ព្រៃឡង់ នៅតែត្រូវកាប់បំផ្លាញពីសំណាក់អ្នកមានអំណាច
បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ …
ផាក់ ស៊ាងលី
http://bit.ly/2cfV0EY