ជប៉ុនផ្ដល់ជំនួយជិត ២៩ ម៉ឺនដុល្លារ ដល់អង្គភាពចំនួន ៣ ដើម្បីអនុវត្តគម្រាងឱ្យប្រសើរ
រាជរដ្ឋាភិបាលរបស់ជប៉ុនបានសម្រេចផ្តល់ថវិកាជិត ២៩ ម៉ឺនដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដល់អង្គភាពចំនួន ៣ ផ្សេងគ្នានៅកម្ពុជាសម្រាប់យកមកអនុវត្តគម្រោងនៅក្នុងអង្គភាពទាំងនោះឱ្យបានកាន់តែ ...
មុំ គន្ធា
https://bit.ly/37HcFlH
ធនាគារទទួលបានប្រាក់កម្ចី ៥០ លានដុល្លារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រិនស្ត្រី
ធនាគារស្ថាបនា ភីអិលស៊ី ទទួលបានប្រាក់កម្ចី ៥០ លានដុល្លារពីក្រុមហ៊ុន Proparco ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងសហគ្រិន ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/bank-gets-50m-loan-smes-businesswomen
បារាំងផ្តល់ហិរញ្ញប្បទានជាង $៩១ លាន ពង្រឹងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ
រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៧៥ លានអឺរ៉ូ ស្មើនឹងប្រមាណជាង ៩១ លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់ស្ថានទូតបារាំង ប្រចាំនៅកម្ពុជាលើបណ្តាញហ្វេសប៊ុកកាលពីថ្ងៃទី ២១ ខែធ្នូ។ ...
អោម ប៊ុនធឿន
https://bit.ly/3pfjZLa
អង្គការ ៥ សូមឱ្យបញ្ឈប់ក្រុមហ៊ុន HAGL ពីការឈូសដីសហគមន៍ជនជាតិភាគតិច តែក្រុមហ៊ុន និងអាជ្ញាធរថា ជាការមិនពិត
ង្គការសង្គមស៊ីវិលចំនួន ៥ អំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបញ្ឈប់ក្រុមហ៊ុនហ៊ងអានយ៉ាឡាយ (HAGL) ពីការឈូសឆាយដី និងផ្តល់ដំណោះស្រាយសម្រាប់ការខូចខាត ដល់វប្បធម៌របស់ជនជាតិដើមភាគតិចនៅស្រុកអណ្តូងមាស។ ប៉ុន្តែតំណាងក្រុមហ៊ុន និងអាជ្ញាធរខេត្តអះអាងថា មិនមែនជាការពិត ពីព្រោះពលរដ្ឋស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននេះ។ ...
អោម ប៊ុនធឿន
https://bit.ly/3hfwIe9
ចំណងមិត្តភាពកម្ពុជា-ចិនបានចាក់ឫសជ្រៅជាងមុន
មន្ត្រី និងអ្នកសិក្សានៅកម្ពុជាបាននិយាយថាចំណងមិត្តភាពរវាងចិន និងកម្ពុជាបានចាក់ឫសយ៉ាងស៊ីជម្រៅនៅឆ្នាំ ២០២០ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និង ...
ម៉ៅ ប៉េងហ្វៃ និង ងួន សុវណ្ណ/Xinhua
https://www.khmertimeskh.com/50797241/sino-cambodian-ties-deeper-rooted-after-joint-covid-19-fight-bilateral-fta-signing/
ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញឈានដល់ការសាងសង់ឃ្លាំងជួលថ្មី
មន្ត្រីជាន់ខ្ពស់នៃប្រតិបត្តិករតំបន់ឧស្សាហកម្មនេះបានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចុះបញ្ជីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃទី ២១ ខែធ្នូបានចាប់ផ្តើមបើកឃ្លាំងជួលថ្មីដែលរំពឹងថានឹងដំណើរការនៅខែកក្កដាឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/sez-developer-ppsp-breaks-ground-new-rental-warehouse
ក្រុមហ៊ុន EU Land and Pepper Investment សន្យាទិញម្រេចពីប្រជាកសិករ
ក្រុមហ៊ុន EU Land and Pepper Investment Co., Ltd ដែលគ្រប់គ្រងដោយវិនិយោគិនឆែក និងកម្ពុជានឹងប្រមូលទិញម្រេច ៥០ ភាគរយពីកសិករខ្នាតតូចបំផុតនៅក្នុងឆ្នាំ ២០២១ ដើម្បីបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារបរទេស ពិសេសទីផ្សារអឺរ៉ុប ...
