ព័ត៌មាន​

ពាណិជ្ជកម្មវៀតណាម-កម្ពុជា៖ មាគ៌ាឆ្ពោះទៅរកគោលដៅ ២០ប៊ីលានដុល្លារ

យោងតាមលោក Do Viet Phuong ដែលដឹកនាំការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជា បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីលើទំនិញនានាបានកើនឡើងបីដងក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២៤ ពី ៣.៣ ប៊ីលានដុល្លារ ដល់ ១០.១ ប៊ីលានដុល្លារ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ១២ ភាគរយ។ សន្ទុះកំណើនបានបន្តនៅឆ្នាំ២០២៥ ដោយទំហំពាណិជ្ជកម្មឈានដល់ជិត ៨ ប៊ីលានដុល្លារក្នុងរយៈពេល៨ខែដំបូង។ ...

ក្រុមការងារខ្មែរថាមស៍
https://shorturl.at/RVPl8

ការនាំចេញទៅប្រទេសសមាជិក RCEP កើនដល់ ៦.៦ ប៊ីលានដុល្លារ ក្នុងអំឡុងខែមករាដល់ខែសីហា

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃចន្ទថា កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ ៦,៦២៨ លានដុល្លារទៅកាន់ប្រទេសភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចន្លោះខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើងជិត១០ភាគរយ ពី ៦,០៥០លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/dHvKa

ការ​នាំ​ចេញ​របស់​កម្ពុជា​កើន​លើស​២០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៨​ខែ

ការនាំចេញរបស់កម្ពុជាមានលើសពី២០ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ១៤.៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃពុធ។ តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ការនាំចេញរបស់កម្ពុជាឈានដល់ ២០,១៨ ពាន់លានដុល្លារ កើនឡើងពី ១៧,៥៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។  ...

ស៊ុំ ម៉ាណេត
https://shorturl.at/ssSbp

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកសិ-ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយហ្វីលីពីន

កាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីឆន្ទៈសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបើកទីផ្សារផលិតផលកសិកម្ម ការពង្រឹងសន្តិសុខស្បៀង និងការលើកកម្ពស់ពាណិជ្ជកម្មកសិផលរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសតាមរយៈការជំរុញការនាំចេញអង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ ...

មុំ គន្ធា
https://shorturl.at/qTXLt

កម្ពុជា និងហ្វីលីពីន ប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍

ក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានជំរុញឱ្យប្រទេសទាំងពីរបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយកត់សម្គាល់ថា ទំហំពាណិជ្ជកម្មបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ...

មុំ គន្ធា
https://shorturl.at/awF4S

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចក្រភពអង់គ្លេសកើន២០ភាគរយគិតត្រឹមខែមីនា ប៉ុន្តែការនាំចូលរថយន្តប្រណីតធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចកម្ពុជាថមថយ

ការ​នាំចូល​រថយន្ត​ប្រណិត​របស់ចក្រភព​អង់គ្លេស​​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​ជិត ៥០ភាគរយ ​ដោយ​សារ​តែ​សេដ្ឋកិច្ច និង​វិស័យ​អចលន​ទ្រព្យ​នៅកម្ពុជាមានការធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសបានកើនឡើងដល់ ១,១២ពាន់លានដុល្លារ ដែលនាំមុខដោយការនាំចេញសម្លៀកបំពាក់ក្នុងរយៈពេល៤ត្រីមាស ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/cambodias-uk-exports-up-20-in-march-but-cuts-luxury-car-imports-on-sluggish-economy

ពាណិជ្ជកម្ម​អន្តរជាតិរបស់​កម្ពុជា ក្នុង​​រយៈ​ពេល ២ខែដើម​ឆ្នាំ ​មាន​ទឹក​ប្រាក់​ជាង ៩,៤ ពាន់លាន​ដុល្លារ​

