ជំនួយ និងការអភិវឌ្ឍ

គោលនយោបាយ​អភិវឌ្ឍន៍​ និង​ការ​គ្រប់គ្រង​

​ក្រុមបច្ចេកទេស​ចុះ​សិក្សាការ​ប្រើប្រាស់​ដី​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ដែល​បាន​គ្រោងទុក​

​រដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​មួយ​ ដើម្បី​អភិវឌ្ឍ​ការ​គ្រប់គ្រង​ និង​គោលនយោបាយ​ដីធ្លី​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រែក្លាយ​ខេត្ត​នេះ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​។​ ...

Michael Firn
https://www.khmertimeskh.com/50917450/technical-team-to-study-land-use-in-planned-sihanoukville-economic-zone/

UNDP: ចំណូល​ក្នុង​ស្រុក​កាន់​តែ​ជា​ប្រភព​ហិរញ្ញប្បទាន​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា

របាយការណ៍​ថ្មី​មួយ​របស់​យូអិនឌីភី (UNDP) បាន​រក​ឃើញ​ថា ចំណូល​ក្នុង​ស្រុក​កាន់​តែ​ក្លាយ​ជា​ប្រភព​ហិរញ្ញប្បទាន​សំខាន់​បំផុតសម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ដែល​ស្មើ​នឹង ១៩% នៃផ.ស.ស ក្នុង​ឆ្នាំ ២០២០ និង​បន្ត​កើន​ឡើង​រហូត​ដល់ ២២,៥% ត្រឹម​ឆ្នាំ ២០២៥។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-07-17-1246-220000.html

ព្រះរាជាណាចក្រ​កម្ពុជា​ចំណាយ​ថវិកា​ជិត​ ៦០​ ពាន់​លាន​ដុល្លារ​លើ​ការ​អភិវឌ្ឍ​រហូតដល់​ឆ្នាំ​ ២០២៣​

ប្រទេស​កម្ពុជា​នឹង​ចំណាយ​ថវិកា​ជិត​ ៦០​ ពាន់​លាន​ដុល្លារ​ក្រោម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ ហើយ​ថវិកា​ចំនួន​ ៧៥​ ភាគរយ​នឹង​បាន​មក​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50658074/kingdom-to-spend-nearly-60-billion-on-development-until-2023/

កម្ពុជា​ និង​ចិន​ ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​ ១៩​ គាំទ្រ​គម្រោង​អភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ និង​ពាណិជ្ជករ​កម្ពុជា​-​ចិន​ កាលពី​ម្សិលមិញ​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​សរុប​ចំនួន​ ១៩​ ដែល​ភាគច្រើន​ជា​គម្រោង​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ រួម​មាន​ផ្លូវថ្នល់​ កំពង់​ផែ​ បណ្ដាញ​អគ្គិសនី​ ការ​បង្ហោះ​ផ្កាយ​រណប​ និង​គម្រោង​កសាង​អាកាសយានដ្ឋាន ...

ហ៊ គឹមសាយ និងចេង សុខហ័ង
http://www.phnompenhpost.com/business/china-deals-swiftly-signed

ធនាគារ​ពិភព​លោក​ត្រលប់​មក​ផ្តល់​ជំនួយ​វិញ ក្រោយ​ដក​ខ្លួន​អស់ ៥ ឆ្នាំ

ធនាគារពិភពលោកបានអនុម័តផ្តល់ថវិកាចំនួន ១៣០ លានដុល្លារអាមេរិកក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការចូលរួមដោយផ្ទាល់ឡើងវិញជាលើកដំបូងរបស់ធនាគារនេះក្នុងប្រទេសកម្ពុជា បន្ទាប់ពីធនាគារនេះបានដកខ្លួនកាលពីឆ្នាំ ២០១១ ក្រោយពីមានការបណ្តេញចេញដោយបង្ខំដ៏ធំបំផុតមួយដោយរដ្ឋាភិបាលដែលបានធ្វើឲ្យប្រជាពលរដ្ឋជាង ៣០០០ គ្រួសារបាត់បង់លំនៅឋាន។ ...

