ភ្នំពេញប៉ុស្តិ៍
ពិព័រណ៍ VIDEX 2021 កម្ពុជា-វៀតណាមនឹងធ្វើតាមអនឡាញនៅខែក្រោយ
វៀតណាម និងកម្ពុជានឹងសហការគ្នារៀបចំពិធីតាំងពិព័រណ៍ជា Vietnam Defence –Economic Exposition 2021 (VIDEX) តាមរយៈអនឡាញ ជាលើកដំបូងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-17-1108-226976.html
ចិនសន្យាបន្តផ្ដល់វ៉ាក់សាំងក៏ដូចជំនួយផ្នែកសុខាភិបាល និងគ្រូពេទ្យព្យាបាលជំងឺកូវីដ ១៩ ដល់កម្ពុជា
នាយករដ្ឋមន្ត្រីចិនលោក លី កេឈាង (Li Keqiang) ប្រកាសថា ចិនសន្យាបន្តផ្តល់វ៉ាក់សាំងកូវីដ ១៩ ក៏ដូចជាជំនួយផ្នែកសុខាភិបាល និងគ្រូពេទ្យព្យាបាលជំងឺកូវីដ ១៩ ដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-11-17-0928-226961.html
មន្ត្រីក្រសួងយុត្តិធម៌មិនយល់ស្របការស្នើសុំឱ្យដោះលែងសកម្មជនដីធ្លី និងព្រៃឈើ
ក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្តាញសម្ព័ន្ធសហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិភាគតិចជិត ៩០ ស្ថាប័ន បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិដែលត្រូវបានចាប់ និងឃុំខ្លួនកន្លងមក។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-11-16-0924-226861.html
អង្គការ ១០ សាទរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី និងមិនសាងសង់ទំនប់វារីអគ្គិសនី
អង្គការសង្គមស៊ីវិលចំនួន ១០ អបអរសាទរការអះអាងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលលើកឡើងថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី និងមិនសាងសង់ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-11-16-1826-226943.html
CDC អនុម័តគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនសរុបជាង $៥៤៩ លាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តនូវគម្រោងវិនិយោគចំនួន ១៥ ដែលមានតម្លៃសរុប ៥៤៩,១ លានដុល្លារ និងបង្កើតការងារបាន ១៣ ៩៥២ កន្លែង នៅក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែវិច្ឆិកា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-16-0927-226875.html
លោក ជាម យៀប ត្រូវបានជ្រើសរើសជាបេក្ខជនអនុប្រធានទី១ រដ្ឋសភាជំនួសលោក ងួន ញ៉ិល
លោក ជាម យៀប ដែលបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជន អនុប្រធានទី១ នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-16-0936-226864.html
មន្ទីរពេទ្យថ្មីនៅត្បូងឃ្មុំគ្រោងបញ្ចប់ការសាងសង់នៅចុងខែនេះ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃជាង ៥០ លានដុល្លារ គ្រោងបញ្ចប់ការសាងសង់នាចុងខែវិច្ឆិកាឆ្នាំនេះ និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ ដែលមន្ត្រីអះអាងថា មន្ទីរពេទ្យថ្មីនេះនឹងបម្រើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើប ស្តង់ដាខ្ពស់ ដែលខេត្តមិនធ្លាប់មានពីមុនមក។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-16-1343-226869.html
មន្ត្រី៖ មិនទាន់មានគោលការណ៍តម្រូវឱ្យអ្នកដំណើរបង់ថ្លៃធ្វើតេស្ត ពេលមកដល់កម្ពុជាទេ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងមិនទាន់មានគោលការណ៍ណាមួយតម្រូវឱ្យអ្នកដំណើរដែលមកពីបរទេសបង់ប្រាក់សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ពេលមកដល់កម្ពុជានោះទេ ខណៈដែលកម្ពុជាទើបបានលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-11-16-0951-226866.html
ការពង្រឹងអភិបាលកិច្ច និងតម្លាភាពធ្វើឱ្យពន្ធដារប្រមូលចំណូលបាន $២,៣ ពាន់លាន
ទោះបីការរីករាលដាលជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច ក៏ការប្រមូលចំណូលពន្ធដារមិនបានរងផលប៉ះពាល់ខ្លាំងទេ ដែលនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការពង្រឹងអភិបាលកិច្ចពន្ធ និងតម្លាភាពក្នុងការបង់ពន្ធ។ នេះបើយោងតាមការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-16-1445-226876.html
