ព័ត៌មាន​

ជនបរទេសដែលបង្រ្កាបបានពីទីតាំងឆបោកតាមអនឡាញនាពេល​ថ្មីៗនេះត្រូវបានឃុំខ្លួនរង់ចាំអនុវត្តការនិរទេស

ជនបរទេសរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបទូទាំងប្រទេសលើប្រតិបត្តិការឆបោក​តាមអ៊ីនធឺណិតនៅក្នុងខែកក្កដា ដោយបច្ចុប្បន្នពួកគេទាំងនោះ ខ្លះត្រូវបាននិរទេស ខណៈ​អ្នកផ្សេងទៀតកំពុងរង់ចាំការនិរទេស ហើយជាច្រើននាក់ទៀតកំពុងឃុំខ្លួននៅមណ្ឌលរបស់ខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)។ ...

ឃួន ណារីម​
https://khmer.cambojanews.com/online-scam-crackdown-thousands-held-deportations-underway/

ការ​​បង្ក្រាប​បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា កំពុង​ផ្តល់​ទំនុក​ចិត្ត​ដល់​​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​បរទេស​

ចំណាត់​ការ​ដ៏​សកម្ម​​របស់​អាជ្ញាធរចំពោះ​ការ​​បង្រ្កាប​អំពើឆបោកតាមអនឡាញ ឬហៅថា Online scam នា​រយៈ​ពេលចុង​ក្រោយ​នេះ​​ កំពុងផ្តល់​ថាម​ពល​ថ្មី​បន្ថែម​ទៀតសម្រាប់​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ និង​​​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ធ្វើ​ដំណើរមក​កម្ពុជា​កាន់​តែ​ច្រើន។​ នេះ​បើ​តាម​អ្នក ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-23-1412-262744

ជនសង្ស័យ​រឿង​ឆបោក​កើន​លើស​ ៣០០០​នាក់​ហើយ ហើយ​ភាគច្រើន​កំពុង​ស្ថិត​ក្រោម​ការ​ត្រៀម​បណ្ដេញ​ចេញ​ទៅ​ប្រទេស​សាមី

ជន​សង្ស័យ​និង​អ្នក​ពាក់​ព័ន្ធ​​ជាង ៣០០០​នាក់​ហើយ​ ត្រូវ​បាន​ឃាត់​ខ្លួនពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​ឆបោក​តាម​អនឡាញ ក្នុងកិច្ច​ប្រឹងប្រែង​បោស​សម្អាត​ក្រុម​ឆបោក​តាម​អនឡាញ (online scam) របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​ចម្រុះ ដោយ​នៅ​ថ្ងៃទី២២​ កក្កដា ជន​ពាក់​ព័ន្ធ​ជិត ១៣០នាក់​ ​ត្រូវ​បាន​រក​ឃើញ​នៅ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-23-816-262737

ជន​​​បរទេស​៨​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ខណៈ​ប្រតិបត្តិការ​បង្ក្រាបបទល្មើស​ឆបោក​តាម​អនឡាញ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត​៣០០០នាក់

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅ​ថ្ងៃទី២០ ខែកក្កដា បាន​សម្រេចឃុំខ្លួនជនត្រូវចោទ ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ ខណៈ​កិច្ច​ប្រឹងប្រែង​​បង្ក្រាប​បទ​ល្មើស​ឆបោក​នេះ​​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​​ជិត ៣០០០​នាក់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-21-1126-262711

កាស៊ីណូសមាជិកព្រឹទ្ធសភាម្នាក់ និងទីតាំងសង្ស័យមួយកន្លែងនៅកំពង់ស្ពឺ​មិនទាន់ត្រូវបានចាត់វិធានការនៅឡើយ

