ព័ត៌មាន
គម្រោងឃ្លាំមើលទំនប់ទន្លេមេគង្គត្រូវបានដាក់ឱ្យដំណើរការ
ក្នុងសប្តាហ៍នេះមជ្ឈមណ្ឌល Stimson និងដៃគូរបស់ខ្លួនបានចាប់ផ្តើមដំណើរការគម្រោងឃ្លាំមើលទំនប់ទន្លេមេគង្គ (The Mekong Dam Monitor) ជាវេទិកាដែលផ្ដល់របាយការណ៍ពីការវិវត្តនានាទាន់ពេលភ្លាមៗ។ ...
ភុន ច័ន្ទឧសភា
https://bit.ly/2LOpSR5
អ្នកជំនាញនិយាយថា ការលូតលាស់នៃថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ផ្តល់ឱ្យបណ្តាប្រទេសតំបន់ទន្លេមេគង្គមានជម្រើសក្រៅពីវារីអគ្គិសនី និងធ្យូងថ្ម
បណ្តាប្រទេសតំបន់ទន្លេមេគង្គ ដូចជាកម្ពុជា គួរតែពិចារណាគ្រោងការណ៍ពង្រីកបន្ថែមទំនប់វារីអគ្គិសនី និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មរបស់ពួកគេឡើងវិញ ដោយសារតែតម្លៃនៃប្រភពធនធានថាមពលជាច្រើនផ្សេងទៀត ដូចជា ...
នឹម សុភក្របញ្ញា, សឿន វឌ្ឍនា, និងស៊ុន ណារិន
https://www.voacambodia.com/a/solar-wind-advances-offer-mekong-countries-alternatives-to-dams-coal-experts/4045082.html
ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ
ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...
ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html