កម្ពុជានាំចេញគ្រឿងអេឡិចត្រូនិកកើនឡើង ១, ៤ ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ
យោងតាមរបាយការណ៍របស់ធានាគារជាតិនៃកម្ពុជាបានឲ្យដឹងថា កម្ពុជានាំចេញឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិចបានទឹកប្រាក់ ១,៤ ពាន់លានដុល្លារក្នុងរយៈពេលមួយឆមាសឆ្នាំ ២០២៣នេះ ។ <a href='https://opendevelopmentcambodia.net/km/news/cambodias-electrical-exports-rise-to-1-4-billion-in-1h/ ' class='cambodia-color'>...a>
ជា វណ្ណយុទ្ធ
https://tinyurl.com/3wjh7bwt
ក្រសួងកិច្ចការនារី និងដៃគូកំពុងរួមគ្នាធ្វើអោយប្រសើរឡើងនូវបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា
ក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូជាមួយអង្គការ Women’s World Banking បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា។ <a href='https://opendevelopmentcambodia.net/km/news/womens-affairs-ministry-and-partners-work-to-improve-womens-financial-inclusion/ ' class='cambodia-color'>...a>
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/3r56mprk
នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមតាមពេលវេលាសមស្រប។ <a href='https://opendevelopmentcambodia.net/km/news/vietnamese-pm-invites-cambodias-new-pm-to-visit-vietnam/ ' class='cambodia-color'>...a>
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/hk3mc9yd
សៀវភៅថ្មីដើម្បីជួយកម្ពុជាឆ្ពោះទៅលំហអ៊ីធឺណិត
អ្នកជំនាញផ្នែកបច្ចេកវិទ្យាកម្ពុជាចំនួនបីនាក់បានសរសេរសៀវភៅមួយក្បាលដែលស្វែងយល់ពីទិដ្ឋភាពតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា និងដើម្បីតស៊ូមតិលើការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត ខណៈដែលចំនួនប្រជាជនកាន់តែច្រើនកំពុង <a href='https://opendevelopmentcambodia.net/km/news/new-book-to-help-cambodia-navigate-cyberspace/ ' class='cambodia-color'>...a>
ប៊ុន ថារម្យ
https://kiripost.com/stories/new-book-to-help-cambodia-navigate-cyberspace
ធនាគារវិនិយោគអឺរ៉ុប គ្រោងពង្រីកបន្ថែមនៅកម្ពុជា លើការវិនិយោគបៃតង ក្រោយដាក់ទុនវិនិយោគក្នុងទឹកប្រាក់ ២៤០ លានអឺរ៉ូ
ធនាគារវិនិយោគអឺរ៉ុប គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង ក្រោយពីរយៈពេលកន្លងមក ធនាគារវិនិយោគអឺរ៉ុប បានវិនិយោគលើគម្រោងនានា មានទំហំទឹកប្រាក់សរុប ២៤០ លានអឺរ៉ូ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា។ <a href='https://opendevelopmentcambodia.net/km/news/eu-lending-arm-plans-expansion-in-kingdom/ ' class='cambodia-color'>...a>
វ៉ន ដារ៉ា និង សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-12-1740-240916.html
គំនិតផ្តួចផ្តើមមួយលានដុល្លារនឹងជំរុញដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព
អង្គការ WWF កម្ពុជា បានចាប់ផ្តើមគម្រោងថវិកា ១ លានដុល្លារ ដើម្បីគាំទ្រដល់ការស្តារឡើងវិញក្រោយវិបត្តិកូវីដ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ និងប្រព័ន្ធត្រជាក់ដល់វិស័យ <a href='https://opendevelopmentcambodia.net/km/news/1m-initiative-to-push-sustainable-tourism/ ' class='cambodia-color'>...a>
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/1m-initiative-to-push-sustainable-tourism
ការបណ្ដុះបណ្ដាលជំនាញមុខរបរសម្រាប់អ្នកសិក្សាក្រៅប្រព័ន្ធមានការកើនឡើង
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា នៅក្នុងឆ្នាំ២០២២ ការបណ្ដុះបណ្ដាលជំនាញមុខរបរផ្សេងៗដល់អ្នកសិក្សាក្រៅប្រព័ន្ធមានចំនួន ១០ ៤៧៩នាក់។ ចំនួននេះកើនឡើង ២ ២០៩នាក់ បើធៀបនឹងឆ្នាំ២០២១ មានចំនួន ៨ ២៧០នាក់ <a href='https://opendevelopmentcambodia.net/km/news/vocational-training-for-informal-students-increases/ ' class='cambodia-color'>...a>
តន វិបុល
http://rb.gy/4v4m2
