ព័ត៌មាន​

JBC របស់​កម្ពុជា​ថ្កោល​ទោស​​ថៃពង្រាយ​លួសបន្លា​ឈ្លានពានដីកម្ពុជា​ដោយ​គ្មានខ្លាចក្រែង​អន្ដរជាតិ​

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​ (JBC)​ ធ្វើការ​តវ៉ា​ប្រឆាំង​ដាច់អហង្ការ​ ចំពោះ​សកម្មភាព​រំលោភ​បំពាន​របស់​យោធា​ថៃ​ម្ដង​ហើយ​ម្ដងទៀត​លើ​ដែន​អធិប្បតេយ្យភាព​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-15-823-262963

អ្នកសារព័ត៌មានចុះផ្ទាល់ដល់ទីតាំងគ្រាប់បែក​មិន​ទាន់​ផ្ទុះ ខណៈ​កម្ពុជា​ច្រានចោលការអះអាងរបស់ថៃ

គ្រាប់បែក MK-84 មិនទាន់ផ្ទុះមួយគ្រាប់ ស្ថិតនៅក្នុងរណ្តៅមួយក្បែរផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កណ្តាលវាលស្រែ ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ...

Marissa Carruthers និង ម៉ុន សុកែវ
https://kiripostkhmer.com/stories/unexploded-bomb-shown-to-press-as-cambodia-counters-thai-claims

វត្ត​អារាមក្លាយជា​ទី​ជម្រក និងក្តី​សង្ឃឹម​សម្រាប់​ជន​ភៀស​សឹក ​ក្នុង​ពេល​មាន​ជម្លោះ​ព្រំដែន

ដោយមានមនុស្សរាប់សែននាក់ត្រូវភៀសខ្លួនដោយសារជម្លោះព្រំដែន វត្តអារាមមិនត្រឹមតែបានក្លាយទៅជាមជ្ឈមណ្ឌលសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវភាពកក់ក្តៅដល់មនុស្សមួយចំនួនដែលទទួលរងការភ័យខ្លាច និងទុក្ខព្រួយនៅពេលពួកគេស្វែងរកទីជម្រក ក្នុងពេលមានភាពតានតឹងនៅតាមព្រំដែនផងដែរ។ ...

James Tostevin
https://kiripostkhmer.com/stories/pagodas-provide-shelter-hope-for-displaced-cambodians-amid-border-conflict

ពលរដ្ឋត្រឡប់​ទៅ​ផ្ទះ​វិញជាមួយភាពភ័យខ្លាច ខណៈ​​ថៃ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់

ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ បន្ត​មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ សកម្មភាពនានា របស់​យោធា​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។ យោធា​បាន​ដំឡើង​លួស​បន្លា​នៅ​ក្នុង​ប្រទេស​កម្ពុជា និងចូល​បាន​កាន់កាប់​ផ្ទះ​សម្បែងរបស់ពលរដ្ឋ ជា​សកម្មភាព​ដែល​បំពាន​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ២៨ ខែ ...

ម៉ុន សុកែវ
https://kiripostkhmer.com/stories/people-return-home-but-fear-persists-as-thailand-violates-ceasefire-agreement

ក្នុង​កិច្ច​ប្រជុំ RBC ថៃ​លើក​យក​បញ្ហា​ដោះ​មីន និង​បង្ក្រាប​ online scam ខណៈ​កម្ពុជា​បាន​ឲ្យ​ថៃ​ដក​បន្លាលួស​និង​ឈប់​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ

គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​ កម្ពុជា​ -​ ថៃ​ (RBC)​ បង្ហាញ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ​ នៅ​ចំពោះ​មុខការ​រាយ​បន្លា​លួស​របស់​ភាគី​ថៃ​នៅ​លើ​ទឹកដី​កម្ពុជា​។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-16-1646-262977

កម្ពុជា​ស្វាគមន៍​ជំនួយ​បោសសម្អាតមីន​មនុស្សធម៌តាមតំបន់​អាទិភាព​ពីរដ្ឋាភិបាល​ចិន

​រដ្ឋាភិបាល​ចិន​បាន​បន្ដ​គាំទ្រ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ផ្ដល់​ដល់​អង្គភាព​កម្ចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ធ្វើការ​បោសសម្អាត​មីន​មនុស្សធម៌​ទៅ​តាម​អាទិភាព​នៃ​តំបន់​ចាំបាច់​របស់​កម្ពុជា​ដើម្បី​ផ្ដល់​សុខ​សុវត្ថិភាព​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​តាម​បំណងប្រាថ្នា​របស់​ប្រជាជន ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-16-1810-262978

កម្ពុជា និង​ថៃ បានឯកភាពគ្នាបង្កើត​ក្រុម​សម្រប​សម្រួល​ដើម្បី​ពង្រឹង​ទំនាក់ទំនងនៅគ្រប់កម្រិត

កម្ពុជា និងថៃបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមសម្របសម្រួល (CG) ដើម្បីបង្កើនទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ជូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ...

