កម្ពុជា គឺជាម្ចាស់ស្របច្បាប់នៃប្រេងកាតចំនួន ២៩៥ ០០០ បារ៉ែល ដែលត្រូវបាននាវា MT Strovolos លួចដឹកចេញពីដែនសមុទ្រខ្លួន
រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ក្រុមនាវិកនៃនាវា MT Strovolos ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌអំពីការលួចប្រេងកាតនៅលើនាវាចំនួន ២៩៥ ០០០ បារ៉ែល គឺជាកម្មសិទ្ធិស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-30-1239-224459.html
មកទល់ពេលនេះ ការចាក់វ៉ាក់សាំងការពារដុំពកគោក្របីអស់ថ្នាំ ៣ ពាន់ដូសហើយ
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមការងារបានចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោក្របីរបស់អ្នកភូមិបានប្រមាណ ៣ ០០០ ដូសហើយ ចាប់ពីពេលផ្ដើមយុទ្ធនាការកាលពីចុងខែមុននៅក្នុង ២៣ រាជធានី-ខេត្ត។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-06-0953-223072.html
ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាតាមរយៈព្រលានយន្តហោះទាំង ៣ ធ្លាក់ចុះ ៩២%
ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ មានប្រមាណ ៥ ម៉ឺននាក់ ធ្លាក់ចុះជាង ៩២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-06-1435-223076.html
មន្ត្រីជំនាញចុះពិនិត្យផ្ទៃដីជាង ១ ម៉ឺនហិកតា មុនចុះបញ្ជីជូនពលរដ្ឋ
ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងចុះពិនិត្យផ្ទៃដីជាង ១ ម៉ឺនហិកតា និងស្ថានភាពជាក់ស្តែងនៃទីតាំងដីពាក់ព័ន្ធ បន្ទាប់ពីរដ្ឋបាលខេត្តមណ្ឌលគិរីស្នើទៅក្រសួង ដើម្បីធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលឱ្យមានកម្មសិទ្ធិកាន់កាប់ស្របច្បាប់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-26-1000-225686.html
USAID ប្រកាសប្តេជ្ញាបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសប្តេជ្ញា បន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាបន្តទៀត ក្រោយរយៈពេល ១០ ឆ្នាំកន្លងមក អង្គការនេះបានជួយកសិករកម្ពុជាជាង ២៣០ ០០០ នាក់ និងគ្រួសាររបស់ពួកគេឱ្យចាកផុតពីភាពស្រេកឃ្លាន និងភាពក្រីក្រ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-05-0938-226262.html
ចាប់ពីផ្ទុះកូវីដ ១៩ មានពលករជាង ២៦ ម៉ឺននាក់បានវិលត្រឡប់មកស្រុកវិញ
ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ រហូត ដល់ចុងឆ្នាំ ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេសចូលស្រុកវិញជាង ២៦ ម៉ឺននាក់ ក្នុងនោះភាគច្រើនត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-12-21-0903-228613.html
ដំណើរការប្រឡងបាក់ឌុបថ្ងៃទី ១ ប្រព្រឹត្តទៅដោយរលូន ទោះបីមានបេក្ខជន ២ នាក់ឆ្លងកូវីដ និងបេក្ខជន ៤ ១៩៨ នាក់អវត្តមានក្តី
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី ១ នៅថ្ងៃទី ២៧ ធ្នូ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ បើទោះបីជាមានបេក្ខជន ២ រូប ដែលបានឆ្លងជំងឺកូវីដ ១៩ ត្រូវបានដាក់ឱ្យប្រឡងដាច់ដោយឡែក និងបេក្ខជនចំនួន ៤ ១៩៨ នាក់បានអវត្តមានពីការប្រឡងក៏ដោយ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-28-1201-229007.html
អ្នកស្រុកបារម្ភខ្លាចបាត់បង់ទាំងអស់ព្រោះផ្នែកបឹងតាមោកក្លាយជាដីអភិវឌ្ឍន៍
អាជ្ញាធរកម្ពុជាគិតត្រឹមខែធ្នូ ឆ្នាំ២០២១ បានផ្តល់គម្រោងអភិវឌ្ឍន៍បឹងតាមោកជាង ២,០០០ លើផ្ទៃដី ៣ ២៣៩,៧ ហិកតាដែលឆ្លើយតបនឹងសំណើចំនួន ៤៣ ពីស្ថាប័នសាធារណៈ និងឯកជនដែលធ្វើឲ្យអនាគតបឹងមិនច្បាស់លាស់។ ...
