ការអភិវឌ្ឍសង្គម
សវនាការលើសកម្មជនបរិស្ថានធ្វើឡើងដោយរឹតបន្តឹង
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww
ការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរនៅក្រុងភ្នំពេញនិងខេត្តស្វាយរៀង
មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...
Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation
សាលាអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សត្រូវបានលុបបំបាត់នៅខេត្តព្រះវិហារ
អ្នករៀបចំសិក្ខាសាលាស្តីអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សកាលពីថ្ងៃទី១៧ ខែមិថុនានៅខេត្តព្រះវិហារបានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានលុបបំបាត់ដោយនគរបាល ខណៈពេលអាជ្ញាធរបានឱ្យដឹងកាលពីម្សិលមិញថាក្រុមមន្ត្រីគ្រាន់តែបានស្នើរសុំឱ្យមានការបង្អាកវគ្គបណ្តុះបណ្តាលនេះដោយសារការព្រួយបារម្ភអំពីកត្តាអនុវត្តជាក់ស្តែង។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/local-human-rights-forum-shut-down-preah-vihear
នាយករដ្ឋមន្រ្តីផ្ដល់ថវិកាផ្ទាល់ខ្លួន៤០០លានរៀលក្នុងមួយឆ្នាំដល់សពអតីតយុទ្ធជន កងកម្លាំង នគរបាល និងយោធិនពិការនៅក្នុងពិធីរំឭកខួបទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ នាសាលមហោស្រពកោះពេជ្រ កាលពីព្រឹកម្សិលមិញ។ រូបភាពពីហ្វេសប៊ុក
រដ្ឋាភិបាលបានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភបន្ថែមដល់អតីតយុទ្ធជនបន្ទាប់ពីលោកបានប្រកាសផ្តល់ថវិកាផ្ទាល់ខ្លួនជួយដល់សពអតីតយុទ្ធជនចំនួន១០០សពក្នុងមួយឆ្នាំៗដែលគិតថាថវិកាសរុបចំនួន៤០០លានរៀល។ ...
មុំ គន្ធា
http://bit.ly/28NJjp4
អង្គការការពារបរិស្ថានរឹបអូសសាច់សត្វព្រៃជិត១០០គីឡូ
សាច់សត្វព្រៃទម្ងន់ជិត១០០គីឡូ ត្រូវបានអង្គការការពារបរិស្ថានមួយ ឃាត់ និងរឹបអូសពីឈ្មួយ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងខេត្តក្រចេះ។ នេះបើតាមយោងតាមសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ខេត្តក្រចេះ។ លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បាននិយាយថា សាច់សត្វព្រៃទម្ងន់ ៩៦គីឡូក្រោម ក្នុងនោះសាច់ជ្រូកព្រៃ ៦០គីឡូក្រាម និងសាច់សត្វឈ្លូស ៣៦គីឡូក្រាម ត្រូវបានរឹបអូសពីក្នុងរថយន្តម៉ាក Land Cruiser សេរីចាស់មួយគ្រឿង បន្ទាប់ពីមន្ត្រីអង្គការការពារបរិស្ថានមួយនៅក្នុងតំបន់ បានឃាត់រថយន្តដឹកសាច់ព្រៃ កាលពីថ្ងៃសៅរ៍ នៅចំណុចភូមិសាស្ត្រ ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ...
ជា វណ្ណៈ
http://bit.ly/24ZSzrj
កម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីជួយដល់ជនពិការ
នេះជាសន្និសីទសម័យប្រជុំលើកទីប្រាំបួននៃរដ្ឋភាគី លើអនុសញ្ញាស្តីពីសិទ្ធិជនពិការ ( CRPD ) ដែលបានប្រារព្ធនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង New York កាលពីសប្តាហ៍មុន។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/26286/un-program-to-help-disabled/
ស្ត្រីខ្មែរត្រូវបានជ្រើសរើសឲ្យចូលរួមកិច្ចប្រជុំសហគ្រិនកំពូលដ៏មានកិត្យានុភាព
សហគ្រិនជាស្រ្តីខ្មែរម្នាក់គឺ អ្នកស្រី គីមស្រ៊ុន អេលីដា ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសហគ្រិនភាពពិភពលោកឆ្នាំ២០១៦ ឬ Global Entrepreneurship Summitដែលនឹងធ្វើឡើងនៅសាកលវិទ្យាល័យ Standford រដ្ឋកាលីហ្វញ៉ា នៅសប្តាហ៍ក្រោយនេះ។ ...