ឃី សុវុឌ្ឍី
https://khmer.cambojanews.com/cambodia-and-thailand-to-establish-a-coordinating-group-to-strengthen-communication/

ប្រមុខការទូត​ចិន​រៀបចំ​ជំនួប​ពិសេស​រវាង​កម្ពុជា​និង​ថៃ​​បន្ធូរបន្ថយ​ភាព​តានតឹងតាម​​ព្រំដែន​

រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បាន​ជួប​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​ថៃលោក​ Maris Sangiampongsa សម្រាប់​កិច្ចពិភាក្សា​ក្រៅផ្លូវការ «ជំនួប​ហូប​តែ​»​​ ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-15-119-262965

អាជ្ញាធរមីន ច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃ ពីការដាក់មីនថ្មី

អាជ្ញាធរមីន (CMAA) បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពថៃ ដែលថាកម្ពុជាបានបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់ និងរបួសជាបន្តបន្ទាប់ចំនួន៤លើកនៅក្នុងខែកក្កដា និងសីហានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-15-1229-262969

ក្រសួងពាក់ព័ន្ធកំពុងសម្របសម្រួលឱ្យកុមារប្រមាណ៥ម៉ឺននាក់ដែលទើបតែត្រឡប់ពីប្រទេសថៃ បានចូលរៀន

ក្រសួង​ពាក់ព័ន្ធ​កំពុង​តែ​សហការ​គ្នា​ ដើម្បី​សម្របសម្រួល​ឱ្យ​កុមារ​ប្រមាណ​៥​ម៉ឺន​នាក់​ដែល​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជាមួយនឹង​ឪពុក​ម្ដាយ​បាន​ចូល​រៀន​ និង​ជំរុញ​ការ​ផ្ដល់​ឯកសារ​អត្រានុកូលដ្ឋាន​ ដល់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ស្រប​តាម​ច្បាប់​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-14-1636-262958

ក្រុមអ្នកសង្កេតការណ៍អន្តរកាលពិនិត្យភូមិមួយក្នុងខេត្ត​បន្ទាយមានជ័យ​ ដែលត្រូវបានកងទ័ពថៃរាយលួសបន្លាព័ទ្ធយក

អនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះ បានទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានសាងសង់របងដោយប្រើលួសបន្លា និងសំបកកង់ឡានដោយខុសច្បាប់ ដើម្បីបិទផ្លូវ និងហ៊ុំព័ទ្ធផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃចាន់។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។ ...

ឃួន ណារីម​
https://khmer.cambojanews.com/interim-observer-team-inspects-village-fenced-up-by-thai-military-using-barbed-wire-in-banteay-meanchey/

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស

ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​របស់​ថៃ​ដែល​បាន​លើក​ឡើង​ថា​ កម្ពុជា​ជា​អ្នក​បង្កប់​គ្រាប់​មីន​ថ្មី​នៅ​តាម​ព្រំដែន​។​ ក្រសួងការបរទេស​កម្ពុជា​បាន​ហៅ​ការ​លើក​ឡើង​នោះ​ថា​ «​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​និង ...

តន វិបុល
https://shorturl.at/xRuI3

JBC របស់​កម្ពុជា​ថ្កោល​ទោស​​ថៃពង្រាយ​លួសបន្លា​ឈ្លានពានដីកម្ពុជា​ដោយ​គ្មានខ្លាចក្រែង​អន្ដរជាតិ​

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​ (JBC)​ ធ្វើការ​តវ៉ា​ប្រឆាំង​ដាច់អហង្ការ​ ចំពោះ​សកម្មភាព​រំលោភ​បំពាន​របស់​យោធា​ថៃ​ម្ដង​ហើយ​ម្ដងទៀត​លើ​ដែន​អធិប្បតេយ្យភាព​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-15-823-262963

