ព័ត៌មាន
សមត្ថកិច្ចកំពុងតាមរកចាប់ម្ចាស់ឡាន ដឹកឈើបែកកង់ក្រឡាប់
លោក ជ័យ សេដ្ឋា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង បានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែឧសភា មានរថយន្ត ៣ គ្រឿង បើកអមរថយន្តម៉ាក SIENNA ដែលដឹកឈើប្រណិតប្រភេទធ្នង់ចំនួន ២ ម៉ែត្រគួបមួយគ្រឿង ខណៈមកដល់ខាងមុខប៉ុស្ដិ៍រដ្ឋបាលព្រៃឈើ ក៏បានបន្ថែមល្បឿន បំណងបើកគេចខ្លួន។ ប៉ុន្ដែលុះបើក ...
សុទ្ធ គឹមសឿន
https://bit.ly/2sgGc0i
ព្រៃឡង់ នៅតែត្រូវកាប់បំផ្លាញពីសំណាក់អ្នកមានអំណាច
បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2cfV0EY