ភ្នំពេញប៉ុស្តិ៍

ARDB ​នឹង​បន្តជួយ​គាំទ្រចំពោះ​ការ​ផ្តល់​ឥណទានសម្រាប់​ប្រមូល​ទិញ​ដំឡូងមី និង​ពោត​ក្រហម​

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) បាន​អំពាវនាវដល់ក្រុម​ពាណិជ្ជករ/ឈ្មួញ​ឱ្យ​ជួយ​ប្រមូលទិញដំឡូមីពីប្រជាកសិករ​​កាន់តែ​សកម្ម​បន្ថែម​ទៀត ហើយ​​ ARDB ​នឹង​បន្តជួយ​គាំទ្រផ្នែកឥណទានផងដែរ ខណៈ​ការ​បិទ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ គឺ​ជា​ពេល​វេលា​ដែលកម្ពុជា​​​ត្រូវ​ខិត​ខំ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-26-1439-262464

MSME គឺ​ជាចំណែក​សំខាន់​នាំ​កម្ពុជា​ទៅ​​សម្រេច​គោល​ដៅ​ឆ្នាំ​២០២៩

សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSME) ពិតជាកំពុង​ចូល​រួម​ចំណែកយ៉ាងសកម្ម ហើយ​នឹង​​ត្រូវមានតួនាទីកាន់តែធំ និងជា​គន្លឹះក្នុងការនាំ​កម្ពុជា​ទៅ​​សម្រេច​គោល​ដៅ​​ក្នុង​ការ​ចាក​ចេញ​ពី​ឋានៈជា​​ប្រទេស​មាន​ការ​អភិវឌ្ឍតិចតួច​នៅ​ចុង​ឆ្នាំ ​២០២៩។ នេះ​បើ​តាម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-26-1620-262467

លោក​ ហ៊ុន សែន ព្រមាន​បក​អាក្រាត​គ្រួសារ​លោក ថាក់ស៊ីន ដែល​លោក​ថា​បាន​ក្បត់​លោក​មុន

លោក ហ៊ុន សែន ថ្លែង​សំដៅ​ទៅ​លើ​លោក​ ថាក់​ស៊ីន  ស៊ីណាវ៉ាត្រា ដែល​ធ្លាប់​ជា​មិត្ត​របស់​លោក​ថា លោក​ ថាក់​ស៊ីន​ បាន​ក្បត់​លោក​ហើយ ហើយ​លោក​ព្រមាន​បក​អាក្រាត​លោក​ ថាក់​ស៊ីន អំពី​សកម្មភាព​ក្បត់​ជាតិ​របស់​ខ្លួន រួម​ទាំង​ការ​ក្បត់​ព្រះ​មហាក្សត្រ​ថៃ​ផង​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-26-1846-262469

ប្រធាន​ព្រឹទ្ធសភា​ព្យាករ​សង្គ្រាម​រយៈ​ពេល​យូរ ហើយ​ទាហាន​កម្ពុជា​នឹង​ច្បាំង​វាយបក​ទៅ​លើ​ថៃ

ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២៦ មិថុនា​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឧត្តរ​មានជ័យ​និង​បាន​ជួប​ជាមួយ​កងទ័ព​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​នៅ​ព្រំដែន ហើយ​បាន​​ថ្លែង​ថា៖ «យើង​មក​កាន់​ទីនេះ​យើង​មក​ការពារ​ទឹកដី មិន​មែន​ទៅ​ដណ្ដើម​ដី​អ្នក​ណា​ទេ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-26-1811-262468

កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅប្រទេសថៃ ដើម្បីស្វែងរកដំណោះស្រាយ

ប្រមុខរដ្ឋាភិបាលកម្ពុជារង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេសទាំង២។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-26-1554-262466

កម្លាំងនគរបាល និងកងយោធពលខេមរភូមិន្ទ សហការគ្នាយ៉ាងល្អ ក្នុងការការពារអធិបតេយ្យជាតិ ឱ្យបានគង់វង្ស

