វិវាទព្រហ្មទណ្ឌ

វិវាទ​ព្រហ្មទណ្ឌ សំដៅ​ទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។1

នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។2 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។3

ក្រប​សៀវភៅ​ក្រម​នីតិ​វិធី​ព្រ​ហ្ម​ទណ្ឌ និងក្រមព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0។

ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។4 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។5

ទោះបីជាយ៉ាងនេះក្ដី នៅពេលមានក្របខ័ណ្ឌច្បាប់បានបង្កើតឡើង មុខងាររបស់វាត្រូវបានគេរិះគន់យ៉ាងខ្លាំង។6 កង្វះខាតបុគ្គលិក និងធនធានមនុស្ស7និងជាពិសេសកង្វះភាពសុចរិតនៅក្នុងតុលាការកម្ពុជា ត្រូវបានអង្គការជាតិ និងអន្តរជាតិរិះគន់យ៉ាងខ្លាំង។8 យុត្តិធម៌ត្រូវបានគេមើលឃើញថាមានភាពលំអៀងហើយមានការអះអាងថា វាត្រូវបានជះឥទ្ធិពលដោយអំណាចនីតិប្រតិបត្តិ អំណាចនយោបាយ និងសេដ្ឋកិច្ច ដែលភាគច្រើន ជៀសផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅពេលទទួលបានអត្ថប្រយោជន៍សម្រាប់ផលប្រយោជន៍ផ្សេងទៀត។9 

ក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌដូចតទៅ៖ “សកម្មភាពព្រហ្មទណ្ឌត្រូវបានធ្វើឡើងដោយព្រះរាជអាជ្ញាដើម្បីផលប្រយោជន៍ទូទៅរបស់សង្គម។ ព្រះរាជអាជ្ញាចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌនិងស្នើសុំការអនុវត្តច្បាប់ដោយមានការស៊ើបអង្កេតនិងចៅក្រមជំនុំជម្រះ ”។ បន្ទាប់ពីពាក្យបណ្តឹងត្រូវបានដាក់ដោយជនរងគ្រោះឬការស៊ើបអង្កេតរបស់ប៉ូលីស ករណីព្រហ្មទណ្ឌត្រូវបានផ្តួចផ្តើមឡើងដោយព្រះរាជអាជ្ញា។ សកម្មភាពព្រហ្មទណ្ឌត្រូវតែធ្វើឡើងក្នុងរយៈពេលកំណត់ណាមួយ។ តុលាការព្រហ្មទណ្ឌក៏អាចសម្រេចលើបណ្តឹងរដ្ឋប្បវេណីផងដែរ។ ប្រការនេះនឹងតាមការស្នើសុំរបស់ជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌដែលហៅថា “ដើមបណ្តឹងរដ្ឋប្បវេណី”។ ជនរងគ្រោះនឹងមិនស្នើសុំការពិន័យទេ ប៉ុន្តែនឹងទទួលយកសំណងផ្សេងៗសម្រាប់ការខូចខាតរបស់ជនរងគ្រោះ ដោយសារបទល្មើសព្រហ្មទណ្ឌ។10

ច្បាប់នេះផ្តល់នូវការកាត់ទោសដែលមានសក្តានុពលជាច្រើនដូចជា ការពិន័យជាអប្បបរមានិងអតិបរមា និងតុលាការជ្រើសរើសពីក្នុងរឿងនេះ ដោយយោងទៅតាមភាពធ្ងន់ធ្ងរនៃអំពើដែលបានប្រព្រឹត្តឬក៏សាវតារបស់ជនល្មើស។ វាគឺជាគោលការណ៍នៃការដាក់ទណ្ឌកម្មបុគ្គល។11 រាល់បទល្មើសព្រហ្មទណ្ឌ ត្រូវបានបែងចែកជាផ្នែកមួយនៃ ៣ ប្រភេទផ្សេងៗគ្នា អាស្រ័យលើភាពធ្ងន់ធ្ងរនៃបទល្មើស និងទោស ដែលមានរូបភាពជា៖ បទឧក្រិដ្ឋ12បទល្មើសមជ្ឈិម13និងបទល្មើសតូចតាច។14មានបទប្បញ្ញត្តិគ្រប់គ្រងទាំងនីតិវិធីមុនការជំនុំជម្រះក្ដី និងជំនុំជម្រះក្តី។ 

នីតិវិធីមុនការជំនុំជម្រះក្ដី

នីតិវិធីមុនពេលជំនុំជម្រះគឺជាក្របខ័ណ្ឌច្បាប់នៃការស៊ើបអង្កេតបឋម។ នៅពេលដែលព្រះរាជអាជ្ញាដឹងអំពីសកម្មភាពដែលអាចត្រូវបានចាត់ថាជាបទល្មើសព្រហ្មទណ្ឌតាមរយៈពាក្យបណ្តឹង ការបរិហារ និងការដាក់ស្នើពីមន្រ្តីនគរបាលយុត្តិធម៌ ទាំងឯកសារត្រូវបានធ្វើឡើងដោយគ្មានការកែច្នៃ ឬ ក៏ការចោទប្រកាន់ពីបទឧក្រិដ្ឋ។15 ការផ្តន្ទាទោសព្រហ្មទណ្ឌអាចត្រូវបានធ្វើឡើងតាមរយៈការស៊ើបអង្កេតសវនាការដោយផ្ទាល់ (នៅចំពោះមុខតុលាការដំបូង) ឬដីកាបង្គាប់ឱ្យបង្ហាញខ្លួនភ្លាមៗ (នៅចំពោះមុខតុលាការដំបូង ប្រសិនបើបទល្មើសមានលក្ខណៈជាក់ស្តែងនិងមិនស្ថិតក្នុងចំណោមករណីធ្ងន់ធ្ងរបំផុត)។16ក្នុងករណីបទឧក្រិដ្ឋឬបទល្មើសមជ្ឈិមដែលធ្ងន់ធ្ងរបំផុត ការស៊ើបអង្កេតគឺជាកាតព្វកិច្ច។17

ប៉ូលីសអាចជូនដំណឹងដល់បុគ្គលដែលមានការសង្ស័យឲ្យមកបង្ហាញខ្លួន ហើយរក្សាទុកពួកគេឱ្យនៅជាប់ឃុំខ្លួនដើម្បីធ្វើការសាកសួរ។18 វិធាននៃនីតិវិធីនិងដែនកំណត់នៃរយៈពេលនៃការឃុំខ្លួនរបស់ប៉ូលីស ត្រូវតែគោរពដោយប៉ូលីស។19 ជាឧទាហរណ៍ បន្ទាប់ពីឃុំឃាំងអស់រយៈពេល២៤ម៉ោង អ្នកជាប់ឃុំអាចស្នើសុំទាក់ទងមេធាវីរបស់ពួកគេឬអ្នកផ្សេងទៀតដើម្បីជួយពួកគេ។20

ការស៊ើបអង្កេតរបស់តុលាការ គឺជាការស៊ើបអង្កេតដែលធ្វើឡើងដោយចៅក្រមស៊ើបអង្កេត នៅពេលដែលព្រះរាជអាជ្ញាបានបញ្ជូនសំណុំរឿងដំបូង។ ចៅក្រមស៊ើបសួរមិនអាចចូលរួមក្នុងការវិនិច្ឆ័យទោសព្រហ្មទណ្ឌទេ បើមិនដូច្នេះទេ វានឹងត្រូវចាត់ទុកជាមោឃៈ។តួនាទីរបស់ពួកគេ គឺស្វែងរកភស្តុតាង ដោយមិនគិតពីភស្តុតាងដែលបង្ហាញថាមានកំហុសឬគ្មានទោសដើម្បីបញ្ជាក់ការពិត។​ នៅចុងបញ្ចប់នៃការស៊ើបអង្កេត ចៅក្រមស៊ើបសួរត្រូវធ្វើការសម្រេចចិត្ត ទាំងចោទប្រកាន់ជនជាប់ចោទឬបិទរឿងក្តី ដោយមិនមានវិធានការបន្តទៀតនិងជូនដំណឹងទៅដល់ភាគីផ្សេងៗទៀត (ព្រះរាជអាជ្ញា ជនសង្ស័យ ដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី)។21 

នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេត ចៅក្រមអាចបញ្ជាឱ្យជនជាប់ចោទត្រូវបានឃុំខ្លួន ក្នុងករណីដែលបានបញ្ជាក់នៅក្នុងក្រមព្រហ្មទណ្ឌនិងដោយមានភស្តុតាងត្រឹមត្រូវ។22ប្រភេទនៃបទល្មើសអាស្រ័យថាតើជនជាប់ចោទនោះ ជាអនីតិជនឬមនុស្សពេញវ័យ ដែលកំណត់រយៈពេលអតិបរមានៃការឃុំខ្លួនបណ្តោះអាសន្ន។23 ជាឧទាហរណ៍ មនុស្សពេញវ័យដែលសង្ស័យពីបទឧក្រិដ្ឋ អាចត្រូវបានជាប់ឃុំខ្លួនក្នុងរយៈពេលប្រាំមួយខែ និងអាចតវ៉ាឡើងវិញបានពីរដង។ ការឃុំខ្លួនបណ្តោះអាសន្នត្រូវបញ្ចប់តាមការស្នើសុំរបស់ចៅក្រមស៊ើបសួរឬព្រះរាជអាជ្ញាឬនៅចុងបញ្ចប់នៃការស៊ើបអង្កេត ប្រសិនបើចៅក្រមមិនបានសម្រេចចិត្តក្នុងការរក្សាទុកជននោះឱ្យនៅជាប់ឃុំក្នុងកំឡុងរយៈពេលនៃការជំនុំជម្រះ។ ជនជាប់ចោទក៏អាចដាក់ពាក្យស្នើសុំឱ្យដោះលែងនៅពេលណាក៏បាន។ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅកាន់ព្រះរាជអាជ្ញា។ ចៅក្រមស៊ើបសួរអាចសម្រេចលើពាក្យសុំក្នុងរយៈពេល ៥ ថ្ងៃបន្ទាប់ពីបញ្ជូនបន្តសំណុំរឿងទៅកាន់ព្រះរាជអាជ្ញារួចហើយ។24

នីតិវិធីជំនុំជម្រះក្ដី

ដំណើរការនីតិវិធីចាប់ផ្តើមនៅចំពោះមុខតុលាការព្រហ្មទណ្ឌនៃតុលាការដំបូង។25 វាស្ថិតក្រោមអធិបតីភាពរបស់ចៅក្រម ដាច់ដោយឡែកពីចៅក្រមស៊ើបសួរ។ សម្រាប់បទឧក្រិដ្ឋ តម្រូវឲ្យមានក្រុមចៅក្រមចំនួនបីនាក់។26ក្នុងពេលជំនុំជម្រះក្ដី នីតិវិធីចែងថាភាគីពាក់ព័ន្ធទាំងអស់អាចត្រូវបានសាកសួរនិងផ្ដល់ជាភស្តុតាង ដែលបង្ហាញដោយព្រះរាអាជ្ញានិងមេធាវីការពារក្តី ដើម្បីស្វែងរកនូវការពិត។27 

នៅចុងបញ្ចប់នៃការជំនុំជម្រះក្ដី ចៅក្រមនឹងចេញសេចក្តីប្រកាសសាលក្រមរបស់ពួកគេ ដែលត្រូវតែប្រកាសជាសាធារណៈ។28 ជនជាប់ចោទអាចត្រូវបានលើកលែងទោសឬត្រូវបានរកឃើញថាមានកំហុសលើសពីការសង្ស័យដែលសមហេតុសមផល និងត្រូវបានផ្តន្ទាទោស។29 ភាគីណាមួយអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់តុលាការដំបូងបាន។30បណ្តឹងនេះត្រូវបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍។ នៅពេលដែលជនជាប់ចោទប្តឹងឧទ្ធរណ៍ តុលាការអាចដោះលែងជនជាប់ចោទ កាត់បន្ថយការកាត់ទោសរបស់ពួកគេឬធ្វើឡើងវិញនូវបទល្មើស ប៉ុន្តែគេមិនអាចបង្កើនទោសឬបន្ថែមបទល្មើសថ្មីបានទេ។ នៅពេលដែលព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ តុលាការអាចផ្លាស់ប្តូរសាលក្រមលើកលែងទោសនិងបង្កើនការកាត់ទោស។31

ជាចុងក្រោយ ប្រសិនបើភាគីណាមួយជំទាស់នឹងសាលដីកាលើបណ្តឹងឧទ្ធរណ៍ដោយឈរលើមូលដ្ឋាននៃការខ្វះខាតនីតិវិធីដូចជាការរំលោភអំណាច ភាពមិនស្របច្បាប់នៃគណៈវិនិច្ឆ័យឬការបំភ័ន្តនៃអង្គហេតុ បន្ទាប់មកវិធីសាស្រ្តដែលត្រូវបានធ្វើឡើងទៅតុលាការកំពូល32ដែលអាចបដិសេធសំណើនេះឬមិនទទួលស្គាល់សាលក្រមទាំងស្រុងឬមួយផ្នែកហើយបញ្ជូនរឿងក្តីនេះទៅសាលាឧទ្ធរណ៍ម្តងទៀត។33

ទាក់​ទង​នឹង​វិវាទ​​ព្រហ្មទណ្ឌ​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TCcHs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!