សំរាមជាច្រើនឡានត្រូវបានយកចេញពីប្រឡាយ
អាជ្ញាធរខណ្ឌចំការមន បានប្រមូលសំរាមចេញពីប្រឡាយទឹកបឹងត្របែកនៅសប្តាហ៍នេះ ដែលជាសរុបនៃសំរាមទាំងនោះមានជិត ២០០ ឡាន ដែលត្រូវចំនាយពេលពីរថ្ងៃ ហើយអាជ្ញាធរបានស្នើរឱ្យពលរដ្ឋទាំងអស់ឈប់បោះសំរាមចូលទៅក្នុងប្រឡាយ ...
សែន ដាវីត
http://www.khmertimeskh.com/5083654/truckloads-trash-removed-canal/
ក្រុមអភិរក្សសត្វព្រៃអន្តរជាតិ បង្ហាញកង្វល់ពីការទន្ទ្រានតំបន់ការពារ
អង្គការអភិរក្សអន្តរជាតិពីម្សិលមិញបានសុំអន្តរាគមន៍ពីក្រសួងបរិស្ថានរឿងការទន្ទ្រានយកដីនៅតំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិពីសំណាក់ទាហាន និងអាជ្ញាធរមូលដ្ឋាន។ ...
ផាក់ ស៊ាងលី
http://bit.ly/2hYFbYG
កម្ពុជាបញ្ជូនស្ត្រីបម្រើការតាមផ្ទះទៅទីក្រុងហុងកុង
មន្ត្រីការងារបានបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះចំនួន ១៤ នាក់ ទៅទីក្រុងហុងកុង នៅក្នុងការប្រារព្ធការអបអរកម្មវិធីសាកល្បងមួយ ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ ដែលសង្ឃឹមថានឹងបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះរហូតដល់ ១០០០ នាក់ទៅ ...
យន់ ស៊ីនាត and Daphne Chen
http://www.phnompenhpost.com/national/maids-depart-hong-kong-part-new-program
រដ្ឋាភិបាល មិនអាចលៃលកទិញម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃចន្ទបានថ្លែងថា រដ្ឋាភិបាលមិនអាចលៃលកបន្ថែមម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែមទៀតដើម្បីបង្កើនល្បឿនដំណើរការរៀបចំឯកសារសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលកំពុងធ្វើការនៅបរទេសបានទេ។ ...
ម៉ិច ដារ៉ា
http://bit.ly/2DGSwha
កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល
បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល ៣ ឆ្នាំ កន្លះមក ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA)ប្រចាំនៅកម្ពុជា បានប្រគល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដែលមានតម្លៃ១០.១លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកាលពី ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/
ជនពិការកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត
អង្គការចំនួនបីបានធ្វើការសិក្សាស្រាវជ្រាវលើស្ថានភាពជនពិការក្នុងខេត្តចំនួនពីរគឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដោយរកឃើញថាពួកគេប្រឈមនឹងបញ្ហាផ្លូវចិត្តដែលទាមទារឲ្យពួកគេទទួលបាននូវសេវាគាំពារសុខភាព។ ...
សែន ដាវីត
http://bit.ly/2eHrcDF
ក្រសួង អំពាវនាវឲ្យពលរដ្ឋ យកចិត្តទុកដាក់សុវត្ថិភាពចំណីអាហារ
មន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ដោយមិនត្រូវទិញអាហារដែលសង្ស័យមានដាក់ជាតិគីមីឬអាហារដែលមានតម្លៃទាបខុសធម្មតាដែលអាចជាអាហារខូចគុណភាពនិងដាក់ជាតិគីមី ក្រោយពីមានករណីសិស្សសាលានៅខេត្ត ...
