ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
RDB ប្រកាសទទួលការស្នើសុំកម្ចីសម្រាប់ការទិញពោត
ធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គម្រោងផ្តល់កម្ចីសម្រាប់ទិញពោតពីកសិករដើម្បីរក្សាស្ថេរភាពតម្លៃត្រូវបានដាក់ឲ្យប្រើប្រាស់ហើយជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីជំនួបជាមួយក្រុមឈ្មួញ និងម្ចាស់ឡសម្ងួតកាលពីថ្ងៃម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2tIypem
គណបក្សជាច្រើននឹងត្រូវបានលុបចេញ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានសម្រេចលុបគណបក្សនយោបាយចំនួន ២២ ចេញពីបញ្ជីផ្លូវការ មុនពេលនៃការបោះឆ្នោតជាតិនាឆ្នាំក្រោយ។ នេះបើយោងតាមលិខិតដែលបានចុះហត្ថលេខាដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណបក្សជាច្រើន ...
បុគ្គលិកខ្មែរថាមស៍
http://www.khmertimeskh.com/5084287/defunct-parties-set-to-be-deleted/
ក្រសួងការពារជាតិប្រតិកម្មនឹងលោក លឺ ឡាយស្រេង
ក្រសួងការពារជាតិបានប្រតិកម្មនឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីក្រោយពីលោកបានស្នើឲ្យពលរដ្ឋក្រោកឈរតវ៉ានឹងរដ្ឋាភិបាលដោយស្នើកងកម្លាំងប្រដាប់អាវុធកុំឲ្យបាញ់ប្រហារលើពលរដ្ឋខ្លួនឯង ប៉ុន្តែមន្ត្រីជាន់ខ្ពស់កងទ័ពបញ្ជាក់ថាដាច់ខាតកងទ័ពមិនអាច ...
នៀម ឆេង
http://bit.ly/2BCDlSZ
អាជ្ញាធរសន្យាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឲ្យពលរដ្ឋរងគ្រោះ ដោយសារការសង់ទំនប់វារីអគ្គិសនី
អាជ្ញាធរខេត្តស្ទឹងត្រែង បានអះអាងសាជាថ្មីទៀតថា នឹងយល់ព្រមសាងសង់ហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ៨៣ ខ្នងផ្ទះ ដែលជំទាស់មិនព្រមចាកចេញពីលំនៅឋាន ដែលជន់លិចដោយសារទំនប់វារីអគ្គិសនីសេសានក្រោម ២។ ...
ផាក់ ស៊ាងលី
http://bit.ly/2EiZD0u
ការព្រួយបារម្ភអំពីការចាប់ខ្លួនដោយសារជម្លោះដីធ្លីដែលកំពុងបន្ត
គ្រួសារមួយដែលរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះបាននិយាយថា ពួកគេព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីមានការបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេ។ អាជ្ញាធរក្នុងស្រុកកាលពីសប្តាហ៍មុនបានរុះរើផ្ទះរបស់ពួកគេដោយប្រើប្រាស់ម៉ាស៊ីនកាយ ...
សែន ដាវីត
http://www.khmertimeskh.com/50109284/family-fears-arrest-ongoing-land-dispute/
អ្នកជីករ៉ែស្នើសុំជីករ៉ែដល់ជម្រៅ ១៥០ ម៉ែត្រ
ប្រជាពលរដ្ឋជាង ៥០០ នាក់រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមាបានស្នើទៅក្រសួងមន្ទីររ៉ែ និងថាមពលអនុញ្ញាតឲ្យពួកគេនៅក្នុងតំបន់សហគមន៍រ៉ែមាសចុងផ្លាស់អាចធ្វើអាជីវកម្មជីករ៉ែមាសក្នុងជម្រៅ ១៥០ ម៉ែត្របន្ថែមទៀត។ ...