ហឿន សុភ័ក្រ្ត
http://khmer.voanews.com/a/cambodian-women-selected-for-prestigious-entrepreneur-summit/3378960.html
FAO លើកឡើងពីដំណោះស្រាយបញ្ហាភាពក្រីក្រនៅទីជនបទ
អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) សហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD), បានជួបពិភាក្សាគ្នាកាលពីម្សិលមិញអំពីយុទ្ធសាស្ត្រដើម្បីដោះស្រាយការប្រឈមភាពងាយរងគ្រោះនានាដែលកសិករខ្នាតតូច និងអ្នកក្រីក្រគ្មានដីធ្លីនៅកម្ពុជាកំពុងជួបប្រទះ។ ...
Safiya Charles
http://www.khmertimeskh.com/news/26235/fao-addresses-rural-poverty/
កម្រិតហេវហត់អស់កម្លាំងខ្ពស់ក្នុងចំណោមអ្នកជម្ងឺអេដស៍
ការស្ទាបស្ទង់មតិមួយស្តីអំពីគុណភាពនៃជីវិតបានឱ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងទទួលការព្យាបាលជម្ងឺអេដស៍នៅក្នុងប្រទេសកម្ពុជាបានរងគ្រោះដោយការហេវហត់អស់កម្លាំង។ ...
Erin Handley
http://www.phnompenhpost.com/national/high-levels-anxiety-among-hiv-outpatients
គម្រោងដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីត្រូវបានសម្ភោធជាផ្លូវការ
គម្រោងថ្មីមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្ភោធជាផ្លូវការកាលពីម្សិលមិញនៅសណ្ឋាគារកាបូឌីយ៉ាណា។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/26174/project-to-stop-violence-against-women-launched/
គ្រូព្យាបាលជនជាតិព្នងបារម្ភចំពោះព្រៃឈើដែលកាន់តែហិនហោច
នៅពេលលោក ហ្វ្រង់ស្វ័រ សាសាញ (Francois Chassagne) ឱសថវិទូបារាំងគ្រោងរាយនាមឱសថបុរាណដែលប្រើប្រាស់ដោយក្រុមជនជាតិដើមភាគតិចព្នងរបស់កម្ពុជាកាលពីឆ្នាំ២០១៣ លោកបានជួបប្រទះឱសថគួរឲ្យភ្ញាក់ផ្អើលសម្រាប់ព្យាបាលការរលាកនោះគឺរុក្ខជាតិទឹកដោះខ្លា។ ...
