ព័ត៌មាន​

ប្រទេស​ចិន​នឹងធ្វើ​​សមយុទ្ធ​​យោធា​ជាមួយ​កម្ពុជា​ជា​លើក​ទីពីរ​

ចិន​នឹង​ធ្វើ​សមយុទ្ធ​​យោធា​ជាមួយ​កម្ពុជា​ជា​លើក​ទីពីរ​ នៅ​ខែ​ មីនា ដោយ​ផ្តោត​លើ​ការ​ប្រឆាំង​ភេរវកម្ម​ យោង​តាម​ប្រ​សាសន៍​មន្ត្រីយោធា​​កម្ពុជានៅថ្ងៃ​ពុធ នៅ​ក្នុង​ការ​ចុះ​ហត្ថលេខា​ស្តី ពី​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយប៉េកាំង ជាមួយ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។ កង​យោ​ធពល​ខេមរ ...

ប្រាក់ ចាន់​ថុល
https://www.reuters.com/article/us-cambodia-china/china-to-hold-second-military-exercises-with-cambodia-idUSKBN1FD1QW

រដ្ឋមន្ត្រី​មហាផ្ទៃ​រិះគន់​រដ្ឋមន្ត្រី​បរិស្ថាន ​ជុំវិញ​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទន្លេ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​រិះគន់​ចំៗ​ទៅ​លើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​វ័យក្មេង​លោក​ សាយ សំអាល់ ដែល​ជា​កូនប្រុស​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ ឈុំ ពាក់ព័ន្ធ​នឹង​រឿង​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទៅ​ក្នុង​ទន្លេ​ដោយ​លោក​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដែល​អាច​នឹង​បង្ក​ជា​បញ្ហា​ធំ​នាពេល​អនាគត​។ ...

ម៉ិច ដារ៉ា
http://bit.ly/2n2J6Dq

អ្នកនេសាទនៅតែត្រូវបានរំលោភបំពាននៅប្រទេសថៃ

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ (HRW)​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​បានអោយដឹងថា ពលកម្ម​ដោយ​បង្ខំ​នៅ​តែ​បន្ត​កើត​មាន​លើ​ទូក​នេសាទ​ថៃ​ជាង​ បី​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​មានការ​តវ៉ា​ជា​អន្តរជាតិ​ ជាមួយនឹង​អ្នកនេសាទ​កម្ពុជា​ដែល​បាន​រាយការណ៍ ...

Erin Handley និង យន់ ស៊ីនាត
http://www.phnompenhpost.com/national/fishermen-still-abused-thailand

​លោក​ ទៀ​ បាញ់​ ដឹកនាំ​សង្គ្រាម​ពាក្យ​សំដី​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​គំរាម​បំផ្លាញ​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រសិនបើ​វា​ប៉ុនប៉ង​ធ្វើ​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ ខណៈ​ពេល​ដែល​គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​អំពាវនាវ​កុំឱ្យ​ប្រជាជន​ចូលរួម​ក្នុង​ក្រុម​ “​ខុសច្បាប់​”​ ។​ លោក​ ទៀ​ បាញ់ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50103931/tea-banh-leads-war-of-words/

​គ​.​ជ​.​ប​ ប្តេជ្ញា​ធ្វើការ​បោះ​ឆ្នោត​ប្រកបដោយ​យុត្តិធម៌​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ជា​ថ្មី​ម្តងទៀត​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ គឺ​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​។​ កាលពី​ម្សិលមិញ​ គ​.​ជ​.​ប ...

ឃួន ណារីម
http://www.khmertimeskh.com/50103929/nec-commits-to-fair-elections/

ក្រុមអ្នកធ្វើការតាមផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីជាលើកដំបូងក្នុងខែមិថុនា

ប្រទេស​កម្ពុជា​ នឹង​បញ្ជូន​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​មួយ​ក្រុម​ទៅ​ធ្វើការ​នៅ​ប្រទេស​ ម៉ា​ឡេ​ស៊ី​នៅ​ដើមខែ​ មិថុនា​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​នៅ​ឆ្នាំ​ ២០១៥​។​​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ ការងារ​ បាន​និយាយ ...