ប៉ិច សុធារី
http://bit.ly/2lKsIat
វិស័យធនាគារនៅកម្ពុជា នៅតែបង្ហាញពីកំណើនស្ថិរភាព
ប្រតិបត្តិការនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុទាំងប្រាក់បញ្ញើ និងប្រាក់ចំណេញនៅកម្ពុជាកាលពីឆ្នាំមុន បានឆ្លុះបញ្ចាំងពីកំណើនប្រកបដោយស្ថិរភាព និងទំនុកចិត្តពីសាធារណជននៅក្នុងវិស័យនេះ។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យឧស្សាហកម្មហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា ...
ហ៊ គឹមសាយ និង Matthieu de Gaudemar
http://bit.ly/2otZyKO
មេឃុំប្តឹងអ្នកកាសែតដែលសួរសំណួរអ្នកភូមិពាក់ព័ន្ធការបោះឆ្នោត
មេឃុំម្នាក់បានដាក់ពាក្យបណ្ដឹងផ្លូវការប្ដឹងអ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីរនាក់ដែលបានសម្ភាសអ្នកភូមិក្នុងខេត្តរតនគិរី ជាផ្នែកមួយនៃការយកព័ត៌មានស្ដីពីការបោះឆ្នោតឃុំ សង្កាត់ របស់កាសែតនេះ ដោយចោទប្រកាន់អ្នកទាំងពីរថាចូលមក “ក្នុងគោលបំណងមិនល្អ”។ ...
វណ្ណ រើន និង George Wright
http://www.cambodiadailykhmer.com/37545
ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង
ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW
អាជ្ញាប័ណ្ណរុករករ៉ែរបស់ក្រុមហ៊ុនអូស្ត្រាលីពីរត្រូវបានដកហូត
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានដកអាជ្ញាប័ណ្ណរុករករ៉ែចំនួន៣ពីក្រុមហ៊ុនរុករករ៉ែអូស្ត្រាលីពីរផ្សេងគ្នា ដែលមិនបានបំពេញតាមគោលការណ៍អនុវត្តការងារ។ ...
Post Staff
http://www.phnompenhpost.com/business/mining-licences-two-australian-firms-nixed
ស្ថាប័នមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានដោះស្រាយសំណុំរឿងពីរដំបូង
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានដោះស្រាយសំណុំរឿងពីរដំបូងរបស់ខ្លួន ដែលនេះជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាដែលប្រើក្រុមប្រឹក្សានៃមជ្ឈត្តការឯករាជ្យជំនួសប្រព័ន្ធតុលាការរបស់ប្រទេសដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។ ...
Robin Spiess
http://www.phnompenhpost.com/business/commercial-arbitration-body-settles-its-first-two-cases
Small Planet បានអាជ្ញាប័ណ្ណប្រតិបត្តិការនៅកម្ពុជា
និយតករអាកាសចរណ៍កម្ពុជាកាលពីម្សិលមិញបានផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិករដល់ក្រុមហ៊ុនអាកាសចរណ៍ Small Planet Airlines ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសលីទុយអានី មួយនេះប្រតិបត្តិការជើងហោះហើរថ្មីរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមមន្ដ្រីអាកាសចរណ៍ស៊ីវិល។ ...
Cam McGrath
http://bit.ly/2yo5jDa
ក្រុមហ៊ុន Amru ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដំឡូងមីថៃ
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Amru ដែលជាក្រុមហ៊ុនកិនស្រូវ និងនាំចេញឈានមុខគេមួយរបស់ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនថៃ ដើម្បីផ្គត់ផ្គង់ម៉្សៅដំឡូងមីសរីរាង្គ ៨០០០ តោន ហើយការនាំចេញដំបូងនេះនឹងត្រូវធ្វើឡើងនៅ ...
