ព័ត៌មាន​

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h

គណបក្សសង្គ្រោះជាតិ​​​ថា ​​​អាចនឹង​​​មាន​​​មហាបាតុកម្ម ​​​​​​បន្ទាប់ពី​​​លោក កឹម ​​​​​​សុខា ​​​ត្រូវបាន​​​ផ្តន្ទាទោស

កាលពីម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រពិចារណាធ្វើមហាបាតុកម្ម បន្ទាប់ពីការផ្តន្ទាទោសលោក  កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលបានព្រមានថា អ្នកដែលព្យាយាមធ្វើតាមការអំពាវនាវនោះនឹង “ប្រឈមផលវិបាកធ្ងន់ធ្ងរ”។ ...

ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34221

កម្លាំង​ប្រដាប់​អាវុធ​ដាក់​របាំង​លួស​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន​ ខណៈ​លោក កឹម សុខា នឹង​ត្រូវ​សវនាការ​ព្រឹក​នេះ

កម្លាំងប្រដាប់អាវុធរបស់កងរាជអាវុធហត្ថ និងនគរបានជាតិជាក្រុមៗប្រមាណពី ២០-៣០ នាក់ជាមួយនឹងរបាំងលួសសម្រាប់បិទផ្លូវត្រូវបានត្រៀមរួចជាស្រេចនៅតាមផ្លូវជាតិសំខាន់មួយចំនួនចូលមកកាន់ទីក្រុងភ្នំពេញដែលត្រូវបានអះអាងថាបំណងពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ទន្ទឹមនឹងតុលាការបើកការជម្រះក្ដីលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ។ ...

មាស សុខជា និង ម៉ិច ដារ៉ា
http://bit.ly/2cIxods

លោក ហ៊ុន សែន សង្ឃឹមថា នឹងគ្មានការតវ៉ាក្រោយពេលបោះឆ្នោត

ការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែបានចាប់ផ្ដើមកាលពីម្សិលមិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចុះឈ្មោះនៅសាលាសង្កាត់ក្នុងមូលដ្ឋានរបស់លោកថា លោកសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងបញ្ចប់ការតវ៉ាក្រោយការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបដិសេធមិនព្រមទទួលយកអាសនៈសភារបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ ដោយអះអាងថា មាន”ភាពមិនប្រក្រតី” គ្រប់កន្លែងដែលគាំទ្រប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរបស់គណបក្សនេះគ្របដណ្តប់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ...

ឃួន ណារិម និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/34013

គណបក្ស​សង្គ្រោះ​ជាតិ​ស្នើរ​សុំ​ការ​ជំនួយ​ពី​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​សម្របសម្រួល​ភាព​តានតឹង​នយោបាយ​

កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា គណៈប្រតិភូទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍនៃប្រទេសអាល្លឺម៉ង់បានយល់ព្រមនាំយកសារទៅកាន់សហភាពអឺរ៉ុបក្នុងការសុំជំនួយសម្របសម្រួលអំពីភាពតានតឹងនយោបាយរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។   ...

សេក ឧត្តម
https://www.cambodiadaily.com/news/cnrp-asks-germany-for-help-in-mediation-114178/

មិន​មានការ​អនុញ្ញាតិ​ឱ្យ​នៅ​ក្រៅ​ឃុំ​សម្រាប់​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​និង​មន្ត្រី​គជ​ប​នោះ​ទេ​

កាលពីថ្ងៃចន្ទ សាលាឧទ្ធរណ៍បានបដិសេធសំណើរសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្សទាំងបួន និងមន្ត្រីគជបមួយរូប ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទជាមួយប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលោក គឹម សុខា ដែលនេះជាកិច្ចគាំទ្រលើសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញកាលពីខែមុន។   ...

