ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
មន្ត្រីសុរិយោដីនិយាយថា ការអភិវឌ្ឍបឹងតាមោកមានអាទិភាពខ្ពស់ជាងការអភិរក្ស
មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ការអភិវឌ្ឍបឹងតាមោកនៅភាគខាងជើងរាជធានីភ្នំពេញ មានអាទិភាពខ្ពស់ជាងការអភិរក្ស ដោយបន្ថែមថាមានតែបឹងដូចជាបឹងទន្លេសាបទេដែលមានតម្លៃក្នុងការអភិរក្ស។ ...
មេខ្លោងបំផុសឱ្យពលរដ្ឋទៅទន្ទ្រានយកដីរដ្ឋ ចេញសារភាពកំហុស ក្រោយមានការណែនាំពីនាយករដ្ឋមន្ត្រី
ក្រោយពីមានការណែនាំពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឱ្យមេខ្លោងដែលបន្លំធ្វើជាជនរងគ្រោះក្នុងករណីវិវាទដីធ្លីហើយប្រមូលផ្ដុំពលរដ្ឋចូលទៅទន្ទ្រានដីរដ្ឋ កាលពីថ្ងៃទី ១៧ ខែសីហា ចេញសារភាព មានមេខ្លោងចំនួន៣នាក់ បានចេញមុខទទួលកំហុស និងសារភាព ចំពោះទង្វើបំផុសបំផុលពលរដ្ឋ ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីព្រៃ របស់រដ្ឋ ក្នុងដែន ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-21-1759-239993.html
ប្រជាជនទីក្រុងរបស់កម្ពុជានឹងកើនឡើងដល់ ៧,៩២ លាននាក់នៅឆ្នាំ ២០៣០
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រជាជនទីក្រុងរបស់កម្ពុជានឹងកើនឡើងដល់ ៧,៩២ លាននាក់នៅឆ្នាំ ២០៣០ ស្មើនឹង ៤៤ ភាគរយនៃចំនួនប្រជាជនសរុបពី ៦,១៣ លាននាក់ ឬ ៣៩,៥ ភាគរយនៅឆ្នាំ ២០១៩។ ...
សុក សិទ្ធិការ្យ
https://www.khmertimeskh.com/501133955/cambodias-urban-population-to-reach-7-92m-by-2030/
ការចូលរួមរបស់ប្រជាពលរដ្ឋ និងនវានុវត្តន៍ជាគន្លឹះទៅកាន់ទីក្រុងប្រកបដោយនិរន្តរភាព
នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងពិភពលោកឆ្នាំ ២០២២ នៅប្រទេសសិង្ហបុរី អភិបាលក្រុងម្នាក់បាននិយាយថា ការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រដែលមានការចូលរួមនិងការច្នៃប្រឌិតរបស់ប្រជាពលរដ្ឋ គឺជាគន្លឹះក្នុងការបង្កើតទីក្រុងមួយដែលប្រកបដោយនិរន្តរភាពនាពេលអនាគត។ ...
ថៃ សុធា
https://kiripost.com/stories/citizen-participation-and-innovation-key-to-sustainable-cities
ផែនការសកម្មភាពផ្លូវត្រូវបានគ្រោងសម្រាប់មួយទស្សវត្សរ៍ចាប់ឆ្នាំ ២០២១-២០៣០
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) សហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិកំពុងរៀបចំផែនការជាតិសម្រាប់មួយទសវត្សរ៍នៃសកម្មភាពសម្រាប់សុវត្ថិភាពផ្លូវថ្នល់ឆ្នាំ ២០២១-២០៣០ ដែលជាការសម្របតាមគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពាក់កណ្តាលឆ្នាំ ២០៣០។ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/decade-road-action-planned-2021-2030
កំពង់ផែថ្មីនៅខេត្តកោះកុង នឹងចូលរួមបម្រើដល់វិស័យទេសចរណ៍ និងដឹកជញ្ជូន
កំពង់ផែដងទង់ ក្នុងខេត្តកោះកុង នឹងបម្រើដល់វិស័យទេសចរណ៍ និងដឹកជញ្ជូនទំនិញចេញចូល ប្រទេសជិតខាង ខណៈកំពង់ផែនេះនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ ២០២២ នេះហើយ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-26-1537-238103.html
ចំនួនយានយន្តអគ្គិសនីចុះបញ្ជីប្រើប្រាស់នៅកម្ពុជាកើនឡើងជាង ៨០០%
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការអះអាងថាកំណើននៃការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២២ មានចំនួន ៨៤ គ្រឿង ខណៈរយៈពេលដូចគ្នាឆ្នាំមុនមានចំនួន ៩ គ្រឿង ដែលនេះបង្ហាញពីការកើនឡើងជាង ៨០០ ភាគរយ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-05-30-1059-237119.html
កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ នៅអាល្លឺម៉ង់
រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) បានបោះឆ្នោតជាឯកច្ឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ ខែឧសភា។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-21-1627-236747.html
កម្ពុជាដាក់ឱ្យអនុវត្តការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស GTAS ជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយរំពឹងថា វានឹងបង្កើនប្រសិទ្ធភាពការងាររបស់គយនិងរដ្ឋាករកម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែន។ ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-0947-235290.html
លោក ស៊ុន ចាន់ថុល ឱ្យម្ចាស់រថយន្ដកន្លះលានគ្រឿងទៅធ្វើឆៀក
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ម្ចាស់យានយន្តដែលហួសសុពលភាពឆៀកប្រមាណកន្លះលានគ្រឿង ប្រញាប់ទៅឆៀកឱ្យទាន់ពេលវេលា ខណៈទីតាំងផ្ដល់សេវាកម្មនេះកំពុងតែនៅជិតពលរដ្ឋ ដែលជាការបង្កលក្ខណៈកាន់តែងាយស្រួលជាងមុន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-29-1027-234050.html
ជាង ៥ ឆ្នាំ កម្ពុជារកចំណូលបានជាង $៧០ លាន ពីការចុះបញ្ជីលេខរថយន្តពិសេស និងលេខផ្ទាល់ខ្លួន
ក្នុងរយៈជាង ៥ ឆ្នាំចុងក្រោយនេះកម្ពុជារកចំណូលបានពីការចុះបញ្ជីលេខរថយន្តពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន បានជាង ៧០ លានដុល្លារអាមេរិក ខណៈអន្តរក្រសួងកំពុងបន្តខិតខំធ្វើជាមួយក្រុមហ៊ុនគោលដៅដើម្បីផ្សព្វផ្សាយពីលេខពិសេសនេះបន្ថែមទៀត។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html
សាលារាជធានីអំពាវនាវឱ្យពលរដ្ឋប្រើរថយន្តក្រុងឡើងវិញ ដើម្បីបន្ថយចំណាយ និងមានសុវត្ថិភាព
សាលារាជធានីភ្នំពេញអំពាវនាវឱ្យពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងសាធារណៈឡើងវិញដើម្បីកាត់បន្ថយថ្លៃចំណាយ ស្របពេលតម្លៃសាំងលើទីផ្សារមានការកើនឡើងខ្ពស់ ហើយការប្រើប្រាស់តាមមធ្យោបាយមួយនេះក៏ផ្តល់សុវត្ថិភាពដល់អ្នកធ្វើដំណើរផងដែរ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-16-1039-233391.html
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំផែនការជំរុញប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា
ស្របនិន្នាការពេញនិយមទូទាំងសកលលោកនៃការប្រើប្រាស់រថយន្តអគ្គិសនី ក្រសួងសាធារណការ និង ដឹកជញ្ជូនរៀបចំសិក្ខាសាលាអន្តរក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។ ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2022-03-12-1009-233240.html
GMAC បើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមអំពីរបៀបពន្លត់អគ្គិភ័យ នៅតាមរោងចក្រសហគ្រាស
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមអំពីរបៀបពន្លត់អគ្គិភ័យ នៅតាមរោងចក្រសហគ្រាស។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-12-1702-233258.html
ក្រុមការងារ គសចក បញ្ចប់ការរៀបចំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី និងគ្រោងដាក់ឱ្យប្រើនៅឆ្នាំនេះ
ក្រុមការងារគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) បានបញ្ចប់ការរៀបចំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី និងគ្រោងបញ្ចប់ឱ្យបានសព្វគ្រប់ដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២២ នេះ ដែលការរៀបចំច្បាប់នេះជាថ្មីឡើងវិញ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ការអនុវត្ដច្បាប់ និងអ្នកប្រើប្រាស់ផ្លូវ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-11-1058-231547.html
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងឆ្នាំ ២០២១ កើនឡើង ២៨%
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងឆ្នាំ ២០២១ មានបរិមាណ ៥៥ ពាន់តោនកើនឡើង ២៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-10-1135-231470.html
បណ្ដុះបណ្ដាលមន្ត្រីនគរបាល ៥៧ រូប លើការគ្រប់គ្រងទិន្នន័យបទល្មើសចរាចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥៧ រូបស្ដីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដើម្បីបង្កើនសមត្ថភាពលើការប្រើប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ករណី ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-09-0936-231373.html
គ្រោងអគាររបស់ ជីប ម៉ុង ថៅវើ បានឡើងដល់ជាន់ខ្ពស់បំផុត
អគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ជាន់(ស្មើនឹង ១៨៥ ម៉ែត្រ) ដែលមានទុនវិនិយោគសរុប ២៣០លានដុល្លាររបស់ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសពីការបញ្ចប់គ្រោងអគារដល់ជាន់កំពូលហើយកាលពីថ្ងៃទី១៤ ខែមករាកន្លងមក។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-15-0945-230105.html
តំណាងពលរដ្ឋជាង ១០ គ្រួសារ តវ៉ារកដំណោះស្រាយដីពីការសាងសង់ផ្លូវ ៣០ ម៉ែត្រ
ប្រជាពលរដ្ឋប្រមាណ ៣០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ទាមទាររកដំណោះស្រាយដីធ្លីពីគម្រោងសាងសង់ផ្លូវឈ្មោះសម្ដេច ហ៊ុន នាង ដែលតភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ (ផ្លូវសម្ដេចតេជោ ហ៊ុន សែន) មកផ្លូវ ៣៧១ ដែលបានប៉ះពាល់ទៅលើខ្នងផ្ទះរបស់ពួកគេជាង ១០ គ្រួសារ ដោយ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-17-1003-226967.html
ក្រសួងមហាផ្ទៃសម្រេចបង្កើតភូមិថ្មីមួយឈ្មោះ «ភូមិព្រៃតាឡូញ» នៅក្នុងស្រុកបវេល
ក្រសួងមហាផ្ទៃសម្រេចបង្កើតភូមិថ្មីមួយទៀតឈ្មោះ «ភូមិព្រៃតាឡូញ» ដែលមានទីតាំងស្ថិតនៅក្នុង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយយោងតាមសំណើរបស់រដ្ឋបាលខេត្តនេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-10-24-1735-225603.html
អង្គការ JICA ផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់គម្រោងពង្រីកការផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ប្រាក់កម្ចីសម្បទានប្រមាណ ៥៨ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3b3gmD3
UPDIS ត្រូវបានជ្រើសរើសឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន (UPDIS) របស់ប្រទេសចិន ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មី និងជាមជ្ឈមណ្ឌលឡូជីស្ទិក និងរមណីយដ្ឋានក្នុងតំបន់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-19-1410-225311.html
មន្ត្រី៖ រថយន្ត ២១៧ គ្រឿង ត្រូវបានម្ចាស់យកត្រឡប់ទៅវិញ បន្ទាប់ពីឃាត់ករណីដឹកលើសទម្ងន់
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថារថយន្តធុនធ្ងន់ដែលសមត្ថកិច្ចឃាត់ ករណីដឹកលើសទម្ងន់កំណត់ចំនួន ២១៧ គ្រឿង ត្រូវបានម្ចាស់មកទទួលយកវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត ខណៈរថយន្តល្មើស ១២ គ្រឿងទៀត ម្ចាស់កំពុងបំពេញបែបបទ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-11-1052-224832.html
តំណាងពលរដ្ឋក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែកភូមិ ១៦ និង ១៧ ស្នើសុំសាលាក្រុងអភិវឌ្ឍនៅនឹងកន្លែង
ពលរដ្ឋរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅភូមិ ១៦ និង ១៧ ស្ថិតក្នុងខណ្ឌទួលគោក ជួបមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង បន្ទាប់ពីពួកគេបង្ហាញជំហរបដិសេធក្នុងការទទួលយកដំណោះស្រាយដែលត្រូវប្តូរទីតាំងឆ្ងាយពីទីលំនៅបច្ចុប្បន្ន។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-28-0955-224308.html