បាត់ដំបង
ក្រសួងអប់រំប្រជុំគ្នារកដំណោះស្រាយកាត់បន្ថយការបោះបង់នៅបឋមសិក្សាដើម្បីជំរុញកំណើនចូលរៀននៅមធ្យមសិក្សា
ក្រសួងអប់រំបានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនិងការផ្ដល់អាហារូបត្ថម្ភនៅសាលារៀនកម្រិតបឋមសិក្សាដែលជាផ្នែកមួយចូលរួមចំណែកកាត់បន្ថយបញ្ហាការបោះបង់នៅបឋមសិក្សា ដើម្បីជំរុញកំណើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ព្រមទាំងផ្តល់ឱ្យយុវជនកម្ពុជានូវចំណេះដឹងមុខវិជ្ជា ជំនាញ និងសមត្ថភាពសតវត្សទី២១។ ...
តន វិបុល
https://shorturl.at/IMc4J
ពលរដ្ឋទូទាំងខេត្តបាត់ដំបងត្រូវប្រុងប្រយ័ត្នខ្ពស់ ក្រោយពីកម្ពស់ទឹកស្ទឹងសង្កែហក់ដល់កម្រិតអាចបង្កហានិភ័យ
អាជ្ញាធរខេត្តបាត់ដំបងប្រកាសឱ្យប្រជាពលរដ្ឋទូទាំងខេត្ត មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីកម្ពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបានហក់ដល់កម្រិតប្រុងប្រយ័ត្ន ដោយសារតែភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-2-1640-263147
ខេត្តបាត់ដំបងស្វែងរកការគាំទ្រពីកូរ៉េសម្រាប់វិស័យកសិកែច្នៃ
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើសាធារណរដ្ឋកូរ៉េឲ្យជួយកៀរគរអ្នកវិនិយោគកូរ៉េមកស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ពិសេសការកែច្នៃកសិផលដ៏សម្បូរបែបរបស់ខេត្ត។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/Nn1r9
ក្រសួងបរិស្ថានទប់ស្កាត់ប្រេងហូរចូលប្រព័ន្ធទឹកធម្មជាតិ បន្ទាប់ពីប្រេងធ្លាយពីទូរថភ្លើងនៅបាត់ដំបង
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានដឹកនាំកម្លាំងក្រុមការងារជំនាញទប់ស្កាត់ការហូរសាយភាយប្រេងឥន្ធនៈចូលប្រព័ន្ធទឹកធម្មជាតិ បន្ទាប់ពីមានឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវក្រឡាប់ ហើយធ្វើឱ្យប្រេងធ្លាយចេញពីស៊ីទែនដែលដឹកដោយទូរថភ្លើងនោះ។ ហេតុការណ៍កើតឡើងនៅភូមិទួលតាឯក សង្កាត់តួលតាឯង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍។ ...
តន វិបុល
https://shorturl.at/Eep4D
ប្រេងកំពប់ប្រមាណ៦ម៉ឺនលីត្រ ដោយសារផ្លូវស្រុតនៅបាត់ដំបង កំពុងត្រូវបានស្តារចេញពីប្រព័ន្ធរំដោះទឹក
ក្រុមការងារក្រសួងបរិស្ថានកំពុងតែធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងស្តារប្រេងដែលកំពប់ពីស៊ីទែនប្រមាណជា៦ម៉ឺន ក្នុងចំណោម៧ម៉ឺនលីត្រនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងឱ្យបានស្អាតឡើងវិញ ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-18-1053-262981
តំបន់ប្រវត្តិសាស្រ្តភ្នំសំពៅ និងភ្នំបាណន់ កំពុងត្រូវបានរៀបចំចុះបញ្ជី ជាតំបន់បេតិភណ្ឌធម្មជាតិ
មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបាត់ដំបង អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យ និងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-9-1650-262609
តុកែ និងជីងចក់៣ប្រភេទ ត្រូវទទួលស្គាល់ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងស្នើដាក់ក្នុងបញ្ជី ជិតផុតពូជបំផុត
តុកកែថ្មី១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម បានរកឃើញកាលពីខែមិនា ឆ្នាំ២០២៤ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបងនោះ ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-1-1134-262505
គ្រឿងញៀនជាង៣៤០គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ ត្រូវបានដុតបំផ្លាញចោល
គ្រឿងញៀនជាង៣៤០គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ត្រូវបានដុតបំផ្លាញចោល នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-24-1752-262443
កសិករខេត្តបាត់ដំបងឃើញគ្រាប់បែកអាមេរិកទម្ងន់១១០គីឡូក្រាមដែលកម្រឃើញនៅប៉ែកខាងលិចប្រទេស
