ព័ត៌មាន​

គណបក្ស​ប្រឆាំង​ឲ្យ​អាជ្ញាធរ ចាត់ការ​ករណី​ជីក​រ៉ែ​ខុស​ច្បាប់

គណៈកម្មការទី៧នៃរដ្ឋសភា កាលពីថ្ងៃម្សិលមិញ បានជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ពិនិត្យនិងមានវិធានការចំពោះករណីជីករុករករ៉ែត្បូងខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន រួមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ទៅកាន់តំបន់ទេសចរណ៍នីមួយៗ ដើម្បីបង្កើននូវសក្ដានុពលវិស័យទេសចរណ៍ឲ្យកាន់តែច្រើន។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត ទាក់ទងនឹងវិស័យទេសចរណ៍ នៅសាលាខេត្តរតនគិរី សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហេង ដាណារ៉ូ បានថ្លែងថា រតនគិរី ជាខេត្តកសិឧស្សាហកម្ម និងសម្បូរទៅដោយទេសចរណ៍ធម្មជាតិ ប៉ុន្តែការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នីមួយៗ មានការលំបាក ដោយសារតែផ្លូវថ្នល់ និងស្ពានជាដើម បានរងនូវការខូចខាតមិនមានការជួសជុលកែលម្អ និងពុំមានការតភ្ជាប់ផ្លូវពីតំបន់មួយទៅកាន់តំបន់មួយទៀត។ ក្រៅពីនោះ លោកសង្កេតឃើញមានការជីករករ៉ែត្បូងខុសច្បាប់ ជាច្រើនកន្លែងដែរ ដែលតំបន់ខ្លះមានក្រុមហ៊ុន ឬក្រុមឈ្មួញ ជីករុករករ៉ែត្បូង ក្រោមរូបភាពក្នុងតំបន់ចម្ការកៅស៊ូ ដែលធ្វើឲ្យប៉ះពាល់ដល់អេកូទេសចរណ៍។ ...

ប៉ិច សុធារី
http://bit.ly/2csJd6l

អាជ្ញាធរ​កម្ពុជា​ បដិសេធ​វៀតណាម ស្នើសុំ​សាងសង់​ខ្លោងទ្វារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នៅ​ស្រុក​អូរយ៉

អាជ្ញាធរខេត្តរតនគិរីបានបដិសេធសំណើរបស់ភាគីវៀតណាមដែលសុំសាងសង់ខ្លោងទ្វារច្រកទ្វារព្រំដែនអន្តរជាតិស្រុកដាក់កឺខេត្តយ៉ាឡាយជាប់នឹងច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវខេត្តរតនគិរីខណៈទាហានវៀតណាម កំពុងបន្តសាងសង់ប៉ុស្តិ៍មួយកន្លែងនៅក្នុងតំបន់សហាមឃាត់ នៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ រំលោភទៅលើកិច្ចព្រមព្រៀងថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bG4QRm

កម្ពុជាស្តីបន្ទោសលើការសាងសង់ប៉ុស្តិ៍របស់វៀតណាមនៅព្រំដែន

រដ្ឋាភិបាលកម្ពុជាបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលទីក្រុងហាណូយដើម្បីរិះគន់ពីការសាងសង់ប៉ុស្តិ៍របស់វៀតណាមដែលកំពុងសាងសង់នៅតំបន់សនៅព្រំប្រទល់ដែលរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាថាមិនឱ្យមានការអភិវឌ្ឍណាមួយនៅលើតំបន់នោះទេ។ ...

អូច សូនី និង ឃុន ណារិន
https://www.cambodiadaily.com/news/cambodia-lodges-complaint-vietnam-border-outpost-116486/https://www.cambodiadaily.com/news/cambodia-lodges-complaint-vietnam-border-outpost-116486/

រដ្ឋាភិបាល​​លុប​ចោល​សម្ប​ទាន​​​​​ដី​​សេដ្ឋកិច្ច​​​​​នៅ​រតនគិរី​ដែល​​​គ្រប់​គ្រង​ដោយ​​​​​កង​ទ័ព​វៀតណាម

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ ​ចម្ការ​មួយ​ក្នុង​ចំណោម​ចម្ការ​កៅស៊ូ​ចំនួន​បួន​ដែល​ប្រតិបត្តិការ​ដោយ​កងទ័ព​វៀតណាម​ នៅ​ខេត្តរតនគិរី​ ត្រូវ​បាន​លុប​ចោល​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​កាលពី​ខែ​មុន​ ស្រប​ពេល​មានការ​ចោទប្រកាន់​អំពី​ការ​កាប់​ឈើ ...

អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/30816/

ក្រុម​អ្នកកាសែត​អះអាង​នឹង​បំបាក់មុខ​ចំពោះ​ការ​ទាមទារ​កា​រប​ង្ឈ​ប់​ជួបជុំ​

​ក្រុម​អ្នកការ​សែត​ក្នុង​ខេត្តរតនគិរី​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ ពួក​គេ​នឹង​បំបាក់មុខ​ចំពោះ​សំនើរ​ពី​រដ្ឋបាល​ថ្នាក់​ខេត្ត​ដែល​ទាមទារ​ឱ្យ​ពួក​គេ​បញ្ឈប់​ការ​ជួបជុំ​គ្នា​ក្នុង​ទីធ្លា​សាធារណៈ​ក៍​ដូច​ជា​ការ​ថតរូប​ក្នុង​ពេល​យក​ព័ត៌មាន​របស់​ពួក ...

ឃួន ណារិម
https://www.cambodiadaily.com/news/reporters-vow-to-defy-order-to-cease-gathering-84492/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

E5ecb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!