ព័ត៌មាន
លោក ហ៊ុន សែន អំពាវនាវដល់កងទ័ពបន្តកិច្ចសហការទប់ស្កាត់រាល់និន្នាការបង្កចលាចល និងអស្ថិរភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បានស្នើ និងអំពាវនាវដល់កងទ័ពទាំងអស់ត្រូវបន្តកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗដោយពង្រឹងសាមគ្គីភាពទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់និន្នាការដែលសំដៅ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-06-13-0847-251219.html
ពលរដ្ឋទិញផ្ទះបង់រំលស់នៅក្រុមហ៊ុនបុរីពិភពថ្មីកំបូល សំណូមពរលោកនាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍ដោយសារក្រុមហ៊ុនរឹបអូសយកផ្ទះ
ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសាររស់នៅបុរីពិភពថ្មីកំបូល ស្ថិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ដោយសារក្រុមហ៊ុនបុរីពិភពថ្មីកំបូល មិនអនុវត្តតាមកិច្ចសន្យា និងរឹបអូសផ្ទះ។ ...
លោក ហ៊ុន សែន ស្នើវៀតណាមចាប់ខ្លួនលោក សម រង្ស៊ី ប្រគល់ឱ្យកម្ពុជាបើ សម រង្ស៊ី ចូលវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈដោយស្នើឱ្យភាគីវៀតណាមធ្វើការឃាត់ខ្លួនលោក សម រង្ស៊ី ក្នុងករណីបើប្រធានស្តីទីអតីតគណបក្សប្រឆាំងរូបនេះចូលទឹកដីនៃប្រទេសវៀតណាម។ ការស្នើនេះបន្ទាប់ពីលោក ហ៊ុន សែន ទទួលបានព័ត៌មានជាក់លាក់មកថា លោក សម រង្ស៊ី កំពុងព្យាយាមចូលទឹកដីវៀតណាមដោយប្រើប្រាស់ ...
សុខ រក្សា
https://www.postkhmer.com/national/2023-06-08-0849-250996.html
លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីចាត់វិធានការបញ្ឈប់សកម្មភាពកាប់ព្រៃ និងទន្ទ្រានយកដីរដ្ឋក្នុងរដូវបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពការកាប់ទន្ទ្រានព្រៃ និងការរំលោភយកដីរដ្ឋដែលសកម្មភាពទាំងនេះតែងតែកើតមានឡើងនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-06-07-0900-250926.html
លោក ហ៊ុន សែន៖ អង្គការក្រៅរដ្ឋាភិបាលណាខ្លះ ទទួលលុយពីណាខ្លះ ត្រូវតែធ្វើរបាយការណ៍ហិរញ្ញវត្ថុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថាលោក និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិភាក្សាគ្នារួចហើយ គឺមិនដកថយឡើយ ដោយតម្រូវឱ្យអង្គការសមាគម ក្រៅរដ្ឋាភិបាលស៊ីវិល ត្រូវតែធ្វើរបាយការណ៍ប្រភពហិរញ្ញវត្ថុ ជាចាំបាច់ និងមិនត្រូវដកចេញពីសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីអង្គការសង្គមស៊ីវិលនោះទេ។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-06-03-0830-250804.html
សាច់ញាតិនាយករដ្ឋមន្ត្រីទទួលបានដីព្រៃខេត្តមណ្ឌលគិរី ៣០ហិកតា
មន្ត្រីរដ្ឋាភិបាលលោក ឌី បញ្ញា បានទទួលដីទំហំ ៣០,៧៩ ហិកតានៅភាគឦសានខេត្តមណ្ឌលគិរីដែលត្រូវបានកាត់ពីគម្របព្រៃឈើនៅក្នុងអនុក្រឹត្យដែលចេញផ្សាយជាសាធារណៈកាលពីដើមឆ្នាំនេះ។ ...
អឿ ស៊ា និង ឃួន ណារីម
https://cambojanews.com/prime-ministers-relative-receives-30-hectares-of-mondulkiri-forest-land/
លោក ហ៊ុន សែន អរគុណមិត្តបរទេសដែលសហការនាំចម្លាក់បុរាណមកកម្ពុជាវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តបរទេសទាំងអស់ ដែលបានចូលរួមក្នុងកិច្ចការងារអភិរក្សប្រាសាទរបស់ខ្មែរ ជាពិសេសបាននាំយកនូវចម្លាក់បុរាណខ្មែរ ដែលត្រូវបានបាត់បង់ យកមកកាន់កម្ពុជាវិញ។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-04-18-0925-249105.html
លោក ហ៊ុន សែន រំឭកពីជីវិតគ្រោះថ្នាក់ និងផុយស្រួយរបស់លោក ពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍ ១៩៨០
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកពីជីវិតគ្រោះថ្នាក់និងផុយស្រួយរបស់លោក នៅពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រី ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រោយពីរបបខ្មែរក្រហម ហើយលោកថា នាពេលនោះ លោកបានដាក់ចេញនូវកញ្ចប់កែទម្រង់ ២ ដើរទន្ទឹមគ្នាគឺកំណែទម្រង់ខាងនយោបាយ និងកំណែទម្រង់ខាងសេដ្ឋកិច្ច។ ...