ឃួន ណារិម និងប៉ែនសុហ៊ាន
https://www.cambodiadaily.com/news/no-bail-for-adhoc-staffers-114055/

បាតុករ​"​ថ្ងៃ​ចន្ទ​ព័​ណ​ខ្មៅ​"​នឹង​ត្រូវ​ប្រឈម​មុខ​នៅ​សាលាឧទ្ធរណ៍​

សកម្មជននៅពីក្រោយ “ថ្ងៃចន្ទព័ណខ្មៅ” បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើបាតុកម្មម្តងទៀតនៅថ្ងៃនេះ បើទោះបីជាមានការគម្រាមកំហែងពីការចាប់ខ្លួនកាន់តែច្រើននិងត្រូវប្រឈមនៅសាលាឧទ្ធរណ៍ក៏ដោយ ខណៈបុគ្គលិកបួននាក់របស់អង្គការអាដហុកនិងមន្ត្រីគជបមួយរូបនឹងត្រូវចូលសាវនការនៅក្នុងព្រឹកនេះ។ ...

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/black-monday-will-move-to-appeal-court-114008/

លោក ហ៊ុន សែន បញ្ជាក់​​​​ថា នឹង​​​​​​គ្មាន​ការ​​​​​​ចរចា​ជាមួយ​​សង្គ្រោះជាតិ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងមិនចូលរួមការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិឡើយជុំវិញការដាក់ពន្ធនាគារមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួន ឬចំណាត់ការរបស់នគរបាលកាលពីពេលថ្មីៗនេះក្នុងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។    ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/32116

ACU បដិសេធ​បណ្តឹង​ពីរ​​ប្រឆាំង​លោក កឹម សុខា និង​ថ្នាក់​ដឹក​នាំគ.ជ.ប.

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចមិនចាត់ការលើបណ្តឹងចំនួនពីររួមមានករណីចោទប្រកាន់លោកកឹមសុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិពីបទឆបោកប្រាក់និងករណីចោទប្រកាន់លើថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ៤រូប ថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំងមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌ។ ...

តាំង វីដា
http://bit.ly/1UD79lr

សមាគមគ្រូបង្រៀនត្រូវបានថ្កោលទោស

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ពីការថ្កោលទោសទៅលើសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាទាក់ទងនឹងការអំពាវនាវដល់គ្រូបង្រៀននានាដើម្បីចូលរួមធ្វើកូដកម្ម ឬបាតុកម្មគាំទ្រដល់លោក គឹម សុខា មេដឹកនាំគណៈបក្សសង្គ្រោះជាតិ។ ...

ទិន សុខាវុធ
http://www.khmertimeskh.com/news/25621/teachers----association-condemned/

រដ្ឋាភិបាល​ស្តីបន្ទោស​សហភាព​អឺរ៉ុប​ក្នុង​ការ​លូកដៃ​លើ​រឿង​លោក​គឹ​ម​សុខា​

កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌មួយរូបបានស្តីបន្ទោសទៅកាន់តំណាងសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែការណ៍ដែលថ្កោលទោស “ការយាយីតាមប្រព័ន្ធតុលាការ”ទៅកាន់លោកគីម សុខា ខណៈពេលដែលក្រសួងអប់រំស្តីបន្ទោសសហជីពគ្រូបង្រៀនមួយរូបដែលបានគាំទ្រប្រធានស្តីទីរគណៈបក្សសង្គ្រោះជាតិរូបនេះ។ ...

Lay Samean
http://www.phnompenhpost.com/national/govt-chides-eu-over-sokha-statement

អង្គការសហប្រជាជាតិព្រួយបារម្ភពីកំណើននៃភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា

អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានប្រកាសក្តែងៗ ពីកំណើននៃភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងការប៉ុនប៉ងចាប់ខ្លួនអ្នកនយោបាយចំពេលដែលមានការចោទប្រកាន់ពីគណបក្សប្រឆាំងថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែធ្វើទុក្ខបុកម្នេញទៅលើបក្សប្រឆាំងរបស់ខ្លួន។ ...