Kali Kotoski
http://bit.ly/1U6SETU

ស​ន្ទ​ស្សន៍​បង្ហាញ​ថា​ប្រទេស​កម្ពុជា​នៅ​តែ​មានការ​អភិវឌ្ឍ​មនុស្ស​ទន់ខ្សោយ​

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ ១៤៣​ ក្នុង​ចំណោម​ប្រទេស​ទាំង​ ១៨៨​នៅ​ក្នុង​ ស​ន្ទ​ស្សន៍​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ (HDI)​ ថ្មី​បំផុត​របស់​អង្គការសហប្រជាជាតិ​ដែល​ជា​ការ​វាស់វែង​រួម​បញ្ចូល​សមាសធាតុ​ដូច​ជា​ សុខាភិបាល​ ការ​អប់រំ​និង​ជីវភាព​រស់នៅ​ដោយ​យោង​តាម​តួលេខ​ថ្មី​ចេញផ្សាយ​កាលពី ...

Tej Parikh
https://www.cambodiadaily.com/news/index-shows-cambodia-still-weak-on-human-development-103035/

នាយក​រដ្ឋមន្ត្រី​៖​ ទុក​ឱកាស​ឱ្យ​កសិករ​សម្រាក​ផង​

​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​អំពាវនាវ​ឱ្យ​ធនាគារ​និង​ស្ថាប័ន​ មីក្រូហិរញ្ញវត្ថុ​ (MFI​ )​ ផ្អាក​ការ​សងបំណុល​ដោយ​អ្នក​ខ្ចី​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ នៅ​ឆ្នាំ​នេះ​ឬ​ធ្វើ​ឱ្យ​ការ​ប្រាក់​ស្មើ​សូត្រ​ការ​ប្រាក់​ឬ​កាត់​បន្ថយ ...

May Kunmakara
http://www.khmertimeskh.com/news/18453/give-farmers-a-break--pm/

ធនាគារពិភពលោក​បាន​ត្រៀមខ្លួន​សម្រាប់​គម្រោង​ផ្សេង​ទៀត​

ធនាគារពិភពលោក​បាន​កំពុង​ពិចារណា​លើ​គម្រោង​មួយ​ផ្សេង​ទៀត​ដែល​នឹង​ផ្តល់​មូលនិធិ​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រ​សិន​គម្រោង​នេះ​ត្រូវ​បាន​អនុម័ត​ បង្អាក​ប្រាក់​កម្ចី​ថ្មី​រយៈពេល​បួន​ឆ្នាំ​របស់​អង្គការ​នេះ​នឹង​ត្រូវ​បាន​រំសាយ​។​ ​ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-readies-another-project-100986/

ធនាគារពិភពលោក​សង្ឃឹម​នឹង​បញ្ចប់​ការ​បង្អាក់​ជំនួយ​ដល់​កម្ពុជា​

ធនាគារពិភពលោក​អាច​នឹង​អនុម័ត​មូលនិធិ​ដំបូង​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ខែមីនា​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​នា​ពេល​ ថ្មីៗ​នេះ​ ដែល​ជា​ការ​ផ្លាស់​ប្តូរ​ឈាន​ដល់​ការ​បញ្ចប់​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ នៃ​ការ​បង្អាក់​ឥណទាន​ថ្មី​របស់​ធនាគារ​នេះ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-looks-to-end-funding-freeze-100353/

​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​ចំណុច​របត់​លើ​ជំនួយ​បរទេស​

ទោះបីជា​មានការ​បរាជ័យ​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​រំពឹង​ទុក​របស់​ម្ចាស់​ជំនួយ​បរទេស​​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ជួប​ប្រទះ​ផល​លំបាក​ដើម្បី​ធានា​ការ​ផ្តល់​ជំនួយ​ពី​បរទេស​នោះ​ឡើយ​។​ ​ ...