ម៉ៃ គុណមករា
https://bit.ly/2OdvDJO
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងដោះស្រាយបណ្តឹងជាសាធារណៈ
លោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថាក្នុងរយៈពេលមួយខែលោកបានទទួលពាក្យបណ្តឹង ការអត្ថាធិប្បាយ និងសំណូមពរពីសាធារណជនចំនួន ២០០ នាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកលើបញ្ហានិងបញ្ហាផ្សេងៗក្នុង ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50823380/interior-minister-sar-kheng-resolving-public-complaints/
Kiwi pay Group រួមសហការជាមួយនឹង Meal Temple
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមានមូលដ្ឋាននៅក្រុងហុងកុង Kiwi Pay Group បានប្រកាសពីការច្របាច់បញ្ចូលគ្នាជាមួយនឹង Meal Temple Group ដែលចែកចាយស្បៀងអាហារ និងគ្រឿងទេសកម្ពុជាដើម្បីបង្កើតកម្មវិធីថ្មីមួយដែលហៅថា «KiwiGo»។ នេះបើយោងតាម Tech in ...
ធូ វិរៈ
https://bit.ly/38JgvuB
ផ្នែកពន្ធដារប្រាប់ឱ្យពលរដ្ឋបង់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃ ដើម្បីបង្កភាពងាយស្រួល និងប្រមូលពន្ធតម្លាភាព
អគ្គនាយកដ្ឋានពន្ធដារប្រាប់ទៅម្ចាស់អចលនទ្រព្យទាំងអស់ឱ្យបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃក្នុងកម្មវិធី «GDT Taxpayer App» ដោយមិនចាំបាច់មកដោយផ្ទាល់ ដោយសារថា ការបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមកម្មវិធីទូរស័ព្ទដៃនេះនឹងបង្កលក្ខណៈងាយស្រួល និងតម្លាភាព ...
ឡុង គីមម៉ារីតា
http://bit.ly/30FBc6a
តម្លៃ និងការនាំចេញកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងក្នុងត្រីមាសទី១
កំណើននៃតម្រូវការនៅប្រទេសចិន បានធ្វើឱ្យតម្លៃកៅស៊ូកម្ពុជានៅទីផ្សារអន្តរជាតិកើនឡើងជាង ១០ ភាគរយក្នុងត្រីមាសទី១ នេះធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://bit.ly/2Q5Ove2
ACMF អនុម័តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ (២១-២៥)
និយតករមូលបត្រកម្ពុជា (SERC) ដែលជានិយតករវ័យក្មេងនៅតំបន់អាស៊ានរួមជាមួយនិយតករទីផ្សារមូលធនអាស៊ាន ៩ ផ្សេងទៀតបានអនុម័តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ (ឆ្នាំ ២០២១-២០២៥) សម្រាប់ការអភិវឌ្ឍវិស័យនេះដោយធ្វើយ៉ាងណាកៀរគរលំហូរមូលធនសម្រាប់យក ...
ម៉ៃ គុណមករា
https://bit.ly/38Qicqa
មនុស្ស ៣ នាក់ ត្រូវបានតុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធការទន្រ្ទានដីព្រៃ
បុរស ៣ នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទកាប់ទន្រ្ទានដីព្រៃក្នុងតំបន់ដែនជម្រកកែវសីម៉ា ដើម្បីធ្វើជាកម្មសិទ្ធិឯកជនតាមមាត្រា ៦២ និងមាត្រា ៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ...
ឡុង គីមម៉ារីតា
http://bit.ly/3tnT4yE
ប.ក នឹងបង្កើនល្បឿនដឹកជញ្ជូនបញ្ញើទូទាំងប្រទេស
ប្រៃសណីយ៍កម្ពុជា (ប.ក) ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋបានណែនាំប្រធានសាខា ប.ក ទូទាំងប្រទេសឱ្យពន្លឿនការដឹកជញ្ជូនសេវាបញ្ញើឆាប់រហ័ស (EMS) ក្នុងស្រុក ដើម្បីចាប់យកចំណែកទីផ្សារបន្ថែមទៀត។ ...
