ព្រះមហាក្សត្រកម្ពុជានឹងយាងទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងយាងទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-09-0945-226452.html
ក្រសួងអប់រំបណ្ដុះបណ្ដាលគ្រូជាង ៣ ពាន់នាក់ ពីការបង្រៀនតាមអនឡាញ
ចាប់តាំងពីចុងខែកញ្ញាមក ក្រសួងអប់រំ យុវជន និងកីឡាបានបណ្ដុះបណ្ដាលគ្រូបង្រៀនមកពីវិទ្យាល័យធនធាន និងវិទ្យាល័យបណ្តាញចំនួន ៣ ២៩២ នាក់ ស្តីពីការបង្រៀនពីចម្ងាយ ដើម្បីឱ្យដំណើរការថ្នាក់រៀនតាមប្រព័ន្ធអេឡិចត្រូនិកមានគុណភាព និងប្រសិទ្ធភាព។ ...
បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-04-1050-226204.html
ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើឱសថគ្រាប់ប្រភេទ Molnupiravir ប្រឆាំងនឹងមេរោគកូវីដ ១៩ ក្នុងលក្ខខណ្ឌបន្ទាន់
ក្រសួងសុខាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នូវឱសថប្រភេទ Molnupiravir របស់អាមេរិក ដែលជាប្រភេទឱសថគ្រាប់ប្រើតាមមាត់ប្រឆាំងនឹងមេរោគកូវីដ ១៩ (Antiviral) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលជំងឺកូវីដ ១៩។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-11-04-1009-226198.html
មន្ទីរពេទ្យថ្មីនៅត្បូងឃ្មុំគ្រោងបញ្ចប់ការសាងសង់នៅចុងខែនេះ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃជាង ៥០ លានដុល្លារ គ្រោងបញ្ចប់ការសាងសង់នាចុងខែវិច្ឆិកាឆ្នាំនេះ និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ ដែលមន្ត្រីអះអាងថា មន្ទីរពេទ្យថ្មីនេះនឹងបម្រើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើប ស្តង់ដាខ្ពស់ ដែលខេត្តមិនធ្លាប់មានពីមុនមក។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-16-1343-226869.html
អាជ្ញាធរខេត្តកោះកុងកំពុងរៀបចំទិន្នន័យលម្អិតអំពីកោះចំនួន ២៣ នៅលើលម្ហសមុទ្រ
អាជ្ញាធរខេត្តកោះកុងកំពុងរៀបចំទិន្នន័យលម្អិតអំពីចំនួនកោះនៅលើលម្ហសមុទ្រនៅក្នុងខេត្តនេះចំនួន ២៣ ដើម្បីបង្កលក្ខណៈក្នុងការអភិវឌ្ឍកោះ ខណៈមានការកើនឡើងនូវចំនួនភ្ញៀវទេសចរ និងមានក្រុមហ៊ុនជាច្រើន បន្តវិនិយោគលើដែនកោះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-11-30-1032-227596.html
ក្រសួងកសិកម្មបង្ហាញទិន្នន័យនៃការបង្ក្រាបបទល្មើសព្រៃឈើ នេសាទ សត្វព្រៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញទិន្នន័យនៃលទ្ធផលការងារបង្ក្រាបបទល្មើសជលផល និងបទល្មើសព្រៃឈើ និងសត្វព្រៃនៅទូទាំងប្រទេស សម្រាប់ឆ្នាំ ២០២១ សរុបជាង ៤ ០០០ ករណី ដោយមានជនសង្ស័យសរុបជិត ២០០ នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-29-1145-229048.html
មនុស្សជាង ៩ លាននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត
ប្រទេសកម្ពុជាមានអ្នកបោះឆ្នោតមានសិទ្ធិបោះឆ្នោតសរុបចំនួន ៩,២០៥,៦៧៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៤,៩០៤,៨២៥នាក់ នេះបើយោងតាមបញ្ជីឈ្មោះបោះឆ្នោតបឋមឆ្នាំ២០២១ ដែលចេញផ្សាយកាលពីម្សិលមិញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501000578/over-nine-million-people-registered-on-voter-list/
ពាណិជ្ជកម្មកម្ពុជា ជប៉ុនឆ្នាំ ២០២១ មានតម្លៃជាង ១ ៧០០ លានដុល្លារ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២១ កន្លងមកសម្រេចបានក្នុងទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើង ០,៤៩ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-14-1412-230073.html
ការចាក់វ៉ាក់សាំងដូសទីបួនក្នុងប្រទេសកម្ពុជាខិតជិតចំនួន ៤០ ម៉ឺននាក់
យុទ្ធនាការរបស់ប្រទេសកម្ពុជាក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៤ ក្រុមហ៊ុន Pfizer BioNTech បានផ្តល់ដល់មនុស្សចំនួន ៤០០,០០០ នាក់ គិតត្រឹមថ្ងៃទី ២៦ ខែមករា ប្រហែល ១២ ថ្ងៃបន្ទាប់ពីវាបានចាប់ផ្តើម។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501014194/fourth-dose-administration-in-cambodia-inches-closer-to-400000/
ACU បង្ហាញសកម្មភាពការងារសម្រេចបានក្នុងអាណត្តិទី៣ ដោយទទួលបានបណ្តឹង ៥០
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសពីសកម្មភាពការងារមួយចំនួនរបស់ខ្លួន ដែលសម្រេចបានក្នុងរយៈពេលកន្លងមកក្នុងអាណតិ្តទី ៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដោយក្នុងនោះសំណុំរឿងពុករលួយប្រមាណ ៥០ ត្រូវបានប្តឹងមកស្ថាប័ននេះឱ្យចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្តបន្ទាប់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-02-1038-230960.html
ខេត្តព្រះសីហនុនឹងអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន
វិស័យទេសចរណ៍ខេត្តព្រះសីហនុនឹងមានការប្រែប្រួលមុខមាត់ថ្មី ខណៈអាជ្ញាធរ និងវិស័យឯកជនកំពុងរួមគ្នាជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥ តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាបន្តបន្ទាប់។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-07-1429-231243.html
នាយករដ្ឋមន្ត្រីបញ្ចេញការព្រួយបារម្ភលើអូមីក្រុង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានសម្តែងការព្រួយបារម្ភថាការកើនឡើងនៃករណីកូវីដ-១៩ ដោយសារអូមីក្រុងអាចនឹងមិនអាចគ្រប់គ្រងបាន និងបញ្ច្រាសផែនការស្តារប្រទេសដូចជាការបើកឡើងវិញប្រកបដោយសុវត្ថិភាព។ ...
យីម ស្រីលីន
https://www.khmertimeskh.com/501021388/pm-voices-concern-over-omicron/
ប្រាក់ចំណូលគយកើនដល់ ២.២៩៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ចំណូលប្រហែល ២.២៩៥ពាន់លានដុល្លារ ត្រូវបានប្រមូលជាចំណូលគយក្នុងឆ្នាំ២០២១ ប្រហែល ៩៧.១ ភាគរយ នៃផែនការប្រចាំឆ្នាំ។ ទិន្នន័យនេះត្រូវបានចែករំលែកក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីម្សិលមិញក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501023830/customs-revenues-reaches-2-295-billion-in-2021/
លោក ហ៊ុន ម៉ានី អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអូមីក្រុង
ក្នុងសារមួយនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ កូនប្រុសនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា បង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការសុខភាព ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3H6xvtd
លោកនាយករដ្ឋមន្ត្រីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មានតម្លៃជាង $២០ លាន ជាជំនួយជប៉ុន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ដែលមានតម្លៃជាង ២០ លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-23-0912-232191.html
MRC អំពាវនាវឱ្យចាត់វិធានការ ការពារទន្លេមេគង្គជាបន្ទាន់ ដើម្បីប្រជាជនរាប់លាននាក់
គណៈកម្មការទន្លេមេគង្គ (MRC) អំពាវនាវឱ្យចាត់វិធានការការពារទន្លេមេគង្គជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រជាជនរាប់លាននាក់ដែលពឹងអាស្រ័យផលពីទន្លេមេគង្គនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈទន្លេមេគង្គបានរងផលប៉ះពាល់ខ្លាំងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-17-1047-233437.html
អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងត្រូវសម្ពោធដាក់ឱ្យប្រើ
អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់កនៃមនី្ទរពេទ្យព្រះអង្គឌួង ដែលចំណាយថវិកាសម្រាប់សាងសង់សរុបប្រមាណ ៨ លានដុល្លារអាមេរិក ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA បានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-29-0915-234032.html
លោក ស៊ុន ចាន់ថុល ឱ្យម្ចាស់រថយន្ដកន្លះលានគ្រឿងទៅធ្វើឆៀក
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ម្ចាស់យានយន្តដែលហួសសុពលភាពឆៀកប្រមាណកន្លះលានគ្រឿង ប្រញាប់ទៅឆៀកឱ្យទាន់ពេលវេលា ខណៈទីតាំងផ្ដល់សេវាកម្មនេះកំពុងតែនៅជិតពលរដ្ឋ ដែលជាការបង្កលក្ខណៈកាន់តែងាយស្រួលជាងមុន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-29-1027-234050.html
ក្រសួងបរិស្ថានទទួលញត្តិពីអង្គការ-សហគមន៍ ស្នើសុំឱ្យបើកលម្ហក្នុងការចុះល្បាតព្រៃ
ក្រសួងបរិស្ថានបានទទួលញត្តិរបស់អង្គការសង្គម-ស៊ីវិល និងសហគមន៍ ជាង ២០ ស្ថាប័ន ដែលស្នើសុំឱ្យបើកលម្ហសិទ្ធិសេរីភាពក្នុងការចុះល្បាតព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ និងតំបន់ផ្សេងៗឡើងវិញ និងសូមឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងរឹតបន្ដឹងការអនុវត្តច្បាប់។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html
ARDB ផ្តល់ឥណទានចម្បងសម្រាប់សាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ
ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ផ្តល់ឥណទានចម្បងដល់វិស័យស្រូវអង្ករសម្រាប់ការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារនៅក្នុងខេត្តចំនួន ៤។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-14-1128-233288.html