ព័ត៌មាន​

គម្រោងសាកវប្បកម្ម ៥លានដុល្លារ

រដ្ឋមន្ត្រី​ការ​បរទេស​នូ​វែ​ល​សេ​ឡង់​ លោក​ Gerry​ Brownlee​ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស​នូ​វែ​ល​សេ​ឡង់​នឹង​ផ្តល់​ថវិកា​ចំនួន​ ៥លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍសាកវប្បកម្មប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​ ៥ឆ្នាំ​នៅ​ក្នុង​ប្រទេស ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5077252/5-million-horticulture-project/

បង្កើនការប្រុងប្រយ័ត្នលើសុខភាពចំពោះជម្ងឺរ៉ាំរ៉ៃ

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងអ្នកជំនាញសុខភាពបានព្រមានថា ការកើនឡើងនៃជម្ងឺមិនឆ្លងអាចបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ និងការអភិវឌ្ឍប្រទេស។  ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5077326/chronic-disease-rise-sparks-health-alert/

ពលករចំណាកស្រុកចំនួន ២០០.០០០ នាក់បានចុះឈ្មោះនៅក្នុងប្រទេសថៃ

ក្រសួងការងារកាលពីម្សិលមិញបានបញ្ចេញទិន្នន័យ ដើម្បីបង្ហាញពីចំនួនពលករចំណាកស្រុកខុសច្បាប់ដែលរស់នៅក្នុងប្រទេសថៃ បានបោះជំហានដំបូងក្នុងការចុះឈ្មោះជាមួយអាជ្ញាធរនៅទីនោះដើម្បីទទួលបានឯកសារត្រឹមត្រូវទាំងអស់។ ...

សែន ដេវិដ
http://www.khmertimeskh.com/5077325/200000-migrant-workers-register-thailand/

មន្ត្រីអះអាងថានឹងបញ្ចប់ភាពស្រេកឃ្លានដោយសារអតិរេកស្រូវ

មន្រ្តីរដ្ឋាភិបាលបានអះអាងថា ប្រទេសកម្ពុជាអាចនឹងបញ្ចប់បញ្ហាខ្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លានបន្ទាប់ពីមានភាពប្រសើរឡើងនៃសន្តិសុខស្បៀងមួយទសវត្សរ៍ និងការកើនឡើងនៃទិន្នផលស្រូវ។ ...

មុំ គន្ធា
http://www.khmertimeskh.com/5077328/officials-claim-end-hunger-sight-thanks-rice-surplus/

ពលរដ្ឋ​រស់នៅ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ត្រូវ​បាន​ឃាត់​ ដើម្បី​ធ្វើការ​ឆែកឆេរ​ដោយ​បារម្ភ​ខ្លាច​មាន​ ‘​អំពើ​ភេរវកម្ម​’​

អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​ទំនប់​សេ​សាន​ក្រោម​២​ក្នុង​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ក្រុម​ មន្ត្រី​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​នៅ​កន្លែង​បា​រ៉ា​ស់​តាម​ផ្លូវ​ដោយ​បារម្ភ​ខ្លាច​មានការ​វាយប្រហារ​ ”​ភេរវកម្ម​” ​នៅ​សំណង់​ទំនប់​វា​រី​អគ្គិ​ស​នី​នោះ​។ ...

អូន ភាព
http://www.cambodiadailykhmer.com/38460

ចៅសង្កាត់​ល្បី​ឈ្មោះ ​ត្រូវ​អភិបាល​ខេត្ត​បាត់ដំបង​ព្រមាន

កញ្ញា ស៊ិន ចាន់ពៅរូហ្សេត ចៅសង្កាត់​អូរចារ​ដ៏ល្បី​ឈ្មោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​លិខិត​ព្រមាន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ពី​អភិបាល​ខេត្ត​បាត់ដំបង​ដោយសារ​តែ​មិន​យក​ប្រាក់​កម្រៃ​សេវា​សាធារណៈ​ដែល​ច្បាប់​បាន​កំណត់ ខណៈ​លិខិត​មួយ​ទៀត​បាន​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​នៃ​ការ ...

នៀម ឆេង
http://bit.ly/2vJqWfF

ជើង​ហោះហើរ​ត្រង់មក​កម្ពុជា​ពី​ទីក្រុង​ស៊ីអាន

លោក​ ថោ​ង ​ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​នឹង​មានជើង​ហោះហើរ​ត្រង់​ឆ្ពោះមក​ប្រទេស​កម្ពុជា​ពី​ទីក្រុង​ស៊ីអាន ខេត្តសានស៊ី ប្រទេស​ចិន​ ដើម្បី​បំពេញតម្រូវការកើនឡើងនៃភ្ញៀវ​ទេសចរ​ចិន​​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5077009/direct-flights-soon-xian-city/

ប្រាក់កម្ចីសម្រាប់ប្រមូលផលស្រូវ

រដ្ឋាភិបាល​បាន​​បន្ថែមថវិការចំនួន ២៣លាន​ដុល្លារ​​ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ (RDB)​ ដើម្បី​ផ្តល់ជា​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ និង​អ្នក​នាំ​ចេញ​ដែល​ខ្វះ​មូលធន​ដើម្បី​ទិញ​អង្ករ​ពី​កសិករ​ក្នុង​រដូវ​ប្រមូល​ផល ​និង​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​អង្ករ​។​ ​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5077015/loans-offer-rice-harvest/