ការបង្ក្រាបក្រុមសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាបានបន្តធ្វើឡើងជាច្រើនទីតាំងនៅទូទាំងប្រទេសកម្ពុជានាល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែទីតាំងធំៗដែលគេស្គាល់ច្បាស់នៅតែមិនទាន់ត្រូវបានប៉ះពាល់ ទោះបីជាគេឃើញមានមនុស្សរាប់រយនាក់បានភៀសខ្លួន និងឡើង​ជិះរថយន្តក្រុង​ចេញពីទីតាំងមួយក្នុងចំណោមនោះ ដែលបង្ហាញថាសកម្មភាពបទល្មើសបច្ចេក​វិទ្យា​នៅតែបន្តកើតមានឡើង​ទោះ​មានការបង្ក្រាបកាលពីឆ្នាំមុនយ៉ាង​ណាក្តី​។ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/senators-casino-fleeing-compound-not-hit-in-growing-scam/

ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ឃាត់​ខ្លួន​ជន​សង្ស័យ ២.៧៦៧ ខណៈ​ចិន​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បញ្ជូន​ជន​សង្ស័យ​ចិន​ទៅ​វិញ​ឲ្យ​បាន​លឿន

គិតត្រឹមថ្ងៃទី១៩ ខែកក្កដានេះ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុងរាជធានីភ្នំពេញ​ និង​ខេត្តចំនួន ១៤ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-20-1854-262706

អ្នកវិភាគ៖ កម្ពុជាបង្ក្រាបការ​ឆបោក​តាម​អនឡាញគឺ​ដើម្បី​សុវត្ថិភាពសង្គម ខណៈ​ថៃ​ធ្វើ​ឡើងដើម្បី​ដុតរោល​កម្ពុជា

គិត​ចាប់​ពី​​ថ្ងៃ​ទី២៧ មិថុនា ដល់​​ទី១៨ ខែកក្កដា​នេះ ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ជាង ១៣៧០​​​នាក់ហើយ​ ខណៈ​ដែល​​យុទ្ធនាការ​កំពុង​បន្ត។ អ្នក​វិភាគ​មើល​ឃើញ​ថា កម្ពុជា​បង្ក្រាប​បទ​ល្មើស​នេះ​ដើម្បី​សន្តិសុខ​​សង្គម ខណៈ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-18-1533-262697

ចិន​គាំទ្រ​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ និង​សន្យា​ផ្ដល់កិច្ច​សហការ​បន្ថែម​ទៀត

ចិន​គាំទ្រ​ដល់​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ​របស់​រាជរដ្ឋាភិបាល​ ព្រម​ទាំង​សន្យា​​​ផ្ដល់​កិច្ច​សហការ​បន្ថែម​ទៀត​ដើម្បី​លុប​បំបាត់​បទ​ល្មើស​សម័យ​ថ្មី​នេះនៅ​កម្ពុជា។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-17-1637-262686

មន្ត្រីគ្រប់ជាន់ថ្នាក់ទទួលបទបញ្ជា​ឱ្យ​បោស​សម្អាត​ទីតាំងឆបោកតាមអនឡាញ

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យមានការបង្រ្កាបទូទាំងប្រទេសលើទីតាំងឆបោកតាមអនឡាញ ដោយលើកឡើងពីការគំរាមកំហែងរបស់បណ្តាញឧក្រិដ្ឋជនបរទេស ខណៈដែលសម្ពាធអន្តរជាតិកើនឡើងជុំវិញភាពស្មុគស្មាញក្នុងការដោះស្រាយរបស់រដ្ឋ ហើយប្រទេសថៃក៏បង្កើនការឆ្លើយតបរបស់ខ្លួនចំពេលមានជម្លោះព្រំដែនដ៏តានតឹង។ ...

