សេចក្ដីប្រកាសព័ត៌មានស្ដីពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី។

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៦ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងពីរ។

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf