សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់
នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។
អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។
និយ័តករទូរគមនាគមន៍កម្ពុជា