មុំ គន្ធា
http://www.khmertimeskh.com/50103954/first-group-of-maids-to-malaysia-in-june/

អ្នក​​នាំ​ពាក្យ​​ច្រាន​​ចោល​​របាយ​ការណ៍​​ដែល​​ថា កម្ពុជា​​ជា​​កន្លែង​​សម្រាប់​​វិនិ​យោ​គិន​​ចិន​​លាង​​លុយ​​កខ្វក់

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស កាល​ពី​​ថ្ងៃ​ទី​ ២២​​ ខែមករា​ បាន​វាយបក​ទៅលើ​របាយ​ការណ៍​មួយ ស្តី​អំពី​វិនិ​យោគិន​​ចិន​ ​លាង​លុយ​កខ្វក់​របស់​ពួកគេ​ តាម​រយៈ​ការវិ​និយោគនៅក្នុងទីផ្សារ​អចល​នទ្រព្យ​នៅ​កម្ពុជា​ ដោយ​លោក​បាន​ហៅ​របាយ​ការណ៍​នោះថា ​ ...

បែន សុខហ៊ាន
http://bit.ly/2Dz2Lov

​ផ្លូវ​រថភ្លើង​ភ្ជាប់​ទៅ​ព្រំដែន​កម្ពុជា​បាន​បញ្ចប់​

​ការ​ជួសជុល​កែ​លម្អ​នៃ​ផ្លូវ​រថភ្លើង​ពី​អារញ្ញ​ប្រា​ថេ​តទៅ​កាន់​ព្រំដែន​ឥឡូវ​ត្រូវ​បាន​បញ្ចប់​ ប៉ុន្តែ​ការ​គ្រោង​បើក​ឡើង​វិញ​នៃ​ផ្លូវដែក​ ដែល​ភា្ជ​ប់​ប្រទេស​ថៃ​ និង​កម្ពុជា​ នឹង​មិន​ទាន់​អាច​ដំណើរការ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ...

Sawat Ketngam និង Saritdet Marukatat
https://www.bangkokpost.com/news/transport/1400582/train-track-to-cambodian-border-completed

​លោកនាយក​រដ្ឋមន្ត្រី​៖​ កម្ពុជា​មិន​ត្រូវការ​ការ​​ទទួលស្គាល់​ពី​អន្តរជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ​

​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ របស់​ប្រទេស​កម្ពុជា​មិន​ត្រូវការ​ ឱ្យ​មានការ​ទទួលស្គាល់​ពី​អង្គការសហប្រជាជាតិ​នោះ​ទេ​ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្តេជ្ញា​ថា​នឹង​ប្រារព្ធ​ការ​បោះ​ឆ្នោត​ទៅ​តាម​កាលកំណត់​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ...

Ouch Sony
https://www.channelnewsasia.com/news/asiapacific/cambodia-does-not-need-international-recognition-for-upcoming-9874358

​ទំនាក់ទំនង​ពិសេស​របស់​កម្ពុជា​ជាមួយ​ឥណ្ឌា​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឥណ្ឌា​ ដែល​នឹង​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី​ ២៥​  នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​ឥណ្ឌា​កាលពី​ឆ្នាំ​មុន ...

សៅ ផលនិស្ស័យ
https://thediplomat.com/2018/01/cambodias-special-relationship-with-india/

​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​សម្រាប់​អង្ករ​ទន្លេសាប​ស្ថិត​ក្រោម​ការ​ពិចារណា​

​អាជ្ញាធរ​អង្ករ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុង​ស្វែងរក​លទ្ធភាព​នៃ​ការ​ដាក់​ពាក្យសុំ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI)​ សម្រាប់​ផលិតផល​ស្រូវ​ដែល​ដាំ​ដុះ​នៅ​ក្នុង​តំបន់​នៅ​ជុំវិញ​បឹង​ទន្លេសាប​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/50103691/gi-status-for-tonle-sap-rice-under-consideration/

​ក្រសួង​ នឹង​ស្ថាប័ន​អា​មេ​រិ​ក​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​បង្កើន​ការ​នាំ​ចេញ

​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​ថា​ លោក​រំពឹង​ថា​អ្នកទិញ​ពី​អា​មេ​រិ​ក​នឹង​បង្កើន​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​ កាត់ដេរ​ និង​ស្បែកជើង​ បន្ទាប់​ពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ មួយ​  រវាង​ក្រសួង​ការងារ​ និង ...

