ព័ត៌មាន
ថៃ-កម្ពុជា ពិភាក្សាអំពីពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវដែក
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...
The Bangkok Post
http://bit.ly/2bQc6sq
ច្រកព្រំដែនកម្ពុជា-ថៃនឹងត្រូវបានធ្វើឱ្យប្រសើរឡើងវិញ
កម្ពុជា និងថៃបានយល់ព្រមនឹងធ្វើឱ្យប្រសើរឡើងវិញនៅច្រកព្រំដែនទាំង៤ និងជំរុញការបើកច្រកព្រំដែនថ្មីដើម្បីធ្វើឲ្យពាណិជ្ជកម្មទ្វេភាគី និងវិស័យទេសចរណ៍នៅតាមព្រំប្រទល់រវាងប្រទេសទាំងពីរកាន់តែប្រសើរ និងក្នុងគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំទៀត។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26368/cambodia-thailand-checkpoints-to-be-upgraded/
ប្រទេសថៃរឹតបន្តឹងទណ្ឌកម្មលើករណីជួញដូរមនុស្ស
សភាជាតិ នៃប្រទេសថៃបានធ្វើវិសោធនកម្មច្បាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាមួយនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ ការធ្វើវិសោធនកម្មច្បាប់នេះ កើតឡើងនៅពេលដែលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់លើលក្ខខណ្ឌការងារដូចជាទាសករនៅលើ ...
Ron Corben
http://bit.ly/1ILVavn