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-26-1447-262465

កម្ពុជា និង​តំបន់​ពន្លឿន​ការ​​ចុះបញ្ជីអត្រានុកូលដ្ឋាន​ ​១០០ភាគរយ​​ត្រឹម​​ឆ្នាំ​២០៣០

រដ្ឋាភិបាល​នៅ​ទូទាំង​អាស៊ី និង​ប៉ាស៊ីហ្វិក​ចូលរួម​​ការប្តេជ្ញាចិត្ត​ជាថ្មី​ក្នុងការ​ពន្លឿន​ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ ដែល​ផ្ដោត​សំខាន់​លើ​ការ​ត្រា​កំណើត និង​កត់ត្រា​រាល់មរណភាព​ឱ្យ​បាន​១០០ភាគរយ​​នៅត្រឹម​​ឆ្នាំ ២០៣០​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-26-113-262460

លោក ស សុខា៖ ថៃអះអាង​ថាបើកច្រកទ្វារព្រំដែន ប៉ុន្តែមិនអនុញ្ញាតឱ្យមនុស្សឆ្លងកាត់

រដ្ឋមន្ត្រី​ក្រសួង​មហាន​ផ្ទៃ​ លោក ស សុខា បាន​លើក​ឡើង​ជា​សំណួរ ចោទ​សួរ​ពី​សុចរិត​ភាព​របស់​ថៃ គិត​ចាប់តាំង​ពី​ការ​បាញ់​សម្លាប់​ទាហាន​កម្ពុជា ការ​បិទ​ព្រំដែន រហូត​ដល់​ការ​ឃោសនា​ប្រាប់​ទៅ​ពិភពលោក​ខុស​​ពី​ការ​ពិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា។​ លោក​ចោទ​ជា ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-6-25-1636-262457

ផ្លែល្ពៅជាង៤០០តោនហើយ ត្រូវបានផ្សារទំនើបធំៗ ជួយទិញពីកសិករក្នុងខេត្តព្រះវិហារ

យ៉ាងហោចណាស់ល្ពៅជាង៤០០តោនហើយ ត្រូវបានក្រុមហ៊ុនឯកជន និងមន្រ្តីអាជ្ញាធរជួយទិញពីប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បន្ទាប់ពីមានការផ្អាកនាំចូលបន្លែ និងផលិតផលផ្សេងៗពីប្រទេសថៃ ក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាងប្រទេសទាំង២។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-1617-262455

កម្ពុជា និង​កាហ្សាក់ស្ថាន​ ​​​ពិភាក្សាពី​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិផ្នែក​ទេសចរណ៍

កម្ពុជា-​កាហ្សាក់ស្ថាន​ បាន​ជួប​​​ពិភាក្សា និងផ្លាស់ប្តូរទស្សនៈ​គ្នា​លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ជា​ពិសេស​​កិច្ចសហប្រតិបត្តិការផ្នែក​ទេសចរណ៍ទ្វេភាគី ខណៈ​ក្នុង​ឆ្នាំ​២០២៤ កន្លង​មក មាន​ជនជាតិ​កាហ្សាក់ស្ថានជាង ៤ ពាន់​នាក់​បាន​ធ្វើ​ដំណើរ​​មក​កម្ពុជា។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-6-25-1521-262453

ពងកូនក្រពើភ្នំចំនួន៤៣ ដែលជាប្រភេទជិតផុតពូជបំផុតពីក្នុងធម្មជាតិ ត្រូវបានរកឃើញ

ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ នៅតំបន់ឆាយរាប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ។ ក្រុមអភិរក្សរំពឹងថា ពងទាំងនេះនឹងញាស់នៅក្នុងខែសីហាខាងមុខនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-1146-262451

