ព័ត៌មាន​

គណបក្ស​ប្រឆាំង​ឲ្យ​អាជ្ញាធរ ចាត់ការ​ករណី​ជីក​រ៉ែ​ខុស​ច្បាប់

គណៈកម្មការទី៧នៃរដ្ឋសភា កាលពីថ្ងៃម្សិលមិញ បានជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ពិនិត្យនិងមានវិធានការចំពោះករណីជីករុករករ៉ែត្បូងខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន រួមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ទៅកាន់តំបន់ទេសចរណ៍នីមួយៗ ដើម្បីបង្កើននូវសក្ដានុពលវិស័យទេសចរណ៍ឲ្យកាន់តែច្រើន។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត ទាក់ទងនឹងវិស័យទេសចរណ៍ នៅសាលាខេត្តរតនគិរី សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហេង ដាណារ៉ូ បានថ្លែងថា រតនគិរី ជាខេត្តកសិឧស្សាហកម្ម និងសម្បូរទៅដោយទេសចរណ៍ធម្មជាតិ ប៉ុន្តែការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នីមួយៗ មានការលំបាក ដោយសារតែផ្លូវថ្នល់ និងស្ពានជាដើម បានរងនូវការខូចខាតមិនមានការជួសជុលកែលម្អ និងពុំមានការតភ្ជាប់ផ្លូវពីតំបន់មួយទៅកាន់តំបន់មួយទៀត។ ក្រៅពីនោះ លោកសង្កេតឃើញមានការជីករករ៉ែត្បូងខុសច្បាប់ ជាច្រើនកន្លែងដែរ ដែលតំបន់ខ្លះមានក្រុមហ៊ុន ឬក្រុមឈ្មួញ ជីករុករករ៉ែត្បូង ក្រោមរូបភាពក្នុងតំបន់ចម្ការកៅស៊ូ ដែលធ្វើឲ្យប៉ះពាល់ដល់អេកូទេសចរណ៍។ ... ...

ប៉ិច សុធារី
http://bit.ly/2csJd6l

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

n573V
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!