ព័ត៌មាន​

អាជ្ញាធរ​ឃាត់ខ្លួន​ជនជាតិ​ចិន ១៥​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​អន​ឡាញនៅ​ខណ្ឌ​ជ្រោយចង្វារ​

កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (online scams) ចំនួន​៤​ករណី​ផ្សេងគ្នា នៅក្នុង​បុរី​អ័​រ​គី​ដេ ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៦ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​សរុប ១៥​នាក់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-3-25-09-265108

អង្គការសហប្រជាជាតិបើកយុទ្ធនាការថ្នាក់តំបន់នៅភ្នំពេញ ផ្តោតលើការជួញដូរមនុស្សតាមរយៈឧក្រិដ្ឋកម្មឆបោក

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធនាការថ្នាក់តំបន់មួយនៅរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមយុវជនកម្ពុជា និងសាធារណជនទូទៅ អំពីហានិភ័យនៃការជួញដូរមនុស្ស ដែលកើតឡើងពីការជ្រើសរើសចូលរួមក្នុងប្រតិបត្តិការបោកប្រាស់តាមអនឡាញ។   ...

ស៊ើង និមល់
https://khmer.cambojanews.com/un-launches-regional-campaign-in-phnom-penh-targeting-scam-trafficking/

បញ្ហា​រអាក់រអួល​របស់​​ធនាគារ APD បាន​បង្កក្ដីបារម្ភ​លើ​រឿង​តម្លាភាព ខណៈ​រដ្ឋាភិបាល​អំពាវនាវ​​ឱ្យ​​អ្នក​ដាក់​ប្រាក់​ស្ងប់ចិត្ត​

ក្ដី​បារម្ភ​ទាក់ទង​នឹង​តម្លាភាព​លើ​វិស័យ​ធនាគារ​នៅ​កម្ពុជា​​​បាន​ធ្វើ​ឲ្យ​មានការ​រំជើប​រំជួល​​មួយ​​រយៈ​​ខ្លី​​ ក្រោយ​ពី​ធនាគារ​​មួយ​នៅរាជធានី​ភ្នំពេ​ញ​ បាន​ផ្អាក​សេវាកម្ម​របស់​ខ្លួន​បណ្ដោះអាសន្ន និង​បាន​កំណត់ចំនួន​សាច់ប្រាក់​ដែល​អាច​ដក ...

ស៊ើង និមល់
https://khmer.cambojanews.com/apd-bank-outage-fuels-transparency-fears-as-government-seeks-calm/

អង្គការសហប្រជាជាតិបើកយុទ្ធនាការថ្នាក់តំបន់នៅភ្នំពេញ ផ្តោតលើការជួញដូរមនុស្សតាមរយៈឧក្រិដ្ឋកម្មឆបោក

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធនាការថ្នាក់តំបន់មួយនៅរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមយុវជនកម្ពុជា និងសាធារណជនទូទៅ អំពីហានិភ័យនៃការជួញដូរមនុស្ស ដែលកើតឡើងពីការជ្រើសរើសចូលរួមក្នុងប្រតិបត្តិការបោកប្រាស់តាមអនឡាញ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/un-launches-regional-campaign-in-phnom-penh-targeting-scam-trafficking/

ឃាត់ខ្លួនជនសង្ស័យឆបោកតាមអនឡាញ ៦៥ នាក់ ក្រោមកាណុងកាមេរ៉ាទីភ្នាក់ងារព័ត៌មានអន្តរជាតិ

សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញបង្ក្រាកករណីសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងឃាត់ខ្លួនមនុស្ស ៦៥ នាក់។​ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-11-2030-264960

នគរបាលរាជធានីភ្នំពេញបង្ក្រាបបណ្តាញឆបោកអនឡាញ ដែលកំណត់យកជនជាតិអឺរ៉ុប ជាគោលដៅបោកប្រាស់

កម្លាំងនគរបាលក្រុងភ្នំពេញ បានឆ្មក់ចូលខុនដូមួយកន្លែងក្នុងរាជធានី បន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយសប្តាហ៍ ដោយចាប់ខ្លួនជនជាតិខ្មែរ និងជនជាតិចិនជាង ៦០ នាក់ ដែលសង្ស័យថាបានប្រព្រឹត្តអំពើឆបោកវិនិយោគដែលផ្តោតលើទ្វីបអឺរ៉ុប។ ...

ឃួន ណារីម
https://khmer.cambojanews.com/phnom-penh-police-bust-alleged-scam-ring-targeting-european-victims/

អ្នកសារព័ត៌មានអន្តរជាតិឃើញផ្ទាល់ភ្នែកពីការបង្ក្រាបប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតរបស់កម្ពុជា

ក្រុមអ្នកសារព័ត៌មានអន្តរជាតិចំនួន ២០នាក់ បានទៅទស្សនាទីតាំងមួយក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលអាជ្ញាធរកម្ពុជាទើបតែបានរុះរើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតមួយ ដោយបានកត់ត្រាការបង្ក្រាបនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីលាតត្រដាងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន។ ...