មុំ គន្ធា
http://www.khmertimeskh.com/50103562/ministry-us-body-sign-mou-to-increase-exports/

​រដ្ឋាភិបាល​សន្យា​នឹង​ជួយ​កម្មករ​ខុសច្បាប់​កម្ពុជា​នៅ​ប្រទេស​ថៃ​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ រដ្ឋលេខាធិការ​ លោក​ ព្រំ​ សុខា​ បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​នឹង​បន្ត​ជួយ​ពលករ​គ្មាន​ឯកសារ​ ដើម្បី​ទទួល​បាន​ឯកសារ​ត្រឹមត្រូវ​។​ ...

ឃួន ណារីម
http://www.khmertimeskh.com/50103715/pledge-to-help-illegal-workers-in-thailand/

​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រឡប់​ទៅ​កាន់​ការងារ​វិស័យ​អប់រំ​វិញ​

​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ រ៉ុ​ង​ ឈុ​ន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បន្ទាប់​ពី​លោក​បាន​លាលែង​ពី​តំណែង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្សប្រឆាំង​។​ ...

សែន ដាវីត
http://www.khmertimeskh.com/50103747/former-nec-member-goes-back-to-education/

​កម្មករ​ជិត​ ១០០​ នាក់​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ខេត្តកោះកុង​

​កម្មករ​ជិត​ ១០០​ នាក់​នៅ​រោងចក្រ​ KKN​ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​ស្ថិត​នៅ​ក្នុងស្រុក​មណ្ឌល​សី​ម៉ា​ ខេត្តកោះកុង​ បាន​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុងធ្វើការ​។​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50103780/almost-100-workers-faint-in-koh-kong-factory/

​លោក​សមរ​ង្ស៊ី​នៅ​ក្រោម​ភ្លើង​នៃ​ចលនា​ថ្មី​

​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​កម្ពុជា​ និង​គណបក្ស​សញ្ជាតិ​កម្ពុជា​ បាន​ថ្កោលទោស​ចំពោះ​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ ដោយ​បាន​ចោទប្រកាន់​ថា​ ជា​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​សកម្មភាព​ភេរវកម្ម​ និង​កំពុង​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ និង​ប្រជាពលរដ្ឋ​ មិន​ឱ្យ​ចូលរួម​ក្នុង ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50103785/rainsy-under-fire-over-new-movement/

អ្នក​ភូមិ​ត្រូវ​បាន​បោកប្រាស់​ដោយ​​មេខ្យល់​​ទិញ​ដូរ​ដី​

​អ្នក​ភូមិ​រាប់​សិប​នាក់​នៅ​ក្នុង​ខេត្តកណ្តាល​ កំពុងធ្វើការ​ចោទប្រកាន់​ឈ្មួញ​ដី​ក្នុងស្រុក​ម្នាក់​ ដែល​បាន​បោកប្រាស់​ពួក​គេ​រាប់​ពាន់​ដុល្លារ​ ដោយ​សន្យា​ផ្តល់​ឱកាស​ការងារ​នៅ​ប្រទេស​ជប៉ុន​ ដែល​មិន​ដែល​លេច​ជា​រូបរាងទាល់​តែ​សោះ​​។​ ​ ...

យន់ ស៊ីនាត និង Daphne Chen
http://www.phnompenhpost.com/national/villagers-scammed-land-broker

វិស័យ​ឯកជនៈ ​ការ​ប្រើ​ឈ្មោះ​ផ្លូវ​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​

​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ មាន​ជំនឿ​ថា ការប្រើ​ឈ្មោះ «​ម្លិះ​អង្គរ​» ជា​យីហោ​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា​សម្រាប់​ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​ជំរុញ​ការ​នាំ​ចេញ​កាន់តែខ្លាំង​ឡើង ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើការ​រួម​គ្នា​ដើម្បី ...