Straits Times Team
http://www.straitstimes.com/asia/se-asia/united-nations-concerned-about-rising-political-tensions-in-cambodia

រដ្ឋាភិបាល​លើកឡើង​ថា តំណាង​រាស្ត្រ​ត្រូវ​គោរព​ដីកាកោះ​ហៅ​

កាល​ពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​​បាន​ច្រាន​​​ចោល​ការ​​ជំទាស់​របស់​ គណបក្ស​សង្គ្រោ​ះ​​​​ជាតិ​​ដែល​បដិសេធ​ការ​សាក​សួរ​របស់​​ព្រះ​រាជ​អាជ្ញា​ ធរ​​ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា អនុប្រធានគណបក្ស​ ដោយ​ហៅ​ការ​អះ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31406/

គ.ជ.ប. សម្រេច​​មិន​ស្វែង​រក​ការ​​​ធានា​​​​លោក ​​​នី ចរិយា ​ឲ្យ​នៅ​ក្រៅ​ឃុំ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​សម្រេច​កាលពី​ម្សិល​មិញ​ថា ខ្លួន​នឹង​មិន​ព្យាយាម​អន្តរាគមន៍​​ជួស​មុខ​ឲ្យ​លោក នី​ ចរិយា ​អគ្គលេខាធិការ​រង​របស់​ខ្លួន​​​ដែល​​​បាន​ជាប់​ពន្ធនាគារកាលពី​ថ្ងៃ​ច័ន្ទ ​​ពីបទ​សូក​ប៉ាន់​ដែលជាប់​​​ទាក់ទង​ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/31367/

ប្រេសិត​​​ UN ​​​មើល​​​ឃើញ​​​ថា សិទ្ធិ​​​មនុស្ស​ចុះ​​​ដុន​​​ដាប​​​​ពេល​​​គ្មាន​វត្ត​មានរបស់​​​ខ្លួន​​​​៦​​​ខែ​​​​​

ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ ប្រជាជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា បរិយាកាស​​​ នយោបាយ​​​​​ចុះដុនដាប ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/30894/

លោក​គឹ​ម​សុខា​៖​ គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោតអារម្មណ៍​លើ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​

​កាលពី​ថ្ងៃ​សៅរ៍​ មេដឹកនាំ​គណបក្សប្រឆាំង​លោក​គឹ​ម​សុខា​បាន​ច្រាន​ចោលការ​តវ៉ា​ពី​ក្រុម​និស្សិត​មួយ​ទាមទារ​ឱ្យ​លោក​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​អំពី​ទំនាក់ទំនង​សាហាវ​ស្មន់​ក្រៅ​អាពាហ៍ពិពាហ៍​ ដោយ​ប្រាប់​អ្នកគាំទ្រ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​រៀបចំ​សម្រាប់​ការ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/kem-sokha-cnrp-must-turn-focus-to-commune-elections-110461/

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បើ​​​ក​ការ​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​លោក កឹម សុខា

កាល​​​ពីម្សិលមិញ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) បាន​​​ ប្រកាស​​​ថា ខ្លួន​​​កំពុង​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​ជា​ផ្លូវ​​​ការ​​​ លើ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/30761/

សភា​ស្នើរ​ឱ្យ​លោក​គឹ​ម​សុខា​ធ្វើការ​ "បកស្រាយ"​

កាលពី​ថ្ងៃ​ចន្ទ​ រដ្ឋសភា​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដើម្បី​ស្នើរ​សុំ​ឱ្យ​លោក​ គឹ​ម​ សុខា​ធ្វើការ​ឆ្លើយ​តប​នឹង​ញត្តិ​រិះគន់​របស់​ក្រុម​និស្សិត​មួយ​ក្រុម​កាលពី​ស​ប្តា​ហ៍​មុន​ ទាក់ទិន​នឹង​សារ​សម្លេង​ដែល​បាន​លេច​ចេញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ...

Phuon Chanserei Vuth
https://www.cambodiadaily.com/news/assembly-asks-sokha-to-provide-clarification-110241/

ទីតាំង​អាជីវកម្ម​រ៉ែ​ត្បូង​១​ត្រូវ​បាន​ផ្អាក​បណ្ដោះ​អាសន្ន

មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​កាលពី​ម្សិលមិញ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​នូវ ​ទីតាំង​ធ្វើ​អាជីកម្ម​រ៉ែ​ត្បូង​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​ភូមិប​តាំង​ ស៊ូ សង្កាត់​បយ៉ាខា ក្រុងប៉ៃលិន បន្ទាប់ពី​បាន​រក​ឃើញ​ថា​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​នេះ​នៅ​មិន​ទាន់​បាន​ បំពេញ​លក្ខខណ្ឌ​ច្បាប់​និង​បច្ចេកទេស​គ្រប់គ្រាន់ ...

