ការ​អភិវឌ្ឍ​សង្គម

រដ្ឋាភិបាល​នឹង​ចុះ​បង្ក្រាប​គ្លីនិក​ផ្តល់​សេវា​ពពោះ​

ដើម្បី​គេច​ចេញពី​ច្បាប់​ថ្មី​យ៉ាង​តឹង​រឹង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ ក្រុមហ៊ុន​ផ្តល់​សេវា​ពពោះ​បាន​ផ្លាស់​ប្តូរ​ទីតាំង​សេវា​«​ស្បូន​សម្រាប់​ជួល​»​របស់​ពួក​គេ​ ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​ ដែល​បណ្តាល​ឱ្យ​អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ពី ...

Chea Takihiro and Jonathan Cox
http://www.khmertimeskh.com/news/17745/gov---t-to-crack-down-on-surrogacy-clinics/

ទោះ​មាន​ហានិភ័យ​សុខភាព​ សាច់​កែ​ឆ្នៃ​នៅ​តែ​ជា​អាហារ​ចម្បង​មួយ​

ថ្មីៗ​នេះ​ នៅ​តាម​តូប​អាហារ​តូចៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ អតិថិជន​ប្រជំុគ្នា​កុះករ​មក​ញុាំហត​ដក​ និង​ប្រហិត​។​ ប្រភេទ​សាច់​កែ​ឆ្នៃ​ទាំងនេះ​ ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​អាជីវកម្ម​នេះ​ក៏មានការ​រីក​ចម្រើន​លឿន​។​ ប្រជាជន ...

អ៊ុំ សូនីតា, រស់ ពុទ្ធិនាថ
http://www.voacambodia.com/content/despite-health-risks-processed-meats-remain-a-main-course/3052068.html

មណ្ឌលកុមារកំព្រានៅកម្ពុជា៖ ទាំងល្អ អាក្រក់ និងកេងប្រវ័ញ្ច

ក្មេងៗហាត់សង២ដងក្នុងមួយថ្ងៃ ហើយម្តងៗមានរយៈពេលប្រហែលជា ២ម៉ោង ម្តងនៅម៉ោង៤ព្រឹក និងម្តងទៀតនៅម៉ោង ៧ល្ងាច។ ដូច្នេះ ពួកគេ អាចសម្តែងសម្រាប់ភ្ញៀវទេសចរនៅលើនាវាកំសាន្ត ដែលចតនៅរាជធានី ភ្នំពេញ ពេញមួយឆ្នាំ។ប៉ុន្តែក្មេងៗទាំងនេះ មិនមែនជាអ្នកសម្តែងអាជីពទេ ហើយក៏មិនមែនជាក្រុមដែលមានជំនាញវិជ្ជាជីវៈដែរ។ ផ្ទុយទៅវិញ ពួកគេគឺជាផ្នែកមួយនៃមជ្ឈមណ្ឌលកុមារកំព្រា ដែលជាប់ពាក់ព័ន្ធនឹងជំនួញទេសចរណ៍របស់គ្រឹះស្ថាន​រក្សា​ក្មេង​កំព្រា។ យោងទៅតាមការសុើបអង្កេតដោយអ្នកផលិតក្នុងកម្មវិធី Get Real របស់ប្រព័ន្ធផ្សព្វផ្សាយChannel News Asia ក្នុងករណីអាក្រក់បំផុត មជ្ឈមណ្ឌលកុមារកំព្រា ធ្វើអាជីវកម្មកុមារ ដើម្បីទទួលបានអំណោយពីភ្ញៀវទេសចរដែលមានសមានចិត្ត។ ...

Mabel Chan
http://www.channelnewsasia.com/news/singapore/orphanages-in-cambodia/2250280.html

ក្រុមអង្គការសិទ្ធិមនុស្សអំពាវនាវឱ្យមានការដោះលែងសកម្មជន

នៅសប្តាហ៍នេះ ក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ បានចេញជាសេចក្តីអំពាវនាវបន្ទាន់មួយ សម្រាប់ការដោះលែងសកម្មជនបរិស្ថានចំនួនបីរូប នៅក្នុងខេត្តកោះកុង ដែលពួកគេត្រូវបានដាក់ពន្ធនាគារកាលពីខែសីហា លើសកម្មភាពប្រឆាំងនឹងការបូមខ្សាច់។ ...