អ្នកជំនាញ៖ ការរៀបចំរមណីយដ្ឋាននៅទីតាំងហ្លួងព្រះស្ដេចកន នឹងបង្កើនភ្ញៀវទេសចរ
អ្នកជំនាញប្រវត្តិសាស្ត្រ និងអ្នកជំនាញទេសចរណ៍បានរំពឹងថា ការរៀបចំរបស់អាជ្ញាធរលើរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកនឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌និងប្រវត្តិសាស្ត្រនឹងជំរុញឱ្យមានកំណើនទេសចរក្នុងខេត្តនិងផ្ដល់និរន្តរភាពក្នុងវិស័យនេះផងដែរ។ <a href='https://opendevelopmentcambodia.net/km/news/heritage-site-revamp-aims-to-boost-tourism/ ' class='cambodia-color'>...a>
ជា សុខនី
https://www.postkhmer.com/national/2023-09-13-0959-254413.html
ក្រុមហ៊ុន CHINT នឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនមកកម្ពុជា
CHINT ដែលជាក្រុមហ៊ុនដំណោះស្រាយថាមពលឆ្លាតវៃលំដាប់ពិភពលោក នឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមមកកម្ពុជាដើម្បីគាំទ្រដល់កំណើនដ៏ឆាប់រហ័សនៃតម្រូវការឧបករណ៍ថាមពលកម្លាំងវ៉ុលមធ្យមនៅកម្ពុជា។ <a href='https://opendevelopmentcambodia.net/km/news/chinas-chint-to-open-2-5m-medium-voltage-factory/ ' class='cambodia-color'>...a>
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-13-1004-254412.html
នាយករដ្ឋមន្ដ្រីថ្មីរបស់ថៃបានមកដល់ប្រទេសកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង បន្ទាប់ពីលោកបានចូលកាន់តំណែងរយៈពេលជាង ១ ខែ។ <a href='https://opendevelopmentcambodia.net/km/news/thavisin-touches-down-in-phnom-penh-for-first-official-visit-to-an-asean-member-state/ ' class='cambodia-color'>...a>
រី សុចាន់
https://www.postkhmer.com/national/2023-09-28-1102-254836.html
មជ្ឈមណ្ឌលធនធាន អ.វ.ត.ក បើកឱ្យប្រើប្រាស់សម្រាប់សិក្សាស្រាវជ្រាវ
មជ្ឈមណ្ឌលធនធាន របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ដែលនេះជាចំណុចស្នូលនៃកេរដំណែលរបស់ អ.វ.ត.ក. និងជាមជ្ឈមណ្ឌលសម្រាប់សាធារណជនក្នុងការសិក្សា <a href='https://opendevelopmentcambodia.net/km/news/eccc-launch-resource-centre-video-campaign-set-to-kick-off/ ' class='cambodia-color'>...a>
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-29-0937-254860.html
មន្ត្រីរំពឹងថា តំបន់ទេសចរណ៍ធម្មជាតិនៅភាគឦសាននឹងទទួលបានទេសចរច្រើនក្នុងពេលបិណ្ឌភ្ជុំ
មន្ត្រីជំនាញខាងទេសចរណ៍ក្នុងតំបន់ភាគឦសានប្រទេសកម្ពុជារំពឹងថា ក្នុងពេលបិណ្ឌភ្ជុំនេះនឹងទទួលបានទេសចរជាច្រើន ព្រោះនៅក្នុងតំបន់ភាគឦសាន ជាទីតាំងទេសចរណ៍បែបធម្មជាតិដ៏ពេញនិយមមួយសម្រាប់ទេសចរក្នុងពិធីបុណ្យទាននានា ជា <a href='https://opendevelopmentcambodia.net/km/news/eco-tourism-sites-in-northeast-ready-to-welcome-visitors-for-pchum-ben/ ' class='cambodia-color'>...a>
តន វិបុល
https://tinyurl.com/2p9334rm
លោក ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីបែងចែកភារកិច្ចក្នុងក្រសួងឱ្យច្បាស់លាស់និងជាបន្ទាន់
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីម្សិលមិញបានចេញសារណែនាំរដ្ឋមន្ត្រីតាមក្រសួងនីមួយៗដែលមិនទាន់បែងចែកភារកិច្ចច្បាស់សម្រាប់រដ្ឋលេខាធិការដ្ឋានទេ ត្រូវប្រញាប់ប្រញាល់បែងចែកជាបន្ទាន់ ដើម្បីធានាដល់ការដឹកនាំនិងលើការងារអនុវត្តការងាររបស់ក្រសួងស្ថាប័ន។ <a href='https://opendevelopmentcambodia.net/km/news/better-workflow-pm-asks-ministers-to-assign-specific-roles-for-subordinates/ ' class='cambodia-color'>...a>
តន វិបុល
http://tinyurl.com/4kwrva7r
កម្ពុជារៀបចំសិក្ខាសាលាជាតិស្តីពីការភ្ជាប់ទំនាក់ទំនងរវាងនិយ័តកម្មសុខភាពអន្តរជាតិនិងការអនុវត្តសេវាកម្មបសុព្យាបាល
អ្នកពាក់ព័ន្ធសំខាន់ៗចំនួន១៣០នាក់មកពីស្ថាប័នសុខភាពសត្វ បរិស្ថាន និងកសិកម្មក្នុងប្រទេសកម្ពុជាបានចូលរួមសិក្ខាសាលានៅខេត្តសៀមរាបដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងដោះស្រាយហានិភ័យប្រព័ន្ធអេកូឡូស៊ីមនុស្ស-សត្វ។ <a href='https://opendevelopmentcambodia.net/km/news/cambodia-holds-the-international-health-regulations-and-performance-of-veterinary-services-national-bridging-workshop/ ' class='cambodia-color'>...a>