Tej Parikh
https://www.cambodiadaily.com/news/cambodia-faces-turning-point-on-foreign-aid-100205/

អ្នកជំនាញអំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែម

ខណៈ​ពេល​ដែល​កម្ពុជា​មាន​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ​ អ្នកជំនាញ​និយាយ​ថា​ប្រទេស​នេះ​ត្រូវការ​ផែនការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​និរន្តរភាព​កាន់តែ​ខ្លាំង​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​របស់​ខ្លួន​។​ ​ ...

Chea Vannak
http://www.khmertimeskh.com/news/17735/experts-call-for-more-sustainable-development/

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យុ​មាន​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ជាមួយ​ប្រទេស​ចិន​

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​និង​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ ហិរញ្ញវត្ថុ​នៅ​កម្រិត​តំបន់​ជា​ពិសេស​ជាមួយ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​នៃ​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​ពីរ​របស់​ពិភពលោក​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ នៃ​កំណើនសេដ្ឋកិច្ច​សកលលោក ...

May Kunmakara
http://www.khmertimeskh.com/news/16773/pm-urges-greater-economic-integration-with-china/

នាយករដ្ឋមន្ត្រីនឹងនិយាយពីបញ្ហាគ្រាប់មីននៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

កាលពី​ថ្ងៃ​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​បាន​ធ្វើ​ដំណើរ​ទៅ​ញូ​វ​យ៉​ក​សម្រាប់​ការ​សន្ទនា​និង​ពិភាក្សា​ដែល​លោក​នឹង​លើក​បញ្ហា​គ្រាប់​មីន​ដែល​នៅ​តែ​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា​។​ .​.. ...

Ven Rathavong
http://www.khmertimeskh.com/news/16104/pm-to-talk-on-mines-at-un/

ប្រេសិតសិទ្ធិមនុស្សមួយរូបទៀតនឹងមកដល់កម្ពុជានាពេលឆាប់ៗ

ប្រេសិតសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីធ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកដំបូងនៅថ្ងៃនេះ ព្រមទាំងស្នាក់នៅរហូតដល់ទី 24 ។ អ្នកស្រីស្ម៊ីតនឹងពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅទីនេះ ក៏ដូចជារាយការណ៍ អំពីការរកឃើញរបស់លោកស្រីទៅកាន់ អង្គការសហប្រជាជាតិ។ ...

Srey Kumneth
http://www.khmertimeskh.com/news/15761/another-un-rights-envoy-arrives/

ក្រុមគ្រួសារដែលប៉ះពាល់ដោយគម្រោងផ្លូវដែកដាក់ពាក្យបណ្ដឹងផ្សេងគ្នាទៅកាន់ធនាគារអភិវឌ្ឍនអាសុី (ADB)

គ្រួសារមួយក្រុមផ្សេងទៀតដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងទ្រុឌទ្រោមរបស់ប្រទេសកម្ពុជា កំពុងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមអនុលោម ត្រួតពិនិត្យ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានចោទប្រកាន់ធនាគារនេះពីបរាជ័យភាពក្នុងការគោរពតាមគោលនយោបាយ ផ្លាស់តាំងទីលំនៅថ្មីរបស់ខ្លួន។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/railway-families-file-separate-complaint-against-adb-bank-92933/

អ្នកជំនាញមិនយល់ស្របពីផលប៉ះពាល់អវិជ្ជមានមកលើកម្ពុជា

កាលពីថ្ងៃអង្គារ សេដ្ឋកិច្ចវិទូនិងអ្នកជំនាញក្នុងឧស្សាហកម្មបានឱ្យដឹងថា ពួកគេមិនយល់ស្របលើការសន្និដ្ឋានដែលថា​ការធ្លាក់តម្លៃរូបិយប័ណ្ណ នាពេលបច្ចុប្បន្ន នៅប្រទេសចិននិងវៀតណាម អាចនឹងមានផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។ ...