Ben Paviour
http://www.cambodiadailykhmer.com/32205
គណបក្សសង្គ្រោះជាតិស្នើរសុំការជំនួយពីអាល្លឺម៉ង់ក្នុងការសម្របសម្រួលភាពតានតឹងនយោបាយ
កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា គណៈប្រតិភូទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍនៃប្រទេសអាល្លឺម៉ង់បានយល់ព្រមនាំយកសារទៅកាន់សហភាពអឺរ៉ុបក្នុងការសុំជំនួយសម្របសម្រួលអំពីភាពតានតឹងនយោបាយរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/cnrp-asks-germany-for-help-in-mediation-114178/
ជំនួយពីប្រទេសស្វីសដើម្បីពង្រឹងភាពអង់អាចដល់សហគ្រិនស្ត្រីកម្ពុជា
សមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក) ទទួលបាន ៥០,០០០ដុល្លារពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) ដើម្បីជួយអភិវឌ្ឍជំនាញគ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីតាមរយៈវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26163/swiss-grant-empowers-women-entrepreneurs/
នាយករដ្ឋមន្ត្រី៖ អង្គការ NGOនានានឹងស្លាប់មុនគេបង្អស់ប្រសិនបើជំនួយត្រូវបានផ្តាច់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីម្សិលមិញបានរិះគន់ការហៅទូរស័ព្ទថ្មីៗនេះ សម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសកម្ពុជាលើអ្វីដែលអ្នកគាំទ្រនៃវិធានការនេះនិយាយថា រដ្ឋាភិបាលមិនគោរពលទិ្ធប្រជាធិបតេយ្យ ដោយលោកអះអាងថា អ្នកដែលរងគ្រោះនៃការដាក់ទណ្ឌកម្មនេះមុនគេបង្អស់នោះគឺ អង្គការក្រៅរដ្ឋាភិបាល។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/26080/ngos-die-first-if-aid-cut--pm/
មិនមានការអនុញ្ញាតិឱ្យនៅក្រៅឃុំសម្រាប់បុគ្គលិកអង្គការអាដហុកនិងមន្ត្រីគជបនោះទេ
កាលពីថ្ងៃចន្ទ សាលាឧទ្ធរណ៍បានបដិសេធសំណើរសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្សទាំងបួន និងមន្ត្រីគជបមួយរូប ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទជាមួយប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលោក គឹម សុខា ដែលនេះជាកិច្ចគាំទ្រលើសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញកាលពីខែមុន។ ...
ឃួន ណារិម និងប៉ែនសុហ៊ាន
https://www.cambodiadaily.com/news/no-bail-for-adhoc-staffers-114055/
កម្ពុជាទទួលចំណាត់ថ្នាក់ទាបក្នុងការការពារសិទ្ធិកុមារ
របាយការណ៍ថ្មីមួយបានផ្តល់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោម ១៦៣ ប្រទេស មកដល់ប្រទេសកម្ពុជា ទៅលើការការពារសិទ្ធិកុមារ បើទោះបីជារដ្ឋាភិបាលកំពុងតែធ្វើការដើម្បីបញ្ចប់អនុក្រឹត្យ និងបទបញ្ញត្តិ ដើម្បីពង្រឹងការការពារកុមារពីការរំលោភបំពាន កេងប្រវ័ញ្ញ និងការមិនយកចិត្តទុកដាក់យ៉ាងណាក្តី។ ...
Yesenia Amaro
http://bit.ly/1tpT4yW
សេវាសុខភាពឥតគិតថ្លៃផ្តល់សម្រាប់ប្រជាជនកម្ពុជាក្រីក្របំផុត
កម្ពុជាទទួលបានមូលនិធិថ្មីមួយពីធនាគារពិភពលោកប្រមាណ ១៣០លានដុល្លារកាលពីខែមុន ដែលមូលនិធិនេះផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យជីរភាពរស់នៅរបស់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជាបានប្រសើរឡើងវិញ ក្នុងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងប្រទេសរបស់ក្រុមធនាគារពិភពលោក (CEN)។ ...