ការហោះហើរ​រវាង​កម្ពុជា-ថៃ នៅមាន​​ប្រតិបត្តិការ​ធម្មតា

បើ​ទោះបី​ជា​ប្រទេស​​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​គោក​ជាមួយ​កម្ពុជា​ទាំង​ស្រុង​ជាឯកតោភាគី​ចាប់​តាំង​ពី​យប់​​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ក៏​សកម្ម​ភាព​​នៃ​ជើង​​ហោះហើរ​រវាង​កម្ពុជា-ថៃ នៅតែ​បន្ត​ប្រតិបត្តិការ​​ដំណើរការធម្មតារហូត​មក​ដល់​ពេល​នេះ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-6-25-1050-262449

ក្រុមហ៊ុន២ ត្រូវផ្អាកដំណើរការផលិតកម្ម ដោយសារការបន្តសកម្មភាពបំពុលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានបានសម្រេចផ្អាកផ្នែកផលិតកម្មជាបណ្តោះអាសន្នរបស់ក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និង ក្រុមហ៊ុន កែច្នៃស្បែកគោ Kubon (Cambodia) Biotechnology Co., Ltd បន្ទាប់ពីក្រុមហ៊ុនទាំង២នេះ មិនបានអនុវត្តច្បាប់ និងតាមការណែនាំរបស់ក្រសួង ដែលឱ្យបញ្ឈប់ការបំពុលប្រភពទឹកសាធារណៈ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-937-262448

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បង្ហាញ​ចំណុច​​មិន​ត្រឹម​ត្រូវ​ដែល​មេដឹកនាំ​ថៃ​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ចំណុច​មិន​សម​ហេតុផល​ដែល​មេដឹកនាំ​ថៃ លើក​ឡើង​ចោទ​មក​កម្ពុជា​រឿង​ការ​ឆបោក​តាម​អនឡាញ ដូច​ជា​ថា​ថៃ​​សម្រេច​កាត់​អគ្គិសនី​និង​អ៊ីនធឺណិត​និង​ឈប់​លក់​ប្រេង​ឲ្យ​​កម្ពុជា​ ដែល​ជាក់​ស្ដែង​កម្ពុជា​បាន​សម្រេច​បិទ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-24-1539-262442

គ្រឿងញៀនជាង៣៤០គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ ត្រូវបានដុតបំផ្លាញចោល

គ្រឿងញៀនជាង៣៤០គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ត្រូវបានដុតបំផ្លាញចោល នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-24-1752-262443

​​មគ្គុទេ្ទសក៍ទេសចរ​ដើរតួនាទីសំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យទេសចរណ៍​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​​​ជំរុញ​​​​មគ្គុទេ្ទសក៍ទេសចរទាំង​អស់​ឱ្យ​ខិតខំ​​បង្កើន​ការ​ប្តេជ្ញាចិត្ត​​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​​​​លើ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-24-1439-262441

ក្នុងរយៈពេល៥ថ្ងៃ ជំងឺផ្តាសាយបក្សី សម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ

ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋជាថ្មី ពីការបន្តគំរាមកំហែង នៃជំងឺផ្តាសាយបក្សី បន្ទាប់ពីរកឃើញអ្នកជំងឺ២ករណី ក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ដែលក្នុងនោះបណ្តាលឱ្យស្លាប់ម្នាក់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-24-937-262437

គណៈកម្មការកម្ពុជា​ត្រៀម​ផ្លូវ​ច្បាប់ និងការ​ទូត​ចំពោះ​​សំណុំរឿង​ជម្លោះ​ព្រំដែននៅ​តុលាការ​ ICJ

កម្ពុជា​បន្ដ​ខិតខំ​ប្រឹងប្រែង​ផ្នែក​ច្បាប់ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃបន្ទាប់ពី​កិច្ចប្រជុំ​បើក​ដំណើរការ​របស់​គណៈកម្មកា​រ​រៀបចំ​ឯកសារ​សម្រាប់​ការបញ្ជូន​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-23-1647-262433