សែន ដាវីត
http://bit.ly/2eI0FWb
អាកាសធាតុមិនទៀងទាត់ធ្វើឱ្យមានប្រផ្នូលមិនល្អដល់កសិកម្មនាពេលអនាគត
កំណត់ត្រាសីតុណ្ហភាពទាប និងភ្លៀងកក់ខែកាលពីសប្តាហ៍កន្លងទៅ ជាសញ្ញាបង្ហាញពីសក្តានុពល និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា នេះបើតាមប្រសាសន៍របស់អ្នកជំនាញនានាបានឱ្យដឹងថា បាតុភូតមួយ ...
Laurence Stevens
https://www.cambodiadaily.com/news/erratic-weather-portends-future-farming-woes-128065/
ការប្រមូលពន្ធកើនឡើង
ក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ការប្រមូលពន្ធបានកើនឡើងដល់ ៧៦៨លានដុល្លារ, កើនឡើងប្រមាណ៩២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា, ឯកឧត្ដម គង់ វិបុល បានថ្លែងក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ដែល ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37671/tax-collection-soars/
អាមេរិក អាចនឹងកាត់ផ្តាច់ជំនួយទាំងស្រុងមកឲ្យប្រទេសកម្ពុជា
ឯកសារក្រសួងការបរទេសអាមេរិកជាក់ស្តែងមួយ ហាក់បានបង្ហាញយ៉ាងច្បាស់ថា ខ្លួននឹងកាត់ជំនួយអភិវឌ្ឍន៍របស់ខ្លួនដល់ប្រទេសកម្ពុជា រហូតដល់កម្រិតសូន្យ ហើយកាលពីម្សិលមិញ ក្រុមអ្នកអង្កេតបានថ្លែងថា ការកាត់ជំនួយនេះ នឹងធ្វើឱ្យជំហររបស់អាមេរិកចុះខ្សោយ ...
Ananth Baliga
http://bit.ly/2q5lDE8
កម្ចីរបស់ MFI ស្ទើរតែនៅទ្រឹងក្នុង ឆ្នាំ២០១៦
កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាស្ទើរតែមិនមានកំណើនកាលពីឆ្នាំមុន ដោយសារកំណើនឥណទាននៅទ្រឹង បន្ទាប់ពីការទទួលបានកំណើនដ៏ធំក្នុងរយៈពេលជាច្រើនឆ្នាំមក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានចេញផ្សាយកាលពីថ្ងៃពុធ ...
ហ៊ គឹមសាយ
http://bit.ly/2qY4HQM
ចំណូលជលផលកើនឡើងបើទោះជាការនាំចេញធ្លាក់ចុះ
ការនាំចេញត្រីបានធ្លាក់ចុះនៅក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០១៧ ប៉ុន្តែចំណូលដែលទទួលបានពីវិស័យជលផលបានកើនឡើងជិតពាក់កណ្តាលបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍មួយរបស់ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38597/fisheries-income-rises-despite-falling-exports/
ក្រុមហ៊ុន HAGL វៀតណាមព្រមប្រគល់ដីដូនតាឲ្យជនជាតិភាគតិច១១ភូមិវិញ
ក្រុមហ៊ុនវៀតណាម HAGL ដែលមានដីសម្បទានសេដ្ឋកិច្ចលើសពីច្បាប់របស់កម្ពុជាកំណត់ បានយល់ព្រមប្រគល់ភ្នំអារក្សចំនួន១៧ និងពង្រីកទីកប់សព ព្រមទាំងស្តារអូរ៨ កន្លែងឲ្យសហគមន៍ចំនួន១១ភូមិវិញ ក្រោមកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាម្ចាស់ប្រាក់កម្ចីដល់ក្រុមហ៊ុននេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2va6fth
ការនាំឈើទៅវៀតណាម១ឆមាសកើនស្ទើរស្មើនឹង១ឆ្នាំមុន
ការនាំចេញឈើកម្ពុជាទៅប្រទេសវៀតណាមសរុបឆមាសទី១នៃឆ្នាំនេះស្ទើរស្មើនឹងចំនួននាំចេញឈើសរុបនៃឆ្នាំមុន។ នេះបើតាមទិន្នន័យគយវៀតណាម ខណៈការវិភាគមួយចំនួននិយាយថាការហាមប្រាមរបស់កម្ពុជាមិនឱ្យមានចេញឈើទៅប្រទេសវៀតណាម “បានបរាជ័យទាំងស្រុង” ដោយសារបន្តពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានដុល្លារនេះ។ ...