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/cbx4e6eh
ក្រសួងសុខាភិបាលព្រមានជាថ្មីពីការកើនឡើងជំងឺគ្រុនឈាម
ក្រសួងសុខាភិបាលបានព្រមានជាថ្មីពីការកើនឡើងជំងឺគ្រុនឈាន និងអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នដោយបង្ការសុខភាពពីការឆ្លងជំងឺឈាម ដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ <a href='https://opendevelopmentcambodia.net/km/news/dengue-cases-on-the-rise-warns-health-ministry/ ' class='cambodia-color'>...a>
តន វិបុល
http://rb.gy/chbxm
ក្រសួងក្រសួងរ៉ែ និងថាមពល សម្រេចបញ្ចុះថ្លៃអគ្គិសនីដល់ផ្នែកឧស្សាហកម្ម និងកសិកម្ម
ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី ២០ ខែកញ្ញា បានសម្រេចបញ្ចុះថ្លៃអគ្គិសនីដល់ផ្នែកឧស្សាហកម្ម និងកសិកម្មដើម្បីពង្រីកផលិតកម្មរោងចក្រ និងសហគ្រាសសម្រាប់ផ្នែកទាំង ២ នេះ និងដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ <a href='https://opendevelopmentcambodia.net/km/news/energy-tariffs-cut-for-industrial-agri-sectors/ ' class='cambodia-color'>...a>
រី សុចាន់
https://www.postkhmer.com/national/2023-09-21-1047-254631.html
កម្ពុជា និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចុះកិច្ចព្រមព្រៀងតម្លៃ ៤៣ លានដុល្លារ
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ 43 លានដុល្លារសម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃ និងសុខភាពសត្វឆ្លងព្រំដែន។ <A href='https://opendevelopmentcAmbodiA.net/km/news/cAmbodiA-Aiib-sign-finAncing-Agreement-worth-43-million/ ' clAss='cAmbodiA-color'>...A>
កង សុធា
https://tinyurl.com/ynczrv2y
ក្រសួងបរិស្ថាន និងធនាគារពិភពលោក នឹងអនុវត្តគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅក្នុងខេត្តចំនួន ៥
ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) គ្រោងនឹងដំណើរការគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅក្នុងខេត្តចំនួន ៥ នាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីទាំង ២ កំពុងពិភាក្សាគ្នា ដើម្បីឈានទៅពន្លឿនគម្រោងនេះឱ្យបានឆាប់។ <a href='https://opendevelopmentcambodia.net/km/news/waste-management-project-takes-shape/ ' class='cambodia-color'>...a>
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-10-04-1400-254991.html
អ្នកភូមិខ្មែរចោទក្រុមហ៊ុនជីករ៉ែចិនថារំលោភយកដីពួកគាត់
ប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារនៅភាគកណ្តាលនៃប្រទេសកម្ពុជា និយាយថា ពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ដីស្រែចំការរាប់រយហិកតា ដោយមាន ឬគ្មានសំណងដល់ក្រុមហ៊ុនរុករករ៉ែមាសរបស់ចិនដែលពង្រីកផ្ទៃដីជីកកកាយ។ <a href='https://opendevelopmentcambodia.net/km/news/cambodian-villagers-accuse-chinese-mining-company-of-infringing-on-their-land/ ' class='cambodia-color'>...a>
បុគ្គលិកវិទ្យុអាស៊ីសេរី
https://www.rfa.org/english/news/cambodia/mining-company-09132023175357.html
ត្រឹមពាក់កណ្តាលខែតុលាខាងមុខ ក្រុមហ៊ុន Tienit នឹងបង្កើនការនាំចេញបង្កងកណ្តូបឱ្យដល់ជាង ១ ០០០ គីឡូក្រាមទៅប្រទេសចិន
ក្រុមហ៊ុន Cambodia Tienit International Trading គ្រោងនឹងបង្កើននាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ៦លើកទៀតស្មើនឹងប្រមាណ ១ ០៥០ គីឡូក្រាម ទៅកាន់ទីផ្សារប្រទេសចិន ក្រោយពីក្រុមហ៊ុនបាននាំចេញ ២ ដងដោយជោគជ័យ និងទទួលបានគាំទ្រច្រើនពីទីផ្សារចិន <a href='https://opendevelopmentcambodia.net/km/news/success-of-live-lobster-exports-sparks-market-enthusiam-in-china/ ' class='cambodia-color'>...a>
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-09-24-1723-254709.html