ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង

គយ​ប្រមូល​បាន​ប្រាក់​ជិត $២០ លាន​ពី​ការ​បង់​ពន្ធ​រថយន្ត​ចង្កូត​ស្តាំ

កម្ពុជា​ប្រមូល​ចំណូល​ពន្ធគយ​បាន​ជិត ២០ ​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធ​ (ដំណាក់​កាលទី​២) របស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​​ក្នុង​ប្រទេស​ ខណៈ​ជាង​ ៩០ ​ភាគរយ​នៃ​រថយន្ត​ទាំង​នោះ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ ដែល​មាន​ឆ្នាំ​ផលិត​លើស​ពី ១០ ​ឆ្នាំ​ឡើង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-06-1047-241871.html

រថយន្ត​ធុន​ធំ ត្រូវបាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​នៅ​ខេត្ត​សៀមរាប ខណៈ​អ្នកជំនាញ​ចុះ​ពិនិត្យ​ប្រាសាទ​អង្គរវត្ត ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ចេញ​សេចក្តី​ជូន​ដំណឹង ស្ដីពី​ការ​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប ខណៈ​មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដី និង​រចនាសម្ព័ន្ធ​នៅ​ប្រាសាទ​អង្គរវត្ត​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-09-23-1201-241430.html

ការ​បង្កើត​ទីធ្លា​ទីក្រុង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​

​ម៉េ​ត​ មន្ថា​​រី​ អ្នក​ផ្តួចផ្តើម​គម្រោង​ ‘​គំនិត​ផ្តួចផ្តើម​សម្រាប់​ទីក្រុង​’​ បាន​ឈប់​ពី​មហាវិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម​ ដែល​មានចំណេះ​ដឹង​ផ្នែក​នគរូបនីយកម្ម​ មក​ចាប់ផ្តើម​គម្រោង​ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​ទីក្រុង​ និង​អចលនទ្រព្យ​ បន្ទាប់​ពី​ដឹង​ថា​ ការ​រៀបចំ​សួនច្បារ​សម្រាប់​លំនៅ ...

មាស ម៉ូលីកា
https://kiripost.com/stories/creating-eco-friendly-urban-spaces

ក្រសួង​សាធារណ​ការដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូបូត​ទំនើប​លើកដំបូង​នៅ​កម្ពុជា​ ដើម្បី​ពិនិត្យ​ប្រព័ន្ធ​លូ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រើ​បច្ចេកវិទ្យា​ទំនើប ដោយ​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូបូត​ជា​លើក​ដំបូង​នៅ​កម្ពុជា​ ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹកកខ្វក់ ដោយ​ម៉ាស៊ីន​នេះ​មាន​មុខងារ​ភ្ជាប់​ជាមួយ​កាមេរ៉ា ដែល​អាច​មើលឃើញ​ស្ថានភាព​ជាក់ស្ដែង​នៅ​ផ្ទៃ​ខាង​ក្នុងនៃ​ប្រព័ន្ធ​លូ និង​ការកកស្ទះ​កាកសំណល់​ផ្សេងៗ​។ ...

ឡាយ សាមាន និង ហ្វីន ហ្វ្រីដា
https://www.phnompenhpost.com/national/ministry-trials-sewage-monitor-robot

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ ​បាន​បើក​កិច្ច​ប្រជុំ​​ស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់​នៅជា​ជនបរទេស និងបុគ្គ​លិក​នៅ​ក្នុង​បរិវេណអគារ​របស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/more-government-meetings-held-over-human-trafficking/

មន្ត្រី​សុរិយោដី​និយាយថា ការអភិវឌ្ឍ​បឹងតាមោក​មាន​អាទិភាព​ខ្ពស់​ជាង​ការអភិរក្ស

មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ការអភិវឌ្ឍបឹងតាមោកនៅភាគខាងជើងរាជធានីភ្នំពេញ មានអាទិភាពខ្ពស់ជាងការអភិរក្ស ដោយបន្ថែមថាមានតែបឹងដូចជាបឹងទន្លេសាបទេដែលមានតម្លៃក្នុងការអភិរក្ស។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/08/25/boeng-tamoks-development-outweighs-preservation-of-lake-says-land-official/

មេខ្លោង​បំផុស​ឱ្យ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ ចេញ​សារភាព​កំហុស ក្រោយ​មានការ​ណែនាំ​ពី​នាយករដ្ឋមន្ត្រី​

ក្រោយពី​មានការ​ណែនាំ​ពី​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​ឱ្យ​មេខ្លោង​ដែល​បន្លំ​ធ្វើជា​ជនរងគ្រោះ​ក្នុងករណី​វិ​វា​ទដី​ធ្លី​ហើយ​ប្រមូលផ្ដុំ​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ កាលពី​ថ្ងៃទី​ ១៧ ខែសីហា ចេញ​សារភាព មាន​មេខ្លោង​ចំនួន​៣​នាក់ បាន​ចេញមុខ​ទទួលកំហុស​ និង​សារភាព ចំពោះ​ទង្វើ​បំផុសបំផុល​ពលរដ្ឋ ឱ្យ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ របស់​រដ្ឋ ក្នុង​ដែន ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-21-1759-239993.html

