ព័ត៌មាន​

រោងចក្រ​ជីវម៉ាស​នឹង​ដំឡើង​ដើម្បី​ផ្តល់​អគ្គិសនី​នៅ​ជនបទ

រោង​ចក្រ​ថាម​ពល​ជីវម៉ាស​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ផ្ដល់​អគ្គិសនី​ដល់​តំបន់​តាម​ជន​បទ​ដែល​មិន​មាន​អគ្គិសនី​ជាតិ​ប្រើប្រាស់ ​ខណៈ​ដែល​រដ្ឋាភិបាល​ និង​ភ្នាក់​ងារ​អភិវឌ្ឍន៍​ស្វែងរក​ការ​សម្រេច​បាន ៣៨​ភាគ​រយ​នៃ​ភូមិ​ដែល​មិន​មាន ...

Ananth Baliga និង ប៉ិច សុធារី
http://bit.ly/1fjaR4k

ប្រាក់​ចំណេញ GTI កើន​ឡើង​តិច​នៅ​ត្រី​មាស​ទី១

​Grand ​Twins ​International​ (GTI) ​ដែល​ជា​ក្រុម​ហ៊ុន​កាត់​ដេរ​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណេញ​តិច​តួច​នៅ​ត្រី​មាស​នេះ​។ ​នេះ​បើ​តាម​លទ្ធ​ផល​ត្រី​មាស​ដំបូង​របស់​ខ្លួន​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ...

Charles Rollet
http://bit.ly/1JNFZG7

តំណាងរាស្ត្រ​ជម្រុញ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជៀសវាង​ពលកម្ម​នេសាទ​ដោយ​បង្ខំ​

តំណាងរាស្ត្រ ​មួយ​រូប​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​សហការ​ជាមួយនឹង​ប្រទេស​ថៃ​ ដើម្បី​កំណែ​ទម្រង់ការ​អនុវត្ត​នេសាទ​ខុសច្បាប់​នៅ​ទីនោះ​។​ ​តំណាងរាស្ត្រ​រូប​នោះ​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ “​មិន​ទាន់​បាន​និយាយ​ឱ្យ​ប្រាកដប្រជា​ពី​ការ ...

ម៉ែន គឹមសេង
http://www.voacambodia.com/content/lawmaker-urges-more-cooperation-to-prevent-force-fishing-labor/2850581.html

ហ៊ុន​ សែន​ នៃ​ប្រទេស​កម្ពុជា​ ស្នើ​សុំ​ផែនទី​ពី​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​បញ្ចប់​ជម្លោះផ្ទៃក្នុង ​​ពាក់ព័ន្ធ​នឹង​ព្រំដែន​ជាមួយ​វៀតណាម​

ដោយ​សង្ឃឹម​នឹង​ដោះស្រាយ​ការ​ប្រកែក​គ្នា​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ អំពី​ការ​រំលោភ​ដែនដី​ពី​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ខ្ចី​ផែនទី​ដែល​រៀបចំ​ដោយ​ប្រទេស​បារាំង​ ពី​អង្គការសហប្រជាជាតិ​ ដើម្បី​យក​មក ...

សេក បណ្ឌិត
http://www.rfa.org/english/news/cambodia/map-07062015173648.html

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ កើនឡើង​ច្រើន​ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ដោយ​តម្រូវការ​ចិន​និង​អឺរ៉ុប​

តាម​ប្រភព​ព័ត៌មាន​ពី ​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​អង្ករ​នាំ​ចេញ​ជា​ផ្លូវការ​ ដែល​ត្រូវ​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ បាន ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​ ២៨៣,៨២៥​តោន​ ក្នុង​រយៈពេល​ ៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៥​នេះ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/23115/cambodia-rice-exports-increase-sharply-first-half-2015-driven-chinese-european-demand

កម្មវិធី​ច្នៃប្រឌិត​ នាំ​ការ​ធ្វើតេស្ត​ហុីវ​មក​ដល់​សហគមន៍​កម្ពុជា​

កម្មវិធី​ធ្វើតេស្ត​ហុី​វ​តាម​សហគមន៍​ គឺជា​កម្មវិធី​ទី​មួយ​នៅ​ក្នុង​តំបន់​នេះ​។​ ​ខណៈ​ពេល​ដែល​ការ​ធ្វើតេស្ត​និង​ប្រឹក្សា​ហុីវ​តាម​រយៈ​បណ្តាញ​ បាន​បង្កើន​ចំនួន​អ្នក​មក​ធ្វើតេស្ត​ក្នុង​បណ្តា​ប្រជាជន​គោលដៅ​ កម្មវិធី​មិន​ទាន់​ទទួល​បាន​ករណី​ហុីវ​ថ្មី ...