Alice Cuddy
http://www.phnompenhpost.com/national/rights-group-calls-activists-release

គ្រូ​បង្រៀន​រង់ចាំ​មើល​ចំណាត់ការ​លើ​នាយក​សាលា​ពុករលួយ

គ្រូបង្រៀន​ប្រហែល ២០ នាក់​នៅ​អនុវិទ្យាល័យ​គគីរ​ក្នុង​ស្រុក​ កៀនស្វាយ​ កំពុង​រង់ចាំ​មើល​ចំណាត់ការ​ពី​ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បន្ទាប់ពី​ពួកគេ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​ទាំង​ពីរ​នេះ​អស់​រយៈពេល​​ ៣ ខែ​មក​ហើយ​ដោយ​​ចោទប្រកាន់​នាយក​​ពួកគេ​ថា​ បាន​ប្រព្រឹត្ត ...

មុំ គន្ធា
http://bit.ly/1GUbkGU

តុលាការ​សម្រេច​ឃុំ​ខ្លួន​គ្រូ​ដែល​ឲ្យ​សិស្ស​ប្រុស​សម្រាត​សិស្ស​ស្រី

គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ ហ៊ុន សែន វត្ត​ថ្មី​ដែល​រង​ការ​ចោទ​ថា​បាន​ដាក់​ទណ្ឌកម្ម​ឲ្យ​សិស្ស​ប្រុស​សម្រាត​សំពត់​សិស្ស​ស្រី​ក្នុង​ថ្នាក់​រៀន​លោក ដួង ស៊ីណេត ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​បង្គាប់​ឲ្យ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​រង់ចាំ​ការ​ជំនុំជម្រះ​ទោស​ជា​ក្រោយ​បន្ទាប់ពី​តុលាការ​បញ្ចប់ ...

ឃុត សុភចរិយា
http://bit.ly/1MItvLK

ជំនួញ​ក្នុង​ការ​ជួយ​សំរាលកូន​ប្តូរ​ទិស​ដៅ​មក​រកកម្ពុជា​

ទីផ្សារ​អន្តរជាតិ​សម្រាប់​ជួយ​សំរាលកូន​ កំពុង​បង្ហាញ​ពី​ការ​ប្រឈម​ខ្លាំង​ជាមួយនឹង​ការ​រំខាន​ផ្នែក​ច្បាប់​និង​សង្គម​។​ បច្ចុប្បន្ន​នេះ​ ខណៈ​ដែល​ ប្រទេស​ឥណ្ឌា​ នេ​ប៉ា​ល់​ និង​ប្រទេស​ថៃ​ បាន​ហាមឃាត់​អតិថិជន​អន្តរជាតិ​ ពី​ការ​ប្រើប្រាស់​សេវាកម្មជួយ​សំរាលកូន​ក្នុងស្រុក​ ​គ្លីនិក​និង​ឈ្មួញកណ្តាល ...

Michael Cook
http://www.bioedge.org/bioethics/surrogacy-business-shifts-to-cambodia/11638

កងកម្លាំងរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានិងអ្នកគ្មានជម្រកនៅមជ្ឈមណ្ទលព្រៃស្ពឺ

កាលពីម្សិលមិញ ក្រសួងសង្គមកិច្ចបានប្រកាសថាខ្លួននឹងបង្កើតគណៈកម្មាការដើម្បីដោះស្រាយបញ្ហាកង្វះខាតសេវាសាធារណៈ សម្រាប់ជនគ្មាន ផ្ទះសម្បែងនិងអ្នកកើតជំងឺផ្លូវចិត្ត។កិច្ចប្រជុំកាលពីម្សិលមិញត្រូវបានពន្លឿននិងលាតត្រដាងនៅក្នុងសប្តាហ៍នេះ ដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានឱ្យដឹងថាកាលពីខែមុន មានប្រជាពលរដ្ឋចំនួនពីររូបបន្ថែមទៀតត្រូវបានស្លាប់ ខណៈពេលជាប់ឃុំឃាំងនៅមជ្ឈមណ្ឌលព្រៃស្ពឺ។ នគរបាលជានិច្ចជាកាលបានប្រមូលស្រ្តីរកស៊ីផ្លូវភេទ ជនញៀនថ្នាំ អ្នកកើតជំងឺផ្លូវចិត្តនិងអ្នកគ្មានផ្ទះសម្បែងមកដាក់នៅមជ្ឈមណ្ឌលនេះ។ មជ្ឈមណ្ឌលបច្ចេកទេសវិជ្ជាជីវៈដែលយោងតាមអង្គការសិទ្ធិមនុស្សបានឱ្យដឹងថាមានការហ្វឹកហ្វឺនជំនាញតិចតួចកើតមាននៅទីនោះបាន ទាក់ទាញមតិរិះគន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ...