កសិករម្នាក់នៅស្រុកសំឡូតខេត្តបាត់ដំបង បានជីកដី និងឃើញគ្រាប់បែក Mk81 មួយគ្រាប់ ហើយបាន ហៅអង្គការហាឡូត្រាស់ (HALO Trust) មកជួយយកចេញកាលពីចុងសប្ដាហ៍។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-12-177-262055
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្តុកទឹកជាង១៦៣លានម៉ែត្រគូប ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយទឹកជំនន់
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលមានសក្តានុពលស្ដុកទឹករហូតដល់ទៅជាង ១៦៣លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ដីកសិកម្មជាង៣ម៉ឺនហិកតា នៅឃុំចំនួន១១ ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់ នឹងត្រូវ បញ្ចប់ការសាងសង់ នាខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-8-1555-262032
«ខ្យងឧទយាទិត្យ» ត្រូវបានទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់ពិភពលោក
«ខ្យងឧទយាទិត្យ» (Clostophis udayaditinus) ត្រូវបានទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត បន្ទាប់ពីត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ២០២៤។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-25-1431-261709
ប្រទេសអៀរឡង់ប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទនៅកម្ពុជា
ប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធី អាកាសធាតុក្នុងឆ្នាំ ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា ដើម្បីជួយដល់សហគមន៍ជនបទនៅភាគខាងជើង នៃប្រទេស ជាមួយនឹងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-19-1637-261661
មន្រ្តីជំនាញណែនាំកសិករឱ្យកាត់បន្ថយប្រើប្រាស់ថ្នាំគីមីចំពោះស្រូវជិតប្រមូលផល
កសិករក្នុងខេត្តបាត់ដំបងត្រូវបានណែនាំឱ្យកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមីបាញ់កម្ចាត់សត្វមមាចនៅពេលស្រូវជិតប្រមូលផល ដោយសារតែវាធ្វើឱ្យប៉ះពាល់ដល់គុណភាពស្រូវ សុខភាពសាធារណៈ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-8-15-1632-260112
ប្រធានមន្ទីរបរិស្ថាន៖ យើងកំពុងស្រាវជ្រាវធ្វើតាមច្បាប់ទាំងអស់ ដោយមិនលើកលែងដាច់ខាត
មន្ទីរបរិស្ថានខេត្តបាត់ដំបងបាននឹងកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់មួយករណី ក្រោយពីបង្រ្កាបបានឈើប្រភេទលេខ ៣ ជាង ១៣ម៉ែត្រគុបនៅជិតស្នាក់ការច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-6-11-1452-259751
ប្រជាពលរដ្ឋ និងអាជ្ញាធរអំពាវនាវឲ្យបង្កើនថវិកាជាតិដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ
អាជ្ញាធរសង្កាត់អូរម៉ាល់ក្នុងក្រុងបាត់ដំបង និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានគូសបញ្ជាក់ពីភាពខ្វះខាតក្នុងការប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ឃុំ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការផ្សេងទៀតរបស់ប្រជាពលរដ្ឋ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/commune-residents-authorities-call-for-increased-national-budget-to-meet-peoples-needs/
រោងចក្រកែច្នៃស្វាយក្នុងខេត្តបាត់ដំបងរងការព្រមានរឿងបញ្ចេញទឹកកខ្វក់ចូលក្នុងប្រឡាយ
អាជ្ញាធរខេត្តបាត់ដំបងបានចេញលិខិតព្រមានមួយទៅកាន់ម្ចាស់រោងចក្រកែច្នៃស្វាយជាជនជាតិចិន ដែលរងការចោទប្រកាន់ថាបានបញ្ចេញទឹកកខ្វក់ចូលក្នុងប្រឡាយអូរត្រែង ក្នុងភូមិស្វាយស ឃុំអូរត្រែង ស្រុករតនមណ្ឌល។ ...
សុវណ្ណ ស្រីពេជ្រ និង ហ៊ែល កំសាន
https://khmer.cambojanews.com/chinese-mango-processing-factory-in-battambang-warned-for-discharging-sewage-into-stream/
កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ...
