ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថ្មីត្រូវបានជ្រើសរើស
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)បានប្រារព្ធពីធីសន្និបាតលើកទី១៥របស់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលការងារក្នុងអណត្តិកន្លងមក និងបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិ <A href='https://opendevelopmentcAmbodiA.net/km/news/new-gmAc-chAirmAn-elected-to-develop-textile-industry/ ' clAss='cAmbodiA-color'>...A>
យិន សឿម
https://bit.ly/3ty868l
UN បានវាយតម្លៃកម្ពុជាថា បានបំពេញលក្ខខណ្ឌមួយចំនួន ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងថា តំណាងអង្គការសហប្រជាជាតិនៅកម្ពុជាបានវាយតម្លៃជាលើកដំបូងថា កម្ពុជាបានបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីចាកចេញពីចំណាត់ក្រុមនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច ដោយហេតុប្រទេសនេះមានផលទុនជាតិសរុបខ្ពស់ជាងលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ (CDP) នៃអង្គការសហប្រជាជាតិ។ <a href='https://opendevelopmentcambodia.net/km/news/kingdom-on-track-for-ldc-graduation/ ' class='cambodia-color'>...a>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-19-0909-230246.html
ហិរញ្ញប្បទានរបស់ធនាគារពិភពលោកនឹងពង្រឹងការសិក្សា លទ្ធភាពទទួលបានការអប់រំនៅកម្ពុជា
ធនាគារពិភពលោកបានអនុម័តការផ្តល់ហិរញ្ញប្បទាន រួមជាមួយនឹងជំនួយឥតសំណងពីភាពជាដៃគូសកលសម្រាប់ការអប់រំ នឹងផ្តល់ថវិកាថ្មីចំនួន 69.25 លានដុល្លារ ដើម្បីជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋានប្រកបដោយសមធម៌ និង <a href='https://opendevelopmentcambodia.net/km/news/%e2%80%8b%e1%9e%a0%e1%9e%b7%e1%9e%9a%e1%9e%89%e1%9f%92%e1%9e%89%e1%9e%94%e1%9f%92%e1%9e%94%e1%9e%91%e1%9e%b6%e1%9e%93%e2%80%8b%e1%9e%9a%e1%9e%94%e1%9e%9f%e1%9f%8b%e2%80%8b%e1%9e%92%e1%9e%93%e1%9e%b6/ ' class='cambodia-color'>...a>
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501010317/world-bank-financing-will-strengthen-learning-access-to-education-in-cambodia/
រោងចក្រថ្មីបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំ ២០២១ មានចំនួនសរុប ១៦៣ ខណៈរោងចក្រដែលបញ្ឈប់សកម្មភាពមានចំនួន ១៤៨
បើទោះបីឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរដូចកំណើននៅក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកក៏ចំនួនរោងចក្រធុនធំដែលបើកដំណើរការនៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយរោងចក្រថ្មីបានកើតឡើង ១៦៣ ខណៈរោងចក្របិទទ្វារមាន ១៤៨។ នេះបើយោងតាម លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ <a href='https://opendevelopmentcambodia.net/km/news/number-of-factories-ticks-up/ ' class='cambodia-color'>...a>
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-09-1107-231390.html
បណ្ដុះបណ្ដាលមន្ត្រីនគរបាល ៥៧ រូប លើការគ្រប់គ្រងទិន្នន័យបទល្មើសចរាចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥៧ រូបស្ដីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដើម្បីបង្កើនសមត្ថភាពលើការប្រើប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ករណី <a href='https://opendevelopmentcambodia.net/km/news/demerit-points-fines-natl-police-train-officers-in-new-technology/ ' class='cambodia-color'>...a>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-09-0936-231373.html
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ បញ្ជាឱ្យអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំធ្វើបាតុកម្ម បន្ទាប់ពីរកឃើញបាតុករម្នាក់ឆ្លងអូមីក្រុង
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ បានបញ្ជាឱ្យបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំ ធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថា លែងមានការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។ <a href='https://opendevelopmentcambodia.net/km/news/capitals-covid-authority-orders-end-to-nagaworld-rallies/ ' class='cambodia-color'>...a>
មុំ គន្ធា
https://www.postkhmer.com/national/2022-02-05-0851-231169.html
អាជ្ញាធរខេត្តបដិសេធរបាយការណ៍អាដហុកដែលថា ការចាប់ខ្លួនពលរដ្ឋក្នុងវិវាទដីធ្លី ដើម្បីបំបាក់ស្មារតី
មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរីបដិសេធរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស (អាដហុក) ដែលបង្ហាញថា កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដីឱ្យពួកគេលែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។ មន្ត្រីថា អាជ្ញាធរមិនអនុវត្តច្បាប់ <a href='https://opendevelopmentcambodia.net/km/news/adhoc-report-false-officials/ ' class='cambodia-color'>...a>
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-10-1054-231461.html
WB: សេដ្ឋកិច្ចកម្ពុជារងការខូចខាតយ៉ាងដំណំពីការរាតត្បាតជំងឺកូវីដ ប៉ុន្តែរដ្ឋាភិបាលអាចស្តារឱ្យមានកំណើនទៀងទាត់ឡើងវិញបាន
ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសមួយនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅ <a href='https://opendevelopmentcambodia.net/km/news/diversification-key-to-economic-growth-world-bank/ ' class='cambodia-color'>...a>
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-02-1131-230973.html
ក្រសួងបរិស្ថានរំពឹងថា ចំនួនដំរីអាស៊ីដែលមាននៅក្នុងប្រទេសកម្ពុជា គឺនឹងមានចំនួនកើនឡើងនៅពេលខាងមុខ
ក្រសួងបរិស្ថានរំពឹងថា ចំនួនដំរីអាស៊ីដែលមាននៅក្នុងប្រទេសកម្ពុជា គឺនឹងមានចំនួនកើនឡើងនៅពេលខាងមុខ ស្របពេលដែលមន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF ប្រទះឃើញហ្វូងដំរី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ក្នុងនោះមានវត្ដមានកូនដំរីជាច្រើន កាលរសៀលថ្ងៃទី ១៦ ខែមីនា អំឡុងពេលពួកគេដើរល្បាត និងចុះសិក្សាស្រាវជ្រាវជីវៈចម្រុះ។ នេះ <a href='https://opendevelopmentcambodia.net/km/news/elephant-herd-with-babies-found-in-mkiri-sanctuary/ ' class='cambodia-color'>...a>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1915-233465.html
មន្ត្រីស្នើឱ្យអាជ្ញាធរឈប់ចុះហត្ថលេខាលើឯកសារដីក្នុងតំបន់ការពារធម្មជាតិ
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានស្នើដល់រដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលស្រុកឱ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលិខិតទិញលក់ដីរដ្ឋជាដើមនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន ខណៈក្រសួងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ <a href='https://opendevelopmentcambodia.net/km/news/state-land-in-protected-area-not-for-sale-official/ ' class='cambodia-color'>...a>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1414-233429.html
លោក ហ៊ុន សែន ណែនាំឱ្យបន្តអនុវត្តវិធានការសុខាភិបាលក្នុងពិធីបុណ្យចូលឆ្នាំ ចៀសវាងការផ្ទុះឆ្លងកូវីដជាថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ ប៉ុន្តែលោកបានណែនាំឱ្យបន្តអនុវត្តនូវវិធានសុខាភិបាល ជាពិសេសវិធានការ ៣ កុំ និង ៣ ការពារ ក្នុងពេលជួបជុំកម្សាន្តនានា ក្នុងពិធីបុណ្យនេះ ដើម្បីចៀសវាងការផ្ទុះឡើងជាថ្មីនៃការឆ្លងរាលដាលមេរោគ <a href='https://opendevelopmentcambodia.net/km/news/hun-sen-enjoy-khmer-new-year-but-take-precautions/ ' class='cambodia-color'>...a>
មុំ គន្ធា
https://www.postkhmer.com/national/2022-04-01-0950-234235.html
USAID និងដៃគូផ្ដល់មូលនិធិសម្រាប់ជំនាញការងារឌីជីថលដល់ក្រសួងអប់រំ
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) និងសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៅ ប៊ឺកលី សហការជាមួយក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ២៣ កុម្ភៈនេះបានប្រកាសអនុវត្តជាផ្លូវការគម្រោង &lAquo;អភិវឌ្ឍន៍ជំនាញការងារឌីជីថល&rAquo; រយៈពេល ៥ ឆ្នាំក្រោមមូលនិធិ ១៥ លានដុល្លារអាមេរិកផ្ដល់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឱ្យយុវជនកម្ពុជាទទួលបាននូវជំនាញ <A href='https://opendevelopmentcAmbodiA.net/km/news/ministry-usAid-uc-berkeley-lAunch-digitAl-skills-project/ ' clAss='cAmbodiA-color'>...A>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1051-232293.html
វិស័យទេសចរណ៍កម្ពុជា ទទួលផលចំណេញជាច្រើនពីការមកដល់របស់តារាភាពយន្ត Jolie
ការមកដល់កម្ពុជារបស់កំពូលតារាភាពយន្តហូលីវូដ អ្នកនាង AngelinA Jolie នាអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ នេះត្រូវបានចាត់ទុកជាការផ្សព្វផ្សាយដ៏ល្អមួយទៅពិភពលោកថា កម្ពុជាគឺជាគោលដៅទេសចរណ៍ស្រស់បំព្រងមានសុវត្ថិភាព និងនិរន្តរភាព ខណៈពេលប្រទេសកម្ពុជា បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១។ <A href='https://opendevelopmentcAmbodiA.net/km/news/AngelinA-jolies-visit-invAluAble-boon-for-tourism-insiders-sAy/ ' clAss='cAmbodiA-color'>...A>
