ព័ត៌មាន
លោក ហ៊ុន សែន ទទួលស្គាល់កំហុសរបស់លោកក្នុងការគ្រប់គ្រងធនធានធម្មជាតិដែលត្រូវបានបំផ្លាញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។ ...
ផាក់ ស៊ាងលី and Jack Davies
http://bit.ly/2bBMO20
ក្រុមអ្នកបរិស្ថានត្រូវបានផ្តល់ឳកាសឱ្យចូលចូលរួមក្នុងវេទិកាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាមួយនឹងក្តីសង្ឃឹមដែលលាយឡំជាមួយនឹងក្តីមន្ទិល ក្រុមអ្នកបរិស្ថានមកពីជុំវិញប្រទេសកម្ពុជានឹងមានឱកាសមួយដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាទស្សនិកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះ។ សកម្មជនសង្គមស៊ីវិលប្រមាណ ៥០០ នាក់ ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការជាតិលើកទីមួយនៅរាជធានីភ្នំពេញ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញជាអធិបតីនៅក្នុងវេទិការនេះ។ សកម្មជនទាំងអស់នោះ នឹងមានឱកាសដើម្បីផ្តល់សេចក្តីថ្លែងការណ៍នៅមុខលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកំពូលផ្សេងទៀត។ ...
គង់ មេត្តា និង Cristina Maza
http://www.phnompenhpost.com/national/environmental-groups-given-chance-address-pm-hun-sen-forum
អ្នកជំនាញអំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែម
ខណៈពេលដែលកម្ពុជាមានអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេបំផុតនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ អ្នកជំនាញនិយាយថាប្រទេសនេះត្រូវការផែនការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាពកាន់តែខ្លាំងដើម្បីការពារប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន។ ...
Chea Vannak
http://www.khmertimeskh.com/news/17735/experts-call-for-more-sustainable-development/