ព័ត៌មាន
លោក ប្រាក់ សុខុន៖ ច្បាប់ស្តីពីសមាគម មិនមែនដាក់កម្រិតសកម្មភាពអង្គការទេ ប៉ុន្តែដើម្បីលើកកម្ពស់អភិបាលកិច្
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកឡើងថា ស្មារតីរបស់ច្បាប់ស្តីពីសមាគម មិនមែនដើម្បីដាក់កម្រិតលើសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនោះទេ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចរបស់អង្គការឱ្យគោរពទៅតាមច្បាប់ ខណៈ លោកជំរុញដល់អង្គការចូលរួមទប់ស្កាត់ការលាងលុយកខ្វក់នៅកម្ពុជា។ នេះបើតាមសុន្ទរកថារបស់លោក ប្រាក់ សុខុន ក្នុងឱកាសបើកកិច្ចពិគ្រោះ ...
សុខ រក្សា
https://www.postkhmer.com/national/2023-05-04-1023-249676.html
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រៀបចំកម្មវិធីប្រកួតកែច្នៃសំណល់បាស្ទិក ដើម្បីកាត់បន្ថយបំពុលបរិស្ថាន
ដើម្បីអបអរសាទរទិវាភពផែនដីក្នុងឆ្នាំ ២០២៣ តាមរយៈគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ គឺបានរៀបចំកម្មវិធី “ការប្រកួតកែច្នៃប្លាស្ទិកឆ្នាំ ២០២៣” លើកដំបូងរបស់ខ្លួន ដើម្បីការពារបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក។ យោងតាមការចុះផ្សាយរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កម្មវិធីនេះមានការចូលរួមពីបេក្ខជន បេក្ខនារីគឺជាសិស្សានុសិស្សថ្នាក់វិទ្យាល័យមកពីខេត្ត ...
សុខ រក្សា
https://www.postkhmer.com/national/2023-05-05-0937-249728.html
ប្រជាពលរដ្ឋចំនួន ១៦ ភូមិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី បានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់
រយៈពេល ៤ ខែ ប្រជាពលរដ្ឋចំនួន ១៦ ភូមិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី បានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកជ ដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយគម្រោង USAID-មរតកបៃតង និងអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយពីគម្រោងរេដបូកដល់ពួកគាត់។ ...
ជា សុខនី
https://www.postkhmer.com/national/2023-05-03-0945-249648.html
នីតិវិធីថ្មីអាចរារាំងគណបក្សភ្លើងទៀនមិនឲ្យចុះឈ្មោះបោះឆ្នោតជាតិ
យោងតាមអគ្គលេខាធិការស្តីទី លោក គង់ មុនីកា បានឲ្យដឹងថា គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនាំមុខគេ ពេលនេះមិនអាចចុះឈ្មោះបោះឆ្នោតជាតិនាពេលខាងមុខបានទេ ដោយសារមាននីតិវិធីថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ...
សុវណ្ណ ស្រីពេជ្រ និង Jack Brook
https://khmer.cambojanews.com/new-policy-may-prevent-opposition-candlelight-party-from-registering-for-elections/
តំណាងអយ្យការចោទថាការប្រមូលផ្តុំតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ជាការញុះញង់ ប៉ុន្តែមេដឹកនាំសហជីពអះអាងថា ជាកូដកម្មស្របច្បាប់
ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍និងសហចុងចោទ៨នាក់ផ្សេងទៀតបានស្នើឲ្យតុលាការទម្លាក់បទចោទជុំវិញកូដកម្មស្របច្បាប់របស់ពួកគេ អំឡុងពេលធ្វើសេចក្តីសន្និដ្ឋានបញ្ចប់សវនាការកាលពីថ្ងៃពុធ ខណៈដែលតំណាងអយ្យការប្រមូលភស្តុតាងជាច្រើន ដើម្បីបង្ហាញថា ការតស៊ូមតិទាក់ទងនឹងការងារគឺជាអំពើញុះញង់។ ...
គម្រោង ៣ លានដុល្លារមានគោលបំណងលើកកម្ពស់ជីវភាពកសិករខេត្តមណ្ឌលគិរី
គម្រោងតម្លៃ ៣ លានដុល្លារកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់នៅខេត្តមណ្ឌលគិរីក្នុងគោលបំណងលើកកម្ពស់ប្រាក់ចំណូល លើកកម្ពស់សន្តិសុខស្បៀង និងលើកកម្ពស់អាហារូបត្ថម្ភរបស់កសិករខ្នាតតូចជាង ១២០០ នាក់។ ...