ទីន សុខាវុធ
http://www.khmertimeskh.com/news/26055/free-health-care-for-cambodia---s-poorest/
វិស័យសុខាភិបាលត្រូវបានកត់សម្គាល់
វិធានការតាមផ្លូវច្បាប់នឹងត្រូវបានអនុវត្តន៍ការប្រឆាំងនឹងវិទ្យាស្ថានសុខាភាពណាដែលផ្តល់ការថែទាំមិនមានគុណភាព នេះបើយោងតាមការប្រកាសដោយផ្ទាល់ដោយក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន ដែលបានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃប្រព័ន្ធកត់ត្រាឌីជីថលដើម្បីរក្សាទិន្នន័យនៅក្នុងវិស័យសុខាភិបាល។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26032/health-sector-on-notice/
បាតុករ"ថ្ងៃចន្ទព័ណខ្មៅ"នឹងត្រូវប្រឈមមុខនៅសាលាឧទ្ធរណ៍
សកម្មជននៅពីក្រោយ “ថ្ងៃចន្ទព័ណខ្មៅ” បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើបាតុកម្មម្តងទៀតនៅថ្ងៃនេះ បើទោះបីជាមានការគម្រាមកំហែងពីការចាប់ខ្លួនកាន់តែច្រើននិងត្រូវប្រឈមនៅសាលាឧទ្ធរណ៍ក៏ដោយ ខណៈបុគ្គលិកបួននាក់របស់អង្គការអាដហុកនិងមន្ត្រីគជបមួយរូបនឹងត្រូវចូលសាវនការនៅក្នុងព្រឹកនេះ។ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/black-monday-will-move-to-appeal-court-114008/
ក្រសួងសុខាភិបាលនិងអង្គការWHOចុះកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនិងអង្គការWHOបានចុះកិច្ចព្រមព្រៀងលើគម្រោងរយៈពេល៥ឆ្នាំក្នុងការព្យាបាលជម្ងឺឆ្លងនិងជម្ងឺមិនឆ្លង ជម្រុញការថែទាំសុខភាពសកលកម្រិតខ្ពស់ ពង្រឹងសមត្ថភាពក្នុងការឆ្លងតបនឹងជម្ងឺថ្មីៗដែលកើតមានឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-and-who-sign-5-year-plan
សភាអឺរ៉ុបអំពាវនាវជាថ្មីម្តងទៀតឲ្យពិនិត្យមើលឡើងវិញនូវជំនួយសម្រាប់ប្រទេសកម្ពុជា
កាលពីម្សិលមិញ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយចោទប្រកាន់រដ្ឋា ភិបាលកម្ពុជាថា បានដាក់បទចោទប្រកាន់លើគណបក្សប្រឆាំងដោយហេតុផលនយោបាយ ហើយអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សឲ្យប្រសើរទេនោះ នេះជាការបន្ទរតាមសេចក្ដីសម្រេចស្រដៀងគ្នាមួយដែលខ្លួនបានអនុម័តកាលពី៦ខែមុន។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32073
ជំងឺគ្រុនឈាមមានការកើនឡើងទ្វេដង ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦
ករណីជំងឺគ្រុនឈាមបានកើនឡើងទ្វេដងក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនដែលក្រសួងសុខាភិបាលបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងមិនឲ្យឆ្លងជំងឺនេះ ខណៈដែលឆ្នាំនេះជាវដ្ដនៃឆ្នាំរាតត្បាតជំងឺនេះ។ ...
មុំ គន្ធា
http://bit.ly/219AFBq
កម្ពុជាចុះកិច្ចព្រមព្រៀងការស្មុំកូនយកមកចិញ្ចឹមជាមួយអេស្ប៉ាញ
ច្រើនឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានផ្អាកកម្មវិធីការស្មុំកូនយកមកចិញ្ចឹមអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលតំបន់ Catalan ក្នុងប្រទេសអេស្ប៉ាញបានចុះអនុសារណៈព្រមព្រៀងគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃអង្គារ ដែលសន្ធិសញ្ញានេះនឹងអនុញ្ញាតិ្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្មុំកូនពីប្រទេសកម្ពុជា។ ...
Janelle Retka and ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/adoption-agreement-signed-with-catalonia-113847/
ប្រកាសអាសន្នបន្ទាប់ពីករណីជម្ងឺគ្រុនឈាមមានកំណើនខ្លាំង
តួរលេខនៃករណីជម្ងឺគ្រុនឈាមដែលត្រូវបានរាយកាណ៍ក្នុងរយៈពេល២១សប្តាហ៍ដំបូងក្នុងឆ្នាំ២០១៦មានកំណើនទ្វេរដងបើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដែលកំណើននេះត្រូវបានរំពឹងទុកថានឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។ ...
ប៊ុន សេងគង់ and Yesenia Amaro
http://www.phnompenhpost.com/national/warning-after-spike-dengue-fever-cases