ខេត្តកំពង់ស្ពឺទាមទារយកដីយកដីព្រៃជាង ៣០០ ហិកតាមកវិញ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចាប់យកដីព្រៃជាង ៣០០ហិកតា នៅស្រុកឱរ៉ាល់ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណកាប់រានដោយខុសច្បាប់។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្កហេតុមកផ្តន្ទាទោសតាមច្បាប់ ។ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/k-speu-reclaims-over-300ha-encroached-land-wildlife-area
លោក ស ខេង ឱ្យសមត្ថកិច្ចពង្រឹងសន្តិសុខ សម្រាប់ការបោះឆ្នោត
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសល្អ ដល់ការរៀបចំការបោះឆ្នោត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-15-0937-226777.html
ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានតម្លៃជាង $៤ ពាន់លាន កើន ៥១,២៧%
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៤ ៣៦៨,៨ លានដុល្លារ កើនឡើង ៥១,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមាន ២ ៨៨៨,២ លានដុល្លារ។ នេះបើតាមតួលេខក្រសួងពាណិជ្ជកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-12-1414-226677.html
ជប៉ុនចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់
ប្រទេសជប៉ុនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ហើយក៏ជាដៃគូឈានមុខក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-12-1430-226704.html
កូរ៉េ សន្យានឹងជួយជំរុញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Park Heung-Kyeong បានសន្យានឹងខិតខំជួយជំរុញភ្ញៀវទេសចរកូរ៉េឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានអត្រាខ្ពស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ពេញលេញដូចគ្នា ហើយប្រទេសកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាច្រើនសម្រាប់ទាក់ទាញវិស័យ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-13-1504-226732.html
ក្រុមអភិរក្សសត្វស្លាបនៅកម្ពុជា បន្តរកឃើញសម្បុកសត្វស្លាបទឹកមានការកើនឡើងនៅឆ្នាំនេះ ក្នុងតំបន់ការពារបឹងព្រែកល្ពៅ ខេត្តតាកែវ
ក្រុមអភិរក្សសត្វស្លាបនៅកម្ពុជា បន្តរកឃើញសម្បុកសត្វស្លាបទឹកមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវ នៅឆ្នាំ ២០២១ បើធៀបទៅនឹងឆ្នាំមុន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-11-14-1750-226754.html
រដ្ឋាភិបាលចាប់ផ្តើមយុទ្ធនាការផ្តល់ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្លែងថា «អក្ខរកម្មឌីជីថល» កំពុងដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ពីវិបត្តិជំងឺកូវីដ ១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍ តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើឱ្យការគ្រប់គ្រង និងការអភិវឌ្ឍ ក្នុងពេលបច្ចុប្បន្ន និងអនាគតស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-11-1347-226585.html
ច្បាប់វិនិយោគថ្មី នឹងរួមចំណែកជួយឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍យ៉ាងច្រើនពី FTA
ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានអះអាងថា ការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ពិតជាមានសារៈសំខាន់ និងចំពេល ខណៈប្រទេសកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ១៩ ដោយច្បាប់នេះនឹងរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍បានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-11-1106-226587.html
ក្រុមហ៊ុនទាំងអស់ត្រូវតែមានអនុលោមភាព តម្លាភាព និងអភិបាលកិច្ចល្អលើការបង់ពន្ធ