Saya Oka
http://thediplomat.com/2015/07/innovative-program-brings-hiv-testing-to-cambodia/

សកម្មជន​ និង​ព្រះសង្ឃ​កម្ពុជា​ ជម្រុញ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​សង្គ្រោះ​ព្រៃ​ជិត​ផុត​ពូជ​

កាលពី​ថ្ងៃ​ច័ន្ទ​ សកម្មជន​ប្រមាណ​ជិត​១០០​នាក់​និង​អង្គ​ រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ដែរ​នោះ​ បាន​ប្រមូលផ្តុំ​នៅ​មុខ​សភា​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្នើ​សុំ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​ និង​រដ្ឋ​បាល​ព្រៃឈើ​នៃ​ប្រទេស​នេះ​ ចាត់វិធានការ​ណ៍​ប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ ...

ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/forest-07062015163702.html

អង្គការសិទ្ធិមនុស្ស​ហៅ​ការ​ចោទប្រកាន់​បុគ្គលិក​សិទ្ធិ​មនុស្ស​ថា​ជា ​ការ​បំភិតបំភ័យ​

អង្គការឃ្លាំមើល​អន្តរជាតិ​ Frontline​ Defenders​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​បណ្តឹង​បរិហា​កេរ្តិ៍​ ប្រឆាំង​នឹង​បុគ្គលិក​សិទ្ធិ​មនុស្ស​លេចធ្លោរ​មួយ​រូប​។​​ នី ​ ចរិយា​ ប្រធាន​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ កំពុង​តែ​ប្រឈម​នឹង​បណ្តឹង​មួយ​ចោទប្រកាន់​ដោយ​មន្ត្រី​តុលាការ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/group-claims-suit-against-rights-worker-is-intimidation/2850618.html

ប្រធានអង្គការក្រៅរដ្ឋាភិបាលម្នាក់ត្រូូវបានអាជ្ញារធរវៀតណាមចាប់ខ្លួន

ប្រធានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយរូប បាននាំសិស្សសាលារបស់ខ្លួនថ្នាក់បឋមសិក្សានិងវិទ្យាល័យ​ទៅកាន់ដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ជម្លោះព្រំដែនក្នុងខេត្តស្វាយរៀង នឹងត្រូវបានប្រជាជនស៊ីវិលវៀតណាមព្រួតវាយដំនិងចាប់ដាក់គុកទាំងយប់។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/ngo-director-arrested-by-vietnamese-authorities-87341/

វៀតណាមចាប់បានភ្លុកដំរីដែលឆ្លងកាត់កម្ពុជា

យោងតាមការសែត ព័ត៊មានវៀតណាមបានឱ្យដឹងកាលពីថ្ងៃសុក្រថា នគរបាលនៅភាគខាងត្បូងនៃប្រទេសវៀតណាមដកហូតបាន​ភ្លុកដំរីចំនួន ៣៨៧ គីឡូក្រាមកាលពីសប្តាហ៍មុន បន្ទាប់ពីភ្លុកដំរីទាំងនេះបានឆ្លងកាន់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិ​ព្រែកចាកក្នុងខេត្តកំពត ។ ...

Saing Soenthrith
https://www.cambodiadaily.com/news/vietnam-seizes-ivory-that-passed-through-cambodia-87355/

អូស្ត្រាលីចង់បញ្ចូនជនភៀសខ្លួនមកកាន់តែច្រើន

ក្រុមសិទ្ធមនុស្សមួយក្រុមបានឱ្យដឹងថា រយៈពេលមួយខែបន្ទាប់ពីជនភៀសខ្លួនចំនួន៤នាក់បានមកកាន់ប្រទេសកម្ពុជា ក្រោមការរៀបចំដែលរងការរិះគន់ជា​ច្រើនរវាងរដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលីកាលពីឆ្នាំមុន មន្ត្រីអន្តោប្រវេសន៍ប្រចាំការលើក្នុងនេរុក្នុងសមុទ្រប៉ាស៊ីហ្វិចខាងត្បូង​បានព្យាយាមបញ្ចុះបញ្ចូលជនភៀសខ្លួនកាន់តែច្រើនឱ្យចូលរួមជាមួយពួកគេ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/australia-pushing-to-send-more-refugees-to-cambodia-group-87347/

សមាគម​កាត់ដេរ​ GMAC​ នឹង​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ថ្មី​មួយ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចាប់ផ្តើម​ស្វែងរក​ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ ដើម្បី​ជួយ​ក្នុង​ការ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​កាត់ដេរ​ថ្មី​មួយ​ នៅ​កម្ពុជា​។​ ​ ...

