បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

ធនធានសត្វព្រៃ និងរុក្ខជាតិត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី

ក្រុមអ្នកស្រាវជ្រាវកំពុងប្រារព្ធការរកឃើញសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រមួយចំនួនធំ ក៏ដូចជាទឹកធ្លាក់ក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងខេត្តមណ្ឌលគិរី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501059227/wealth-of-wildlife-and-plants-discovered-in-mondulkiri-says-moe/

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ក្រសួង​បរិស្ថាន​បាន​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​-​ស៊ីវិល និង​សហគមន៍ ជាង ២០ ​ស្ថាប័ន ដែល​ស្នើ​សុំឱ្យ​បើក​លម្ហ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើងវិញ និង​សូមឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html

កូនឈើជាង ១ម៉ឺនដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទបន្ទាយប្រី

នៅថ្ងៃសៅរ៍កន្លងទៅ កូនឈើជាង១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន Total Energies ដាំនៅបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LjEX6A

បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់ចំនួន ៨០០ ករណីត្រូវបានរាយការណ៍កាលពីឆ្នាំមុន

បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់មានចំនួន ៨១១ ករណីដែលត្រូវបានរាយការណ៍កាលពីឆ្នាំមុន ហើយក្នុងចំណោម ៣២០ ករណីដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើត្រូវបានពិន័យ ខណៈដែល ៤៩១ ករណីផ្សេងទៀតត្រូវបានបញ្ជូនទៅតុលាការ។ ...

សុ៊ន មិនា
https://www.khmertimeskh.com/501047196/more-that-800-forest-crimes-land-grabs-and-illegal-wildlife-hunting-reported-last-year/

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​ដាំ​ដើម​ឈើឡើង​វិញ នៅលើ​ដី​ព្រៃ​លិច​ទឹកដែលរឹបអូសបានមកវិញ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​អាជ្ញាធរ​ដាំ​ដើមឈើ​ឡើងវិញ​នៅលើ​ដីព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L9YYMV

គណៈកម្មាធិការ​ថា វិធានការ​ប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទទួល​បាន​ជោគជ័យ

គណៈកម្មាធិការជាតិទប់ស្កាត់បទល្មើសព្រៃឈើ បានបង្ហាញនូវវិធានការដ៏តឹងរ៉ឹងរបស់ខ្លួន ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅទូទាំងប្រទេសជាជោគជ័យ បើទោះជាបទល្មើសតូចតាចនៅតែកើតឡើងក៏ដោយ។ ...

សុន មិនា
https://www.khmertimeskh.com/501045458/measures-against-illegal-logging-a-success-says-committee/

កម្ពុជាប្រារព្ធទិវាព្រៃឈើជាមួយនឹងការដាំដើមឈើ

កាលពីម្សិលមិញ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃព្រៃឈើជាមួយនឹងការដាំដើមឈើដោយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋាភិបាល និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501045909/cambodia-marks-forest-day-with-tree-planting/

ឃុំខ្លួន​មនុស្ស​ ៦ ​នាក់​ និង ​៦ ​នាក់​ទៀត​ដាក់​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​រដ្ឋ

សាលាដំបូង​ខេត្ដ​ព្រះសីហនុ នៅ​ថ្ងៃទី​ ១៩ មីនា បាន​ចេញ​ដីកាឃុំខ្លួន​មេខ្យល់​ចំនួន ៦ ​នាក់ និង​ ៦ ​នាក់​ទៀត​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ពួកគេ​ដឹកនាំ​ពលរដ្ឋ​ជិត​ ៣០០ ​នាក់ ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតនៅ​ចំណុច​គីឡូ​ ១៥ ភូមិ​ចាំ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា កាលពី ថ្ងៃទី​ ១៣ ខែមីនា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-22-1001-233639.html

លោក ទៀ បាញ់ ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កោះកុង​ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី​

​រដ្ឋមន្ត្រីក្រសួង​ការ​​ពារ​ជាតិ​លោក ​ទៀ បាញ់ ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កោះកុង ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី ដែល​នៅ​សេសសល់​ឱ្យបាន​ចប់​សព្វ​គ្រប់ និង​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​រីក​រាលដាល​កាន់​ធំ​ទៅៗ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ ទិញ​លក់​ផ្ទេរកម្មសិទ្ធិ និង​ឯកសារ​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់ ក្នុង ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-21-0919-233581.html

ជនជាតិដើម​ ៥០ ​នាក់ ​ឃាត់​គ្រឿងចក្រ​​ក្រុមហ៊ុន​មួយ​មិនឱ្យ​ឈូសឆាយ​ដីព្រៃ

ពលរដ្ឋ​ជា​ជនជាតិ​ដើម​ក្នុង​សហគមន៍​សុខដុម​ចំនួន​ ៥០ ​នាក់​បាន​ឃាត់​មិនឱ្យ​មានការ​ឈូសឆាយដី​ព្រៃ​ស្ថិតនៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ កាលពី​ថ្ងៃ​​ទី​ ១៥ ​ខែមីនា ដោយ​សំអាងថា ទីតាំង​នោះ​ពួកគាត់​រក្សាទុក​ ដើម្បី​ចុះបញ្ជី​ជា​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​ព្នង​ហើយ​​ការឈូសឆាយ​នោះ​នឹង​បណ្តាល​ឱ្យ ...

