គណបក្សប្រឆាំងឲ្យអាជ្ញាធរ ចាត់ការករណីជីករ៉ែខុសច្បាប់
គណៈកម្មការទី៧នៃរដ្ឋសភា កាលពីថ្ងៃម្សិលមិញ បានជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ពិនិត្យនិងមានវិធានការចំពោះករណីជីករុករករ៉ែត្បូងខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន រួមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ទៅកាន់តំបន់ទេសចរណ៍នីមួយៗ ដើម្បីបង្កើននូវសក្ដានុពលវិស័យទេសចរណ៍ឲ្យកាន់តែច្រើន។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត ទាក់ទងនឹងវិស័យទេសចរណ៍ នៅសាលាខេត្តរតនគិរី សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហេង ដាណារ៉ូ បានថ្លែងថា រតនគិរី ជាខេត្តកសិឧស្សាហកម្ម និងសម្បូរទៅដោយទេសចរណ៍ធម្មជាតិ ប៉ុន្តែការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នីមួយៗ មានការលំបាក ដោយសារតែផ្លូវថ្នល់ និងស្ពានជាដើម បានរងនូវការខូចខាតមិនមានការជួសជុលកែលម្អ និងពុំមានការតភ្ជាប់ផ្លូវពីតំបន់មួយទៅកាន់តំបន់មួយទៀត។ ក្រៅពីនោះ លោកសង្កេតឃើញមានការជីករករ៉ែត្បូងខុសច្បាប់ ជាច្រើនកន្លែងដែរ ដែលតំបន់ខ្លះមានក្រុមហ៊ុន ឬក្រុមឈ្មួញ ជីករុករករ៉ែត្បូង ក្រោមរូបភាពក្នុងតំបន់ចម្ការកៅស៊ូ ដែលធ្វើឲ្យប៉ះពាល់ដល់អេកូទេសចរណ៍។ …
ប៉ិច សុធារី
http://bit.ly/2csJd6l