សុខ ចាន់
http://www.khmertimeskh.com/5091169/amru-thai-firm-sign-cassava-agreement/
កម្មករនៅរោងចក្រ Pou Yuen ប្រមាណ១០០នាក់តវ៉ា ប្រឆាំងនឹងការជួលទាហានមកធ្វើសន្តិសុខ
កម្មករកាត់ដេរប្រមាណ ១០០ នាក់ បានធ្វើការតវ៉ាជាថ្មីម្តងទៀត នៅមុខរោងចក្រ Pou Yuen នៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៧ ខណៈមានការចោទប្រកាន់ថា រោងចក្រស្បែកជើងមួយនេះ បានជួលទាហាន ...
ម៉ិច ដារ៉ា
http://bit.ly/2zyY873
តម្លៃកសិផលទាបជំរុញឲ្យកម្ចីមិនដំណើរការកើនឡើង
កម្ចីដែលអតិថិជនមិនបានសងត្រឡប់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (MFI) បានកើនឡើងជិត ២ ដងធៀបនឹងឆ្នាំមុន ដោយមានចំនួន ២ ភាគរយនៃកម្ចីសរុប ជាអ្វីដែលអ្នកជំនាញក្នុងឧស្សាហកម្មនេះបញ្ជាក់ថាដោយសារអតិថិជនជួបការលំបាកក្នុងការរក ...
ហ៊ គីមសាយ
http://bit.ly/2CXl2f6
តុលាការបដិសេធការសុំនៅក្រៅឃុំរបស់ គឹម សុខ
តុលាការកំពូលកាលពីម្សិលមិញបានបដិសេធការសុំនៅក្រៅឃុំរបស់លោក គឹម សុខ ដែលជាអ្នករិះគន់រដ្ឋាភិបាលដោយព្រះរាជអាជ្ញាបានអះអាងថាការដោះលែងលោក សុខ មុនបញ្ចប់ទោសជាប់ពន្ធនាគារ ១៨ ខែអាចនាំឲ្យ «វឹកវរ» នៅក្នុងសង្គម និងធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ...
ម៉ិច ដារ៉ា
http://bit.ly/2DgEvnP
ការសម្ដែងសិល្បៈ ជួយដល់អ្នករបួសផ្លូវចិត្តនៃរបបខ្មែរក្រហម
ការសិក្សាស្រាវជ្រាវមួយនៅកម្ពុជាបានបង្ហាញថា ការសម្ដែងសិល្បៈគឺបានជួយព្យាបាលរបួសផ្លូវចិត្ត និងវាជាទម្រង់នៃសំណងមួយសម្រាប់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ...
Yesenia Amaro
http://bit.ly/2ntHqD8
សហគមន៍រកជំនួយជីកស្រះស្តុកទឹកឲ្យសត្វព្រៃផឹក បន្ទាប់ពីអូរធម្មជាតិ ត្រូវក្រុមហ៊ុនលុបអស់
ប្រជាសហគមន៍ក្នុងស្រុកថ្ពងកំពុងតែអំពាវនាវរកថវិកាជាង ៤ ពាន់ដុល្លារដើម្បីជីកស្រះយកទឹកសម្រាប់សត្វព្រៃជិតផុតពូជផឹកក្នុងរដូវក្តៅនេះ បន្ទាប់ពីប្រភពទឹកអូរប្រមាណជាង ៥០ កន្លែងត្រូវបានបំផ្លាញដោយ ...
ផាក់ ស៊ាងលី
http://bit.ly/2hUR7YM
ការចុះបញ្ជីនៅ ប.ស.ស កើន ខណៈការបង់ហានិភ័យក៏ច្រើន
ស្ថិតិដែលបានចេញផ្សាយដោយបេឡាជាតិរបបសន្តិសុខសង្គម (បសស) បង្ហាញថា ប.ស.ស បានចុះបញ្ជីសហគ្រាសឯកជនថ្មីជាង ៩០០ ក្នុងនោះមានកម្មករជាង ៥៩ ០០០ នាក់ ប៉ុន្តែចំនួនប្រាក់ដែលត្រូវបង់សម្រាប់ហានិភ័យការងារក៏កើនឡើងផងដែរ។ ...
គង់ មេត្ដា
http://bit.ly/2jytKqu