Chea Takihiro
http://www.khmertimeskh.com/news/17542/gov---t-taskforce-to-address-prey-speu-and-homelessness/

មន្ត្រី​អង្គការសហប្រជាជាតិ​កោតសរសើរ​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ហុីវ​/​អេ​ដស៍​

ទីភ្នាក់ងារសារព័ត៌មាន​ AKP​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ អង្គការសហប្រជាជាតិ​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា​ ក្នុង​ការឆ្លើយ​តប​ដោយ​ជោគជ័យ​ទៅ​នឹង​ការ​រីកសាយ​ភាយ​ជំងឺ​ហុីវ​/​អេ​ដស៍​។​​យោង​ទៅ​តាម​របាយការណ៍​ផ្លូវ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/un-officers-admires-cambodia%E2%80%99s-success-in-the-fight-against-hivaids-9057

ការ​កំហិត​ច្បាប់​ថវិកា​សម្រាប់​សង្គម​ស៊ីវិល​កើន​ជា​សកល

ការ​ដាក់​កំហិត​ផ្នែក​ច្បាប់​ទៅលើ​ថវិកា​សម្រាប់​សង្គម​ស៊ីវិល​ដូចជា​តាមរយៈ​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​តែ​កើន​ជា​សកល​។ នេះ​បើ​តាម​របាយការណ៍​ចេញ​ដោយ​អង្គការ​ Carnegie International Endowment for Peace ដែល​បាន​ព្រមាន​។បើ​តាម​ការ​សិក្សា​មួយ​ដែល​ហៅថា «​បិទ​បញ្ហា​ប្រឈម​» ដែល​ចេញ​កាលពី ...

Zoe Holman
http://bit.ly/1KYx6E2

តើ​គម្រោង​​លំនៅឋាន​សាធារណៈ​មាន​ស្ថានភាព​យ៉ាង​ណា​ហើយ?

បទវិភាគម្ចាស់​​អចលនទ្រព្យ​ក្នុង​ស្រុក​ក្រុមហ៊ុន World Bridge Land, Co. Ltd., និង​ក្រុមហ៊ុន​សាងសង់​ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី Strait Construction Group Pte, Ltd,. បាន​ប្រកាស​​កាលពី​សប្តាហ៍​មុន​ពី​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​​ក្នុង​​គម្រោង​លំនៅឋាន​សាធារណៈ​ដែល​មាន​ទំហំ​ទឹកប្រាក់ ១០០ លាន​ដុល្លារ។អ្នក​អភិវឌ្ឍ​គម្រោង​សំណង់​ជនជាតិ​សិង្ហបុរី​មកពី​ក្រុមហ៊ុន HLH Group Ltd ក៏​បាន​ប្រកាស ...

បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1PbOpcJ

ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

ការរស់នៅ​ក្នុង​កន្លែង​តូចចង្អៀត​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន ជាពិសេស​សម្រាប់​និស្សិត​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ពី​តាម​បណ្តា​ខេត្ត​ជាច្រើន​ដើម្បី​មក​បន្ដ​​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។ទោះ​បីជា​ទីក្រុង​នេះ​មាន​អគារ​ធំៗ​ខ្នាត​អន្ដរជាតិ​ជាច្រើន​យ៉ាងណា ក៏​ដោយតែ ...