ខេង​ សុធា​
https://www.cambodiadaily.com/business/experts-at-odds-over-effects-of-yuan-devaluation-92553/

ទីភ្នាក់ងារអង្គការសហប្រជាជាតិកាត់បន្ថយកម្មវិធីជំនួយអាហារតាមសាលារៀន

 ជំនួយអាហារតាមសាលារៀនដែលឧបត្ថម្ភដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)របស់អង្គការសហប្រជាជាតិ បានបាត់បង់មូលនិធិឧបត្ថម្ភនិង ត្រូវបង្ខំចិត្តផ្ទេរការគ្រប់គ្រងនិងគាំពារនៃសាលារៀនប្រមាណពាក់កណ្តាលដែលស្ថិតក្រោម​បន្ទុករបស់ជំនួយនេះទៅឱ្យរាជរដ្ឋាភិបាល ។ ...

Va Sonyka
http://www.khmertimeskh.com/news/13587/un-agency-cuts-school-meal-program/

អង្គការពលកម្មអន្តរជាតិនឹងជូនដំណឹងស្តីពីកិច្ចពិភាក្សាប្រាក់ឈ្នួលតាមរយៈដីកាប្រចាំត្រីមាសបង្កើតថ្មី

ទាក់ទិននឹងព័ត៌មានចុះក្នុងដីកាផ្សព្វផ្សាយស្តីអំពីឧស្សាហកម្មកាត់ដេរចំនួន ៥.៨ ពាន់លានដុល្លារនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ អង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា អាជីវកម្មនៅតែមានសន្ទុះយ៉ាងខ្លាំងបន្ទាប់ពីការងើបឡើងវិញ នៃការនាំចេញសារជាថ្មី បើទោះជាមានកំណើន ២៨ ភាគរយនៃប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះនៅខែមករាក៏ដោយ។   ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ilo-hopes-to-inform-wage-talks-with-new-quarterly-bulletin-88706/

ធនាគារជាតិ​ព្យាយាម​បង្កើន​ការ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ព្យាយាម​បង្កើន​ការ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​ក៏​ដូច​ជា​ការ​បន្ថយ​ការ​ពឹងផ្អែក​លើ​ក្រដាសប្រាក់​ដុល្លារ​របស់​សេដ្ឋកិច្ចជាតិ​។​ ​លោក​ជា​សេរី​ អគ្គនាយកដ្ឋាន​ធនាគារជាតិ​នៃ​កម្ពុជា​ បានឱ្យ​ដឹង​ក្នុង​ឱកាស​ជប់លៀង​អាហារ​ថ្ងៃត្រង់​រៀបរៀង​ដោយ​សភាពាណិជ្ជកម្ម​ ប្រទេស​អង់គ្លេស​ប្រចាំ​នៅ ...

Cam McGrath
http://www.khmertimeskh.com/news/12117/central-bank-seeks-to-promote-riel-use/

ប្រទេស​កម្ពុជា​កាត់​បន្ថយ​ភាព​អត់ឃ្លាន តាម​គោល​ដៅ​សហ​ប្រជាជាតិ

យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាពល រដ្ឋ​កម្ពុជា​ដែល​ខ្វះ​អាហារូបត្ថម្ភ​បាន​ថយ​ចុះ​ពាក់​កណ្តាល​ចាប់តាំង​ពី​ឆ្នាំ​១៩៩០​មក គឺ​បំពេញ​បាន​តាម​គោលដៅ​សហស្ស​វត្សរ៍​អង្គការ​សហ​ប្រជាជាតិ មុន​ពេល​កំណត់​នៅ​ចុង​ឆ្នាំ​នេះ។ ...

ម៉ារៀរ ផូឡា ប៊្រីតូ
http://www.cambodiadailykhmer.com/news/25396/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

x2gc3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!