ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ

ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ …

ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html