គ.ជ.ប. នឹងរៀបចំកិច្ចពិភាក្សាប្រចាំថ្ងៃរបស់គណបក្សនយោបាយតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងផ្សព្វផ្សាយកិច្ចពិភាក្សាប្រចាំថ្ងៃរៀបរាប់ពីគោលការណ៍របស់គណបក្សនយោបាយទាំងអស់ដែលកំពុងឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខតាមវិទ្យុ និងទូរទស្សន៍ជាតិអំឡុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល១៤ថ្ងៃ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យបានមានប្រសាសន៍កាលពីម្សិលមិញ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37183
វៀតណាមឃាត់រថយន្ត៩គ្រឿងដែលដឹកឈើខុសច្បាប់
ថ្មីៗនេះ អាជ្ញាធរនៅខេត្តGia Lai នៃប្រទេសវៀតណាមបានឃាត់រថយន្តដឹកឈើយ៉ាងតិចប្រាំបួនគ្រឿងដែលផ្ទុកឈើលើសចំណុះរថយន្ត ដែលបានឆ្លងដែនចូលទៅក្នុងប្រទេសវៀតណាម បើទោះបីជារដ្ឋាភិបាលកម្ពុជាបានដាក់បំរាមហាមឃាត់ការនាំចេញឈើទៅ ...
Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/vietnam-stops-nine-overloaded-trucks-illegal-lumber
លោក ហ៊ុន សាន បងប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីស្នើឱ្យមានវិធានការលើអគ្គស្នងការរង
លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីបានផ្ញើលិខិតមួយច្បាប់ជូនក្រសួងមហាផ្ទៃ ស្នើសុំឱ្យមាន “វិធានការម៉ឺងម៉ាត់” លើអគ្គស្នងការរងនគរបាលជាតិមួយរូបពាក់ព័ន្ធវិវាទលើដីធ្លីរបស់លោកក្នុងខេត្តបន្ទាយមានជ័យ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37406
រដ្ឋាភិបាលនឹងផ្តល់មូលនិធិដល់អ្នកឃ្លាំមើលស្រមោលដែលត្រូវបានអញ្ជើញឲ្យមកឃ្លាំមើលការបោះឆ្នោតម្តងទៀត
ក្រុមមួយដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ការយល់ព្រមជាផ្លូវការដោយគ្មានការពិចារណាត្រឹមត្រូវចំពោះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣នោះ បានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងត្រឡប់មកអង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា ដោយថ្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងការធ្វើដំណើរទៅកាន់ខេត្តសៀមរាបត្រូវបានរ៉ាប់រងដោយក្រសួងការបរទេស។ ...
Ben Paviour
http://www.cambodiadailykhmer.com/37551
អភិបាលរងខេត្តធ្វើកិច្ចសន្យា ខណៈមានការតវ៉ាចំពេលឃោសនា
អភិបាលរងខេត្តបន្ទាយមានជ័យមួយរូបកាលពីម្សិលមិញសម្រេចធ្វើកិច្ចសន្យាថានឹងរកដំណោះបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ ខណៈពលរដ្ឋប្រមាណ ១០០ នាក់តវ៉ានៅមុខសាលាខេត្តចំថ្ងៃឃោសនា បោះឆ្នោតឃុំ-សង្កាត់ តែពលរដ្ឋមិនសូវមានជំនឿទេ ដោយពួកគាត់បានស្នើឲ្យដោះស្រាយភ្លាមៗ ...
ឃុត សុភចរិយា
http://bit.ly/2rS72JG
ANFREL ចង់ឲ្យមានការធ្វើកំណែទម្រង់ការបោះឆ្នោត
អង្គការឃ្លាំមើលការបោះឆ្នោតអាស៊ីដែលមានមូលដ្ឋាននៅប្រទេសថៃបានថ្លែងក្នុងសន្និសីទសាព័ត៌មានកាលពីម្សិលមិញថាការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជាកាលពីថ្ងៃអាទិត្យមានភាពប្រសើរឡើងបើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ប៉ុន្តែទោះយ៉ាងណាអង្គការនេះបានលើកជា ...