ខេ. រិទ្ធី រេក
https://shorturl.fm/5IeHO

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖​ លោកមិនបានដឹងថា ចេន ហ្ស៊ី ជា«មេខ្លោង»​​បណ្តាញឆបោកអនឡាញនោះទេ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លោកមិនបានដឹងថា អតីតទីប្រឹក្សារបស់លោក ឈ្មោះ ចេន ហ្ស៊ី បានដឹកនាំបណ្ដាញឆបោកតាមអនឡាញទូទាំងកម្ពុជានោះទេ ហើយលោកបានបដិសេធថា សកម្មភាពបែបនេះមិនបានផ្តល់ផលចំណេញណាមួយដល់រដ្ឋាភិបាលឡើយ។ លោក​បានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ដ៏កម្រមួយជាមួយសារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/hun-manet-says-he-did-not-know-chen-zhi-was-a-kingpin/

សមត្ថកិច្ច​បំបែក​សំបុក​ក្រុម online scam ​ឃាត់ខ្លួនជនសង្ស័យ ២១ ក្នុងសង្កាត់អូរបែកក្អម

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស​ឆបោក​តាម​អនឡាញ នៅទីតាំងអគារទី២ អគារស្តាស៊ីធី បន្ទប់លេខ៩១២ ជាន់ទី៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-26-817-264831

ធនាគារជាតិដកអាជ្ញាបណ្ណធនាគារផេនដា ហើយបញ្ជាឱ្យមានការជម្រះបញ្ជី

ធនាគារជាតិនៃកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានដកអាជ្ញាបណ្ណរបស់ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។ ស្ថាប័នឥណទាននេះ ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនមួយដែលស្ថិតក្រោមទណ្ឌកម្ម និងត្រូវបានចោទប្រកាន់ថា បានលាងលុយរាប់ពាន់លានដុល្លារឱ្យបណ្ដាញឆបោក។ ...

ស៊ើង និមល់
https://khmer.cambojanews.com/national-bank-revokes-panda-bank-license-orders-liquidation/

១៥ថ្ងៃ រាជធានីភ្នំពេញត្រួត​ពិនិត្យ​ទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់

ត្រឹមតែ​១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេស​ស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-20-1018-264773

កម្ពុជាដាច់ខាត​​​​​បោសសម្អាតការឆបោកតាមអនឡាញ​ឱ្យអស់ពីកម្ពុជា ជនបរទេស​ពាក់ព័ន្ធ​២១ម៉ឺននាក់បានចាកចេញ​

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ប្រាប់​ទៅ​អង្គទូត​បរទេស​ថា កម្ពុជា​ប្ដេជ្ញាចិត្ត​យ៉ាង​ដាច់​ខាត​ហើយ​ថា​នឹង​បោស​សម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-18-1849-264758

នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យាបាន​អប់រំមន្ត្រី​ដែល​ប្រើសម្ដីមិនសមរម្យ​លើ​ជនរងគ្រោះនៃ​កម្ចីអនឡាញខុស​ច្បាប់

នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​បាន​ប្រកាស​ថា ខ្លួន​បាន​អប់រំ​មន្ត្រី​របស់​នាយកដ្ឋាន​​ដែល​ប្រើសម្ដី​មិនសមរម្យ​ទៅ​លើ​ជនរងគ្រោះ​ដែល​ទៅ​ដាក់ពាក្យ​បណ្ដឹង​រួច​ហើយ និង​អះអាង​ថា ជារឿយៗ​ថ្នាក់ដឹកនាំនាយកដ្ឋានតែងតែក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទ​ឲ្យ​ធ្វើការ​ដោយក្រមសីលធម៌មន្រ្តីនគរបាលជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-19-1334-264765

អ្នកសារព័ត៌មាន​ប្រាំមួយ​នាក់​ត្រូវឃុំខ្លួន ​ក្រោយ​រាយការណ៍រឿងព្រំដែន និងអំពើ​ឆបោកតាមអនឡាញ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា អ្នកសារព័ត៌មាន​យ៉ាង​តិច​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ចាប់ខ្លួន ឬ​ចោទ​ប្រកាន់​​ចន្លោះពី​ខែ​មករា ដល់​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ក្រោយ​អ្នក​ទាំង​នោះ​រាយការណ៍​ពី​រឿងជម្លោះព្រំដែន និង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ និងនៅ​​មាន​អ្នក​សារព័ត៌មាន​​ពីរ​នាក់ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/six-journalists-detained-over-border-scam-reporting-as-rights-groups-warn-of-sliding-press-freedom/

ក្រសួងមហាផ្ទៃជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យមាន 'សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតជាងមុន'

មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋាភិបាលនឹងជំរុញយុទ្ធនាការសុវត្ថិភាពតាមអ៊ីនធឺណិតទូទាំងប្រទេសនៅឆ្នាំនេះ ខណៈដែលការគំរាមកំហែងពីការឆបោកតាមអ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិតនៅតែបន្តបង្កហានិភ័យដល់អ្នកប្រើប្រាស់អ៊ីនធឺណិត។​ ...

