វិវាទព្រហ្មទណ្ឌ
វិវាទព្រហ្មទណ្ឌ សំដៅទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។34នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។35 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។36ក្របសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។37 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។38បណ្ដុំវីដេអូពន្យល់ចំនួន ០៨ នៃ “កម្មវិធីផ្សព្វផ្សាយច្បាប់” ដែលផលិតដោយក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន៖ ក្រមព្រហ្មទណ្ឌ ២០១០ បណ្ដុំវីដេអូពន្យល់ចំនួន ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។90 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី
ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃឈើដែលមានចំនួនប្រហែល ១៣,១ លានហិកតា ក្នុងឆ្នាំ១៩៧៣ ហើយវាបានធ្លាក់ចុះមកនៅត្រឹម ៨,៧ លានហិកតាក្នុងឆ្នាំ២០១៤។129 យោងទៅតាមក្រសួងបរិស្ថាន ព្រៃឈើបានគ្របដណ្តប់ ៧៣% នៃផ្ទៃដីសរុបក្នុង ...