អោម ប៊ុនធឿ
https://www.postkhmer.com/national/2022-03-18-1420-233504.html

​ហ្វូង​ដំរី​​៨​​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ដែន​ជម្រក​​ស្រែ​ពក​

​ដំរី​មួយ​ហ្វូង​ចំនួន​ប្រាំ​បី​ត្រូវ​បាន​ប្រទះឃើញ​ដោយ​អ្នក​អភិ​រក្ស​មកពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ ​និង​អ្នកស្រាវជ្រាវ​របស់​អង្គការ​ ​W​W​F​ ​កាល​ពីម្សិលមិញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​។​ ...

សុន មិនា
https://bit.ly/3qCK6Pt

លោក​ សុខ ទូច៖ យើង​ត្រូវ​រួមគ្នា​អភិរក្ស​ និង​អភិវឌ្ឍ​ដើម្បី​ការពារ​ធនធាន​ត្រី​បឹង​ទន្លេសាប

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ឆ្នាំ​ ២០២១ បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៅ​បឹង​ទន្លេសាប​ដែលមាន​ផ្ទៃដី​របស់​រដ្ឋ​ប្រមាណ ៦៤ ម៉ឺន​ហិកតា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-18-0920-233470.html

មន្ត្រី​ស្នើឱ្យ​អាជ្ញាធរ​ឈប់​ចុះហត្ថលេខា​លើ​ឯកសារ​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ

មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ស្នើ​ដល់​រដ្ឋបាល​ឃុំ-សង្កាត់ រដ្ឋបាល​ស្រុក​ឱ្យ​បញ្ឈប់​រាល់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លិខិត​ទិញ​លក់​ដី​រដ្ឋ​ជាដើម​នៅ​លើដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន ខណៈ​ក្រសួង​កំពុង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1414-233429.html

សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ១០​ នាក់​ទៅ​តុលាការ​ រឿង​ដឹកនាំ​ទន្ទ្រាន​យក​ដី​ឧទ្យាន

សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​ ១០ ​នាក់​ទៅ​​តុលាការ បន្ទាប់ពី​ឃាត់ខ្លួន​ករណី​ដឹកនាំ​ក្រុម​អនាធិបតេយ្យ​ជិត​ ៣០០ ​នាក់ ធ្វើ​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ភូមិ​ចាំស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-15-1521-233344.html

ពលរដ្ឋ និង​ព្រះសង្ឃ​រៀបចំ​បំបួស​ដើមឈើ​ ដើម្បី​ឱ្យ​មានការ​យល់ដឹង​ពី​តម្លៃ​ដើមឈើ

​យ៉ាងហោចណាស់​មនុស្ស​​ជាង ២ ០០០​ នាក់ រួមមាន ព្រះសង្ឃ ពុទ្ធបរិស័ទ លោកគ្រូ-​អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ចូលរួម​ពិធី​បំបួស​ដើមឈើ និង​បុណ្យ​ផ្កាប្រាក់​សាមគ្គី​នៅ​ព្រៃ​សហគមន៍​អូរ​ទឹក​ចេញ​ស្ថិតនៅ​ព្រំប្រទល់​ភូមិ​ពង្រ និង​ភូមិ​បេង ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​ ៨ ខែមីនា​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-10-1032-233090.html

អាជ្ញាធរ​ជាតិ​អប្សរា​កាត់​ដក​ និង​ក្រី​មែក​​ឈើ​ជាង​ ១០០​ ដើម នៅតាម​បរិវេណ​​ប្រាសាទ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ

ដើមឈើ​ជាង​ ១០០ ​ដើម​នៅក្នុង​ទីតាំង​ប្រាសាទ​សំខាន់ៗ​ចំនួន​ ៣ និង​ក្នុង​ទីតាំង​ផ្សេងទៀត​ក្នុងស្រុក​ប្រាសាទ​បាងគង​ និង​ក្រុង​សៀមរាប​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​កាត់​ដកហូត​ដើម និង​កាត់​ក្រី​មែកឈើ​ទាំងនោះ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​នៅតាម​បរិវេណ​ប្រាសាទ និង​ទីតាំង​សំខាន់ៗ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-09-1028-233007.html

រដ្ឋបាល​ព្រៃឈើ​ចុះ MoU ជាមួយ AFoCO ដើម្បី​អនុវត្ត​គម្រោង​ដាំ​ស្តារ​ប្រភេទ​ឈើ​ប្រើប្រាស់​ច្រើនយ៉ាង

​រដ្ឋបាល​ព្រៃឈើ​ចុះ​អនុស្សរណៈ​ (MoU)​ នៃ​ការយោគយល់​គ្នា​ជាមួយនឹង​អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី (AFoCO) នៅ​ថ្ងៃទី​ ៧ ខែមីនា ដើម្បី​ចាប់ផ្តើម​អនុវត្ត​គម្រោង​ស្តីពី​ការដាំ​ស្តារ​ប្រភេទ​ឈើ​ប្រើប្រាស់​ច្រើនយ៉ាង តាម​ប្រព័ន្ធ​កសិរុក្ខកម្ម និង​គ្រប់គ្រង​ព្រៃ​សហគមន៍​ដោយ​និរន្តរភាព​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-09-1029-233008.html