Post Staff
http://bit.ly/1Wxxi9w

ជំនាញភាសាអង់គ្លេសនៅកម្ពុជា នូវទាបជាងនិន្នាការសាកល

នៅក្នុងសន្ទស្សន៍សាកលស្តីពីជំនាញភាសាអង់គ្លេស ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់​ទី​៦៩ លើ៧០ ហើយទាបជាងគេក្នុងបណ្តាប្រទេសនៅអាស៊ីទាំង១៦ ដែលបានចូលរួម។សន្ទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំ ត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ។ វាជាការសិក្សា​ដ៏ធំមួយរបស់ពិភពលោក ដែលចាត់ថ្នាក់បណ្តាប្រទេសដោយមានជំនាញភាសា​អង់​គ្លេស តាមរយៈការស្ទាបស្ទង់មនុស្សពេញវ័យជិត ១លាននាក់ នៅជុំវិញពិភពលោក ដែលចងក្រង​លទ្ធផលបានមកពីប្រទេសដែលចូលរួម មានចំនួនអប្បបរមា៤០០ប្រទេស។ ...

Zoe Holman
http://www.phnompenhpost.com/national/english-skills-lagging-behind-global-trend

នាយក​​​រដ្ឋ​​​មន្ត្រីអំពាវ​​​នាវ​​​ឲ្យ​​​អនុវត្ត​​​បម្រាម​​​លើ​​​​​​ម្សៅ​ទឹកដោះ​​​គោកូនក្មេង

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​ សែន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​ស្តី​​​អំពី ...

ម៉ាតត៍​ ប្លូមប៊ឺហ្គ និង ឃួន ណារិម
https://www.cambodiadaily.com/news/pm-calls-for-enforcement-of-baby-formula-ban-99239/

ក្រុម​មេដឹកនាំ​ស្ត្រី​ប្រជុំ​គ្នា​ជំរុញ​ស្ត្រី​ចូល​ដល់​កម្រិត «ធ្វើ​ការ​សម្រេច»

ក្រសួង​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ច្រើន ដែល​តែង​មាន​ទម្លាប់​ប្រកាន់​ភេទ​ក្នុង​ការ​គ្រប់​គ្រង និង​ខ្វះ​ការ​គាំទ្រ​ដល់​មេដឹកនាំ​ជា​ស្រ្តី កំពុង​ជំរុញ​ឱ្យ​ក្រុម​មន្រ្តី​ជា​ស្រ្តី​នៅ​ទូទាំង​អាស៊ី ផ្តួច​ផ្តើម​អនុវត្ត​គោល​គំនិត​របស់​ពួក​គេ ដោយ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​សិក្ខា​សិលា​មួយ មាន ...

Igor Kossov
http://bit.ly/1MBbO0r

ភ្ញៀវ​ទេសចរ​កំពុង​ចូលរួម​ដោយ​មិនដឹង​ខ្លួន​ទៅ​ឲ្យ​ការ​កើនឡើង​មណ្ឌលកុមារ​កំព្រា​

ក្មេងៗ​ប្រមាណ​ជា​ ៧៥​ភាគរយ​ នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ ដោយសារ​គ្រួសារ​របស់​ពួក​គេ​មិន​មាន​លទ្ធភាព​ថែរក្សា​ពួក​គេ​នៅ​ផ្ទះ​បាន​។​​នៅ​ឆ្នាំ​២០១១​ អង្គការ​យូ​នី​សេ​ហ្វ​ បាន​បញ្ចេញ​ការ​សិក្សា​មួយ​ដែល​បង្ហាញ​ថា​ ចំនួន​មណ្ឌលកុមារ​កំព្រា​នៅ ...

Logan Connor
http://www.takepart.com/article/2015/11/03/cambodias-orphanages

អ្នក​ត្រូវ​គេ​ចាប់​យក​ទៅ​​ឃុំ​នៅ​មជ្ឈមណ្ឌល​ព្រៃស្ពឺ​ ២ ​នាក់​ស្លាប់

មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​ដែល​មាន​ឈ្មោះ​អសោច​នៅ​រាជធានី​ភ្នំពេញ​បាន​ស្លាប់​​កាលពី​ខែ​មុន​បន្ទាប់ពី​ត្រូវ​បាន​ប្រមូល​ពី​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​​​ជា​ផ្នែក​មួយ ...

Alice Cuddy និង សែន ដាវីត
http://bit.ly/1k6R1vH

ប្រជាពលរដ្ឋ​ ១៧ ​នាក់​ទៀត​ត្រូវ​តុលាការ​ហៅ​សួរ​រឿង​វិវាទ​ដីធ្លី

ពលរដ្ឋ ១៧ នាក់​ផ្សេង​ទៀត​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​រឿង​សន្តិសុខ​ក្រុមហ៊ុន​ចិន​យូញៀន​ឌីវីឡុបមែន វ៉ៃ​ខណៈ​ដែល​ពលរដ្ឋ​ផ្សេង​ទៀត​កំពុង​បោះតង់​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​វាត​យក​។តុលាការ​ខេត្ត​កោះកុង​បាន​កោះ​ហៅ​ពលរដ្ឋ​ភូមិ ...