ម៉ាឡេស៊ីស្នើឲ្យអ្នកសង្កេតការណ៍អាស៊ានអាចចូលតំបន់ជម្លោះព្រំដែនថៃ-កម្ពុជា

​នាយ​ឧត្តមសេនីយ៍​ Tan​ Sri​ Mohd​ Nizam​ Jaffar​ នៃ​កងកម្លាំង​ការពារ​ជាតិ​ បាន​និយាយ​ថា​ លោក​បាន​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​ Datuk​ Seri​ Anwar​ Ibrahim​ ដើម្បី​ទាក់ទង​ជា​ផ្លូវការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ និង​កម្ពុជា​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ម៉ា​ឡេ​ស៊ី​ ចូល​ទៅ​កាន់ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-14-195-262961

កម្ពុជា​ថ្កោលទោស​ការ​លុកលុយ​​យោធា​ថៃ​ចូល​​​តំបន់​​ចម្ការ​​មីន​ តែចោទកម្ពុជា​ជា​អ្នក​បង្កប់​មីនថ្មី​

កម្ពុជា​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ថ្មីៗ​ពី​ប្រទេស​ថៃ​ដែល​ថា​ កម្ពុជា​អ្នក​បង្កប់​គ្រាប់​មីន​ថ្មី​នៅ​តាម​ព្រំដែន​ ដោយ​បាន​ហៅ​ការ​អះអាង​នេះ​ថា​ «​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​បំភ័ន្ត​ការ​ពិត​»​ និង​បាន​ចោទប្រកាន់​ទីក្រុង​បាងកក​ថា ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-14-1050-262951

ថ្នាំធុំក្លិននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម មិនមែនជាថ្នាំពុលទំលាក់ពីដ្រូននោះទេ

ការ​ធុំក្លិន​ថ្នាំ​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍​ ៥០០០​ដើម​ក្នុងស្រុក​គូលែន​កាលពី​ថ្ងៃ​ពុធ​ ទី​១៣​ ខែសីហា​ម្សិលមិញ​នោះ​ មិនមែន​ជា​ថ្នាំពុល​ទំលាក់​ពីលើ​ដ្រូ​ន​ ដូច​ការ​សង្ស័យ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ក្លិន​ដុត​សំរាម​ និង​ថ្នាំ​បាញ់​ស្មៅ​។​ នេះ​បើ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-14-1021-262950

ស្លាកស្នាមដ៏ជ្រៅពីជម្លោះព្រំដែន៖ របួសផ្លូវចិត្តកុមារ ខាតបង់សេដ្ឋកិច្ច និងបម្រែបម្រួលភូមិសាស្ត្រនយោបាយ

ជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ បានបន្សល់ទុកស្នាមរបួសយ៉ាងជ្រៅ ជនស៊ីវិលបានរងរបួស រំខានដល់សេដ្ឋកិច្ច និងបំផ្លាញទំនុកចិត្តរវាងប្រជាជាតិទាំងពីរ។ ប្រតិកម្ម​ឆ្លើយតបរបស់​កម្ពុជាទាំងមូល មិនមែនត្រឹមតែដោយសារទឹកចិត្តជាតិនិយមប៉ុណ្ណោះទេ​ តែគឺចិត្តមួយដែលចង់​រស់រាន​មាន​ជីវិត និង​មោទនភាព​ជា​ប្រវត្តិសាស្ត្រ។ ...

ប្រាក់ ចន្ធុល និង អៀ សុនិតា
https://kiripostkhmer.com/stories/border-conflicts-deep-scars-a-childs-trauma-economic-losses-and-shifting-geopolitics

តាន​តឹងជាថ្មីក្រោយ​ទាហាន​ថៃ​ដាក់​លួស​បន្លា និងរឹប​អូស​យក​ផ្ទះ​ពលរដ្ឋក្នុងខេត្ត​បន្ទាយ​មាន​ជ័យ

សកម្មភាពថ្មីរបស់ទាហានប៉ារ៉ាថៃ ដែលបានរាយបន្លាលួស និងចូលកាន់កាប់តំបន់ជុំវិញផ្ទះជនស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកម្ពុជាថ្កោលទោសថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ក្រសួង​ការពារជាតិ​បាន​អះអាងពីសកម្មភាព​នេះ​ដោយ​បញ្ជាក់​ថា​ភាព​តានតឹង​កំពុង​កើនឡើងជាថ្មី។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-tensions-flare-as-thai-troops-lay-barbed-wire-seize-homes-in-banteay-meanchey