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-25-1159-232366.html
ប្រទេសអាស៊ានណាប៉ូល ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់ ដើម្បីរក្សាស្ថិរភាពសន្តិភាពសង្គម
សន្និសីទអាស៊ានណាប៉ូលលើកទី៤០ រយៈពេល ៥ ថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យដោយបានបង្ហាញពីស្មារតីសហប្រតិបត្តិការរវាងប្រទេសនៃអាស៊ានណាប៉ូល ក៏ដូចជាប្រទេសដៃគូសន្ទនា និងអ្នកអង្កេតការណ៍ ដើម្បីពង្រឹងការងាររក្សាស្ថិរភាព សន្តិភាពសង្គមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្ដ <a href='https://opendevelopmentcambodia.net/km/news/kingdom-successfully-hosts-40th-aseanapol-conference/ ' class='cambodia-color'>...a>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-05-1048-232853.html
ផ្ទះ ៨០ ខ្នង និងដំបូលសាលា ១ បានរងការខូចខាត ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់នៅឧត្ដរមានជ័យ
ក្រុមការងារគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្តរមានជ័យបានឲ្យដឹងនៅថ្ងៃអាទិត្យថាមានពលរដ្ឋម្នាក់បានរងរបួស និងផ្ទះពលរដ្ឋចំនួន៨០ខ្នងរងការខូចខាតព្រមទាំងមានខូចដំបូលអគារសាលារៀនចំនួន១ផងដែរ ដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់ <a href='https://opendevelopmentcambodia.net/km/news/wind-storm-whips-o-meanchey-province-destroys-80-dwellings/ ' class='cambodia-color'>...a>
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-06-1725-232872.html
ពាណិជ្ជកម្មកម្ពុជា-កូរ៉េ រយៈពេល ២ ខែ មានទឹកប្រាក់ជិត $២០០ លាន
ការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា-កូរ៉េ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១៩៥ លានដុល្លារ កើនជាង ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈការនាំចូលពីប្រទេសកូរ៉េបានហក់ឡើងរហូតដល់ជិត ៤០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។ <a href='https://opendevelopmentcambodia.net/km/news/korea-trade-up-23-to-195m-in-jan-feb/ ' class='cambodia-color'>...a>
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-22-1111-233648.html
ធនបត្រប្រភេទ ១៥ ០០០រៀល ទទួលបានពានរង្វាន់ឆ្នើមប្រចាំអាស៊ី និងប៉ាស៊ីហ្វិក
ធនបត្រប្រភេទ ១៥ ០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថា ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ីលើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។ នេះបើយោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែមេសា។ <a href='https://opendevelopmentcambodia.net/km/news/best-new-banknote-award-for-15000-riel-bill-delivered-to-nbc-chief/ ' class='cambodia-color'>...a>
រី សុចាន់
https://www.postkhmer.com/national/2022-04-09-1552-234688.html
លោក ហ៊ុន សែន៖ ក្នុងពេល ១ ឬ ២ សប្តាហ៍ក្រោយចូលឆ្នាំនឹងអាចដឹងពីកម្រិតនៃការឆ្លងរាលដាលកូវីដ ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេល ១ ឬ ២ សប្តាហ៍ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្រិតនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩ ឬភាពស៊ាំនៃសហគមន៍នឹងអាចដឹង ហើយពេលនោះក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងបន្តចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលកើតឡើងនៅពេលនោះ។ <a href='https://opendevelopmentcambodia.net/km/news/khmer-new-year-covid-results-in-2-weeks/ ' class='cambodia-color'>...a>
មុំ គន្ធា
https://www.postkhmer.com/national/2022-04-18-0921-234955.html
អង្គការមិនមែនរដ្ឋាភិបាលអំពាវនាវឱ្យមានការគាំទ្រពីរដ្ឋាភិបាលលើសិទ្ធិកុមារក្រោយការរាតត្បាត
ក្រុមអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យចំនួនប្រាំមួយបានអំពាវនាវឱ្យរដ្ឋាភិបាលប្តេជ្ញាគាំទ្រសិទ្ធិកុមារបន្ទាប់ពីការរាតត្បាតនៃមេរោគឆ្លងបន្ទាប់ពីការស្ទង់មតិរបស់ពួកគេបានរកឃើញថាជិត ៨០ ភាគរយនៃអ្នកឆ្លើយតបរួមមានកុមារ និងយុវជន <a href='https://opendevelopmentcambodia.net/km/news/ngos-call-for-govt-support-on-child-rights-post-pandemic/ ' class='cambodia-color'>...a>
មុំ គន្ធា
https://www.phnompenhpost.com/national/ngos-call-govt-support-child-rights-post-pandemic