ផាក់ ស៊ាងលី
http://bit.ly/1Ok92TU

ការ​ប្រឈម​មុខ​នឹង​អនាគត​បន្ទាប់​ពី​ប​ន្ទុះ​មេរោគ​អេ​ដស៍​

​លោកស្រី​ សោម​ សា​រ៉​ន​មិន​បាន​ទៅ​ធ្វើការ​ទេ​ចាប់តាំងពី​ធ្វើតេស្ត​វិជ្ជមាន​លើ​ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ចុងឆ្នាំ​មុន​។​ ស្ត្រី​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ ដែល​កំពុង​ថែទាំ​ក្មួយ​ស្រី​វ័យក្មេង​នៅ​ឯ​ផ្ទះ​ឪពុក​ម្តាយ​នាង​ក្នុង​ឃុំ​រកា ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/after-shock-of-hiv-outbreak-facing-the-future-99077/

ធនាគារ​អភិវឌ្ឍន៍​អា​សុី និង​កម្ពុជា​ ចាប់ផ្តើម​កម្មវិធី​មេដឹកនាំ​ស្ត្រី​អា​សីុ

ធនាគារ​អភិវឌ្ឍន៍​អា​សុី​ សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ កំពុង​តែ​ប្រារព្ធ​ កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​ស្ត្រី​អា​សីុ លើក​ទី​២​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ ក្នុង​គោលបំណង​ជួយ​គាំទ្រ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជា​ស្ត្រី​ ឲ្យ​អភិវឌ្ឍ​សក្តា​នុ​ពល​របស់​ពួក​គេ​ ដើម្បី​ក្លាយជា​មេដឹកនាំ ...

បុគ្គលិកសារព័ត៌មាន The FINANCIAL
http://finchannel.com/index.php/business/item/51339-adb-cambodia-launch-second-asia-women-leaders-program

អ្នក​គាំទ្រ CNRP ត្រូវ​ឃាត់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ក្រោយ​រិះគន់​រដ្ឋាភិបាល

បុរស​នៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​អស់​ជាច្រើន​ម៉ោង​ កាលពី​ម្សិលមិញ​ បន្ទាប់ពី​លោក​រិះគន់​ជា​សាធារណៈ​​មកលើ​រដ្ឋាភិបាល​ និង​នាយក​រដ្ឋមន្រ្តី​នៅក្នុង​កិច្ច​ប្រជុំ​។លោក អ៊ុង នី នាយក​ប្រតិបតិ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឱរ៉ាល់​ បាន​ថ្លែង​ថា​ លោក ហៃ ហឿន អាយុ​ ៤៥ ...

វង្ស សុខេង
http://bit.ly/1PflSBo

នាយក​រដ្ឋ​មន្ត្រី​ឲ្យ​សិស្ស​ខំ​រៀន ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សង្គម

ក្នុងឱកាស​បើក​បវេសន​កាល​ឆ្នាំ​សិក្សា ថ្មី​ ២០១៥-២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ ឲ្យ​សិស្សានុសិស្ស​ បន្ត​ពង្រឹង​ការ​សិក្សា កសាង​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ ដើម្បី​ប្រែក្លាយ​សង្គមឲ្យ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន ឆ្លើយ​តប​នឹង​សកល​ភាវូបនីយកម្ម ទាំង​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក។ ...

តាំង វីដា
http://bit.ly/20mlZjJ

កម្មវិធី​សិក្សា​កីឡា​សម្បទា​បាន​គ្រោង​ឡើង​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ​

នៅ​ស​ប្តា​ហ៍​នេះ ​រដ្ឋាភិបាល​បាន​យល់ព្រម​ជាមួយ​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដើម្បី​បង្កើត​កម្មវិធី​សិក្សាអប់រំ​កាយសម្បទា​ជាតិ​ថ្មី​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ​ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​។​ ​ ...

Janelle Retka
https://www.cambodiadaily.com/news/sports-fitness-curriculum-planned-for-junior-high-98923/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eaFce
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!