Sean Teehan
http://www.phnompenhpost.com/national/gmac-create-new-training-institute

ភ្ញៀវទេសចរ​ជនជាតិ​ចិន​​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយសារ​បង្ហោះ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ក្បែរ​ព្រះបរម​រាជវាំង​

យោងតាម​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ រាជធានីភ្នំពេញ​កាលពីថ្ងៃ​សៅរ៍ ពីបទ​ប្រើ​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដើម្បី​ថត​យក​រូប​ថត​នៃ​ព្រះបរមរាជវាំង​ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​​ ...

Tan Kimtin
http://www.cambodiadailykhmer.com/news/26307/

លោក សម រង្ស៊ី លើក​ឡើង​ថា ផែនទី​ព្រំដែន​វៀត​ណាម​បង្ហាញ​ពី​ការឈ្លានពាន

នៅកិច្ច​ប្រជុំ​​រវាង​មន្ត្រី​ព្រំដែន​កម្ពុជា និង​វៀតណាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ច្បាប់​ចម្លង​ផែនទី​ព្រំដែន​ឌីជីថល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ឥឡូវ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ដំណើរ​ការ​ជាមួយ​​បច្ចេកវិទ្យា ...

អូន ភាព និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/26301/

មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​របស់​សមាជិក​សភា​លើ​ការ​រំលោភ​បំពាន​

មជ្ឈមណ្ឌល​សង្គមកិច្ច​ពោធិ៍​សែន​ជ័យ​ ឬ​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ការ​រំលោភសិទ្ធិ​មនុស្ស​ ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​។​ ​ ...

សែន ដាវីត
http://www.phnompenhpost.com/national/prey-speu-faces-mps-probe-over-violations

អាកាសយានដ្ឋាន​នៃ​ប្រទេស​កម្ពុជា​ បាន​ទទួល​អ្នកដំណើរ​ជាង​៣.២​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥

យោង​ទៅ​តាម​របាយការណ៍​នៃ​អាកាសយានដ្ឋាន​កម្ពុជា ​កាលពី​ថ្ងៃអាទិត្យ​ បានឱ្យ​ដឹង​ថា​ អាកាសយានដ្ឋាន​អន្តរជាតិ​ ៣​ កន្លែង​ នៃ​ប្រទេស​កម្ពុជា​ បាន​ទទួល​អ្នកដំណើរ​ជាង​៣.២​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ កើនឡើង​១៤​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ ...

បុគ្គលិកសារព័ត៌មាន​ Global Post
http://www.globalpost.com/article/6604420/2015/07/04/cambodias-airports-handle-over-32-mln-passengers-first-half-2015

អ្នក​ស្រុក​សង្ស័យ​កើត​រមាស់​ដោយសារ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ ២

មន្ត្រី​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​កំពុង​ចុះ​ស្រាវជ្រាវ​ករណី​ជំងឺ​រមាស់​បន្ទាប់ពី​អ្នក​ភូមិ​ជាច្រើន​នាក់​បាន​កើត​ដោយ​សង្ស័យ​ថា ​បណ្តាល​មកពី​ប្រើប្រាស់​ទឹកទន្លេ​នៅ​ខាង​ក្រោម​ការដ្ឋាន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​បដិសេធ។ ...

ផាក់ ស៊ាងលី
http://bit.ly/1KF6ygL

កន្លែង​ព្យាបាល​ធ្មេញ​ខុស​ច្បាប់​ជាង ២០០ ​ត្រូវ​បាន​បិទ ៦ ខែ​ដើម​ឆ្នាំ​នេះ

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​បិទ​ទីតាំង​​ព្យាបាល​​​ធ្មេញ​​​​ខុស​​ច្បាប់​​​ជាង ២០០ ​​កន្លែង ក្នុង​រយៈពេល​​​ ៦ ​ខែ​​​ដើម​​​ឆ្នាំ​ ២០១៥ ​​​នេះ និង​​បាន​បញ្ជូន​ឈ្មោះ​ជាង ...