នៀម ឆេង
http://bit.ly/2s2BMf7
ថៃបានពង្រីកការស្នាក់នៅដោយគ្មានទិដ្ឋាការដល់អ្នកជំងឺមកពី ៥ប្រទេស
កាលពីម្សិលមិញ មន្ត្រីម្នាក់នៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃពុធ រដ្ឋាភិបាលថៃបានប្រកាសជាសាធារណៈថា ពលរដ្ឋនៃប្រទេសចំនួន៥ រួមទាំងប្រទេសកម្ពុជា អាចស្នាក់នៅប្រទេសថៃរហូតដល់ ៩០ថ្ងៃ ដោយមិន ...
Yesenia Amaro
http://www.phnompenhpost.com/national/visa-free-medical-travel-period-tripled-thais
រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...
គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ
អភិបាលក្រុងដាក់បញ្ជាឱ្យឆែកឆេរ ហាងបញ្ចាំទាំងអស់
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យអាជ្ញាធរនៅតាមខណ្ឌទាំង ១២ ត្រូវចុះឆែកឆេរហាងបញ្ចាំទាំងមានច្បាប់ និងអត់ច្បាប់ ដែលរកស៊ីពាក់ព័ន្ធនឹងបទល្មើសទទួលបញ្ចាំម៉ូតូ ឡាន និងសម្ភារមួយចំនួនទៀតឱ្យអស់នៅក្នុងរយៈពេលតែពីរសប្តាហ៍ ខណៈដែលក្នុងរយៈពេល ...
សុទ្ធ គឹមសឿន
http://bit.ly/2wRJVCe
ក្រុមហ៊ុនសហរដ្ឋអាេមរិកផ្តល់ពិន្ទុខុសៗគ្នាចំពោះបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា
យោងតាមការស្ទាបស្ទង់មតិថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគជាទូទៅនៅក្នុងប្រទេសនេះ ប៉ុន្តែនៅមានការមិនពេញចិត្តចំពោះអំពើពុករលួយ រចនាសម្ព័ន្ធពន្ធដារ និងឥរិយាបថចំពោះ ...
Ben Paviour
http://www.cambodiadailykhmer.com/38554
អគ្គនាយកដ្ឋានពន្ធដារប្តឹងម្ចាស់-អ្នកគ្រប់គ្រងកាសែត ឌឹ ខេមបូឌា ដេលី
អគ្គនាយកដ្ឋានពន្ធដារបានដាក់ពាក្យប្តឹងម្ចាស់ និងអ្នកគ្រប់គ្រងកាសែត ឌឹខេមបូឌា ដេលី ទៅតុលាការក្នុង ២ បទល្មើស ខណៈម្នាក់ក្នុងចំណោមពួកគាត់ត្រូវបានប្តឹងបន្ថែមដោយបទបរិហារកេរ្តិ៍។ ...
នៀម ឆេង
http://bit.ly/2xPZnz2
មេធាវីលោក កឹម សុខា ចោទមន្ត្រីគុកដាក់កាមេរ៉ាលួចស្ដាប់រឿងសួរកូនក្ដី
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៨ នាក់ដែលបានការពារក្ដីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីម្សិលមិញបានរិះគន់ចំពោះអ្នកគ្រប់គ្រងពន្ធនាគារថាបានបំពានសិទ្ធិសម្ងាត់នៃការសន្ទនារវាងកូនក្ដី និងមេធាវីដែលផ្ទុយ ...
ឆាយ ច័ន្ទនីដា
http://bit.ly/2h5weZt
ILO៖ កិច្ចគាំពារសង្គមរបស់កម្ពុជា យឺតយ៉ាវជាងប្រទេសជិតខាង
របាយការណ៍អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចេញផ្សាយកាលពីម្សិលមិញបានបង្ហាញថា ប្រទេសកម្ពុជានៅបន្តយឺតយ៉ាវជាងប្រទេសជិតខាងលើវិសាលភាពស្តីពីកិច្ចគាំពារសង្គមដោយយោងទៅលើសារអាទិភាពនៃការចំណាយរបស់រដ្ឋាភិបាល។ ...
Brendan O’Byrne
http://bit.ly/2j5HSFa
តំណាងកម្មវិធី REDD របស់ UN បារម្ភក្រោយឮពីករណីឈូសឆាយព្រៃជាប្រព័ន្ធនៅឧត្ដរមានជ័យ
តំណាងកម្មវិធី REDD របស់អង្គការសហប្រជាជាតិកាលថ្ងៃទី ៨ មករា នេះ បានថ្លែងថា ខ្លួននឹងមានក្តីបារម្ភប្រសិនបើការអះអាងរបស់យោធាដែលឈូសឆាយព្រៃជាលក្ខណៈប្រព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ ...
