សេចក្ដីជូនដំណឹង៖ ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់
នៅថ្ងៃទី៣០ ខែមិថុនា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។
និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។
និយ័តករទូរគមនាគមន៍កម្ពុជា