កម្ពុជា និងអង្គការយូណេស្កូជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បានផលិតវីដេអូខ្លីមួយ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃរមណីយដ្ឋានកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ ភាគខាងជើង ក្នុងឱកាសនៃទិវាវប្បធម៌ជាតិនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HE6BJh

​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ទាហាន​វាយ​អ្នក​ភូមិ​ក្នុង​ព្រៃ​មាន​ជម្លោះ​ក្នុង​ខេត្តកំពង់ស្ពឺ​

​កាលពី​ថ្ងៃ​អង្គារ​ សមាជិក​នៃ​អង្គភាព​យោធា​វរជន​កងពលតូច​លេខ​៧០​ បាន​បាញ់​ព្រមាន​ និង​វាយដំ​លើ​រាង​កាយ​អ្នក​ភូមិ​ ខណៈ​ដែល​ទាហាន​ព្យាយាម​ឈូស​ឆាយ​ផ្នែក​មួយ​នៃ​ព្រៃ​មាន​ជម្លោះ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ នេះ​បើ​យោង​តាម​សាក្សី ...

ម៉ិច ដារ៉ា
https://vodenglish.news/soldiers-assault-villagers-in-disputed-kampong-speu-forest-says-rights-group/

សកម្មជន​ព្រៃឈើ​ឱ​រ៉ា​ល់ត​វ៉ា​រឿង​ផ្លូវច្បាប់​ប្រឆាំង​ពួក​គេ​ជុំវិញ​ជម្លោះដីធ្លី​

​តំណាង​សហគមន៍​ព្រៃឈើ​ចំនួន​ ៦​នាក់​ នៅ​ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​សាលាដំបូង​ខេត្ត​សួរនាំ​នៅ​ថ្ងៃ​ពុធ​ ពី​បទ​បង្ក​ឲ្យ​ខូចខាត​ គំរាមកំហែង​ ប្រមាថ​ជា​សាធារណៈ​ និង​ញុះញង់​។​ ...

សំ សារ៉ាត់
https://cambojanews.com/oral-forest-activists-protest-legal-case-against-them-over-land-dispute/

កូរ៉េខាងត្បូង បង្កើត​ឧទ្យាន​ធម្មជាតិ​ក្បែរ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​

​ឧទ្យាន​ព្រៃឈើ​បែប​កូរ៉េ​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​ជិត​បរិវេន​ប្រាសាទអង្គរវត្ត ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ព្រៃឈើ​របស់​ប្រទេស​កូរ៉េខាងត្បូង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BJGorw

​រដ្ឋមន្ត្រី​មហាផ្ទៃ​​ប្រកាស​បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​នៅ​បាត់​ដំបង​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​លោក​ ​ស​ ​ខេង​ ​កាលពី​ថ្ងៃសៅរ៍​ ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​បាត់​ដំបង​ ​ទប់​ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​នៅ​តាម​បឹង​ទន្លេសាប​ ​ក្នុងស្រុក​មោង​ឬស្សី​ ​ស្រុក​សង្កែ​ ​ឯក​ភ្នំ​ ​និង​ស្រុក ...

ស៊ុត​ ​គឺ​ម​សឿ​ត​
https://bit.ly/3v4DE6B

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អ​ញ្ញើញ​អភិបាលស្រុក​ព្រះនេត្រព្រះ​ និង​មេឃុំ​ប្រាសាទ​ឲ្យ​ចូល​បំភ្លឺ​​ នៅ​អំឡុង​ខែមីនា​ពាក់​ព័ន្ធ​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ​លិខិត​អ​ញ្ញើញ​អភិបាលស្រុក​ព្រះនេត្រព្រះ​លោក ឃូ ពៅ និង​មេឃុំ​ប្រាសាទ​លោក មាស​ហ៊ឹក ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​នៅ​អំឡុង​ខែមីនា​ពាក់​ព​ន្ធ័​នឹង​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​តំបន់ ​៣ ក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ ​និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-13-1816-231639.html

កម្ពុជា​ប្ដេជ្ញា​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ឲ្យ​បាន​ពាក់​កណ្តាល​ត្រឹម​ឆ្នាំ​២០៣០

កម្ពុជា​ត្រៀម​កាត់បន្ថយ​ការកាប់​បំផ្លាញ​ព្រៃឈើ​ពាក់កណ្តាល​ត្រឹម​ឆ្នាំ​២០៣០ និង​សម្រេច​បាន​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​គ្មាន​ការ​បំភាយ​ក្នុង​វិស័យ​ព្រៃឈើ​ត្រឹម​ឆ្នាំ​២០៤០។   ...

សុន មិនា
http://khmertimeskh.com/501024424/cambodia-commits-to-halve-deforestation-by-2030/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GnXbd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!