ស៊ើង និមល់ និង ឃួន ណារីម​
https://khmer.cambojanews.com/officials-ordered-to-dismantle-scams-but-past-failures-shadow-effort/

យុទ្ធនាការ​បង្ក្រាប​ក្រុម​ជន​ល្មើស​ឆបោក​តាម​អនឡាញ​នៅ​ថ្ងៃ​ទី១៦ កក្កដា ឃាត់​ខ្លួន​ជនបរទេស​ជិត ៧៥០​នាក់

ត្រឹម​មួយ​ថ្ងៃ​បន្ទាប់​ពី​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ឲ្យ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ជន​ល្មើសឆបោក​តាម​អនឡាញ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ជន​ល្មើស​យ៉ាង​ហោច​ណាស់ជិត ៧៥០​នាក់ នៅ​ក្នុង​រាជធានី​​ខេត្ត​ក្រុង​ចំនួន ៤។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-17-91-262680

ជនជាតិ​វៀតណាម​​​៦៣​នាក់ត្រូវបាន​ឃាត់​ខ្លួន​​សង្ស័យលួច​ប្រព្រឹត្ត​អំពើ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មនុស្ស​ស្រី​ប្រុស​ជនជាតិ​វៀតណាម​សរុប​ចំនួន​៦៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លបលួច​ប្រព្រឹត្ត​អំពើ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ទីតាំង​ចំនួន​៤​កន្លែង ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1558-262678

យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​ព្រមាន​ដក​ឬ​ផ្លាស់​ប្ដូរ​មុខ​តំណែង​ករណី​មន្ត្រី​មិន​អនុវត្ត

រាជរដ្ឋាភិបាលកម្ពុជា​ដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយ​សង្កេតឃើញថា សកម្មភាពឆបោកតាមតាម​អនឡាញ​​បាន​និង​កំពុង​បង្ក​ការ​គំរាម​កំហែង​និង​អសន្តិសុខ​ក្នុង​ពិភពលោក​និង​តំបន់។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-7-16-1538-262677

ជន​សង្ស័យផលិតព័ត៌មាន​កម្សត់ៗតាម AI ស្វែងរក​មូលនិធិចូលហោប៉ៅ​ត្រូវបាន​ចាប់ខ្លួន

ជនសង្ស័យម្នាក់​ដែលត្រូវបាន​រក​ឃើញ​បង្កើត​គណនី​ហ្វេសប៊ុក​ចំនួន ៥ សម្រាប់​បង្កើត​ព័ត៌មាន​ក្លែងក្លាយបែប​កម្សត់ៗ​តាម​រយៈ​បច្ចេកវិទ្យា​សិប្បនិម្មិត (AI) ​ដើម្បីស្វែង​រកមូលនិធិ​សប្បុរសធម៌ ត្រូវបាន​ចាប់​ខ្លួន​នៅ​ខេត្ដសៀមរាប​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-10-857-262611

អាជ្ញាធរថៃបានចុះឆែកឆេរផ្ទះរបស់អ្នកឧកញ៉ា កុក អាន ​​​បន្ទាប់ពីតុលាការ​ថៃ​ចេញដីកា​ចាប់ខ្លួន

សមត្ថកិច្ចចម្រុះ​ថៃនៅ​ថ្ងៃទី​៨ ​ខែកក្កដា ​​បាន​ឆ្មក់ចូលឆែកឆេរទីតាំង​ចំនួន​១៩​កន្លែង ដើម្បី​ស្វែងរក​ចាប់ខ្លួន អ្នក​ឧកញ៉ា កុក អាន តាម​ដីការបស់តុលាការថៃ​ ក្រោមការ​ចោទ​ប្រកាន់​ពីបទ​ជាប់ពាក់​ព័ន្ធ​នឹង​ក្រុម​បណ្តាញឧក្រិដ្ឋ​កម្ម​ឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយ​កខ្វក់។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/thai-authorities-raid-oknha-kok-ans-home-after-thai-court-issues-arrest-warrant/

រដ្ឋបាលរាជធានីភ្នំពេញ​បង្កើតក្រុមការងារចំពោះកិច្ច​ប្រឆាំង​នឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋាបាលរាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការពិសេស​មួយ​ដើម្បី​បង្ក្រាបបទ​ល្មើស​ឆបោក​តាម​អនឡាញ បន្ទាប់ពីមាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/phnom-penh-sets-up-anti-scam-task-force-amid-rising-online-scams/

លោក ហ៊ុន សែន៖ ថៃ​លើក​ដុំថ្ម​ទម្លាក់​លើ​ជើង​ខ្លួនឯង​!