យ៉ាងហោចណាស់ មនុស្ស២នាក់បាត់ខ្លួន ក្នុងគ្រោះជំនន់ទឹកភ្លៀង

យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ផ្លូវ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-23-1519-262430

អ្នក​វិភាគ៖ កម្ពុជា​គ្មាន​អ្វី​ក្រៅ​ពី​ឆ្លើយ​តប​ដូច​គ្នា​ បើ​ថៃ​ទម្លាក់​កម្រិត​ការទូត

ក្រោយ​ពី​ការ​កោះ​ហៅ​ឯក​អគ្គរាជទូត​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​កាល​ពី​សប្ដាហ៍​មុន គណបក្ស​កាន់​អំណាច​ ភឿ ថៃ ថ្លែង​ថា​ ប្រទេស​ថៃ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​បន្ថយ​កម្រិត​ចំណង​ការទូត​ជាមួយ​កម្ពុជា។​ អ្នកវិភាគ​ថ្លែង​ថា កម្ពុជា​គ្មាន​អ្វី​ក្រៅ​ពី​ការ​ឆ្លើយ​តប ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-23-1832-262435

ការនាំចេញទំនិញ​របស់ SEZ បាន​ចំណែក​ ២០-២៥​ភាគ​រយ​នៃចំនួន​​ទឹក​ប្រាក់​នាំ​ចេញ​សរុប

តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ)កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់ការ​នាំ​ចេញ​ទំនិញកម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ដោយ​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​​​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញរបស់ SEZ ទាំង​អស់​នៅ​កម្ពុជា​មាន​ចំណែក​ប្រហែល​​ ១/៤​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1637-262432

កម្ពុជាអាច​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​​ និង​ឧស្ម័ន​គ្រប់​ប្រភេទតាម​តម្រូវ​​ក្នុង​ប្រទេស

ការ​គំរាម​​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ក្រុមជ្រុល​និយម​ថៃ​​មួយ​ចំនួន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេចផ្អាក​មិន​ឱ្យ​​នាំ​ចូល​ប្រេង​ឥន្ធនៈ​​ និង​ឧស្ម័ន​គ្រប់​ប្រភេទពី​ប្រទេស​ថៃ​ ខណៈ​រដ្ឋាភិបាល​ អ្នក​សេដ្ឋកិច្ច និង​ប្រជាជន​​​សុទ្ធតែ​យល់ឃើញ​ថា កម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1442-262429

ក្រសួងការពារជាតិ៖ ភាគី​ថៃ​រំលោភ​កិច្ច​ព្រមព្រៀង​ចូល​ប្រាសាទ​តាមាន់​ធំ

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា ភាគី​ថៃ​បាន​រំលោភ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​កំណត់​ពេល​វេលា​ជាក់​លាក់​អំពី​ការ​បើក​ឱ្យ​ចូល​ប្រាសាទ​តា​មាន់​ធំ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-22-1359-262420

កម្ពុជាបន្ដកំដរថៃ​ដែលយក​ការបិទច្រកព្រំដែនមកដាក់គំនាប​លើកម្ពុជា​

ក្រោយ​ទទួល​បាន​ការ​រាយ​ការណ៍​ពី​អភិបាល​ខេត្ដ​ឧ​ត្ត​រ​មានជ័យ ពីការ​ជូនដំណឹង​បិទ​ច្រក​ព្រំដែន​​​ពីសំណាក់​យោធភូមិភាគ​២ នៃ​កងទ័ព​ថៃត្រង់ចំណុច​សាយ​តា​គូ​-​ជប់​គគីរ ស្ថិតនៅ​ស្រុក​បន្ទាយ​អំពិល ថ្ងៃទី២១ ខែមិថុនា លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​ឯកភាព និង​បញ្ជា​ឱ្យ​បិទ​ច្រក​មួយ​បន្ថែម​ទៀត។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-22-826-262419

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SjMjW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!