ប្រជាជនទីក្រុងរបស់កម្ពុជានឹងកើនឡើងដល់ ៧,៩២ លាននាក់នៅឆ្នាំ ២០៣០

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រជាជនទីក្រុងរបស់កម្ពុជានឹងកើនឡើងដល់ ៧,៩២ លាននាក់នៅឆ្នាំ ២០៣០ ស្មើនឹង ៤៤ ភាគរយនៃចំនួនប្រជាជនសរុបពី ៦,១៣ លាននាក់ ឬ ៣៩,៥ ភាគរយនៅឆ្នាំ ២០១៩។ ...

សុក សិទ្ធិ​ការ្យ
https://www.khmertimeskh.com/501133955/cambodias-urban-population-to-reach-7-92m-by-2030/

ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ និង​នវានុវត្តន៍​ជា​គន្លឹះ​ទៅ​កាន់​ទីក្រុង​ប្រកបដោយ​និរន្តរភាព​

​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​ពិភពលោក​ឆ្នាំ​ ២០២២​ នៅ​ប្រទេស​សិង្ហ​បុរី​ អភិបាលក្រុង​ម្នាក់​បាន​និយាយ​ថា​ ការ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​ដែល​មានការ​ចូលរួម​និង​ការ​ច្នៃប្រឌិត​របស់​ប្រជាពលរដ្ឋ​ គឺជា​គន្លឹះ​ក្នុង​ការ​បង្កើត​ទីក្រុង​មួយ​ដែល​ប្រកបដោយ​និរន្តរភាព​នា​ពេល​អនាគត​។​ ...

ថៃ សុធា
https://kiripost.com/stories/citizen-participation-and-innovation-key-to-sustainable-cities

ផែនការសកម្មភាពផ្លូវត្រូវបានគ្រោងសម្រាប់មួយទស្សវត្សរ៍ចាប់ឆ្នាំ ២០២១-២០៣០

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (NRSC)​ សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក​ និង​អន្តរជាតិ​កំពុង​រៀបចំ​ផែនការ​ជាតិ​សម្រាប់​មួយ​ទសវត្សរ៍​នៃ​សកម្មភាព​សម្រាប់​សុវត្ថិភាព​ផ្លូវថ្នល់​ឆ្នាំ​ ២០២១-២០៣០​ ដែល​ជា​ការ​សម្រប​តាម​គំនិត​ផ្តួចផ្តើម​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០៣០​។ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/decade-road-action-planned-2021-2030

កំពង់ផែ​ថ្មីនៅ​​ខេត្តកោះកុង នឹង​ចូល​រួម​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន

កំពង់ផែ​ដងទង់​ ក្នុង​ខេត្តកោះកុង នឹង​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​ទំនិញ​ចេញចូល ប្រទេសជិតខាង ខណៈ​កំពង់ផែ​នេះ​នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​​ចុងឆ្នាំ ២០២២ នេះហើយ។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-06-26-1537-238103.html

ចំនួន​យានយន្ត​អគ្គិសនី​ចុះបញ្ជី​ប្រើប្រាស់​នៅ​កម្ពុជា​កើនឡើង​ជាង ៨០០%

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​អះអាងថា​កំណើន​នៃ​ការចុះបញ្ជី​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ចំនួន ៨៤ ​គ្រឿង ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​មាន​ចំនួន ៩ ​គ្រឿង ដែល​នេះ​បង្ហាញ​ពី​ការកើនឡើង​ជាង​ ៨០០ ​ភាគរយ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-05-30-1059-237119.html

កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ទី៦៤ នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​អាល្លឺម៉ង់

រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ចំនួន ៦៣ ប្រទេស​នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ (ITF) បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជាសមាជិក​ទី​៦៤ នៃ ITF នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង Leipzig (ឡាពហ្សិក) ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែឧសភា។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-1627-236747.html

កម្ពុជា​ដាក់ឱ្យអនុវត្ត​​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ GTAS​ ជា​ផ្លូវការ​

រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្ត​​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស (Global Travel Assessment System – GTAS) នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​រំពឹងថា វា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គយ​និង​រដ្ឋាករ​កម្ពុជា និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-0947-235290.html

លោក​ ស៊ុន ចាន់ថុល ឱ្យ​ម្ចាស់​រថយន្ដ​កន្លះ​លាន​​គ្រឿង​ទៅធ្វើ​ឆៀក

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ប្រមាណ​កន្លះ​លាន​គ្រឿង ប្រញាប់​ទៅ​ឆៀក​ឱ្យ​ទាន់​ពេលវេលា ខណៈ​ទីតាំង​ផ្ដល់​សេវាកម្ម​នេះ​កំពុងតែ​នៅ​ជិត​ពលរដ្ឋ ដែលជា​ការបង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-29-1027-234050.html

ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

​ក្នុង​រយៈ​ជាង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​រក​ចំណូល​​បាន​ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន បាន​ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក​ ខណៈ​អន្តរក្រសួង​កំពុង​បន្ត​ខិតខំ​ធ្វើជា​មួយក្រុម​ហ៊ុន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​លេខ​ពិសេស​នេះ​បន្ថែមទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html

សាលា​រាជធានី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើ​រថយន្តក្រុង​ឡើងវិញ​ ដើម្បី​បន្ថយ​ចំណាយ​ និង​មាន​សុវត្ថិភាព

សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ឡើងវិញ​ដើម្បី​កាត់​​បន្ថយថ្លៃ​ចំណាយ ស្របពេល​តម្លៃ​សាំង​លើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ ហើយ​ការប្រើប្រាស់​តាម​មធ្យោបាយ​មួយ​នេះ​ក៏​ផ្តល់​សុវត្ថិភាព​ដល់​អ្នកធ្វើដំណើរ​ផងដែរ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-16-1039-233391.html

ក្រសួងសាធារណការ​​ និង​ដឹក​ជញ្ជូន រៀបចំ​ផែនការ​ជំរុញ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

ស្របនិន្នាការ​ពេញ​និយម​ទូទាំង​សកល​លោក​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន​រៀប​ចំ​សិក្ខាសាលា​អន្តរ​ក្រសួង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គោល​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា។ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-03-12-1009-233240.html

GMAC បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅតាម​រោងចក្រ​សហគ្រាស

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅ​តាម​រោងចក្រ​សហគ្រាស​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-12-1702-233258.html

ក្រុមការងារ គសចក បញ្ចប់​ការរៀបចំ​ច្បាប់​ស្តីពី​​ចរាចរណ៍​ផ្លូវគោក​ថ្មី​ និង​គ្រោង​ដាក់​ឱ្យប្រើ​នៅ​ឆ្នាំនេះ

ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គសចគ​) បាន​បញ្ចប់​ការរៀបចំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​គ្រោង​បញ្ចប់​ឱ្យបាន​សព្វគ្រប់​ដាក់ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​ ២០២២ ​នេះ ដែល​ការរៀបចំ​ច្បាប់​នេះ​ជាថ្មី​ឡើងវិញ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការ​អនុវត្ដ​ច្បាប់ និង​អ្នកប្រើប្រាស់​ផ្លូវ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-11-1058-231547.html

ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២១ កើនឡើង ២៨%

ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២១ មាន​បរិមាណ ៥៥ ​ពាន់​តោន​កើនឡើង ២៨ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-10-1135-231470.html

បណ្ដុះបណ្ដាល​មន្ត្រី​​នគរបាល​ ៥៧ ​រូប​ លើ​​ការគ្រប់គ្រង​ទិន្នន័យ​​បទល្មើស​ចរាចរណ៍

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បើក​វគ្គបណ្តុះបណ្តាល​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​ ៥៧​ រូប​ស្ដីពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ និង​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ដើម្បី​បង្កើន​សមត្ថភាព​លើ​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ករណី ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-09-0936-231373.html

គ្រោង​អគារ​របស់ ជីប ម៉ុង ថៅ​វើ បាន​ឡើងដល់​ជាន់ខ្ពស់​បំផុត​

អគារ ជីប ម៉ុង ថៅ​វើ កម្ពស់ ៤៥​ជាន់​(​ស្មើនឹង ១៨៥​ ម៉ែត្រ​) ដែលមាន​ទុនវិនិយោគ​សរុប ២៣០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន ជីប ម៉ុង បានប្រកាស​ពី​ការបញ្ចប់​គ្រោង​អគារ​ដល់​ជាន់​កំពូល​ហើយ​កាលពី​ថ្ងៃទី​១៤ ខែមករា​កន្លងមក​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-15-0945-230105.html

តំណាង​ពលរដ្ឋ​ជាង​ ១០ ​គ្រួសារ តវ៉ា​រក​​ដំណោះស្រាយ​ដី​ពី​ការសាងសង់​ផ្លូវ​ ៣០ ​ម៉ែត្រ

ប្រជាពលរដ្ឋ​ប្រមាណ​ ៣០ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ពី​គម្រោង​សាងសង់​ផ្លូវ​ឈ្មោះ​សម្ដេច ហ៊ុន នាង ដែល​តភ្ជាប់​ពី​ផ្លូវ​ ៦០ ​ម៉ែត្រ​ (​ផ្លូវ​សម្ដេច​តេជោ​ ហ៊ុន សែន​) ​មក​ផ្លូវ​ ៣៧១ ដែល​បាន​ប៉ះពាល់​ទៅលើ​ខ្នងផ្ទះ​របស់​ពួកគេ​ជាង​ ១០ ​គ្រួសារ ដោយ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-17-1003-226967.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

byBvc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!