សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី។

ក្នុងអំឡុងពេលទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិនិត្យទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យនយោបាយ រដ្ឋសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍ និងការពារជាតិ។ ប្រទេសអូស្ត្រាលីបានបញ្ជាក់ការគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជា រួមមានជំនួយប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩២ និងកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា។ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងសន្តិភាពតំបន់ រួមទាំងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា–ថៃ។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–អូស្ត្រាលី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf