តម្លៃ និងព័ត៌មានទំនាក់ទំនងសេវាកម្ម
តម្លៃសេវាសេវារដ្ឋបាលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម សេវាលើមធ្យោបាយដឹកជញ្ជូន កម្រៃសេវាសម្រាប់ការភ្ជាប់-ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី របស់អគ្គិសនីកម្ពុជា ការផ្តល់សេវានៅមណ្ឌលសុខភាព តារាងតម្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សេវាផ្គត់ផ្គង់ទឹកស្អាត តារាងព័ត៌មានទំនាក់ទំនងអំពីសេវាតារាងនៃព័ត៌មានទំនាក់ទំនងរបស់រដ្ឋបាលឃុំ/សង្កាត់ តារាងលេខទូរស័ព្ទបម្រើសេវាអតិថិជន របស់អគ្គិសនីកម្ពុជា លេខទំនាក់ទំនងសម្រាប់ចម្ងល់ក្នុងការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ លេខទូរស័ព្ទប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត លេខទំនាក់ទំនងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញុ, ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅ, ខេត្តសៀមរាប និងព្រៃវែង ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០8។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...