ការ​នាំ​ចេញ​-នាំ​ចូល​ទំនិញ​របស់កម្ពុជាជា​មួយ​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​​​នៅ​ក្នុង​​រយៈ​ពេល ២​ខែ​ដើម​ឆ្នាំ ២០២៥ មាន​ទឹក​សរុប​ប្រាក់​ជាង ៩,៤ ពាន់​លាន​ដុល្លារអាមេរិក ​កើន​​ជាង ១៦​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល ២ខែ​ដើម​ឆ្នាំ ​២០២៤ ខណៈទឹក​ប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-10-1156-261551

កម្ពុជា-ឡាវ ព្រមព្រៀងលើ​ ៤ ចំណុច ដើម្បី​​​​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​

ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​​គ្នា កម្ពុជា និង​ឡាវ បាន​ឯកភាពគ្នា​​លើ​ចំណុច​សំខាន់​ៗ​ចំនួន ៤ ដែល​រំពឹង​ថា​នឹង​ជួយ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​​រវាង​ប្រទេស​ទាំង ២ ​កាន់​តែ​មាន​ភាព​មមាញឹក​ជាង​​​ពេល​បច្ចុប្បន្ន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-29-1439-261203

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ហុងកុង​ នឹង​មាន​ទំហំ​កាន់តែ​ធំ​

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ហុងកុង​ (​ទីក្រុង​មួយ​នៃ​ប្រទេស​ចិន​)​ ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀត​នា​ពេល​ខាង​មុខ​ ខណៈ​កាលពី​ស​ប្តា​ហ៍​មុន​ កម្ពុជា​ និង​ហុងកុង​បាន​រៀបចំ​ពិធី​តាំងពិព័រណ៍​មួយ​នៅ​រាជធានី​ភ្នំពេញ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-22-0829-253789.html

វិស័យ​ឯកជន​កម្ពុជា​-​ឡាវ​ ព្រមព្រៀងគ្នា​លើកកម្ពស់​ការដោះដូរ​ពា​ណិ​ជ្ជ​កម្ម​ និង​វិនិយោគ​

កម្ពុជា​រំពឹងថា ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឡាវ​ នឹងមាន​សកម្មភាព​មមាញឹក​ជាង​ពេលបច្ចុប្បន្ន បន្ទាប់ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ​២ បាន​ជួប​ពិភាក្សាគ្នា​កាលពីពេល​ថ្មីៗ​នេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​(CCC)​បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការ​អមដំណើរ​ទស្សនកិច្ចរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​ឡាវ ចាប់ពី​ថ្ងៃទី ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2023-02-15-0813-246996.html

កម្ពុជា​-​ម៉ា​ល់​ឌី​វ​ ប្តេជ្ញា​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​

​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណៈរដ្ឋ​ម៉ា​ល់​ឌី​វ​ បាន​ប្តេជ្ញា​ពង្រីក​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ តាម​រយៈ​ការ​ជំរុញ​ការ​នាំ​ចូល​ និង​នាំ​ចេញ​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3WeIto0

​កម្ពុជា​ស្វែងរក​ការ​វិនិយោគ​ទួ​រ​គី​ សម្លឹង​មើល​ពាណិជ្ជកម្ម​ទ្វេភាគី​ ១​ពាន់​លាន​ដុល្លារ​

​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឡើង​ដល់​ប្រមាណ​ ១​ ពាន់​លាន​ដុល្លារ​ (TL​ 18.78​ ពាន់​លាន​ដុល្លារ​)​ កម្ពុជា​បាន​ស្វែងរក​ការ​វិនិយោគ​ពី​ប្រទេស​ទួ​រ​គី​ក្នុង​វិស័យ​កសិកម្ម​ កន្លែង​ស្តុក​ទុក​ និង​កែ​ច្នៃ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​សហភាព ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501218458/cambodia-seeks-turkish-investment-eyes-1b-bilateral-trade/

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៦៥៩​ លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១០​ ខែ​នៃ​ដើមឆ្នាំ​ ២០២២

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ បាន​កើនឡើង​ ៤​ ភាគរយ​ដល់​ ៦៥៩​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ១០​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3WzPD6B

