លោក បេ ចន្ត្រា
លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) ...
លោក ប៊ុន ថារម្យ
លោក ប៊ុន ថារម្យ បច្ចុប្បន្ននេះគឺជាប្រធានក្រុមដឹកនាំទទួលបន្ទុកខាងទំនាក់ទំនង នៅអង្គការ InSTEDD iLab ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាអង្គការមួយដែល ផ្តោតទៅលើការរចនា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្នែកបច្ចេកវិទ្យា ដើម្បីភាពប្រសើរឡើងក្នុងសង្គម។ ក្នុងនាមជាអ្នកសរសេរប្លក់ និងបានអះអាងចំពោះខ្លួនឯងថាជាអ្នកការទូតផ្នែកបច្ចេកវិទ្យាខាងឌីជីថលតាំងពីឆ្នាំ២០០៤ លោក ថារម្យ បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានសន្និសិទបច្ចេកវិទ្យាដំបូងបង្អស់នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះ បាខែមភ្នំពេញ។ លោក ក៏មានប្រវត្តិការងារជាច្រើន នៅក្នុងវិស័យសារព័ត៌មានអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗទៀតផង ដែលសមិទ្ធិផលការងាររបស់លោកអាចរកឃើញបាននៅក្នុង គេហទំព័រ GlobalVoicesOnline.org ការសែតភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន Asian Correspondent និងសារព័ត៌មានសំឡេងសហរដ្ឋអាមេរិច (Voice of America) ។ លោក ថារម្យ គឺជាអតីតនិស្សិតអាហារូបករណ៍ម្នាក់ នៃកម្មវិធីភាពជាអ្នកដឹកនាំអ្នកធ្វើទស្សនកិច្ចអន្តរជាតិ (International Visitor Leadership Program) ដែលជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករបស់ក្រុមវិជ្ជាជីវៈ បង្កើតឡើងដោយសហរដ្ឋអាមេរិច។ ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០8។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...