គឹម សារុំ
https://www.postkhmer.com/national/2023-12-24-2025-257020
ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរជាង ២,៣១ លាននាក់ក្នុងរយៈពេល ៥ ឆ្នាំ
ខេត្តបាត់ដំបង បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២,៣១៥,១២៦នាក់ និងទេសចរអន្តរជាតិចំនួន ២៥៦,៥៦១នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501342421/battambang-attracts-over-2-31-million-tourists-in-five-years/
រដ្ឋាភិបាលពិន័យក្រុមហ៊ុនឱសថដែលបំពុលទឹកស្ទឹងសង្កែ៥០ម៉ឺនដុល្លារ និងតម្រូវឲ្យប្ដូរទីតាំង
បន្ទាប់ពីក្រុមហ៊ុនផលិតឱសថមួយនៅខេត្តបាត់ដំបងបានធ្វើឲ្យលេចធ្លាយកាកសំណល់ធ្វើឲ្យមានការបំពុលទឹកស្ទឹងសង្កែ ក្រសួងបរិស្ថានបានពិន័យលើក្រុមហ៊ុនមួយនេះប្រហែលកន្លះលានដុល្លារ និងបានបញ្ជាឲ្យក្រុមហ៊ុនប្ដូរទីតាំងទៅឆ្ងាយ ...
សុវណ្ណ ស្រីពេជ្រ និង រ៉ាន់ ស្រីដែត
https://khmer.cambojanews.com/government-orders-500000-fines-relocation-for-company-polluting-sangke-river/
គជប នឹងបើកសន្និបាតបូកសរុបការងារបោះឆ្នោត និងធ្វើការពិភាក្សាពីដំណើរការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៥ ខែសីហា នាសាលមហោស្រពស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-08-10-0857-253397.html
ក្រសួងបរិស្ថាន និងខេត្តបាត់ដំបង ចាប់ផ្តើមការសាកល្បងប្រព័ន្ធគ្រប់គ្រងសំណល់រឹងក្នុងទីក្រុង
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសំណល់រឹងទីក្រុង (NSWM-PLATFORM) ក្នុងប្រព័ន្ធថ្នាក់ជាតិ របស់រដ្ឋបាលក្រុងបាត់ដំបង ដើម្បីពង្រឹងការគ្រប់គ្រងសំណល់រឹងស្របតាមគោលការណ៍នៃការប្រមូលទាំងអស់ ប្រមូលស្អាត ប្រមូលទាន់ពេល និងប្រមូល ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501339847/ministry-of-environment-and-battambang-province-launch-urban-solid-waste-management-system-testing/
សមាគមកាយឫទ្ធិនារីខេត្ដបាត់ដំបង ដាំកូនឈើប្រណីតជាង ២០០ ដើម ដើម្បីលើកកម្ពស់បរិស្ថាន និងទេសចរណ៍
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងបាននាំយកកូនឈើប្រណីត និងឈើលម្អជាង ២០០ ដើម ដាក់ដាំនៅតំបន់អាងតាគមដើម្បីលើកកម្ពស់វិស័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនារមណីយដ្ឋានប្រាសាទឯកភ្នំ។ ...
ជា សុខនី
https://www.postkhmer.com/national/2023-08-09-0840-253358.html
អាជ្ញាធរខេត្តបាត់ដំបងថាទឹកស្ទឹងសង្កែរងនូវការបំពុលដោយសារលេចធ្លាយសាធាតុគីមីពីក្រុមហ៊ុនឱសថ
មន្ត្រីខេត្តបាត់ដំបងបានឲ្យដឹងថាក្រុមហ៊ុនផលិតឱសថមួយបានលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងសង្កែ ដែលនាំឲ្យមានការបំពុលទឹកដែលប្រជាសហគមន៍ប្រើប្រាស់ និងបានធ្វើឲ្យត្រីងាប់អស់ជាច្រើន។ ...
សុវណ្ណ ស្រីពេជ្រ និង អ៊ឹង ស៊ា
https://khmer.cambojanews.com/pharmaceutical-company-contaminates-sangke-river-battambang-authorities-say/
តំណាងពលរដ្ឋ៥នាក់ត្រូវបានតុលាការខេត្តបាត់ដំបងឃុំខ្លួនដោយចោទថារំលោភលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន
តំណាងប្រជាពលរដ្ឋប្រាំនាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននាថ្ងៃសុក្រ ទី២៣ ខែមិថុនា ដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភយកដីកម្មសិទ្ធិឯកជនរបស់រដ្ឋ ដែលជួលឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ស្ថិតនៅភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ...