ចៃដន្យ ដែល​អាច​មាន​ពី​ការអនុវត្ត​ភារកិច្ច និង​ដែល​អាច​កើតចេញ​ពី​ឧបាយកល​អាក្រក់​ផ្សេងៗ​ក្នុង​បំណង​ចង់​បំផ្លាញ​ដល់​សង្គមជាតិ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2ugVMNw

CPP ឈ្នះ​អាសនៈ ៤ ០៣៤ ពី​ការ​បោះឆ្នោត​អសកល ​ក្នុង​ខែ​ឧសភា

​គណ​ប​ក្ស​ប្រជា​ជន​កម្ពុជា​បាន​ទទួល​អាសនៈ​ចំនួន​ ៤ ០៣៤ ​អាសនៈ ​ក្នុង​ចំណោម​អាស​នៈ​សរុប​ទាំង​អស់​ចំនួន​ ៤ ១១៤​ ​ក្នុង​​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​-​ខេត្ត ​និង​ក្រុមប្រឹក្សា​ ក្រុង ​ស្រុក ខណ្ឌ​អាណ​ត្តិ​ទី៣ ​កា​ល​ពី ...

ខន សាវិ
https://bit.ly/2K5gI0r

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​មន្ត្រី​កុំ​ឲ្យ​ឆ្លើយឆ្លង​ជាមួយនឹង​អ្នក​ដែល​បាន​ជំរុញ​ឲ្យ​ធ្វើ​រដ្ឋប្រហារ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ប្រាប់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ និង​មន្ត្រី​រដ្ឋាភិបាល​ឯទៀត​កុំ​ឲ្យ​ឆ្លើយឆ្លង​ជាមួយ​ក្រុម​មួយ​ដែល​ទំនង​សំដៅលើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ ឬ​លើ​លោក​ សម​ រ​ង្ស៊ី​ ទាក់ទង​នឹង​ករណី​ជំរុញ​ឲ្យ​ លោក​ ស​ ខេ​ង​ ធ្វើ ...

នៀម ឆេង
https://bit.ly/2VZSTcT

បក្ស​ប្រជាជន​នឹង​គ្រប់គ្រង​អាសនៈ​ជាង​៤​ពាន់​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​បោះ​ឆ្នោត​ខែ​ក្រោយ​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​មួយទៀត​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​ក្នុង​ខែឧសភា​ ខាង​មុខ​នេះ​ ដោយ​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ និង​ធ្លាប់​មាន​សំឡេង​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។​ ​នៅ ...

ស៊ុន ណារិន
https://khmer.voanews.com/a/cambodia-s-ruling-party-to-sweep-all-local-positions-in-provincial-district-election-without-opposition/4879539.html

សមាជិក​គណបក្ស​ប្រជាជន​បាន​ជំរុញ​ឱ្យ​រៀបចំ​សម្រាប់​ការ​បោះ​ឆ្នោត​

​នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ខិត​ជិត​មក​ដល់​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ បាន​អំពាវនាវ​ឱ្យ​សមាជិក​របស់​ខ្លួន​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​លើកកម្ពស់​វេទិកា​របស់​ខ្លួន​។​ នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​សុក្រ​ និង​បាន ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50583503/cpp-members-urged-to-prepare-for-election/

CPP បោះឆ្នោត​បន្ថែម​សមាជិក​ជាន់ខ្ពស់ គណៈ​អចិន្រៃ្តយ៍​ ៧ ​រូប

អង្គសន្និបាត​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​កែសម្រួល​រចនាសម្ព័ន្ធ និង​បោះឆ្នោត​ជ្រើស​តាំង​បន្ថែម​សមាជិក​គណៈអន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ចំនួន​ ៧ ​រូប​បន្ថែម​ពី​លើ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ចំនួន​ ៣០ ​រូប​។ ...

ម៉ិច ដារ៉ា
https://bit.ly/2BBgzLl

មន្ត្រី៖ សន្និបាត​បក្ស​ប្រជាជន​ ដាក់​ទិស​ដៅ​កែ​ទម្រង់​ស៊ី​ជម្រៅ

មន្ត្រី​ជាន់​ខ្ពស់​អះ​អាង​ថា ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​បាន​ដាក់​ចេញ​ទិស​ដៅ​ភារកិច្ច​សំខាន់​ៗ​និង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ដើម្បី​ដណ្តើម​យក ...