Teng Yalirozy
https://cambodianess.com/article/local-residents-fear-losing-it-all-as-portions-of-boeung-ta-mok-lake-become-development-land
លោក ម៉ម ប៊ុនហេង ជំរុញឱ្យលុបបំបាត់ជំងឺគ្រុនចាញ់ចុងក្រោយថ្វីបើគ្មានករណីស្លាប់
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជំរុញឱ្យរួមគ្នាបន្តអនុវត្តជំហានចុងក្រោយដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ ២០២៣ ខាងមុខ ថ្វីបើចាប់ពី ២០១៨ ដល់ ២០២១ ក្រសួងអះអាងថា កម្ពុជាគ្មានករណីស្លាប់ដោយជំងឺនេះ និងករណីឈឺមានការធ្លាក់ចុះជាបន្ដបន្ទាប់ក៏ដោយ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-24-1053-232294.html
តំបន់ស្វយ័តរបស់ចិន យល់ព្រមទទួលយកដំឡូងមីស្ងួតពីកម្ពុជា ៤០ ម៉ឺនតោន
ក្រោមកិច្ចសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (ប្រទេសចិន) កម្ពុជានឹងនាំចេញដំឡូងមីស្ងួតចំនួន ៤០ ម៉ឺនតោនទៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីចាប់ពីខែមីនា ឆ្នាំ ២០២២ ដល់ខែមីនា ២០២៣។ នេះបើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-28-1135-232476.html
ជំនួយរោងចក្រផលិតទឹកស្អាតរបស់ជប៉ុនក្នុងខេត្តកំពង់ធំនឹងបម្រើដល់ពលរដ្ឋ ៦ ម៉ឺននាក់
រដ្ឋបាលខេត្តកំពង់ធំ គ្រោងដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតថ្មី ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន នៅពាក់កណ្តាលខែមេសាខាងមុខនេះ ដែលគម្រោងផលិតទឹកស្អាតនេះនឹងបម្រើឱ្យប្រជាពលរដ្ឋមូលដ្ឋានប្រមាណ ៦ ម៉ឺននាក់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-17-1124-233439.html
រដ្ឋាភិបាលយល់ព្រមឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជិត ៤៦ ០០០ នាក់ តែមិនឱ្យរើសក្របខ័ណ្ឌថ្មី
រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជិត ៤៦ ០០០ នាក់ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័ននានា ប៉ុន្តែមិនអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌថ្មីជំនួយអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងស្ថាប័ន ដែលមានគោលការណ៍ ដោយឡែកពីប្រមុខរាជរដ្ឋាភិបាល។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-30-1018-234124.html
ពលរដ្ឋជាង ១៦ ០០០ នាក់ ប្តូរពីកាប់ឈើ បរបាញ់សត្វ មកដាំដំណាំ និងចិញ្ចឹមសត្វ
ប្រជាសហគមន៍ជាង ១៦ ០០០ នាក់ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីបានផ្លាស់ប្តូរមុខរបរទាំងស្រុងពីការកាប់ព្រៃឈើ និងបរបាញ់សត្វ ងាកមកដាំដំណាំ និងចិញ្ចឹមសត្វវិញតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ រៀបចំដោយស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-04-27-0923-235449.html
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ខេត្តកំពត បើកសម្ពោធឱ្យប្រើប្រាស់
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ខេត្តកំពត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែតគុបក្នុងមួយថ្ងៃ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ ថែមទាំងផ្គត់ផ្គង់ដល់ភូមិសាស្ត្រខេត្តតាកែវដែលនៅក្បែរនោះផងដែរ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-11-1744-236269.html
អ្នកជំនាញគណៈកម្មាធិការអង្គរអបអរសាទរជាថ្មីចំពេលមានការបណ្តេញចេញ
របាយការណ៍លេចធ្លាយពីអ្នកជំនាញនៃស្ថាប័នអន្តរជាតិដែលត្រួតពិនិត្យឧទ្យានបុរាណវិទ្យាអង្គរបានរំលឹកឡើងវិញនូវការអបអរសាទរកាលពីអតីតកាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរុះរើសំណង់ខុសច្បាប់នៅក្នុងតំបន់បេតិកភណ្ឌ ចំពេលមានការបណ្តេញចេញយ៉ាងច្រើនពីតំបន់ ...
Fiona Kelliher
https://vodenglish.news/angkor-committee-experts-congratulate-program-evicting-thousands/
ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋ បទល្មើសព្រៃឈើ និងសត្វព្រៃបាន ៤ ២៥០ ករណី
ក្នុង ១ ឆ្នាំៗ (គិតចាប់ពីឆ្នាំ ២០១៧ ដល់ខែសីហា ឆ្នាំនេះ) មន្ដ្រីឧទ្យានុរក្សបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបានជាង ៨ ០០០ ករណី ក្នុងនោះបទល្មើសជាង ៨០០ ករណីត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈ ៨ ខែ ឆ្នាំនេះ បង្ក្រាបបទល្មើសបាន ៤ ២៥០ ករណីដែលភាគច្រើនជាបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បទល្មើស ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-31-0951-240330.html
ផ្លូវល្បឿនលឿនទី១ វិនិយោគរបស់ចិននៅកម្ពុជា ជំរុញលំហូរភ្ញៀវទេសចរមកខេត្តជាប់មាត់សមុទ្រ៖ នាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា យានយន្តប្រមាណ ២០ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងគេបង្អស់របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបើកឱ្យសាធារណជនប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ...
Xinhua
https://global.chinadaily.com.cn/a/202210/17/WS634cfca3a310fd2b29e7cf2f.html
សហគមន៍ជនជាតិដើមភាគតិចព្នងទាមទារក្រុមហ៊ុនបញ្ឈប់ការឈូសឆាយដីធ្លី
សហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស ខេត្តស្ទឹងត្រែង ទាមទារឲ្យអាជ្ញាធរជួយការពារព្រៃឈើរបស់ពួកគេពីក្រុមហ៊ុនចិន Siev Gek ហើយពន្លឿនការបង្កើតដីបំរុង ៣០០០ ហិកតាក្នុងឃុំក្បាលរមាស ស្រុកសេសាន។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501154593/bunong-demand-company-stop-land-clearing/
ប្រេងឆៅដែលបានលួចទៅត្រូវបានបញ្ជូនត្រលប់មកកម្ពុជាវិញ
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានប្រេងឆៅចំនួន ៣០០,០០០ បារ៉ែលត្រលប់មកវិញបន្ទាប់ពីត្រូវបានលួចដោយកប៉ាល់ដឹកប្រេង បន្ទាប់ពីមានជម្លោះក្នុងការ ...
ឆន រស្មី
https://kiripost.com/stories/stolen-crude-oil-to-be-returned-to-cambodia