អាជ្ញាធរដុតគ្រឿងញៀនច្រើនជាង ១០០គីឡូក្រាម

កាលពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​ខេត្ត​ចំនួន​បួន​ រួម​ជាមួយនឹង​ក្រសួងយុត្តិធម៌​ បាន​ដុតបំផ្លាញ​ថ្នាំញៀន​ជាង ១០០គីឡូក្រាម​ នៅ​សាលា​ខេត្តព្រះវិហារ​​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077055/authorities-burn-100-kilograms-drugs/

សហជីពត្រៀមខ្លួនសម្រាប់ការចរចាអំពីប្រាក់ខែអប្បបរមា

សហជីព​គាំទ្រ​រដ្ឋាភិបាល ​និង​សហជីព​ឯករាជ្យ​ កំពុង​ត្រៀម​រៀបចំ​សម្រាប់​ការ​ចរចារ​ដើម្បី​ណែនាំ​ប្រាក់​ឈ្នួល​អប្បបរមា​ជាតិ​នៅ​ចុងឆ្នាំ​នេះ។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5077058/unions-ready-minimum-wage-talks/

ក្រសួងមហាផ្ទៃលើកឡើងថា NGOs ភាគច្រើនធ្វើព្រងើយកន្តើយចំពោះការតម្រូវឱ្យដាក់ជូនព័ត៌មានធនាគារ

ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកប្រមាណ ៥.០០០ មានតែ ២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានលម្អិតស្តីពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃតាមការតម្រូវនេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ ខណៈរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់តម្រូវឳ្យអង្គការនានាបង់ពន្ធ ដោយប្រហែលជាប្រមូលបានពន្ធដែលមិនទាន់បង់ក្នុងចំនួនយ៉ាងច្រើន។ ...

ហង់ សុគន្ធា និង Ben Paviour
http://www.cambodiadailykhmer.com/38458

នគរបាលប្រឆាំងបាតុកម្មហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិត

អង្គភាពមួយនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកអន្តរាគមន៍អំឡុងពេលមានការតវ៉ា និងបាតុកម្មបានផ្សាយជាសាធារណៈនូវការហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីម្សិលមិញ ជាអ្វីដែលតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបចាត់ទុកថាជាយុទ្ធសាស្ត្របំភិតបំភ័យ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/38449

របាយការណ៍NBC: វិស័យធនាគារកម្ពុជានៅតែរក្សាបានភាពខ្លាំង

ធនាគារជាតិនៃកម្ពុជា (NBC) ទើបតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ខ្លួនកាលពីម្សិលមិញ ដែលលើកឡើងថាវិស័យធនាគារកម្ពុជាបានបន្តរក្សាភាពខ្លាំងកាលពីឆ្នាំមុនដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។ ...

Kali Kotoski
http://bit.ly/2uk3UMg

នាយករដ្ឋមន្រ្តីថានឹងស្នើឳ្យជប៉ុនវិនិយោគប្រាក់ $៨០០លានសង់ខ្សែរថភ្លើងអាកាស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងស្នើឳ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ចំនួន ៨០០ លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងអាកាសរវាងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...

ម៉ៃ គុណមករា និង ឃួន ណារីម
http://www.khmertimeskh.com/5077056/pm-asks-japan-invest-800m-skytrain/

អាជ្ញាប័ណ្ណរុករករ៉ែរបស់ក្រុមហ៊ុនអូស្ត្រាលីពីរត្រូវបានដកហូត

សេចក្តីថ្លែងការណ៍មួយបានឱ្យ​ដឹង​ថា ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ដក​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ចំនួន​៣ពី​ក្រុមហ៊ុន​រុករក​រ៉ែ​អូស្ត្រាលី​ពីរ​ផ្សេង​គ្នា ​ដែល​មិន​បាន​បំពេញ​តាម​គោលការណ៍​អនុវត្ត​ការងារ​។​ ...

Post Staff
http://www.phnompenhpost.com/business/mining-licences-two-australian-firms-nixed

នាយករដ្ឋមន្ត្រីកំពុងស្វែងរកកិច្ចព្រមព្រៀងលើវារីអគ្គិសនីជាមួយប្រទេសថៃ

រដ្ឋាភិបាលនឹងសុំជំនួយពីប្រទេសថៃ ដើម្បីសាងសង់រោងចក្រវារីអគ្គីសនីនៅខេត្តកោះកុង។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5076787/pm-seeks-hydropower-deal-thailand/

ផ្លូវទីពីរទៅឃុំដែលជន់លិចត្រូវបានបិទ

ផ្លូវ​ទី​ពីរសម្រាប់ទៅសហគមន៍​ស្រែ​គ​ឃុំ​ ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈមនឹង​​ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់វារីអគ្គិសនី ​ត្រូវ​បាន​បិទដោយ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​។​ ...

សែន ដេវិដ
http://www.khmertimeskh.com/5076789/second-road-flooded-dam-commune-blocked/

ច្រាំងទន្លេបានបាក់នៅជិតកន្លែងបូមខ្សាច់

ការ​បាក់​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់​បាន​វាយប្រហារ​សហគមន៍​មួយ​ក្នុងស្រុក​ស្អាង​ ខេត្តកណ្តាល​ ដែល​មានផ្ទះ​ជា​ច្រើន​ស្ថិត​នៅ​ជិត​ទីតាំង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ចំនួន​បួន​នោះ​ បាន​បាក់​ធ្លាក់​ចូល​ទន្លេបាសាក់​។​ ​ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/more-riverbank-collapses-near-sand-dredging-site

គណបក្សប្រឆាំងបានលុបបំបាត់ទាំងស្រុងនូវរូបលោកសមរង្ស៊ី

កាលពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បញ្ចប់​កិច្ចការ​​ក្នុង​ការ​លុប​បំបាត់​រូបភាព​អ្នកដឹកនាំ​របស់​ខ្លួន​ពី​ផ្ទាំង​ប៉ាណូនៅ​ទូ​ទាំង​ប្រទេស ​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ដែលត្រូវ​បានគេ​រិះគន់​យ៉ាង​ខ្លាំង​ ហើយដែលធ្វើ​ឱ្យការចូលរួមពី​អតីត​ប្រធានរបស់​ខ្លួននៅក្នុងបក្ស​មាន​ភាព​មិនស្របច្បាប់​។ ...

មាស សុខជា
http://www.phnompenhpost.com/national/opposition-completes-removal-rainsy-signs

ខេមបូឌាដេលីត្រូវបានទះកំផ្លៀងដោយវិក័យប័ត្រពន្ធដ៏ច្រើន

កាសែត Fresh News ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល បានចេញផ្សាយលិខិតមួយពីនាយកដ្ឋានពន្ធដារទៅកាសែតខេមបូឌាដេលីដែលអះអាងថា បានជំពាក់ពន្ធ ៦,៣ លានដុល្លារ ដែលជាការបង្ហាញមួយដែលត្រូវបានសរសេរដោយលិខិតអនាមិក វាយប្រហារលើកាសែតជាភាសាអង់គ្លេស និងអង្គការក្រៅរដ្ឋាភិបាលធំៗ។ ...

ផាក់ ស៊ាងលី និង Shaun Turton
http://www.phnompenhpost.com/national/cambodia-daily-slapped-huge-tax-bill

ស្ថានទូត​អា​មេ​រិ​ក​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​របស់​លោក​ ហ៊ុន​ សែន​ ក្នុង​កា​រដក​សញ្ជាតិ​ចៅ​របស់​លោក​

​ស្ថានទូត​អា​មេ​រិ​កបាន​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ នឹង​ដក​សញ្ជាតិ​ចៅ​របស់​លោក​ចេញ​ ដោយ​លើក​ឡើង​ថា​ ស្ថានទូត​មិន​អាច​បញ្ជាក់​ថា​តើ​ចៅ​របស់​លោក​ណា​ម្នាក់​ដែល​មាន​សញ្ជាតិ​អា​េ​ម ...

Ben Paviour
http://www.cambodiadailykhmer.com/38444

CNRP នឹង​​ស្នើ​វិសោធនកម្ម​​ដើម្បី​អនុញ្ញាត​ឱ្យ​​ពល​​រដ្ឋ​​​ខ្មែរ​បាន​បោះឆ្នោត​ពី​បរទេស​

ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​គ្រោង​ដាក់​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ស​ប្តា​ហ៍​ក្រោយ​ ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ និង​រស់នៅ​ក្រៅប្រទេស​បាន​ចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​ពី​បរទេស​។​ ...

បែន​ សុខហ៊ាន និង Brendan O'Byrne
http://www.cambodiadailykhmer.com/38442

ក្រុមហ៊ុនឈេហ្វរ៉ុនត្រូវបង្គាប់ឳ្យផ្តល់ព័ត៌មានក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឱ្យផ្តល់ឯកសារ និងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញកាលពីខែកក្កដាឆ្នាំមុន។ ...

Brendan O’Byrne
http://www.cambodiadailykhmer.com/38439

តាក់ស៊ីត្រូវបានបញ្ជាឱ្យបញ្ឈប់ការចតនៅក្បែរស្ពានមុនីវង្ស

អភិបាលខណ្ឌច្បារអំពៅបានបញ្ជាឱ្យអ្នកបើកបរតាក់ស៊ីបញ្ឈប់ការចតនៅតាមបណ្តោយផ្លូវក្បែរស្ពានព្រះមុនីវង្ស ដោយផ្តល់ឱ្យពួកគេនូវជម្រើសផ្សេងទៀតនៅក្បែរនោះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីកាត់បន្ថយការកកស្ទះនៅលើផ្លូវធំៗ​។ ...

សែន ដេវីដ
http://www.khmertimeskh.com/5076835/taxis-ordered-off-street-sides-near-monivong-bridge/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

y4kpd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!