Shaun Turton
http://bit.ly/2uHqzlS
RDB ប្រកាសដាក់ដេញថ្លៃ គម្រោងសង់ឃ្លាំងស្តុកស្រូវ
ធនាគារអភិវឌ្ឍន៍ជនបទ RDB បានប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវ អង្ករ ដែលមានចំណាប់អារម្មណ៍ ចូលរួមដេញថ្លៃសម្រាប់គម្រោងអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការឃ្លាំងស្តុកស្រូវចាប់ពី៥០ ០០០តោនឡើងទៅ និងឡសម្ងួតចាប់ពី ១ ៥០០តោនឡើងទៅក្នុងមួយថ្ងៃ ...
Post Staff
http://bit.ly/2wePn4M
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រទេសចំនួន៤ ចំពោះការបដិសេធមិនទទួលយកការនិរទេសជនជាតិរបស់ខ្លួន
អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក លោក Dave Lapan បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាល Trump នឹងដាក់ទណ្ឌកម្មទិដ្ឋាការលើប្រទេសចំនួនបួនដែលបដិសេធមិនព្រមទទួលយកជនជាតិរបស់ខ្លួនដែលត្រូវបានគេចាត់ទុកថារស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់។ យោងតាមប្រភពរបស់ក្រសួង ...
David Shortell
http://edition.cnn.com/2017/08/23/politics/trump-visa-sanctions-immigration/index.html
គ្រោះថ្នាក់ចរាចរណ៍ ១០ ខែ ស្លាប់ជិត ១៥០០ នាក់ ឯអ្នករបួសជាង ៤៥០០ នាក់
មនុស្សប្រមាណជិត ១៥០០ នាក់បានស្លាប់ និងជាង ៤៥០០ នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ១០ ខែកន្លងមក ខណៈភាគច្រើនបង្កឡើងដោយការបើកបរលើសល្បឿនកំណត់។ នេះបើតាមរបាយការណ៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីអនុគណៈកម្មការត្រួតពិនិត្យ ...
ឃុត សុភចរិយា
http://bit.ly/2AoSWqZ
នាយករដ្ឋមន្ត្រីចិន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា
នាយករដ្ឋមន្ត្រីចិនលោក លី កេឈាង (Li Keqiang) ដែលជាអ្នកនយោបាយលំដាប់ថ្នាក់លេខ ២ នៅក្នុងជួររដ្ឋាភិបាលចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការមកកាន់រាជធានីភ្នំពេញនៅសប្តាហ៍ក្រោយ។ ...
Daphne Chen
http://bit.ly/2COdNTp
ពុទ្ធសាសនិកនាំគ្នាទៅពិធីបុណ្យនៅឧដុង្គ
ពុទ្ធសាសនិកជនជាង ១០០០ នាក់បាននាំគ្នាទៅភ្នំឧដុង្គដែលស្ថិតក្នុងខេត្តកណ្តាល កាលពីម្សិលមិញដើម្បីចូលរួមពិធីបុណ្យមាឃបូជាដែលជាថ្ងៃដែលព្រះពុទ្ធបានដាក់អាយុសង្ខាររបស់ទ្រង់។ពិធីនេះត្រូវបានអញ្ជើញជាអធិបតីពីសំណាក់ លោក ងួនញ៉ិល ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50105768/buddhists-flock-to-oudong-ceremony/
Single visa with Cambodia to be discussed
Foreign Minister Surapong Towichukchaikul and his Cambodian counterpart Hor Namhong will co-chair the meeting in Bangkok on Tuesday and Wednesday to discuss several issues, including the single-visa initiative. The idea of a joint visa for visitors to both Thailand and Cambodia has been mooted as a ...
http://www.nationmultimedia.com/politics/Single-visa-with-Cambodia-to-be-discussed-30196550.html