សែន ដាវិត
https://www.khmertimeskh.com/501844701/interior-ministry-bolsters-drive-for-a-safer-internet/

ឃាត់​ខ្លួន​ជនបរទេស​ជាង​៨០០​នាក់​ពាក់ព័ន្ធ​ការ​ឆបោក​តាម​អនឡាញ​នៅខេត្ត​ព្រះសីហនុ

សមត្ថកិច្ច​បង្ក្រាប​ករណី​ឆបោក​តាមអនឡាញ ឃាត់​ខ្លួន​ជនសង្ស័យជាង ៨០០នាក់ នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-11-846-264675

កម្ពុជាតាំងចិត្តសម្អាតការឆបោកតាមអ៊ីនធឺណិតឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦

កម្ពុជាសន្យាថានឹងលុបបំបាត់ការឆបោកតាមអ៊ីនធឺណិតនៅខែមេសាឆ្នាំនេះ ដោយព្រមានថាខេត្តនានាដែលបរាជ័យក្នុងការលុបបំបាត់ នឹងប្រឈមមុខទោសទណ្ឌផ្លូវច្បាប់។ អ្នកវិភាគម្នាក់បានសង្កត់ធ្ងន់ថា ឆន្ទៈនយោបាយដ៏រឹងមាំក្នុងការរុះរើមេខ្លោងនៅពីក្រោយប្រតិបត្តិការនេះគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់បញ្ហានេះ។ ...

ម៉ៅ ស្រីពេជ្រ​ និង ឈឹម ពេជ្របរមី
https://kiripost.com/stories/cambodia-vows-to-eliminate-online-scams-by-april-2026/kh

កម្ពុជា​បណ្តេញ​ជនជាតិកូរ៉េ និង​មីយ៉ាន់ម៉ា​​ជាង ២០០ នាក់ពាក់ព័ន្ធ​​​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

កម្ពុជា​បាន​បង្កើន​វិធានការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយបាន​បណ្តេញ​ជនបរទេស​ជាង ២០០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ក្របខណ្ឌ​នៃ​ការសហការ​ជាមួយ​ប្រទេស​ដៃគូ​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-23-151-264511

UNODC៖ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហា​​ឆបោក​តាម​អនឡាញ​ដោយ​ខ្វះកិច្ចសហប្រតិបត្តិការ​ឡើយ

តំណាង​ UNODC គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ​ជាមួយ​កម្ពុជា និង​ពិភាក្សា​ជាមួយ​កម្ពុជា​ក្នុង​ការ​បន្ត​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​សមត្ថកិច្ច​កម្ពុជា​លើការ​បង្ក្រាប និង​លើក​ម្ពស់​ការ​យល់​ដឹង​លើ​​បទ​ល្មើស​នេះ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-22-167-264498

កម្ពុជា​ប្ដេជ្ញាកាត់ក្បាល​និង​បំបែកសម្បុកក្រុមឧក្រិដ្ឋជន​ឆបោក​​ឱ្យដល់ឬសគល់

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​បង្ក្រាប​​និង​បោស​សម្អាត​ការ​ឆបោក​តាមបច្ចេកវិទ្យា​ បាន​ថ្លែង​ប្រាប់​មន្ត្រីការទូត​ចិន​ថា កម្ពុជា​នឹង​ធ្វើ​កិច្ច​សហការ​ជាមួយ​ប្រទេស​ដៃ​គូ ដើម្បី«ធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់»។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-20-178-264474

ឃាត់ខ្លួនជនបរទេស៧៥នាក់សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានីភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1516-264443

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប «ផ្ទះអាថ៌កំបាំង» រឹបអូស​ឧបករណ៍អេឡិចត្រូនិក ៣០ម៉ឺនគ្រឿង

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដោយ​បាន​ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺនគ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ។ នេះបើ​យោង​តាម​លោក រ័ត្ន ស៊្រាង មេ​បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេពេញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1533-264444

ស្វាយរៀង​ប្រកាស​បង្ក្រាប​ការ​ឆបោក​តាម​អនឡាញ សុំកិច្ច​សហការ​ពី​ម្ចាស់​ផ្ទះសំណាក់ និង​កាស៊ីណូ

រដ្ឋបាល​ខេត្ត​ស្វាយ​រៀង​ប្រកាស​ចាត់​វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ​ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-18-951-264448

ឃាត់​ខ្លួន​ជនជាតិចិន ៥នាក់ សង្គ្រោះជនរងគ្រោះ​ ៩នាក់ ករណី​ចាប់​បង្ខាំង​​និង​ជំរិត​ទារប្រាក់

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៥នាក់ និងសង្គ្រោះជនរងគ្រោះ ៩នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-10-1437-264363

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KyFVc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!