ម៉ិច ដារ៉ា
https://bit.ly/2BuwXgM

គណបក្សប្រជាជនកម្ពុជា នឹងបោះឆ្នោត​​​ជ្រើសរើស​បន្ថែមនូវគណៈកម្មាធិការអចិន្រៃ្តយ៍

សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​បំពេញ​បន្ថែម​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​គណៈ​កម្មាធិការ​កណ្តាល​មួយ​ចំនួន​ ហើយ​ថា ​គណបក្ស​នេះ​ត្រូវ​តាម​ដាន​និង​ធ្វើ​ការ​សម្រេច ...

ម៉ិច ដារ៉ា
https://bit.ly/2QGrQo2

​លោក​ ហ៊ុន​ សែន​៖​ គ្មាន​ការ​បែកបាក់​ក្នុង​ជួរ​ដឹកនាំ​បក្ស​ដូច​ពាក្យ​ចចាមអារ៉ាម​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពី​ម្សិលមិញ​បាន​បដិសេធ​ពី​ការ​លើក​ឡើង​ថា​ «​បែកបាក់​»​ គ្នា​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ និង​ច្រានចោល​ព័ត៌មាន​អំពី​ការ​ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ​ ឈុំ​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស​ ខេ ...

បែន សុខហ៊ាន
https://bit.ly/2QsQRTD

​ខួប​ ១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​ អនាគត​បក្ស​ប្រឆាំង​នៅ​តែ​មិន​ច្បាស់លាស់​

១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូងចម្រាស​អនាគត​អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ខណៈ​ការ​ខ្វែងគំនិត​គ្នា​នៅ​តែ​បន្ត​កើតឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​ថា​ បក្ស​ខ្លួន​នឹង​មានដំណើរ​ការ​ឡើង​វិញ​ ក្រោម ...

បែន សុខហ៊ាន
https://bit.ly/2A39PFn

​ប្រទេស​កម្ពុជា​បាន​បដិសេធ​ការ​រំលោភសិទ្ធិ​មនុស្ស​

​មុន​ការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​ដោយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ កម្ពុជា​មិន​ដែល​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ ចំពោះ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ទេ​ដោយ​លើក​ឡើង ...

ខ្មែរថាមស៍
https://www.manilatimes.net/cambodia-denies-rights-violations/459237/

​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​បន្ត​រីក​ចម្រើន​

​មន្ត្រីជាន់ខ្ពស់​ចិន​មួយ​រូប​បាន​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ ឱ្យទៅ​ដល់​កម្រិត​ខ្ពស់​ថ្មី​ ដោយ​កត់​សម្គាល់ថា​ ព្រះរាជាណាចក្រ​កម្ពុជា​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​រឹង​មាំ​ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​។​ ...

តាំង វីដា
https://www.khmertimeskh.com/50545338/relations-with-china-to-continue-growing/

លោក​ ហ៊ុន សែន ​បើក​ឲ្យ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើង​វិញ

បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ​នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ក្រោយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រឹតត្បិត​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​យល់ព្រម​ចាប់ផ្តើម​ឲ្យ​មាន​ការ​រុករក ...

បែន សុខហ៊ាន
https://bit.ly/2AaiGX0

បក្ស​កាន់អំណាច​​ បង្ហាញ​ជំហរ​មិន​ចុះ​ញ៉ម​សម្ពាធ​អន្តរជាតិ ដោយ​ថា ​មាន​ប្រទេស​ធំ​ ៥ ​គាំទ្រ​រដ្ឋាភិបាល

បក្ស​កាន់អំណាច​បាន​បង្ហាញ​ជំហរ​កាន់តែ​រឹងមាំ​ក្នុង​ការមិន​ចុះ​ញ៉ម​នឹង​សម្ពាធ​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប​ដែល​គំរាម​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈ​ប្រទេស​មហាអំណាច​ចំនួន ៣ ទៀត​គឺ​សហរដ្ឋអាមេរិក បារាំង និង​អាល្លឺម៉ង់​ដែល​មន្ត្រី​បក្ស​នេះ​ចាត់​ទុក​ថា ងាក​មក​គាំទ្រ​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត បន្ទាប់ពី​មហាយក្ស ...