Yesenia Amaro
http://bit.ly/2CRBw8m
ជំនួយជំរុញដល់ការអភិវឌ្ឍគយ
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអង្គារបានសន្យាផ្តល់ជំនួយនាវាល្បាតពីរដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន និងលោក Iizuka Atsushi អគ្គនាយក នៃ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50101351/aid-boost-customs-development/
ការរុករករ៉ែនឹងចាប់ផ្ដើមនៅក្បែរទីកន្លែងរស់នៅរបស់សត្វផ្សោតទន្លេមេគង្គ
ក្រុមហ៊ុនរ៉ែ Medusa Mining របស់អូស្ត្រាលីបានប្រកាសផែនការចាប់ផ្តើមរុករករ៉ែមាស ទង់ដែង និងប្រេង នៅក្នុងឃុំព្រែកកាំពី ខេត្តក្រចេះ ស្ថិតនៅប្រហែលជាង ៣៥ គីឡូម៉ែត្រ ទិសខាងលិចនៃទន្លេមេគង្គដែលជាទីជម្រករស់នៅរបស់សត្វផ្សោតទន្លេមេគង្គដែលជិតផុតពូជ ...
Robin Spiess និង Brendan O’Byrne
http://www.phnompenhpost.com/business/mining-exploration-set-region-home-endangered-river-dolphins
រដ្ឋមន្ត្រីសាធារណការអះអាងថា ការធ្វើផ្លូវខូចដោយសារខ្វះថវិកា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពីម្សិលមិញបានប្រកាសបញ្ចប់នូវពាក្យរិះគន់ដែលថា «ធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ ធ្វើយូរៗទៅខូចទាំងផ្លូវខូចទាំងលូ» ដោយលោកអះអាងថា បញ្ហាអវិជ្ជមាននេះ ដោយសាររដ្ឋាភិបាលខ្វះថវិកា ប៉ុន្តែថាចាប់ពីពេលនេះ ...
សុទ្ធ គឹមសឿន
http://bit.ly/2DSoLLq
ពលរដ្ឋ ១៤ គ្រួសារប្ដឹងសន្តិសុខក្រុមហ៊ុនចិនពីបទបំផ្លាញផលដំណាំ
ប្រជាពលរដ្ឋ១៤ គ្រួសារ នៅស្រុកគិរីសាគរ ខេត្តកោះកុង កាលពីម្សិលមិញ បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត ប្ដឹងក្រុមសន្តិសុខក្រុមហ៊ុនចិន Union Development Group,.Ltd ចំនួន ៦០ នាក់ដែលបាននាំគ្នាទៅដុតផ្ទះចាំចម្ការ និងកាប់បំផ្លាញដំណាំចំនួន ៤០ ហិកតា កាលពីថ្ងៃ ១១ ...
សុទ្ធ គឹមសឿន
http://bit.ly/2E5tHN8
លោក ហ៊ុន សែន ព្រមានធ្វើពហិការ ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួមអាស៊ាន-អួស្ត្រាលី បើសិនមានសម្ពាធក្នុងកិច្ចប្រជុំកំពូលខែក្រោយ
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានព្រមានមិនចូលរួម ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួម អាស៊ាន-អូស្ត្រាលី ប្រសិនបើត្រូវបានគេដាក់សម្ពាធ ឬគាបសង្កត់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (Asean-Australia Special Summit) ដែលគ្រោងធ្វើឡើងក្នុងប្រទេស ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/hun-sen-threatens-boycott-asean-summit-proceedings-if-faced-pressure
អាជ្ញាធរចុះបិទវេទិកាសាធារណៈ នៅតំបន់ដែលមានវិវាទដីធ្លី
អាជ្ញាធរស្រុករមាសហែកកាលពីម្សិលមិញបានចុះបិទវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC ដោយបញ្ជាក់ថា CCFC មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋក្នុងតំបន់នេះក៏ធ្លាប់នាំគ្នាឡើងមកតវ៉ានៅភ្នំពេញសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ...
សុទ្ធ គឹមសឿន
http://bit.ly/2HAbhRV