រី សុចាន់
https://www.postkhmer.com/national/2023-03-21-0857-248223.html
លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់បដិវត្តន៍ពណ៌
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអំពាវសាជាថ្មីទៀត ឱ្យពលរដ្ឋគ្រប់រូបចូលរួមទប់ស្កាត់បដិវត្តន៍ពណ៌និងថែរក្សាសុខសន្តិភាព និងបានប្រកាសមិនលើកលែងឱ្យជនណាក៏ដោយ ដែលមានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា។ ...
សំបាន ច័ន្ទដារ៉ា និង រី សុចាន់
https://www.postkhmer.com/national/2023-03-06-1955-247692.html
លោកនាយករដ្ឋមន្ត្រី អំពាវនាវដល់បក្សនយោបាយឱ្យគោរពសិទ្ធិនយោបាយរបស់ពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បណ្តាគណបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសគណបក្សដែលពួកគេពេញចិត្ត ខណៈដែលសមាជិកគណបក្សប្រឆាំងបានងាកមកចូលរួមជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានរិះគន់ថា លក់ឧត្តមគតិ។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-03-02-0925-247541.html
លោក ហ៊ុន សែន បដិសេធការសុំទោសពីលោក សុន ឆ័យ ជុំវិញការចោទគណបក្សប្រជាជនលួចសន្លឹកឆ្នោត
លោកនាយករដ្ឋមន្ត្រីបានបធិសេធការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចោទគណបក្សប្រជាជនកម្ពុជាពីការលួចសន្លឹកឆ្នោត ក្នុងការបោះឆ្នោតកន្លងមក ដោយលោក ហ៊ុន សែន ថ្លែងថា លោកធ្លាប់មានបទពិសោធន៍ជូរចត់នឹងការសុំទោសច្រំដែលនេះច្រើនដងហើយរបស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-03-01-0842-247493.html
លោក ហ៊ុន សែន ឱ្យមន្ត្រីធ្វើវិសោធនកម្មច្បាប់លើកថាខណ្ឌដែលរារាំងដល់ការចិញ្ចឹមសត្វព្រៃរបស់ប្រជាពលរដ្ឋ ក្រោយពីមានករណីចាប់សត្វក្ងោក
ក្រោយពីមានបញ្ហាពាក់ព័ន្ធការចាប់យកសត្វក្ងោកពីប្រជាពលរដ្ឋប៉ុន្មានថ្ងៃកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារសំឡេងដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អ្នកច្បាប់ និងមន្ត្រីដែលទទួលខុសត្រូវខាងសត្វ ត្រូវធ្វើវិសោធនកម្មជាបន្ទាន់ ហើយលុបចោលកថាខណ្ឌណាដែលទាក់ទងនឹងការចាប់យកសត្វ ដែលជាការរារាំងដល់ចលនា ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-03-01-0819-247486.html
ក្រសួងការបរទេសនឹងរៀបចំសន្និបាតប្រចាំឆ្នាំនៅដើមខែមីនា ដើម្បីវាយតម្លៃសមិទ្ធផលការងារ និងរៀបចំផែនការថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងរៀបចំសន្និបាតប្រចាំឆ្នាំនៅដើមខែមីនាខាងមុខ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មីដើម្បីពិនិត្យភូមិសាស្ត្រនយោបាយ បញ្ហាតំបន់ ការទូតសេដ្ឋ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-27-1655-247425.html
លោក ហ៊ុន សែន ស្នើ AFD បន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បន្តជួយកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ ខណៈ AFD សន្យាបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងឆ្នាំខាងមុខ ប្រមាណជាង ១០០ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-02-23-0852-247276.html
លោក ហ៊ុន សែន៖ វិទ្យុ VOD គ្មានថ្ងៃបើកវិញឡើយ ព្រោះការផ្សាយថា ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុកជាការប្រមាថរដ្ឋាភិបាលធ្ងន់ធ្ងរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជំហរជាថ្មីថា វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នឹងគ្មានថ្ងៃបើកដំណើរការវិញទេ ព្រោះការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុកចុះហត្ថលេខាផ្តល់ជំនួយដល់តួកគីជាការប្រមាថធ្ងន់ធ្ងរដល់រដ្ឋាភិបាល ហើយអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី ដែលលោកមិនអាចលើកលែងឱ្យបាន ហើយការបិទនេះក៏ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-21-0844-247194.html
លោកនាយករដ្ឋមន្ត្រី បង្ហាញពីទំនាក់ទំនងបុគ្គលរវាងរូបលោក ជាមួយនឹងប្រធានាធិបតីបារាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីទំនាក់ទំនងបុគ្គល និងបុគ្គល រវាងរូបលោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) រហូតដល់មានទូរស័ព្ទឆ្លើយឆ្លងគ្នាក្រៅពីទំនាក់ទំនងរដ្ឋនិងរដ្ឋ រវាងកម្ពុជាបារាំង។ ...
