ព័ត៌មាន
ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា ជំរុញឲ្យអង្គការអន្តរជាតិទប់ស្កាត់ការកាប់បំផ្លាញដើមឈើ
ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា បានជំរុញឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវខិតខំការពារដើមជ័រច្បោះ កំពុងរងនូវវិនាសកម្មដែលអាចនឹងអស់ក្នុងរយៈពេល៦ខែយ៉ាងយូរដោយសារតែការកាប់ឈើនៅក្នុងតំបន់ព្រៃការពារនិងនៅក្នុងព្រៃសហគមន៍ដើម្បីផ្គត់ផ្គង់ឈើដល់រោងចក្រអារឈើនៅជុំវិញតំបន់នោះ ក្រោមការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្រួលបែបបទរកស៊ីឈើខុសច្បាប់។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cNu7HM
ឧបករណ៍បណ្តាញអំពីបរិស្ថាន
ប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារការកាប់ព្រៃឈើក្នុងប្រទេសនេះមានអត្រាខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលជាមធ្យម ១% នៃព្រៃឈើទាំងអស់របស់ប្រទេសនេះត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ នៅក្នុងកិច្ចផ្តួចផ្តើមដែលផ្តល់មូលនិធិគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ(SFB) និងអង្គការវីនរ៉ុកអន្តរជាតិសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហានេះតាមរយៈការសម្ភោធឱ្យប្រើជាផ្លូវការនូវឧបករណ៍លើបណ្តាញមួយដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់អ្នកបង្កើតគោលនយោបាយបរិស្ថាន និងប្រជាពលរដ្ឋទូទៅ បានដឹងអំពីផលប៉ះពាល់ប៉ាន់ស្មាននានានៃគោលនយោបាយប្រើប្រាស់ដីទៅលើបរិស្ថាន។ ...
Safiya Charles
http://www.khmertimeskh.com/news/26177/the-environmental-web-tool/