ចេង សុខហ័ង
http://bit.ly/2DyYFw1

​ជនបរទេស​រាប់រយ​នាក់​បាន​ទទួល​សញ្ជាតិ​ខ្មែរ

​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កែសម្រួល​ច្បាប់​ស្តី​ពី​សញ្ជាតិ​ និង​អន្តោប្រវេសន៍​ ស្រប​ពេល​ដែល​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា​ ជនបរទេស​ចំនួន​ ១.៥១៨​ នាក់​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ចាប់ពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៧​។​ លោក ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50103717/hundreds-of-foreigners-granted-citizenship/

​ក្រសួង​ការងារ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​

​ក្រសួង​ការងារ​កំពុង​រំពឹង​ថា​ អ្នកទិញ​អា​មេ​រិ​ក​នឹង​បង្កើន​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ បន្ទាប់​ពី​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ និង​មជ្ឈមណ្ឌល​អា​មេ​រិ​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ (ACILS)​ ស្តី​ពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ ...

មុំ គន្ធា
http://www.khmertimeskh.com/50103718/labour-ministry-signs-pact-with-us-agency/

​ក្រុម​ល្បាត​សហគមន៍​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ដែន​ជម្រក​

​ក្រុម​ល្បាត​សហគមន៍​នៅ​ខេត្តមណ្ឌលគិរី​បាន​រឹបអូស​អន្ទាក់​ចាប់​សត្វព្រៃ​ ជាង​៥០០​ខ្សែ​ និង​រណា​យន្ត​ជាង​៨០​គ្រឿង​កាលពី​ឆ្នាំ​មុន​ ខណៈ​ពេល​ដែល​ចាប់ខ្លួន​មនុស្ស​ ៧​ នាក់​ និង​ព្រមាន​ ៥៧​ នាក់​ទៀត​ពី​សកម្មភាព​ខុសច្បាប់​។​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សង្គម ...

មុំ គន្ធា
http://www.khmertimeskh.com/50103745/patrols-crack-sanctuary-crime/

​គោលនយោបាយ​សុវត្ថិភាព​ចរាចរណ៍​ត្រូវ​បាន​គ្រោងទុក​

​ក្រសួង​ការងារ​គ្រោង​នឹង​ចាប់ផ្តើម​គោលនយោបាយ​ជាតិ​ដើម្បី​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​មក​ពី​រោងចក្រ​។​ គោលនយោបាយ​នេះ​នឹង​លើកទឹកចិត្ត​ឱ្យ​និយោជក​ និង​អ្នកបើកបរ​ផ្តល់​អាទិភាព​សុវត្ថិភាព​ចរាចរណ៍​។​ រដ្ឋមន្ត្រីក្រសួង​ការងារ ...

សែន ដាវីត
http://www.khmertimeskh.com/50103746/road-safety-policy-planned/

អា​ជ្ញាធរ​ចម្រុះ​ចាប់​ផ្ដើម​បង្ក្រាប​រណ្ដៅ​រុក​រក​រ៉ែមាស ​ខុស​ច្បាប់ ក្នុង​តំ​បន់អូត្រូន​

កម្លាំង​ចម្រុះ​បាន​កំ​ពុង​តែ​ប្រើ​វិធាន​ការ​ក្តៅ ​ដោយ​ធ្វើ​ការ​រុះរើ​ និង​កាយ​លុប​រណ្តៅ​រ៉ែ​ចំនួន ​១១ ​នៅ​តំបន់​អូរ​ដ្រូ​ន​ ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​លួច​ធ្វើ​នៅ​តែ​បន្ត​កើត​មាន​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ ...

ផាក់ ស៊ាងលី
http://bit.ly/2n3VTFz

គណបក្សកាន់អំណាច​របស់​កម្ពុជា​បាន​បន្ថែម​សមាជិក​គណៈ​ក​ម្មា​ធិ​ការណ្តាល​ថ្មី​ ៣៤២​ នាក់​

​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សកាន់អំណាច​បាន​បន្ថែម​សមាជិក​ថ្មី​ ៣៤២​ នាក់​ ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​ក្នុងអំឡុងពេល​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃអាទិត្យ​នេះ​ ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ឡើង​ដល់​ចំនួន​ ៨៦៥​ នាក់​ នេះ​បើ​ឱ្យ​ដឹង​ពី​អង្គប្រជុំ ...

Yan
http://www.xinhuanet.com/english/2018-01/21/c_136913347.htm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RWKgG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!