រី សុចាន់
https://www.postkhmer.com/national/2023-02-21-0918-247199.html
នាយករដ្ឋមន្ត្រីថា ការបិទសារព័ត៌មានVOD គឺជួយពង្រឹងវិស័យសារព័ត៌មាន ហើយប្រកាសផ្តល់ការងារដល់អ្នកសារព័ត៌មាន
បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិជាច្រើនជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាប័ណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយនេះ នឹងមិនត្រូវបានផ្តល់ឡើងវិញនោះទេ ហើយជំនួសមកវិញ លោកប្រកាសផ្តល់ការងាររដ្ឋដល់អ្នកសារព័ត៌មាន VOD តាមបណ្តាញហ្វេសប៊ុកកាលពីថ្ងៃអង្គារ។ ...
លោកនាយករដ្ឋមន្ត្រីប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក VOD ដែលបាត់បង់ការងារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនដល់បុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលមានបំណងចូលបម្រើកិច្ច ការរដ្ឋ ដោយសារវិទ្យុនេះត្រូវបានបិទនិងមិនមានឱកាសបើកឡើងវិញ និងដោយលោកគិតទៅដល់ជីវភាពរបស់បុគ្គលិកដែលបាត់បង់ការងារ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-02-15-0904-246986.html
បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ
អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុបអាជ្ញាប័ណ្ណ ទោះបីមានការសុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញលិខិតសុំទោសយឺតពេល ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។ ...
ផុន សុទ្ធីរ័ត្ន និង ឃី សុវុឌ្ឍី
https://khmer.cambojanews.com/vod-staffers-express-regret-over-government-revocation-of-license/
លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យលុបអាជ្ញាប័ណ្ណវិទ្យុVOD ទោះបីស្ថាប័ននេះបានចេញលិខិតសុំអធ្យាស្រ័យ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយកំណត់ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ទោះបីជា មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានផ្ញើលិខិតទៅកាន់លោក ហ៊ុន សែន សុំអធ្យាស្រ័យក៏ដោយ បន្ទាប់ពីស្ថាប័នព័ត៌មាននេះ ចេញអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទីចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែលរងគ្រោះរញ្ជួយដី។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/pm-orders-revocation-of-vod-radio-license-despite-apology/
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុ VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី ១២ ខែកុម្ភៈ បានបញ្ជាឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ និង០០ នាទីព្រឹកថ្ងៃទី ១៣ កុម្ភៈឆ្នាំ ២០២៣ ជាកំហិតបន្ទាប់ពីវិទ្យុនេះ មិនព្រមសូមទោសជាសាធារណៈ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-02-12-1153-246890.html
ក្រសួងអប់រំតម្រូវឱ្យសិស្សជាប់និទ្ទេស A ធ្វើតេស្តរកមេរោគកូវីដ ១៩ មុនជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ដ្រី
ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំឱ្យសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ដែលទទួលបាននិទ្ទេសAត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ដើម្បី ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-02-01-1517-246525.html
មេដឹកនាំបក្សភ្លើងទៀនរិះគន់ការធ្វើទុក្ខបុកម្នេញ ខណៈលោក ហ៊ុន សែន គំរាមប្ដឹងថែមទៀត
ខណៈការបោះឆ្នោតជាតិនឹងចូលមកដល់នៅខែកក្កដា គណបក្សភ្លើងទៀនបានមើលឃើញពីការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំង ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមប្តឹងគណបក្សនេះចំពោះការរិះគន់លើគណបក្សប្រជាជនកម្ពុជា។ ...
ស៊ន សារ៉ាត
https://khmer.cambojanews.com/candlelight-leaders-decry-persecution-as-hun-sen-threatens-another-lawsuit/
លោក ហ៊ុន សែន ផ្ញើសារព្រមានដល់គណបក្សនយោបាយដែលវាយប្រហារគណបក្សប្រជាជនកម្ពុជាថា នឹងប្រើសិទ្ធិការពារខ្លួនក្នុងករណីចាំបាច់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារព្រមានដល់គណបក្សនយោបាយដែលវាយប្រហារគណបក្សប្រជាជនកម្ពុជា ថាប្រសិនបើបន្តវាយប្រហារតទៅទៀត គណបក្សលោក នឹងប្រើសិទ្ធិការពារខ្លួនក្នុងករណីចាំបាច់តាមរយៈផ្លូវច្បាប់ និងមួយទៀតប្រើ «ដំបង»។ ...
រី សុចាន់
https://www.postkhmer.com/national/2023-01-10-0850-245764.html