វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សេចក្ដីប្រកាសព័ត៌មាន៖ វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល។យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖ ការដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២។កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ EAC​ App​ ពេញលេញ​សម្រាប់​អ្នក​ប្រើប្រាស់​អគ្គិសនី​ នៅ​តំបន់​ផ្គត់ផ្គង់​របស់​អ្នក​កាន់​អាជ្ញា​បណ្ណ​អគ្គិសនី​ឯកជន​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​សាធារណជន​ថា​ អាជ្ញាធរ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ កម្មវិធី​ EAC​ App​ ពេញលេញ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​អគ្គិសនី​ឋិត​ក្នុង​តំបន់​ផ្គត់ផ្គង់​របស់​អ្នក​កាន់ ...

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥​។​ វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥​ ពិព័រណ៍​បច្ចេកវិទ្យា​ឌី ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖​​ លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។នៅក្នុងឱកាសកិច្ចប្រជុំJCលើកទី២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ឡេ ហ័យជុង បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៃប្រទេសរៀងៗខ្លួន និងបានពិភាក្សាអំពីវិធានការណ៍នានាយ៉ាងស៊ីជម្រៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​ ស្តី​ពី​​ កិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២១ នឹងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួម៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការដាក់ឪ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយធ្វើឪ្យប្រសើរឡើងនូវការសិក្សារបស់កុមារគ្រប់រូប។ ...

យូនីសេហ្វ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ យុទ្ធនាការ​ ១៦​ថ្ងៃ​ របស់​អង្គការសហប្រជាជាតិ​សម្រាប់​ស្ត្រី​ ទាមទារ​ពិភពលោក​មួយ​ដែល​បច្ចេកវិទ្យា​ជា​កម្លាំង​ជំរុញ​សមភាព​ មិនមែន​បង្ក​គ្រោះថ្នាក់​

​នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អង្គការ​ UN​ Women​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​គូសបញ្ជាក់​ថា​ អំពើ​ហិង្សា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ប្រឆាំង​នឹង​ស្ត្រី​ និង​ក្មេង​ស្រី​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ខណៈ​ដែល​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ...

UN Women

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សិង្ហ​បុរី

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សិង្ហ​បុរី។ ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការ​ទូទាត់ឆ្លង​ដែន​តាម​ឃ្យូអរកូត​នេះ​ នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជា​ជន​កម្ពុជា​ដែល​មាន​គណនី​ជា​ប្រាក់​រៀល ​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា ងាយ​ស្រួល រហ័ស និង​សុវត្ថិភាព នៅ​ពេល​ធ្វើ ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

កម្មវិធី​កិច្ច​សន្ទនា​ពហុភាគី​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​សម្រាប់​បរិ​យា​ប័ន្ន​យេ​ន​ឌ័​រ​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អាល្លឺ​ម៉ង់ (GIZ)​ ក្នុង​ការ​រៀបចំ​កម្មវិធី​កិច្ច​សន្ទនា​ពហុភាគី​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​សម្រាប់​បរិ​យា​ប័ន្ន​យេ​ន​ឌ័​រ​ ឆ្នាំ​២០២៥​ ដែល​នឹង ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈ។ សម្ព័ន្ធភាពថ្នាលសាធារណៈនេះ គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការកំណត់អត្តសញ្ញាណ និងការអនុវត្តបច្ចេកវិទ្យាបើកចំហ។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម។សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នោះទេ។ ...

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ។ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ​ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។ ...

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមលើភាគីដែលបានទទួលការអញ្ជើញផ្ទាល់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍សូមផ្ដល់ឱកាសភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។ ...

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​

នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​។​​ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ពី​ភាគី ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​សម្រាប់​ការ​បង្កើត​និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​

នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​សម្រាប់​ការ​បង្កើត​និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​។​​រាល់​ក្រុមហ៊ុន​ដែល​មាន​បំណង​បង្កើត​និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​ជូន​អតិថិជន​ ដែល ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​រុ​ស្សី​ នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១​ នៃ​គណៈកម្មការ​អន្តរជាតិ​រដ្ឋាភិបាល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​

នៅ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កម្ពុជា​ និង​រុ​ស្សី​ នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១​ នៃ​គណៈកម្មការ​អន្តរជាតិ​រដ្ឋាភិបាល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។​​កម្ពុជា​ និង ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខដូចបង្ហាញលម្អិតក្នុងសេចក្តីប្រកាសព័ត៌មាន។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។ ក្រសួង សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួន ដែលក្រសួងបាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ពិធីបើកដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីបើកដំណើរការជាផ្លូវការនៃ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដោយមានការចូលរួមពីសំណាក់អ្នកតំណាងដៃគូសហការនៃកម្មវិធីរួមមាន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, និង ធនាគារ វីង រួមជាមួយព្រមទាំងភ្ញៀវកិត្តិយសជា ច្រើនរូបទៀតផងដែរ។ ...

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ អនុស្សរណៈនៃការយោគយល់ស្តីពី "ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា"

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា”។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រីកការផ្សព្វផ្សាយចំណេះដឹង និងជំនាញបច្ចេកវិទ្យាថ្មីៗ និងកសាងប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឌីជីថលនៅកម្ពុជាឪ្យកាន់តែមានភាពរស់រវើក។ ...

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់​តំបន់​ ក្រោម​ប្រធានបទ​ស្តី​ពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នៅ​ក្នុង​វិស័យ​សាធារណៈ​

​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ក​.​ប​.​ទ​.​ បាន​ផ្ដល់​ការ​គាំទ្រ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kAA3H
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!