ការអភិវឌ្ឍសង្គម
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ដែលគិតចាប់ពីម៉ោង ១រសៀល ដល់ ៦ល្ងាច ថ្ងៃដដែលនោះ។ ក្រសួងបាន ...
ក្រសួងមហាផ្ទៃ
សេចក្តីជូនដំណឹងអំពីការដាក់ឱ្យដំណើរការ «គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងអំពីការដាក់ឱ្យដំណើរការ «គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា» ក្នុងគោលបំណងចូលរួមរៀបចំផែនការមេសាលារៀន ដោយរួមបញ្ចូលផ្នត់គំនិតនៃការអភិវឌ្ឍទីក្រុង លំហសាធារណៈ គំនិតច្នៃប្រឌិត ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីថ្លែងការណ៍ស្តីពីការបន្តអំពើឈ្លានពានដោយអាវុធគ្រប់ទម្រង់ដែលប្រព្រឹត្តដោយកងកម្លាំងថៃវាយប្រហារមកលើកម្ពុជា
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ តំណាងសហភាព សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ២២៤ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃដោយប្រើអាវុធគ្រប់ទម្រង់ និងវាយប្រហារដោយមិនរើសគោលដៅមកលើ ...
សហភាព សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ «ការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាដោយមិនរើសគោលដៅ គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃដោយយោធាថៃ ក្រោមការដឹកនាំរបស់លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការឈ្លានពានយោធារបស់ថៃមកលើកម្ពុជា គិតពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ផលប៉ះពាល់សរុបគិតចាប់ពីថ្ងៃទី៧ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ក្លិបអ្នកកាសែតកម្ពុជា រៀបចំគណៈប្រតិភូទៅយកព័ត៌មានពីទុក្ខលំបាករបស់ជនភៀសខ្លួនស៊ីវិល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនថា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាថ្មីពីសំណាក់ ...
ក្លិបអ្នកកាសែតកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៦:០០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍រៀបរាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការឈ្លានពានរបស់យោធាថៃ ដោយបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ គឺ ១១នាក់ និងរងរបួស ៧៤ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ គិតពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរាយការណ៍អំពីការបន្តឈ្លានពានរបស់យោធាថៃ ដោយបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ គឺ ១០នាក់ និងរងរបួស ៦០នាក់។ ជនភៀសសឹកសរុបជាង ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សហគមន៍ជាតិ និងអន្តរជាតិថា ការរំលោភច្បាប់អន្តរជាតិ និងការបំពានបទឈប់បាញ់របស់ប្រទេសថៃលើទឹកដីអធិបតេយ្យរបស់កម្ពុជា បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាពជនស៊ីវិល ...
ក្រសួងមហាផ្ទៃ
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាមួយចំនួនក្នុងស្រុកមណ្ឌលសីមា ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ការផ្អាកនេះធ្វើ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង
សេចក្តីប្រកាសព័ត៌មាន៖ បទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតពី ៣៣ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញ ស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាម ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកចំនួន ៤ (ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក) ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពី ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
សេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់នៃការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ លើការរៀនសូត្ររបស់កុមារកម្ពុជា
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានថា ដោយសារការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ សាលារៀនសរុប ៥១៤ កន្លែង បានបិទទ្វារ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឲ្យប៉ះពាល់ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីថ្លែងការណ៍ថ្កោលទោសកងយោធាថៃចំពោះការបំផ្លិចបំផ្លាញប្រាសាទតាក្របី
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញដោយកងយោធាថៃលើប្រាសាទតាក្របី ដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ក្រសួងចាត់ទុកទង្វើនេះបង្ហាញពី ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកងកម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាព ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ៥:៣៦ នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានសិក្សាតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ
សេចក្ដីប្រកាសព័ត៌មាន៖ ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះមានគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ ...
ក្រុមប្រឹក្សាជាតិគាំពារសង្គម
សេចក្តីប្រកាសព័ត៌មាន៖ ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤
នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់នៃ រង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤។ ក្រសួងនឹងប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ (SEA-PLM 2024) របស់ប្រទេសកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ សៀវភៅម្ហូប "កេរដំណែលស្នាដៃម្ហូបខ្មែរ" ទទួលបានជ័យលាភី "Best of the Best - Cambodia"
សៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ“ និង “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២“ ដែលរៀបរៀង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភី “Best of the Best - Cambodia” ពី Gourmand Awards Best of the Best ១៩៩៥-២០២៥ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍ព័ត៌មាន៖ អ្នករាយការណ៍ពិសេសត្រូវបានជំរុញឱ្យចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពី ការជំរុញឱ្យអ្នករាយការណ៍ពិសេសចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ សូមកោតសរសើរចំពោះសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាបិន។ ទោះជាយ៉ាងណា ស្ថាន បេសកកម្មកត់សម្គាល់ឃើញថា សេចក្ដីប្រកាសព័ត៌មាននេះពុំបានផ្ដោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃនៅតាមបណ្ដោយព្រំដែនឡើយ។ ...
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ
សេចក្តីជូនដំណឹង៖ ពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” (ម.ស.ស.ស.)
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពី ពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” (ម.ស.ស.ស.)។ ម.ស.ស.ស. មានកម្មវិធីយុទ្ធសាស្រ្តចំនួន៤ ដូចជា ការអភិវឌ្ឍន៍សមត្ថភាពសេដ្ឋកិច្ចដល់ស្ត្រី កម្មវិធីគាំទ្រការចាប់ផ្តើមនិងអភិវឌ្ឍអាជីវកម្ម កម្មវិធីសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការពង្រីកបណ្តាញនិងទីផ្សារ។ ...
ក្រសួងកិច្ចការនារី