មាស សុខជា
https://bit.ly/2O1rwOC

មន្ត្រី​ CPP ​ព្រមាន​កូនស្រី​លោក​ កឹម សុខា ​ចំពោះ​ការធ្វើ​ឱ្យ​ខូច​​កិត្យានុភាព​ជាតិ

ខណៈ​កូនស្រី​លោក​ កឹម សុខា កញ្ញា កឹម មនោវិទ្យា កំពុង​រក​កិច្ច​អន្តរាគមន៍​ពី​បរទេស​ដើម្បី​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​​លើ​ឪពុក​ខ្លួន​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​ព្រមាន​ថា បើ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ «​កិត្តិយស​ និង​កិត្យានុភាព​ជាតិ​» ​នោះ​នឹង​ជា​ការ​ដាក់​បន្ទុក​ទោសទណ្ឌ ...

បែន សុខហ៊ាន
https://bit.ly/2xEBqvz

CCU ព្រមាន​ធ្វើ​បាតុកម្ម​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​កង្វល់ EU

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) កាលពី​ម្សិលមិញ​ព្រមាន​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​រដ្ឋាភិបាល​​កម្ពុជា​មិន​ព្រម​ទទួល​យក​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ការ​បន្ទន់​ឥរិយាបថ​ចរចា​គ្នា​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចៀស កលិយុគ​នោះ ប៉ុន្ដែ​មន្ត្រី​អះអាង​ពី​ជំហរ​រាជរដ្ឋាភិបាល​មិន​អាច​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ...

សុទ្ធ គឹមសឿន
https://bit.ly/2MKATOe

លោក ស ខេង ​រៀបរាប់​ពី​ការប្តូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​មក​ឃុំ​ក្នុង​ផ្ទះ

លោក ស ខេង បាន​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​យក​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ខណៈ​ដែល​សហគមន៍​អន្តរជាតិ និង​អ្នកវិភាគ​បាន​ទទូច​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​អតីត ...

នៀម ឆេង
https://bit.ly/2D4ma0M

លោក​ ហ៊ុន សែន ​ចាត់​ទុក​មន្ត្រី​ចាស់​ ប្រៀប​ដូចជា ​ខ្ញីចាស់​កាន់តែ​ហឹរ

ជាមួយ​នឹង​ការរក្សា​ទុក​នូវ​សមាសភាព​ចាស់​ដដែល​នៃ​ថ្នាក់​ដឹកនាំ​ក្រសួង ឬ​ស្ថាប័ន​នានា​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោយពី​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​នោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ការពារ​នូវ​ការ​មិន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​រដ្ឋមន្ត្រី​ដោយ​លោក​ថា ការដោះដូរ​មនុស្ស​មិន​សំខាន់​ទេ​ក្នុង​កំណែទម្រង់ ...

មាស សុខជា
https://bit.ly/2CDYYX4

ព្រះករុណា​ព្រះមហាក្សត្រ​ បើក​សម័យប្រជុំ​រដ្ឋសភា​ដំបូង​ បាន​អំពាវនាវ​ឲ្យ​បង្រួបបង្រួម ឯកភាព និង​សាមគ្គី​ជាតិ

ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​​អំពាវនាវ​ចំពោះ​មុខ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំងអស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចូលរួម​បើក​សម័យប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​ ៦ ឲ្យ​មាន​ «​ឯកភាព​ជាតិ និង​សាមគ្គីភាព​ជាតិ​ខ្ពស់​» ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​។ ...

បែន សុខហ៊ាន
https://bit.ly/2CoZN5V

មន្ត្រី​ថា ការ​មិន​ចូលរួម​របស់​ប្រមុខ​ការទូត​លោក​សេរី​មួយ​ចំនួន ​ក្នុង​ប្រជុំ​លើក​ទី​ ១ ​របស់​សភា​ថ្ងៃ​នេះ គឺ​ដោយសារ​មាន​និន្នាការ​ជ្រៀតជ្រែក​បញ្ហា​របស់​ខ្មែរ

ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​លោក​សេរី​មួយ​ចំនួន​បាន​បដិសេធ​ចូលរួម​ផ្តល់​កិត្តិយស​ក្នុង​ពិធី​បើក​សម័យប្រជុំ​សភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​ ៦ ​របស់​កម្ពុជា​តាម​ការអញ្ជើញ​នា​ព្រឹក​ថ្ងៃនេះ​ដែល​ការបដិសេធ​នេះ​ធ្វើឲ្យ​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​ចោទ​មន្ត្រី​ទូត​ទាំងនោះ​ថា កាន់ជើង ...

បែន សុខហ៊ាន
https://bit.ly/2wLGr5N

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZjUNK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!