ឃុត សុភចរិយា
http://bit.ly/1XAVowP

តំណែង​ទីប្រឹក្សា​ជាង​ ២០ ​នាក់​របស់​លោក​ កឹម ​សុខា ​ត្រូវ​បញ្ចប់

ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​បញ្ចប់​​​តំណែង​ទីប្រឹក្សា និង​​ជំនួយការ​ជាង ២០ នាក់​របស់​លោក កឹម សុខា អតីត​អនុប្រធាន​ទី ១ រដ្ឋសភា​ខណៈ​​ដែល​​ទីប្រឹក្សា​រាប់រយ​នាក់​របស់​​​លោក​ ហេង សំរិន និង​លោក ងួន ញ៉ិល នៅ​តែ​រក្សា​ទុក​ដដែល​ធ្វើឲ្យ​មាន​ការ​រិះគន់​ជាយូរ​មក​ហើយ​ថា​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ថវិកា​ជាតិ ...

មាស សុខជា
http://bit.ly/1HUhyai

លោក កឹម សុខា ដាស់​​​តឿន​​​ឲ្យប្រុង​ប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ហ្វេស​ប៊ុក

កាលពី​ម្សិលមិញ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​និយាយ​​ទៅ​កាន់​មេដឹកនាំ​យុវជន​ប្រចាំ​ខេត្ត ​របស់​​​គណ​បក្ស​សង្គ្រោះជាតិ​​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាមួយ​អ្វី​ដែល​ពួកគេ​​ បង្ហោះ​តាម​ហ្វេសប៊ុក​ ដោយ​​សុំ​ឲ្យ​ពួកគេ​​ចេះ​គួរ​សម​នៅពេលមាន​​វិវាទ​នយោ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28838/

លោក​កឹ​ម​សុខា​ត្រឡប់​មក​វិញ​ជា​មួ​យ​តំណាងរាស្ត្រ​ដែល​រង​របួស​និង​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​

​ត្រឡប់​មក​កម្ពុជា​វិញ​ជាមួយនឹង​សមាជិក​សភា​គណបក្សប្រឆាំង​ទាំង​ពីរ​ដែល​បាន​រង​ការ​វាយដំ​ដោយ​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​កាលពី​ខែ​មុន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​កឹ​ម​សុខា​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/sokha-returns-with-injured-lawmakers-calls-for-calm-101239/

ទូត​ខ្មែរ​​ព្រមាន​ពលករ​មិន​ឲ្យ​ជួប​បក្ស​ប្រឆាំង

ស្ថានទូត​កម្ពុជា​​ប្រចាំ​​កូរ៉េ​ខាង​ត្បូង​បាន​​ព្រមាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​​ធ្វើការ ឬ​សិក្សា​នៅក្នុង​ប្រទេស​​សេរី​ជឿន​លឿន​មួយ​នេះ​កុំ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​​ជួប​អ្វី​​ក៏ដោយ​ដែល​​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ចុង ...

មាស សុខជា
http://bit.ly/1MFqwbg

សំណុំ​រឿង​ប៉ង​សម្លាប់​លោក កឹម សុខា ដល់​ដៃ​តុលាការ

លោក ហោ លីណា ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​សំណុំ​រឿង​លោក ផែង វណ្ណៈ ដែល​ត្រូវ​បាន​ចោទ​ថា​គំរាម​សម្លាប់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ហ្វេសប៊ុក​កាល​ឆ្នាំ​ ២០១៣ ឥឡូវ​នេះ​នគរបាល​បាន​ដាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ហើយ។លោក​បាន​ប្រាប់​ភ្នំពេញ ...

ប៊ុត រស្មីគង្គា
http://bit.ly/1H5Gfzz

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2FNty
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!