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅថ្ងៃទី​៨ ខែ​កក្កដានេះថា លោក​អបអរសាទរ​ចំពោះ​អាជ្ញាធរ និង​ប៉ូលិស​ថៃ ដែល​បាន​បើក​ប្រតិបត្តិ​ជួយកម្ទេច​បទល្មើស​អន​ឡាញ នៅលើ​ទឹកដី​របស់ខ្លួន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-8-1947-262594

អង្គការលើកលែងទោសអន្តរជាតិចោទកម្ពុជាថា​ មិនអើពើបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងទីតាំងប្រើសម្រាប់ជាកន្លែងឆបោក

អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថា មានចេតនាព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមមានការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការជ្រើសរើសកុមារចូលធ្វើការងារ ទាសភាព និងការធ្វើទារុណកម្ម ដែលត្រូវបានអង្គការនេះអះអាងថាបានកើតឡើងក្នុងបរិវេណបោកប្រាស់ជាង៥០កន្លែងនៅទូទាំងប្រទេស។ ...

ស៊ើង និមល់
https://khmer.cambojanews.com/amnesty-accuses-cambodian-government-of-ignoring-human-rights-abuses-in-scam-compounds/

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បង្ហាញ​ចំណុច​​មិន​ត្រឹម​ត្រូវ​ដែល​មេដឹកនាំ​ថៃ​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ចំណុច​មិន​សម​ហេតុផល​ដែល​មេដឹកនាំ​ថៃ លើក​ឡើង​ចោទ​មក​កម្ពុជា​រឿង​ការ​ឆបោក​តាម​អនឡាញ ដូច​ជា​ថា​ថៃ​​សម្រេច​កាត់​អគ្គិសនី​និង​អ៊ីនធឺណិត​និង​ឈប់​លក់​ប្រេង​ឲ្យ​​កម្ពុជា​ ដែល​ជាក់​ស្ដែង​កម្ពុជា​បាន​សម្រេច​បិទ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-24-1539-262442

ថៃលាបពណ៌កម្ពុជា​ជា​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ខណៈ​ខ្លួនជា​មជ្ឈមណ្ឌល​ចែក​ចាយ​ដ៏សំខាន់​

ខណៈ​របាយការណ៍​ដ៏​ចម្រូង​ចម្រាស់​​ជា​បន្ត​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ជា «​មជ្ឈមណ្ឌលឆបោក​អនឡាញ​» ឬ “Scam Center” បទយកការណ៍វីដេអូ​​​ឯកសារបែប​ស៊ី​ជម្រៅ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​សិង្ហបុរី​​ Channel News Asia (CNA) បានបង្ហាញ​ពី​តួនាទី​​ប្រទេស​ថៃ​ជា​ចំណុច​ឆ្លងកាត់​នៃ​អំពើ​ឧក្រិតកម្ម​ឆ្លង​ដ៏​សំខាន់ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-21-1425-262416

បុគ្គល៥​នាក់សារភាពថាបានឆបោក និង​​លាង​លុយ​ជិត៣៧លានដុល្លារ​នៅ​កម្ពុជា ខណៈក្រសួងមហាផ្ទៃថាជាការបង្ខូចឈ្មោះកម្ពុជា

បើទោះជាក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកបានឱ្យដឹងថា មានបុរស៥នាក់បានសារភាពថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការឆបោក និងប្រតិបត្តិការលាងលុយរាប់លានដុល្លារនៅកម្ពុជាក៏ដោយ ក្រសួងមហាផ្ទៃកម្ពុជាបានបដិសេធការលើកឡើងថាមានទីតាំងឆបោកនៅកម្ពុជា ដោយលើកហេតុផលថា សហរដ្ឋអាម៉េរិកបាននិយាយដូច្នេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ...

ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/five-admit-involvement-in-369m-scam-and-laundering-ring-in-cambodia

គម្លាតសមត្ថភាពផ្នែក​បច្ចេកវិទ្យា​​ កម្ពុជារងការ​​ចោទជា​មជ្ឈមណ្ឌល​ជួញដូរ​មនុស្ស​ និង​ឆបោក​តាមអនឡាញ​

នៅពេលដែល​បច្ចេកវិទ្យា​ឌីជីថលកែប្រែការ​រស់នៅ​របស់​មនុស្ស​​ទូទាំង​ពិភពលោក ​​កម្ពុជា​​​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃអំពើ​ឆបោក​​តាម​អ៊ីនធឺណិត និង​ការជួញដូរ​មនុស្ស ដែល​អ្នកជំនាញ​និយាយថា វា​​មាន​ភាពស្មុគស្មាញ​ដោយសារ​គម្លាត​សមត្ថភាព​​ជំនាញ​បច្ចេកវិទ្យា និងការ​ចោទប្រកាន់​ពីសារព័ត៌មាន​ និងអង្គការ​អន្ដរជាតិ​មួយ​ចំនួន​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-2-154-262236

UN៖ ការឆបោកតាមអនឡាញនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន

អ្នកជំនាញរបស់អង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយជំរុញឱ្យមានសកម្មភាពជាបន្ទាន់ ដោយផ្អែកលើសិទ្ធិមនុស្ស ដើម្បីរុះរើទីតាំងឆបោក រួមទាំងនៅកម្ពុជាផង ដែលមនុស្សរាប់សែននាក់ «ត្រូវបានជួញដូរ ជាប់ឃុំ និងបង្ខំឱ្យធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មតាមអនឡាញ»។ ...

ស៊ើង និមល់
https://khmer.cambojanews.com/urgent-action-needed-to-dismantle-scam-compounds-in-cambodia-and-southeast-asia-un/

អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​អះអាង​ថា​មាន​អំពើ​​ពុក​រលួយ​ពាក់​ព័ន្ធ​​​រឿង​ឆបោក​តាម​អនឡាញ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​

អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​អះអាង​ថា​ មាន​អំពើ​​ពុក​រលួយ​របស់​មន្ត្រី​ជាន​ខ្ពស់​ក្នុង​រឿង​ឆបោក​តាម​អនឡាញ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ទី២៤ ខែឧសភា ម្សិល​មិញ​​នេះ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទ «គំរាមកំហែង​ហែក​កេរ្តិ៍​មានស្ថានទម្ងន់ទោស»។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-5-25-1555-262161

របាយការណ៍ស្រាវ​ជ្រាវអាមេរិក​មួយ​ស្នើដា​ក់​ទណ្ឌកម្មលើបុគ្គល​២៨​រូប​​​ដែលពាក់ព័ន្ធ​នឹង​អំពើឆបោក​ តែរដ្ឋាភិបាល​ច្រានចោល

របាយការណ៍នៃការសិក្សាស្រាវជ្រាវថ្មីមួយ​របស់​អ្នក​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំការងារមិនអនុញ្ញាតឱ្យវិញត្រឡប់មកកម្ពុជាវិញ​​កាលពី​ឆ្នាំ២០២៣ ដោយ​បារម្ភពី​សុវត្ថិភាព បាន​ថ្កោល​ទោស​មន្ត្រី​កម្ពុជា​ និងបាន​អំពាវ​នាវ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​បុគ្គលមួយ​ចំនួន​​​ដោយ​ចោទ​ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹងការ​ឆបោក​តាម​អនឡាញ ដោយ​ក្នុង​នោះ​មាន​ទាំង​បង​ជីដូន​មួយ ...

ស៊ើង និមល់
https://khmer.cambojanews.com/u-s-researchers-report-names-28-for-sanctions-over-ruling-party-scam-links-govt-denies/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Vdp7b
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!