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានអំពាវនាវឱ្យម្ចាស់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ ដើម្បីមានតម្លាភាព និងអភិបាលកិច្ចល្អក្នុងការបង់ពន្ធ ដោយយកក្រុមហ៊ុនស្រាបៀរ Heineken Cambodia ធ្វើជាគំរូ ដែលជាការចូលរួមចំណែកដល់ការប្រមូលចំណូលពន្ធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-11-1030-226584.html
រដ្ឋមន្ត្រីបង្ហាញពីឧបករណ៍កសិកកម្ម ដែលប្រើពន្លឺព្រះអាទិត្យ
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីឧបករណ៍កសិកម្មប្រើថាមពលព្រះអាទិត្យដែលមានសក្ដានុពលធន់នឹងការប្រែប្រួលអាកាសធាតុដែលមានប្រសិទ្ធភាពរួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការប្រើថាមពលដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-11-1104-226581.html
អូស្ត្រាលីដាក់ដំណើរការគម្រោងភាពជាដៃគូមេគង្គ-អូស្ត្រាលី សម្រាប់កម្ពុជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ
អូស្ត្រាលីដាក់ឱ្យដំណើរការគម្រោងភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP) សម្រាប់ប្រទេសកម្ពុជា ដើម្បីពង្រឹងការស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ច ភាពធន់នៃបរិស្ថាន និងការកសាងធនធានមនុស្សនៅប្រទេសកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-11-11-0940-226574.html
លោកនាយករដ្ឋមន្ត្រី៖ កន្លែងកម្សាន្តត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញនៅថ្ងៃទី ១ ខែធ្នូ
អាជ្ញាធរត្រូវបានកំណត់ដើម្បីដកការរឹតបន្តឹងលើអាជីវកម្ម “ហានិភ័យខ្ពស់” មួយចំនួនបន្ទាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា រួមទាំងកន្លែងកម្សាន្តពេលរាត្រីដែលពឹងផ្អែកខ្លាំងលើការលក់គ្រឿងស្រវឹងដូចជា ខារ៉ាអូខេ, ក្លឹបរាត្រី ឌីស្កូថែក និងរង្គសាល ដែលទាំងអស់ត្រូវបានបិទយូរជាងគ្រឹះស្ថានផ្សេងទៀត។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/pm-entertainment-venues-allowed-reopen-dec-1
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់អ្នកវិភាគរឿងអាឡោះអាល័យសម័យអ៊ុនតាក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់អ្នកវិភាគដែលមិនបញ្ចេញឈ្មោះចំពោះសេចក្តីថ្លែងការណ៍ដែលបង្ហាញពីបំណងចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចូលជាធរមានវិញ។ លោកថា ការអំពាវនាវឱ្យមានការត្រឡប់ទៅកិច្ចព្រមព្រៀងនោះគឺមានន័យដូចការអំពាវនាវឱ្យបរទេសចូលគ្រប់គ្រងប្រទេសម្ដងទៀត។ ...
រី សូចាន់
https://www.phnompenhpost.com/national-politics/hun-sen-blasts-analysts-untac-era-nostalgia
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បឹងដែលត្រូវបានចាក់ដីបំពេញ មិនមែនជាមូលហេតុបង្កឱ្យមានទឹកជំនន់ក្នុងរាជធានីទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរិះគន់ការឆ្លើយតបរបស់អាជ្ញាធរចំពោះទឹកជំនន់ភ្លាមៗនៅរាជធានីភ្នំពេញ ច្រណែននឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល ដោយថាមិនមែនដោយសារតែការចាក់បំពេញបឹងទេ ប៉ុន្តែមានភ្លៀងធ្លាក់ខ្លាំងដែលរារាំងការរំដោះទឹកទាន់ពេលវេលា។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/hun-sen-filled-lakes-not-cause-flooding-capital
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ច្បាប់នៃការហាមឃាត់អ្នកដឹកនាំនៃប្រមុខស្ថាប័នកំពូលដែលមានសញ្ជាតិពីរ អាចមានអាយុកាលយ៉ាងតិចបំផុតមួយសតវត្ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់យ៉ាងហោចណាស់មួយសតវត្សខាងមុខ ប្រមុខស្ថាប័នកំពូលទាំងបួនត្រូវតែកាន់សញ្ជាតិខ្មែរតែមួយ ខណៈមេដឹកនាំគណបក្សនយោបាយមួយចំនួនបានប្រកាសថានឹងបោះបង់សញ្ជាតិពីរ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/hun-sen-dual-citizenship-ban-last-least-century