Marissa Carruthers
https://kiripost.com/stories/cambodia-3m-project-aims-to-elevate-mondulkiri-farmers-livelihoods
រដ្ឋាភិបាលជំរុញឱ្យលើកកម្ពស់សេរីភាពសារព័ត៌មាន
កម្ពុជាប្រារព្ធទិវាសេរីភាពសារព័ត៌មានលើកទី៣០ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល អ្នកការទូត អ្នកសារព័ត៌មាន និងតំណាងក្រសួងព័ត៌មាន។ ...
យ៉ាត ម៉ាឡៃ និងស៊ឹម ច័ន្ទសំណាង
https://kiripost.com/stories/cambodia-government-urged-to-promote-freedom-of-the-press
ក្រុងព្រះសីហនុ នឹងក្លាយជាកំពង់ផែអន្តរជាតិឈានមុខគេ
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបាននិយាយកាលពីថ្ងៃចន្ទថាក្រុងព្រះសីហនុនឹងត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលកំពង់ផែក្នុងតំបន់ និងអន្តរជាតិដោយសន្យាកំពង់ផែកុងតឺន័រថ្មីចំនួន ៣ មានតម្លៃ ៩៧៣ លានដុល្លារ ហើយប្រជាជនអាចផ្លាស់ប្តូរទំនិញ និង ...
ឆន រស្មី
https://kiripost.com/stories/cambodia-sihanoukville-in-line-to-become-leading-international-port-hub
លោក សោម សូរីដា៖ អ្នកពាក់ព័ន្ធ ១៥០ នាក់ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ គ.ជ.ប
អ្នកពាក់ព័ន្ធទូទាំងរាជធានី/ខេត្តចំនួន ១៥០ នាក់ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ពីថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។ ...
សែម ពិសី
https://www.postkhmer.com/national/2023-05-01-1054-249578.html
កម្ពុជា-ឡាវ ផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រង ប្រមូលព័ត៌មាន និងរៀបចំផែនការពីសកម្មភាពមីននៅកម្ពុជា
គណ:ប្រតិភូនៃប្រទេសឡាវ បានមកធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារលើសកម្មភាពមីននៅកម្ពុជា ដោយបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធលើការគ្រប់គ្រង និងប្រមូលព័ត៌មានពីសកម្មភាពមីន ការរៀបចំផែនការ និងការចាត់អាទិភាពសកម្មភាពមីននៅកម្ពុជា។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-05-01-0835-249570.html
លោក ហ៊ុន សែន៖ នាវា Westerdam នឹងវិលត្រឡប់មកកាន់កម្ពុជា ដើម្បីធ្វើស្លាកសញ្ញាបង្ហាញជាប្រវត្តិសាស្ត្រ អំពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើសិទ្ធិរស់រានមានជីវិត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា នាវា Westerdam ដែលកម្ពុជាអនុញ្ញាតឱ្យចូលចតកាលពីជាង ៣ ឆ្នាំមុន ក្រោយប្រទេស៥បដិសេធ ក្នុងអំឡុងពេលផ្ទុះជំងឺកូ ...
រី សុចាន់
https://www.postkhmer.com/national/2023-05-01-1828-249581.html
ក្នុងខែមេសា មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យ និងព្យាបាលកុមារបានជាង ៧ ម៉ឺននាក់
ក្នុងខែមេសា ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ ព្យាបាល និងវះកាត់កុមារឈឺនិងកុមារមានជំងឺធ្ងន់ៗជាង ៧ ម៉ឺននាក់ ព្រមទាំងបានពិនិត្យស្ត្រីមានផ្ទៃពោះចំនួនជាង ៨ ពាន់នាក់ សម្រាលកូនបានចំនួន ១ ៦៧៩ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-05-01-1819-249580.html
ក្រុមយុវជន និងសហគមន៍ថា មានការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខណៈមន្ត្រីថា នឹងស្រាវជ្រាវរកជនល្មើសចាត់ការតាមនីតិវិធី
ក្រុមយុវជន និងប្រជាសហគមន៍ភ្នំខ្នងវាលបានអះអាងថា បទល្មើសព្រៃឈើនៅតែបន្តកើតមានគួរឱ្យបារម្ភនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាពិសេសព្រៃឈើធំៗនៅតាមដងផ្លូវឡើងទៅកាន់ភ្នំខ្នងវាល ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-05-01-1829-249582.html
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់ជាង $១៩០ លាន
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ មានទឹកប្រាក់ប្រមាណ ១៩២ លានដុល្លារ ធ្លាក់ចុះជាង ១/៥ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈអ្នកសេដ្ឋកិច្ច និងអ្នកជំនួញ និយាយថា មកពីភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-05-02-1043-249593.html
លោកស្រី ប៊ុន រ៉ានី ជំរុញឱ្យបន្តវិនិយោគលើការងារឆ្មបបន្ថែមទៀត
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចេញសារលិខិតក្នុងឱកាសទិវាឆ្មបជាតិអន្តរជាតិឆ្នាំនេះដោយជំរុញឱ្យបន្តការវិនិយោគដល់ការងារឆ្មបបន្ថែមទៀត ដើម្បីធានាដល់សុខភាពប្រជាជនកម្ពុជាក្នុងពេលបច្ចុបន្ន និងអនាគត ខណៈអត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការកើនឡើង។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-05-02-1041-249595.html
កម្ពុជា-អង់គ្លេស នឹងពង្រីកកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ
នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជា និងចក្រភពអង់គ្លេស នឹងពង្រីកកិច្ចសហការរួមគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីដោះស្រាយការប្រែប្រួលអាកាសធា ...