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ជាមួយ​ទី​ម័​រ​ខាងកើត​

​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​ទី​ម័​រ​ខាងកើត​ លើ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/mou-to-boost-aviation-ties-with-timor-leste

ពាណិជ្ជកម្ម​រវាង​កម្ពុជា-ជប៉ុន​ បន្ត​កើន​ជិត ១៧%

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​រយៈពេល ៨​ ខែ​ឆ្នាំ​ ២០២២ រវាង​កម្ពុជា​-​ជប៉ុន​មានទឹក​ប្រាក់​សរុប​ជាង ១,៣ ​ពាន់លាន​ដុល្លារ កើន​ជិត ១៧ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ២៤៦​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-09-13-0943-240936.html

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​ឈានដល់​ជិត​៧​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​មាន​ទំហំទឹកប្រាក់​៦.៩៧១​លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ កើនឡើង​១៥,៦​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3SZgk3Q

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​កម្ពុជា​-​ម៉ាឡេស៊ី មាន​តម្លៃ​ជាង ២០៥ ​លាន​ដុល្លារ

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ក្នុង​រយៈពេល ៤​ ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ប្រមាណ​ជាង ២០៥ ​លាន​ដុល្លារ កើន​ជាង ៣៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-21-1250-236745.html

កម្ពុជា-សិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

កម្ពុជា​និង​សិង្ហបុរី​បាន​ព្រមព្រៀង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​ខ្លាំង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Gha5CA

ពាណិជ្ជកម្ម​កម្ពុជា-​វៀតណាម មាន​ទឹកប្រាក់​ជាង $១,៧ ​ពាន់​លាន

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៣ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ទំនិញ​ពី​វៀតណាម​កើនឡើង​ជាង ២២ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-22-1132-235239.html

សិង្ហបុរី​សន្យា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ឱ្យ​រឹងមាំ​ជាមួយ​កម្ពុជា

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី លោក Gan Kim Yong បាន​អះអាងថា សិង្ហបុរី​ប្តេជ្ញាចិត្ត​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ និង​សន្យា​ជួយ​គាំទ្រ​ពេញលេញ ដើម្បី​ជួយ​កម្ពុជា​ឱ្យទទួល​ជោគជ័យ​នៅក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ជាពិសេស​កិច្ចប្រជុំ​ចង្អៀត​ខាងមុខ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-16-1344-233399.html

កម្ពុជា​-​សហភាព​អឺរ៉ុប ប្តេជ្ញា​នឹង​ពង្រឹង​ទំនាក់​​ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​

ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រ​សើរ​បន្ថែមទៀត បើទោះបី​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ នៅតែ​បន្ត​កើតមាន​ក៏ដោយ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-03-14-0921-233268.html

ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា​ និង​អូស្ត្រាលី​កើនឡើង​ជាង​ ៥០ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២១

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្រា្តលី ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ៣២៤ លានដុលា្លរ​កើនទ្បើង ៥២% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ទោះបីជា​មានការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​ក៏ដោយ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-04-1415-232801.html

ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក​មានតម្លៃ​ជាង $៨,៤ ​ពាន់លាន កើន ៣២%

ពាណិជ្ជករ និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​លើកឡើងថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ក្នុង​ឆ្នាំ​ ២០២១ កាន់​តែមាន​ភាពល្អប្រសើរ ខណៈ​រយៈពេល​ ១១ ​ខែ ឆ្នាំ ​២០២១ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​សរុប​ជិត ៨,៤ ​ពាន់​លាន​ដុល្លារ កើន ៣២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-10-1114-229720.html

ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន ១០ ​ខែ ឆ្នាំ​ ២០២១ ​សម្រេចបាន​ជិត​ ២ ​ពាន់​លាន​ដុល្លារ

​ទីផ្សារ​ជប៉ុន​បាន​កំពុង​ក្លាយជា​ទីផ្សារ​មួយ​ដ៏មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ ទោះបី​ជា​បរទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​មួយ​នៅ​អាស៊ី​មួយ​នេះ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្តី ក៏​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ មាន​តម្លៃ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-07-1130-227967.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DX56r
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!