ទូត​ខ្មែរ​​ព្រមាន​ពលករ​មិន​ឲ្យ​ជួប​បក្ស​ប្រឆាំង

ស្ថានទូត​កម្ពុជា​​ប្រចាំ​​កូរ៉េ​ខាង​ត្បូង​បាន​​ព្រមាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​​ធ្វើការ ឬ​សិក្សា​នៅក្នុង​ប្រទេស​​សេរី​ជឿន​លឿន​មួយ​នេះ​កុំ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​​ជួប​អ្វី​​ក៏ដោយ​ដែល​​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ចុង​សប្តាហ៍​​នេះ​បើ​មិន​​​អ៊ីចឹង​ទេ​ពួកគេ​​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ហើយ​បញ្ជូន​មក​កម្ពុជា​វិញ។

នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ លោក ស៊ុត ឌីណា ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​​កូរ៉េ​ខាង​ត្បូង​បាន​ផ្ញើ​សារ​​ទៅ​កាន់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​​ត្បូង​ជាពិសេស​ពលករ និស្សិត ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ ឬ​សិក្សា​មិន​​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​ដែល​ផ្ទុយ​នឹង​ច្បាប់​កូរ៉េ​ដែល​​ផ្ទុយ​នឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​​ពីរ​ឡើយ​បើ​មិន​ដូច្នោះ​​ទេ​អាច​​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​​​ប្រទេស​កម្ពុជា​វិញ​ភ្លាមៗ។ …

មាស សុខជា
http://bit.ly/1MFqwbg