ពលរដ្ឋភៀសសឹកបង្ហាញពីផលប៉ះពាល់បញ្ហាសុខភាពផ្លូវចិត្ត ដោយសារជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

សូរសំឡេងរំពងលាន់ឮទូទាំងភូមិ តាមបណ្តោយព្រំដែនខ្មែរ-ថៃ ក្នុងខេត្តព្រះវិហេារ​ និងឧត្តរមានជ័យ ដែលប្រជាជនវ័យចំណាស់ស្តាប់មិនច្រឡំថាជាស្នូរកាំភ្លើង ដ្បិតធ្លាប់បានឆ្លង់កាត់សម័យសង្គ្រាមដ៏ជូរចត់ ដិតដាមក្នុងការចង់ចាំ ដែលដូចគ្នាទៅនឹងសំឡេងគ្រាប់កាំភ្លើងលើកនេះបានបង្កឲ្យមានការចលាចល និងការភិតភ័យពីសំណាក់ប្រជាជនគ្រប់វ័យដែលរស់នៅតាមតំបន់ជាយដែន។ ...

មួន លីហ្សា
https://khmer.cambojanews.com/displaced-people-likely-to-suffer-from-mental-health-conditions-due-to-border-conflict/

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតស្ថានការណ៍នៅកន្លែង​ទាហាន​ថៃ​រាយ​បន្លា​លួស​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​កន្លែង​ផ្សេង​ទៀត

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៧ ចូលរួម ដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ី​ប្រចាំកម្ពុជា ចាក​ចេញ​ទៅ​ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ និង ព្រះវិហារ​​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​នៅ​ព្រំដែន​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-14-813-262949

ទាហាន​ថៃ​បន្ត​​រំលោភ​បំពាន​បទ​ឈប់បាញ់​ដោយ​រាយលួស​បន្លា​លើដី​កម្ពុជា និង​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ

កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​បំពាន​បទ​ឈប់​បាញ់​ ដូច​ជា​ការ​រាយ​លួស​បន្លា នៅ​ព្រំដែន​ដែល​រំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា។ សកម្មភាព​ចុង​ក្រោយ​នេះ​កើត​ឡើង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-13-1652-262948

ចាប់ពីសប្តាហ៍ក្រោយ វេទិកាការងារនឹងត្រូវធ្វើជាប្រចាំ នៅក្នុងឃុំសង្កាត់រហូតដល់ទៅ១០០ ក្នុង១ថ្ងៃ

ក្រសួងការងារនឹងចាប់ផ្តើមធ្វើវេទិកាការងារជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហាសប្តាហ៍ក្រោយនេះតទៅ នៅទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់ព័ត៌មានពីឱកាសការងារ ជូនដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-13-1155-262942

ខ្មែរ​នៅជប៉ុន​បង្ហាញស្មារតី​ «បេះដូងខ្មែរតែមួយ» ជួយវីរៈកងទ័ព​ ពលរដ្ឋភៀសសឹក​​ ជំរុញឱ្យ​​ថៃ​គោរព​បទ​ឈប់​បាញ់​

ប្រជាជន​កម្ពុជា​ដែល​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ជ​ប៉ុន​បាន​ប្រមូល​ផ្តុំគ្នា​បង្ហាញ​​ការរួបរួម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​គាំទ្រ​ដល់​ទាហាន​ជួរមុខ និងពលរដ្ឋ​ភៀសសឹក​​ដោយ​ទាមទារ​ឱ្យ​ប្រទេស​ថៃ​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-13-1132-262940

រដ្ឋមន្ត្រីការបរទេសកម្ពុជា​ប្រាប់​ទៅ​អង្គការសហប្រជាជាតិអំពីការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ថៃលើបទឈប់បាញ់និង​លើ​អធិបតេយ្យរបស់​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ ប្រាក់​ សុ​ខុន​ បាន​ផ្ញើ​លិខិត​ដាច់​ដោយឡែក​ពីរ​ជា​បន្ទាន់​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ António​ Guterres​ នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ដោយ​បាន​លើក​ឡើង​ពី​ហានិភ័យ​ទៅ​លើ​បទ​ឈប់​បាញ់​ដ៏ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-12-1623-262935

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KyTcJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!