សែម ពិសី
https://www.postkhmer.com/national/2023-05-02-2022-249638.html
កម្ពុជាបញ្ចប់ផែនការសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥០
កម្ពុជាកំពុងស្ថិតក្នុងដំណើរការបញ្ចប់ផែនការមេដឹកជញ្ជូនអន្តរកម្មគ្រប់ជ្រុងជ្រោយឆ្នាំ២០២២-២០៣០ (CIT-MP) ដែលរួមមានផែនការសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ចំនួន១៥០ ហើយទាមទារទុនវិនិយោគ៣០ពាន់លានដុល្លារ។នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និង ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/cambodia-finalises-plans-150-infrastructure-projects
ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីបរិស្ថាន
ទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃទី២៨ ខែមេសា។ ...
រី សុចាន់
https://www.phnompenhpost.com/national/council-ministers-approve-environment-law-draft-update
សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវគោលនយោបាយជាតិប្រសិទ្ធភាពថាមពល ២០២២-២០៣០
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាតិប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលតាមរយៈការជំរុញប្រសិទ្ធភាពថាមពល។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501282234/pm-hun-sen-launches-cambodias-national-energy-efficiency-policy-2022-2030/
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនមានទំហំទឹកប្រាក់ ១,៩៤៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២
តួលេខនេះត្រូវបានលាតត្រដាងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកុងតឺន័រនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងពិធីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតព្រះរាជាណាចក្រកម្ពុជា។-ជប៉ុន (១៩៥៣-២០២៣) ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501282910/bilateral-trade-between-cambodia-and-japan-worth-1-948-billion-in-2022/
កម្ពុជាមានពលករចំណាកស្រុកទៅក្រៅប្រទេសចំនួន ១,៣ លាននាក់ ខណៈអត្រាការងារក្នុងស្រុកមានជាង ៩៩ ភាគរយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងសារមួយក្នុងឱកាសខួបលើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថា បច្ចុប្បន្នមានពលករខ្មែរនៅបរទេសប្រមាណ ១,៣ លាននាក់ ខណៈអត្រាការងារក្នុងប្រទេសនៅមានកម្រិត ៩៩,៣ ភាគរយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501282502/cambodia-has-1-3-million-migrant-workers-abroad-while-domestic-employment-rate-is-over-99-percent/
វិស័យជលផលទទួលបានឧបករណ៍ច្នៃប្រឌិតសម្រាប់បង្កើនលទ្ធភាពទទួលបានទីផ្សារ
អាជីវកម្មដែលពាក់ព័ន្ធនឹងជលផលក្រោយការប្រមូលផលបានទទួលបច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាច្នៃប្រឌិត ឧបករណ៍ និងសម្ភារៈចាំបាច់ ដើម្បីធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងផលិតកម្មកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ...
Marissa Carruthers
https://kiripost.com/stories/cambodia-fisheries-sector-receives-innovative-equipment-to-increase-market-access
អនុស្សរណៈនៃការយោគយល់គ្នា ផ្តល់ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែងាយស្រួល
សភាពាណិជ្ជកម្មកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីដែលមានការធានាសម្រាប់កំណើននៃសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ ...
កម្ពុជាអភិវឌ្ឍគម្រោងធំៗលើថាមពលកកើតឡើងវិញ
កាលពីខែមុន រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងថាមពលកកើតឡើងវិញសរុបកម្លាំង ៥២០ មេហ្គាវ៉ាត់ ដើម្បីបង្កើនការផ្គត់ផ្គង់ទូទាំងប្រទេស។ ក្រុមហ៊ុនចុងក្រោយដែលឈានទៅដល់សៀគ្វីថាមពលគឺក្រុមហ៊ុន Royal Group ដែលបានចុះកិច្ចព្រមព្រៀង ...
Adur Pradeep
https://bit.ly/3oTjLON