ប៉ិច សុធារី
http://bit.ly/1G2kbyv

សេដ្ឋកិច្ច​ នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​

​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផល​ប៉ះពាល់​យ៉ាង​ជ្រៅ​ និង​អវិជ្ជមាន​ ទៅ​លើ​គ្រួសារ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្បែរ​ដី​សម្បទាន​ទាំងនោះ​ ដែល​កម្រិត​ការ​ចូល​ប្រើប្រាស់​ធនធានធម្មជាតិ​របស់​ប្រជាជន​ និង​បណ្តាល​ឱ្យប្រាក់​ចំណូល​មានការ​ធ្លាក់​ចុះ​ជិត​មួយ​ភាគ ...

Ethan Harfenist
http://www.phnompenhpost.com/national/economics-elcs

បក្ស​ប្រឆាំង​រំឭក​ខួប​វាយ​ប្រយុទ្ធ​គ្នា​ថ្ងៃ ៥-៦ ​កក្កដា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​ពិធី​​​បង្សុកូល​មួយ​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​រំឭក​ខួប​ឆ្នាំ​ទី ១៨ ឆ្នាំ ១៩៩៧ ដែល​មាន​ការ​វាយប្រយុទ្ធ​គ្នា​​ដ៏​បង្ហូរ​ឈាម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​រវាង​កង​ប្រដាប់​អាវុធ​ដែល​ស្មោះស័្មគ្រ​នឹង​​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​​កងកម្លាំង​​ដែល​ស្មោះស្ម័គ្រ ...

វង្ស សុខេង
http://bit.ly/1G2kNnT

រដ្ឋសភា​ឲ្យ​សាធារណជន​ចុះឈ្មោះ​ពិគ្រោះយោបល់​សេចក្តី​ព្រាង​ច្បាប់​ NGOs

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រកាស​ដល់​សាធារណជន​ដែល​ចង់​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ដើម្បី​ទទួល​យក​ស្លាកសញ្ញា​សម្គាល់​សម្រាប់​ចូលរួម​នៅក្នុង​សិក្ខាសាលា​មួយ​នេះ។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1Tfa82o

កម្ពុជា​ និង​វៀតណាម​ នឹង​សុើប​អង្កេត​ភាព​តានតឹង​នៅ​ព្រំដែន​

​ យោង​តាម​ប្រភព​ព័ត៌មាន​មួយ​កាលពី​ថ្ងៃអាទិត្យ​ ភាព​តានតឹង​នៅ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ នឹង​ត្រូវ​បាន​សុើប​អង្កេត​ដោយ​ក្រុមការងារ​ទ្វេភាគី​។​ ក្រុមការងារ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយនឹង​សមាជិក​រដ្ឋសភា​ ដែល​កំពុង​ធ្វើ ...

Lauren Crothers
http://www.aa.com.tr/en/politics/549889--cambodia-vietnam-to-investigate-border-tensions

អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ជម្រុញ​ឱ្យ​មានការ​ពិភាក្សា​ទ្វេភាគី​លើ​បញ្ហា​ព្រំដែន​

អ្នកនាំពាក្យ​របស់​លោក​ អេ​រិ​ក​ ឃេ​នី​កូ​ បាន​ប្រាប់​សារព័ត៌មាន​វី​អូ​អេ​ខ្មែរ​ថា​ អគ្គ​លេខា​ធិ​ការ​នៃ​អង្គការសហប្រជាជាតិ​ បាន​ គី​មូ​ន​ កំពុង​តាមដាន​កា​រវិ​វ​ឌ្ឍ​ស្ថានការណ៍​លើ​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម ​ ហើយ​បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​នៃ ...

សុខ ខេមរា
http://www.voacambodia.com/content/un-secretary-general-encourages-bilateral-talks-over-border/2847792.html

ជប៉ុន​ និង​កម្ពុជា​ ព្រមព្រៀង​ធ្វើការ​ឲ្យ​ជិត​ស្និត​ដើម្បី​អភិវឌ្ឍ​តំបន់​មេគង្គ​

ក្រសួងការបរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្ត្រី​ ហ្វូ​មី​អូ​ គី​សុីដា​ និង​សម​ភាគី​កម្ពុជា​របស់​លោក​ ហោ​ ណាំ​ហុង​ បាន​យល់ព្រម​នៅ​តែ​ធ្វើការ​រួម​គ្នា​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​៤​ទៀត​ នៅ​តាម ...

បុគ្គលិកសារព័ត៌មាន The Japan Times
http://www.japantimes.co.jp/news/2015/07/03/national/politics-diplomacy/japan-cambodia-agree-work-closely-developing-mekong-region/#.VZYTaEY2XHA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mBwtf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!