ធូ វិរៈ
https://bit.ly/3d1gW4O
រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតអតីតដីព្រៃឈើជាង ២៦០ ហិកតា និងកំពុងតាមចាប់អ្នកកាប់រានដីនេះ
ក្រៅពីបានចេញដីកាសម្រេចដកហូតអតីតដីព្រៃឈើចំនួន ៩ ទីតាំង មានផ្ទៃដីសរុបចំនួន ២៦៦,៣១ ហិកតា ទុកជាសម្បត្តិរដ្ឋវិញនៅក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៦ ខែមីនា រដ្ឋបាលខេត្តក៏កំពុងស្វែងរកជនល្មើសដែលបានចូលទៅកាប់ទន្ទ្រានរានយកដីព្រៃរដ្ឋទាំងនេះ យកមក ...
នៅ ស៊ីវុត្ថា
https://bit.ly/3c0znHz
មន្ត្រីប្រាប់កសិកររស់នៅក្បែរតំបន់អង្គរឱ្យធ្វើស្រែ ១ ឆ្នាំម្តង ដើម្បីបន្ថយហានិភ័យពីកង្វះទឹកបារាយណ៍
អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ប្រជាកសិករទាំងអស់ដែលរស់នៅក្បែរតំបន់អង្គរឱ្យធ្វើស្រែតែម្ដងប៉ុណ្ណោះក្នុង ១ ឆ្នាំ ដើម្បីបន្ថយហានិភ័យនៃការប្រើប្រាស់ទឹកបារាយណ៍ ដោយសារថា ទឹកបារាយណ៍មានតួនាទីច្រើន សម្រាប់តម្រូវការក្នុងការប្រើប្រាស់ បើទោះជាប្រព័ន្ធទឹកក្នុងតំបន់នេះអាចផ្គត់ផ្គង់គ្រប់តម្រូវការក៏ដោយ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3bYGtuO
អណ្ដើកហ្លួងពងលើកដំបូងបានជាង ៧០ ខណៈមន្ត្រីកំពុងរកកន្លែងភ្ញាស់
មេអណ្តើកហ្លួងចំនួន ៥ ក្បាល ដែលចិញ្ចឹមក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងបានពងជាលើកដំបូងសរុបបានចំនួន ៧១ ពង ខណៈអ្នកជំនាញកំពុងសិក្សាស្វែងរកកន្លែងភ្ញាស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ wcs កាលពីម្សិលមិញ។ ...
អោម ប៊ុនធឿន
https://bit.ly/305XttN
ក្រសួងជូនដំណឹងដល់កសិករកុំឲ្យមានការបារម្ភអំពីទីផ្សារស្រូវ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងថាកសិករមិនគួរមានការព្រួយបារម្ភអំពីទីផ្សារស្រូវនោះទេ បើទោះបីជាការនាំចេញអង្កររបស់ប្រទេសនេះទៅកាន់គោលដៅអន្តរជាតិធ្លាក់ចុះនៅត្រីមាសទីមួយនៃឆ្នាំ ...
ស សុជាតិ
https://bit.ly/3tigG8g
«ពានរង្វាន់ដឹងគុណ» នឹងត្រូវរៀបចំជូនអ្នកកាសែត ដែលបានចូលរួមលើកកម្ពស់វិស័យព័ត៌មាន
ក្រសួងព័ត៌មាននឹងរៀបចំកម្មវិធី «ពានរង្វាន់ដឹងគុណ» ដល់អ្នកសារព័ត៌មាន ដែលលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជារយៈពេល ៥ ទសវត្សរ៍មកហើយ ចាប់ពីទសវត្សរ៍ ឆ្នាំ ១៩៧០ មកដល់បច្ចុប្បន្ន។ ពានរង្វាន់នេះបែងចែកជា ២ គឺពានរង្វាន់ជយលាភីចំនួន ៥ នាក់ និងពានរង្វាន់កិត្តិយសចំនួន ៥ នាក់។ ...
អោម ប៊ុនធឿន
https://bit.ly/3o9Zn69
ក្រសួងធនធានទឹកៈ អាកាសធាតុក្នុងរដូវប្រាំងឆ្នាំនេះមានលក្ខណៈអំណោយផលល្អជាងឆ្នាំមុន
ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា អាកាសធាតុក្នុងរដូវប្រាំងឆ្នាំ ២០២១ នេះមានលក្ខណៈអំណោយផលល្អជាងឆ្នាំមុន ប៉ុន្តែបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់អាចនឹងកើតមានច្រើនជាងឆ្នាំមុនៗ ពិសេសនៅក្នុងបណ្ដាខេត្តដែលស្ថិតតាមតំបន់វាលទំនាប និងមាត់សមុទ្រ។ ...
ឃុត សុភចរិយា
https://bit.ly/3iLtEqL